chapter 26 : ពិធីភ្ជាប់ពាក្យ

608 51 0
                                    

ជុងហ្គុកនាំអំពីដំណឹងខ្លួនសុំថេយ៉ុងរៀបការទៅនិយាយជាមួយសុនហូអំពីថ្ងៃរៀបការ ម៉្យាងថេយ៉ុងកំពុងតែមានផ្ទៃពោះបណ្ដាលឲ្យចិត្តគំនិតជុងហ្គុកចង់មានឈ្មោះជាប្ដីប្រពន្ធស្របច្បាប់នឹងថេយ៉ុងកាន់តែខ្លាំង។ដោយឡែកសុនហូបានបដិសេធ វាមិនទាន់ជាពេលវេលាល្អក្នុងការរៀបការទើបប្ដូរមកជាពិធីភ្ជាប់ពាក្យដែលមិនមាននរណាផ្សេងមកចូលរួមក្រៅពីមិត្តភក្តិរបស់ជុងហ្គុកនិងសូយ៉ុននៅឯព្រះវិហារ។

ថ្ងៃថ្មីបានចាប់ផ្ដើម ពិធីភ្ជាប់ពាក្យក៏កើតឡើងភ្លាមៗ ហូស៊ុក លីហ្សានិងជេន៍នាំគ្នាជិះយន្តហោះឯកជនរបស់គ្រួសារលីហ្សាមកហ្វ្រេដយក គិតទៅពួកគេមិនបានសម្រាកគ្រប់គ្រាន់នោះទេព្រោះធ្វើដំណើរតាំងពីម៉ោង11យប់ ទម្រាំមកដល់ក៏ម៉ោង6ព្រឹកហើយនៅរៀបចំខ្លួនទៀត។

"យ៉ាងមិចហើយជីមីន ដំណឹងរឿងឃាតករដែលសម្លាប់លោកឪត្តសេនីយ៍ឯកនោះ?"លីហ្សាសួរអំពីថ្ងៃដែលជីមីនចាប់ជនសង្ស័យបាន ស្របពេលពួកគេកំពុងតែនៅបន្ទប់តែងខ្លួន។

"គ្មានតម្រុយនោះទេ ផ្ទុយទៅវិញប្រុសម្នាក់នោះសុខចិត្តខាំអណ្ដាតសម្លាប់ខ្លួនឯងក៏សារភាពដែរ"

"ចុះសាច់ញាតិគេវិញនោះ?"

"ស៊ើបរួចហើយ គេគ្មានសាច់ញាតិសូម្បីតែម្នាក់ ឯផ្ទះពិតប្រាកដ ភ្លាមៗបែរជាត្រូវបានដុតបំផ្លាញចោលលែងមានភស្តុតាងតទៅទៀតស្របនឹងថ្ងៃដែលគេខាំអណ្ដាតសម្លាប់ខ្លួន ប្រហែលជាមានមនុស្សនៅពីក្រោយខ្នងគេ"

"ពិតជាមិនមានដានបន្សល់ទុកពិតមែនហ្ហេស?"នាងសឹងមិនជឿនឹងត្រចៀកខ្លួនឯង មើលទៅមេក្លោងមិនមែនធម្មតាស្រួលស្វែងរកដូចការគិតរបស់នាងឡើយ។

"គ្មានទេ សូម្បីប្រវត្តិរូបរបស់ប្រុសម្នាក់នោះក៏ក្លែងក្លាយ ហាក់បង្ហាញថាគេមិនមែនជាមនុស្សនៅហ្វ្រេដនោះទេ អាចនឹងជាមនុស្សមកពីដែនដីផ្សេង..ជាដែនដីដ៏កម្រ!នេះជាពណ៌សក់របស់ប្រុសម្នាក់នោះ ហើយក៏ឃើញមានគុជមួយនៅក្នុងក្រអូមមាត់របស់គេបង្កប់ជាមួយនឹងធ្មេញផ្សេងៗដែលមើលមិនដឹងច្បាស់ជាគិតថាជាធ្មេញមិនខាន។ ខ្ញុំព្យាយាមខ្លាំងណាស់ដើម្បីស្វែងរកពូជពង្សនៃមនុស្សដែលមានសក់ពណ៌នេះ តែបែរជាមិនមាននៅលើពិភពលោក"លីហ្សាកាន់ថង់ដែលមានវត្ថុ2នោះរួចសម្លឹងមើលបណ្ដើរសញ្ចឹងគិតបណ្ដើរ។នាក់ហាក់បីដូចជាប្រហែលៗនឹងអ្វីម្យ៉ាង នាងព្យាយាមគិតយ៉ាងខ្លាំងក្នុងការស្វែងរកប្រវត្តិសាស្ត្រដែលខ្លួនធ្លាប់អាននៅក្នុងបន្ទប់សិក្សាកាលពីកុមារភាពមក។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now