chapter 50 : គ្រប់យ៉ាងជាកម្មសិទ្ធិរបស់អូន

1.5K 79 6
                                    

គេគ្មានជម្រើស កន្លែងណាក៏គេមិនអាចដើរបាន ផ្លូវរបស់ថេយ៉ុងនាពេលនេះ វាមានតែ3ប៉ុណ្ណោះ បើគេឈានទៅមុខ គេនឹងសម្លាប់ឡូគី បើគេនៅធ្មឹងមួយកន្លែង គេនឹងមិនអាចសម្លាប់ដោយសារជុងហ្គុក តែបើគេឈានថយក្រោយ ជ្រើសរើសនូវផែនការណ៍ផ្សេងដោយមិនធ្វើវាដោយផ្ទាល់ដៃ គេនឹងអាចទទួលបាននូវលទ្ធផលដែលគេចង់បាន។

អ្ហា..ថេយ៉ុងអើយថេយ៉ុង!ពេលនេះឯងលែងចិត្តព្រះដូចមុនហើយ។នរណាដែលធ្វើឲ្យឯងឈឺចាប់ ឯងនឹងសងវិញដោយមិនប្រណី។

"ជុងហ្គុក"ថេយ៉ុងងាកមកថើបជុងហ្គុក ជុងហ្គុកគ្រាន់តែញញឹមថ្នមៗដាក់ថេយ៉ុង។រាងក្រាស់លើកបាតដៃរបស់ថេយ៉ុងយកមកថើបមួយដង្ហើម ខណៈពេលនោះដែរ គេក៏ឈប់ធ្មឹងមួយកន្លែងយ៉ាងស្ងប់ស្ងាត់។

ថេយ៉ុងឆ្ងល់នឹងសកម្មភាពរបស់ជុងហ្គុក តែគេក៏មិនកម្រើក។បន្តិចក្រោយមក ជុងហ្គុកមើលទៅហាក់បីដូចជាដឹងស្មារតីឡើងវិញ នាយរក្សានូវស្នាមញញឹមទន់ភ្លន់របស់នាយដដែល។

<វាជាអ្វីដែលអូនចង់បានឬ?>ជុងហ្គុកបន្លឺក្នុងចិត្ត។វាជាអភិនិហាររបស់ជុងហ្គុកម្ដងទៀតហើយដែលគេអាចឃើញអនាគតតាមរយៈការថើបបាតដៃរបស់ថេយ៉ុង និងមិនមែនជាការសុបិន្តដូចរាល់ដង។គេបានឃើញនិងដឹងច្បាស់ថាថេយ៉ុងចង់ធ្វើអ្វីដាក់ឪពុករបស់គេ។

"គាត់ សម្លាប់ កូន ពួកយើង។គាត់ គួរតែទទួលកម្ម"កែវភ្នែករបស់ជុងហ្គុកបង្ហាញយ៉ាងច្បាស់ថាគេគ្មានមនោសញ្ចេតនាទៀតនោះឡើយ គេខំនិយាយដាច់ៗដោយមិនខ្វល់ថាជាតិពិសនឹងរើឡើងម្ដងទៀត គេគ្រាន់តែចង់ឲ្យថេយ៉ុងសងសឹកទៅតាមអារម្មណ៍ខឹងរបស់ពួកគេ។

"អ្ហឹម...អូនយល់ហើយ"ថេយ៉ុងញញឹមយ៉ាងសមចិត្ត គេយកដៃទាំងគូទៅក្ដោបករបស់ជុងហ្គុក ពួកគេគ្រាន់តែមើលមកគ្នាដោយកែវភ្នែកនៃសេចក្ដីស្រឡាញ់បង្កប់នូវគំនុំនៅខាងក្នុង។

នាពេលយប់

ក្នុងភូមិគ្រឹះមានសភាពស្ងប់ស្ងាត់ដូចវាលរហោស្ថាន លើសពីនេះ គ្រប់យ៉ាងគឺងងឹត ថេយ៉ុងអាចចេញចូលបន្ទប់របស់ជុងហ្គុកដោយគ្មានអ្វីត្រូវបារម្ភតទៅទៀត។

You've reached the end of published parts.

⏰ Last updated: Oct 08, 2023 ⏰

Add this story to your Library to get notified about new parts!

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now