ភាគ១៨

205 22 1
                                    


​ ក្រោយពីដេីរមេីល​រួចហេីយ​ ជុងហ្គុក​ ក៏ប្រាប់ទៅមេការពីចន្លោះខ្វះខាតជាច្រេីនដែលគេបានឃេីញ​ ហេីយក៏មានកន្លែងខ្លះត្រូវកែសម្រួលដូចគ្នា​ ដោយមាន​ ជីមីន​ ជាអ្នកជួយបញ្ចេញមតិដូចគ្នា។ ពេលរួចរាល់ពួកគេទាំងពីរក៏នាំគ្នាត្រឡប់ទៅវិញ​ ហេីយវាក៏ល្ងាចល្មម​ ព្រោះម៉ោងឡេីង៦ទៅហេីយ។

«ជុងហ្គុក​ កេីតអីមែនទេ»ជីមីន​ ងាកទៅសួរកាយតូច​ ព្រោះគេចេះតែឃេីញ​ ជុងហ្គុក​ មេីលទៅក្រោយរហូត​ មិនដឹងថាមេីលអ្វីទេ​ ហេីយទឹកមុខក៏មេីលទៅមិនសូវល្អដែលហាក់ដូចជាកំពុងភ័យយ៉ាងអញ្ចឹង។

«ជីមីន​ ខ្ញុំថាម៉ូតូនោះដូចជាតាមយេីងហេីយ​ ខ្ញុំឃេីញបេីកតាមយេីងតាំងពីចេញមកម្លេះ»ជុងហ្គុក​ ងាកទៅតបជាមួយនឹងរាងក្រាស់ដោយទឹកមុខ​ព្រួយបារម្ភ​ នាយតូចមានរឹតពាភ័យខ្លាចឡេីងមកភ្លាមបង្ហាញអោយរាងក្រាស់ឃេីញយ៉ាងច្បាស់​ ថាគេកំពុងតែខ្លាច។

«ពិតមែនឬ? »ជីមីន​ លឺហេីយនាយក៏មេីលតាម​កញ្ចក់​ ពិតជាដូចដែលរាងតូចនិយាយពិតមែន​ មានម៉ូតូតាមពួកគេពិតមែន។

«ជីមីន​ ខ្ញុំខ្លាច»ជុងហ្គុក​ ទឹកមុខស្លេកស្លាំងព្រោះតែខ្លាច​ ពេលនេះភាពរឹងពឹងមុននេះវារលាយអស់រលីង​ សល់តែភាពភ័យខ្លាចតែប៉ុណ្ណោះ​ ហេីយក៏ប្ដូរទៅជាមនុស្សផ្សេងទៀត​ ដែល​ ជីមីន​ សឹងតែតាមមិនទាន់ទៅហេីយ។

«ជុងហ្គុក​ មិនអីទេខ្ញុំនៅទីនេះតេី​»ជីមីន​ ដាក់ដៃម្ខាងដែលទំនេរចាប់ដៃរបស់រាងតូចណែន​ ដេីម្បីកាត់បន្ថយភាពភ័យខ្លាចរបស់រាងតូចខ្លះ​ នាយសម្លឹងមេីលទៅម៉ូតូនៅខាងក្រោយនោះ​ មុននឹងជាន់បន្ថែមល្បឿនអោយលឿនជាងមុន​ ។

«តែខ្ញុំ»ជុងហ្គុក​ មានទឹកមុខភ័យខ្លាចជាខ្លាំង​ ព្រោះមិនធ្លាប់ជួបរឿងបែបនេះ។

«ទុកចិត្តលេីខ្ញុំ​ ខ្ញុំមិនអោយមានរឿងអ្វីទាំងអស់»ជីមីន​ និយាយជាមួរាងតូច​នឹងកាន់ដៃរបស់រាងតូចណែន​ នាយប្រលែងដៃរបស់​ ជុងហ្គុក​ ហេីយក៏កាន់ចង្កូតទាំងពីរណែន​ ភ្នែកសម្លឹងមេីលទៅផ្លូវនឹងម៉ូតូដែលកំពុងតែតាមនោះជាប់​ ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now