chapter 37 : យ៉ាងច្រើន ស្លាប់ទាំងសងខាង

621 53 2
                                    

យប់នេះសភាពគ្រប់យ៉ាងនៅជុំវិញបន្ទប់ហាក់ខុសប្លែកពីរាល់ដង។វាលែងកណ្ដោចកណ្ដែងដូចវាលរហោស្ថានទៀតហើយ ប្រែមកជាមានជីវិតជីវ៉ាឡើងវិញដូចទើបនឹងកើតមកសារជាថ្មី។

ជុងហ្គុកឃើញថាថេយ៉ុងលែងមានភាពចុកចាប់ហើយនោះ គេក៏ដកដៃប្ដូរមកជាសម្រួលសរសៃកឲ្យថេយ៉ុងវិញម្ដង។

"អ្ហា៎....អូនកំពុងតែគិតថាថ្ងៃស្អែកអូនគួរធ្វើអ្វីទៅ?អូនចង់បានការងារធ្វើខ្លាំងណាស់ អូនមិនចង់នៅតែផ្ទះមិនធ្វើអ្វីសោះនោះទេ។ពេលបងមិននៅ លោកតាគាត់មិនឲ្យអូនធ្វើអ្វីទេ ឲ្យអូននៅតែបន្ទប់ អង្គុយចិតផ្លែឈើញ៉ាំ បើសិនជាអូនមិនដើរហើរទៅក្រៅខ្លះទេ ប្រាកដជាកើតdepressមុននឹងកើតកូនមិនខាន"ស្ដាប់នូវភាពរអ៊ូរទាំរបស់ថេយ៉ុងហើយ ជុងហ្គុកសើចនឹងសម្ដីរាងល្អិត គេយល់ច្បាស់អំពីអារម្មណ៍មនុស្សដែលចូលចិត្តរវល់មិនចង់នៅស្ងៀមមួយកន្លែង។

"អូនចង់ពូកែនិងរឹងមាំជាងនេះ អូននឹងអាចជួយរ៉យស៍ស្វែងរកមុខសញ្ញាលឿនបាន បើសិនជាអូនសកម្មខ្លាំង។និយាយតាមត្រង់អូនស្អប់នូវការបៀតបៀនផ្លូវភេទណាស់ កាលអូនរស់នៅជាមួយឡូគី គាត់តែងតែរុញអូនឲ្យទៅខាងតែផ្លូវហ្នឹង បើអូនមិនបានទទួលការហ្វឹកហាត់ខ្លះទេ កូនក្នុងពោះអូនប្រាកដជារកមុខឪពុកមិនឃើញនោះទេ"អ្នកជំនួញទាំង2ផ្លូវក៏គេធ្លាប់ជួប មនុស្សយ៉ាងមិចក៏គេបានស្គាល់ទាំងអស់ បែបនេះហើយទើបគេដឹងចរឹកអំពីមនុស្សខាងក្រៅច្រើន។

"ចុះឥឡូវក៏ដឹងហើយទេតើថាមុខឪពុករបស់កូនយ៉ាងមិច?នេះស្ទាបមើលទៅបើអូនមិនទាន់មើលឃើញ"ជុងហ្គុកកាន់ដៃថេយ៉ុងឲ្យមកក្រសោបមុខរបស់គេ ថេយ៉ុងស្ទៀបមុខជុងហ្គុកធ្វើដូចមែនទែនណាស់អញ្ចឹង។គេក្នាញ់នឹងទឹកមុខជុងហ្គុកពេលនេះ ទើបមិនអាចទប់ចិត្តជាប់ ក៏ខិតទៅថើបថ្ពាល់ផង ថ្ងាស់ផង បបូរមាត់ផងជាច្រើនខ្សឺត។

"ដល់វេនបងម្ដងហើយ"ជុងហ្គុកក្រសោបថេយ៉ុងជាប់ទ្រូង គេឱនទៅបឺតមាត់ថេយ៉ុង ខណៈពេលដែលដៃទាំងគូកំពុងផ្លាស់ប្ដូរទិសដៅរបស់ពួកវា លូកចូលទៅក្នុងអាវរបស់ថេយ៉ុង ច្របាច់ថ្នមៗទៅលើដើមទ្រូងដ៏គួរឲ្យស្រឡាញ់។រាងល្អិតគេតបតនឹងការថើបជុងហ្គុក គេក៏មិនប្រកែកដែលជុងហ្គុកកំពុងលូកលាន់គេផងដែរ

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now