ភាគ១២

289 32 1
                                    


​ ជីមីន​ បេីកបណ្ដេីរគិតបណ្ដេីរព្រោះមិនយល់ពីអ្វីដែល​ ជុងហ្គុក​ អោយខ្លួនធ្វេីនោះទេ​ គេមិនយល់ថារាងតូចកំពុងតែគិតអ្វីនោះទេ​ នៅសុខៗក៏អោយគេមកបេីកឡានអោយ​ ធ្វេីដូចគេនឹងជាអ្នក​បេីកឡានរបស់ខ្លួនអញ្ចឹង​ ហេីយគេសួរថាទៅណាតែអ្នកខាងនោះ​ មិននិយាយអ្វីឡេីយ​ក្រៅពីពាក្យអោយគេចេះតែបេីកទៅ។

«ជុងហ្គុក​ តេីចង់ទៅណាអោយប្រាកដ»ជីមីន​ ឈប់ឡាននៅកៀនផ្លូវ​ ហេីយងាកទៅសួរអ្នកដែលកំពុងតែអង្គុយគង់អន្ទាក់ក្លា​ ចុចទូរស័ព្ទធ្វេីមិនដឹងនៅខាងក្រោយ​ ធ្វេីរឹតពាដូចខ្លួនជាម្ចាស់ហេីយនាយជាអ្នកបេីកឡានអោយ​ ទាំងទឹកមុខក្រម៉ូវ​ តេីក្មេងម្នាក់នេះគិតអីនឹង។

«ចេះតែបេីកៗទៅ​ ថ្ងៃនេះខ្ញុំមិនចង់ធ្វេីការទេ​ ចង់ដេីរលេង»ជុងហ្គុក​ និយាយតបនឹងនាយហីៗ
ហាក់មិនខ្វល់​ នឹងមិនងេីយមុខមេីលនាយឡេីយ​ គិតតែពីសេីចនឹងចុចទូរស័ព្ទយ៉ាងញាប់ដៃ​ មិនប្រាប់ក៏ដឹងថាកំពុងតែលេងហ្គេមដែលមុខនឹង។

«បេីអញ្ចឹងបេីកខ្លួនឯងទៅ»ជីមីន​ បេីកទ្វារឡាន​នឹងចុះពីលេីឡានទាំងខឹង​ នាយមិនមែនជាអ្នក
បេីកឡានទេ​ មកធ្វេីបែបនេះដាក់នាយយ៉ាងម៉េច​នាយកម្លោះដេីរចេញទៅទាំងក្នុងសែនខឹងនឹងក្មេងម្នាក់នេះជាងខ្លាំងដែលមកធ្វេីរិតពាគួរអោយ​ស្អប់បែបនេះ។

«នែ៎​ ផាក​ ជីមីន​ ឈប់ភ្លាមលោកគ្មានសិទ្ធិមកធ្វេីបែបនេះដាក់ខ្ញុំទេណា»ជុងហ្គុក​ ស្រែកដាក់អ្នកដែលកំពុងដេីរចេញពីគេនោះទាំងខាំមាត់​ នេះប្រុសម្នាក់នេះគួរអោយខ្នាញ់ខ្លាំងណាស់​ គេគ្រាន់តែសាកល្បងភាពអត់ទ្រាំរបស់នាយ​តែប៉ុណ្ណោះ​ តែមេីលចុះនាយបែជាខឹងគេដល់ថ្នាក់ហ៊ានទុកគេផង​។

«សិទ្ធិ​ខ្ញុំ​ ខ្ញុំចង់ធ្វេីអីស្រេចតែខ្ញុំ»ជីមីន​ ងាកមកតប​នឹងរាងតូចទាំងមុខងាប់​ នាយកម្លោះសម្លក់ទៅកាយតូចដែលស្លៀកពាក់មនុស្សធំទាំងខឹង​ មកធ្វេីរិកពាបែបនេះដាក់គេទៅកេីត​ គួរអោយ​ស្អប់ជាទីបំផុតហេីយ​ នេះកំពុងតែមេីលងាយគេអោយតេី​ មកអោយគេបេីកឡានអោយបែបនេះ។

«នែ៎​ខ្ញុំប្រាប់អោយឈប់ណាលឺទេ»ជុងហ្គុក​ រត់ទៅតាមអ្នកកម្លោះ​ ដែលគិតតែពីដេីរញាប់ជេីងទៅមុខរហូត​គ្មា​នគិតថានឹងឈប់ស្ដាប់គេនិយាយសិននោះទេ​ អាគាត់នេះក្បាលរឹងពិតមែនតេីនៀក៎​។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now