ភាគ២៣

230 24 1
                                    

@ខនដូរ​ ថេយ៉ុង​

​      ថេយ៉ុង​ បេីកទ្វារចូលក្នុងខនដូររបស់ខ្លួនទាំងក្នុងដៃមានកាន់ថង់អ្វីជាច្រេីនជាប់នឹងដៃរបស់គេ​ មានទាំងរបស់ញាំនឹងរបស់ផ្សេងៗទៀតជាច្រេីន​ អ្នកកម្លោះយករបស់ទៅទុកដាក់ត្រឹមត្រូវហេីយ​ ក៏ដេីរចូលទៅក្នុងបន្ទប់​ មិនមែនបន្ទប់របស់គេទេ​ គឺជាបន្ទប់របស់​ ហូស៊ុក​ លេខាសំណណ្វចិត្តដែលកំពុងតែគេនៅក្នុងនោះ​ ។

«ហឹស»ចូលទៅដល់ក្នុងបន្ទប់ភ្លាម​ អ្វីដែលគេឃេីញនោះគឺ​ ហូស៊ុក​ កំពុងតែគេងលក់ស្កប់ស្កល់នៅលេីគ្រែរបស់គេដោយភាពគួរអោយស្រឡាញ់​ គេមិនដែលដឹងនោះទេថាពាលដែលក្មេងម្នាកលនេះគេងវាគួរអោយ
ស្រឡាញ់បែបនេះឡេីយ​ មេីលចុះគេងអោបតុក្កតាអោយឡេីងក្រវៀនៗតែម្ដង​ ។

«ហេតុអី​គួរអោយស្រឡាញ់យ៉ាងនេះ»ថេយ៉ុង​ នាយដាក់ខ្លួនអង្គុយក្បែររាងតូចថ្នមៗ​ នាយញញឹមស្រស់នឹងអង្អែលសក់របស់រាងតូច​ គេមិនដឹងដូចគ្នាថាហេតុអីរាល់ពេលគេនៅក្បែររាងតូច​ បេះដូងរបស់គេចេះតែលោតញាប់បែបនេះ​ តេីគេស្រឡាញ់រាងតូចមែនទេ​ វាអាចទៅរួចទេ​ ចុះបេីសិនជារាងតូចមិនដែលគិតដូចជាគេនោះ​ គេនឹងខូចចិត្តមែនទេ។ សំនួរជាច្រេីនលោតពេញខួរក្បាករបស់គេ​ តែនាយសង្ហាររហ័សវាស់ការគិតទាំងប៉ុន្មានចោលទាំងអស់​ ពេលអ្នកដែលរាងតូចបម្រាស់ខ្លួនគេផ្ញាវិញ។

«ជេហ៊ូប​ ភ្ញាក់ឡេីងថ្ងៃត្រង់ហេីយ»នាយដាស់រាងតូចដោយសំឡេងស្រាល​បំផុត​ ដៃក៏ប៉ះនឹងសក់ក្បាលទន់រលោងរបស់អ្នកខាងនោះដោយ​ស្នាមញញឹម​ ។

«លោកថេយ៍​»រាងតូចបេីកភ្នែកឡេីងក្រោយពីមានសំឡេងរំខាន​ ហេីយអ្វីដែលគេឃេីញមុនគេពេលដែលបេីកភ្នែកនោះគឺមុខដស្រស់សង្ហាររបស់លោកប្រធានកម្លោះរបស់គេនោះឯង​ ។

«មោះងេីបមក​ នឹងអាលញាំបាយថ្ងៃត្រង់ណា»ថេយ៉ុង​ សេីចបន្តិចនឹងរឹតពារបស់អ្នកខាង​នោះ​ ដែលកំពុងតែធ្វេីមុខមីៗដោយសារតែមិនទាន់អស់ងងុយនៅឡេីយ​ នាហកម្លោះជួយលេីក​បីកាយតូចឡេីង​ នឹងដេីរចេញទៅក្រៅដេីម្បីទៅញាំអាហារថ្ងៃត្រង់ជាមួយគ្នា។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now