ភាគ​៨

287 29 1
                                    

@ក្លឹបកំសាន្ត

​ ម៉ោង៩យប់ម៉ោងស្មេីនេះជាម៉ោងសម្រាប់
មនុស្សដែលគេមិនចូលចិត្តភាពដេីរលេងនៅពេលយប់គេសម្រាក​ តែសម្រាប់អ្នកដែលចូលចិត្តភាពសប្បាយរីករាយ​ ឬក៏ដេីរលេងពេលយប់ស្មើនេះកំពុងនៅក្នុងក្លឹបអីបែប​នឹង​ ច្បាស់ណាស់ថាពេលនេះពួកគេកំពុងតែសប្បាយនៅក្នុងក្លឹបហេីយ​ ។

​ តែងាកមកមេីលក្មេងប្រុសកំសត់របស់យេីងវិញ​ ពេលនេះកំពុងតែបម្រេីស្រាដល់ភ្ញៀវនៅក្នុងក្លឹបយ៉ាងប្រញាប់ប្រញាល​ ព្រោះខ្លាចថាមិនទាន់ចិត្តរបស់ភ្ញៀវ។

«ជេហូប​ហា៎​ ជួយលេីកស្រាទៅតុ VIP បន្តិចទៅណា​ ព្រោះបងឈឺពោះ»បុគ្គិលិក​ប្រុសម្នាក់​ និយាយទៅកាន់រាងតូចដែលកំពុងតែឈរលាងកែវទុកដាក់​ ក្រោយពីគេបានលេីកស្រាអោយភ្ញៀវតាមតុរួចរាល់។

«អរបាទបង»ជេហូប​ ញញឹមដាក់ប្រុសម្នាក់នោះ​ ទេីបលេីកថាសស្រាទៅតុ VIP តាមសម្ដីរបស់គេ។

«លោកនេះបាទ»ជេហូប​ យកស្រាដាក់លេីតុដែលមានភ្ញៀវប្រុសស្រីពីរនាក់កំពុងតែអោប​ថេីបគ្នា​ ពពាក់ពពូននៅលេីសាឡុង​ ទាំងមិនខ្មាស់ភ្នែករបស់គេអីបន្តិច។

«ដាក់លេីនឹងចុះ»សំឡេងរបស់ប្រុសម្នាក់នោះដូចជាប្រហែលៗ​ ទេីបរាងតូចប្រឹងអេីត​ ក​ ដេីម្បីមេីលមុខប្រុសម្នាក់នោះ។

«នែ៎​ អាក្មេងបម្រេីឆាប់ចេញទៅ​ នៅមេីលស្អីហាស៎»ស្រីស្អាតដែលអង្គុយលេីភ្លៅរបស់ប្រុសម្នាក់នោះស្រែកសម្លុតទៅកាន់រាងតូចយ៉ាងខ្លាំង​ ព្រោះតែខឹងដែល​ ជេហូប​ មកឈរមេីលខ្លួនបែបនេះ។

«សុំទោស​ៗ»ជេហូប​ លឺបែបនេះរហ័សអោនមុខចុះទាំងចង់យំបន្តិច​ ព្រោះតែគេខ្លាចនឹងសំឡេហសម្លុតរបស់នាង​ ទេីបរត់ចេញទៅបាត់ទាំងអោបថាសទៅបាត់។

«ប្រុសសង្ហារយេីងមកបន្តទៅណា»ស្រីស្អាតងាកទៅរករាងក្រាស់ដែលកំពុងសម្លឹងមេីលទៅនាងដោយក្រសែភ្នែកត្រជាក់ស្រេបដាក់នាង។

«ហេតុអី​នាងសម្លុតគេ»ថេយ៉ុង​ សួរនាងដោយសំឡេងស្មេីបំផុត​ នឹងរុញនាងទម្លាក់ពីលេីភ្លៅរបស់ខ្លួនមួយទំហឹង​ ធ្វេីអោយស្រីស្អាតដួលដេកទៅលេីសាឡុងឡេីងផ្ញា។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now