chapter 31 : នឹកtaehyung-hyung

577 56 2
                                    

ផ្កាមួយទងដែលកំពុងតែលូតលាស់មិនទាន់នឹងបានបញ្ចេញនូវភាពស្រស់បំព្រងនិងភាពឥតខ្ចោះរបស់វាផង បែរជាត្រូវបានគេក្រេបជញ្ជក់យកទៅដោយគ្មានពាក្យថាអាសូរ។វាជាសុបិន្តដ៏អាក្រក់បំផុតរបស់ផ្កាគ្រប់ទង។

"ឯងឈ្មោះអី?"

"រ៉យស៍ ខារ៉ូឡាញ"

"ខារ៉ូឡាញ?"ថេយ៉ុងសញ្ចឹងគិតអស់មួយសន្ទុះ ហើយក៏នឹកឃើញថាត្រកូលខារ៉ូឡាញគឺជាគ្រួសារមួយដែលមានមុខមានមាត់ខ្លាំង ឋានៈរបស់គ្រួសារខារ៉ូឡាញស្ថិតក្នុងចំណោមអ្នកមានអំណាចទាំង10នៅឯហ្វ្រេដ។ប៉ុន្តែបើតាមឋានៈគ្រួសារ ហេតុអ្វីក៏ធ្វេសប្រហែសយ៉ាងនេះ?មានកូនប្រុសតែម្នាក់បែរជាមិនមានការការពារអ្វីទាល់តែសោះ។

"បងឈ្មោះអី?"ក្រោយយំអស់ចិត្តអស់ចង់នៅក្រោមទ្រូងថេយ៉ុងរួចមក រ៉យស៍ងើបក្បាលធ្វើភ្នែកម៉ក់ៗយ៉ាងគួរឲ្យស្រឡាញ់ដាក់ថេយ៉ុង។

"ថេយ៉ុង អាសស្តារ៉ត"ថេយ៉ុងមិនដឹងថាពេលណាគេអាចផ្លាស់ប្ដូរទៅត្រកូលដើមវិញនោះទេ។

"បងស្អាតណាស់ថេយ៉ុង ខ្ញុំចង់រៀបការជាមួយនឹងបង"ក្ដុក!រាងល្អិតធ្លាក់ថ្លើមក្ដុក វាអាចមកពីគេខ្ពស់និងពាក់តែអាវធំទើបមើលទៅឃើញមាឌឌាំងបែបនេះ បណ្ដាលឲ្យរ៉យស៍ដែលមិនដឹងអីសោះមកសុំគេរៀបការ។

"កុំលេងសើចរ៉យស៍"

"ខ្ញុំនិយាយជាការពិត បងបានជួយខ្ញុំ បងបាននាំខ្ញុំមកវះកាត់ដកគ្រាប់កាំភ្លើងចេញ ខ្ញុំគួរណាស់តែសងគុណបង"

"ខ្ញុំមានគូដណ្ដឹងហើយ"ថេយ៉ុងលើកដៃរបស់គេដែលមានចិញ្ចៀននៅឯម្រាមដៃបញ្ជាក់យ៉ាងច្បាស់ថាគេមានគូដណ្ដឹងហើយ ហាមអ្នកណាមកចែចង់ផ្ដេសផ្ដាស។រ៉យស៍ទម្លាក់ទឹកមុខ បង្ហាញអំពីភាពអន់ចិត្តរួចនិយាយឡើង

"នារីម្នាក់នោះសំណាងខ្លាំងណាស់ដែលមានបុរសល្អដូចបងជាគូអនាគត"

"គាត់ជាមនុស្សប្រុស"រ៉យស៍កាន់តែភ្ញាក់នៅពេលដឹងបែបនេះ តើការស្រឡាញ់គ្នារវាងមនុស្សប្រុសនិងមនុស្សប្រុសអានឈានមកដល់ចំណុចនេះ កើតឡើងបានយ៉ាងដូចម្ដេចទៅ?ប្រទេសមិនមានច្បាប់ទូលំទូលាយអាចឲ្យមនុស្សប្រុសនិងមនុស្សប្រុសរៀបការនឹងគ្នាបាននោះទេ។

កម្មសិទ្ធិរវាងគ្នា | taekook  Место, где живут истории. Откройте их для себя