chapter 45 : 1ទល់5

594 57 0
                                    

ប្រុស?សម្ដីបែបនេះវាសម្រាប់និយាយទៅកាន់ប្រុសកំដរអារម្មណ៍មួយឆាវប៉ុណ្ណោះ។ថេយ៉ុងគាំងមួយកន្លែង គេចង់តែស្រែកហៅនាងឲ្យមកបកស្រាយ តែពេលដែលកំពុងងាកមកប្រឈមនឹងភ្នែកជុងហ្គុកហើយ

ពួកគេស្រាប់តែអស់សំណើចរួចគ្នា។

"ខួរក្បាលរបស់នាងទៅគិតស្អីបែបហ្នឹង?"ថេយ៉ុងខំទប់ជំហរដោយដាក់ដៃលើស្មារបស់ជុងហ្គុក គេទន់ជង្គង់តែក៏មានជុងហ្គុកក្រសោបគេជាប់ក្នុងការទ្រកុំឲ្យធ្លាក់។

"អូយជុងហ្គុក អូនដើរលែងចង់រួចហើយនៀក"ថេយ៉ុងយកដៃឱបកជុងហ្គុក និយាយសម្លេងម្ញិកម្ញក់ចេញមកក្រោយដឹងថាជុងហ្គុកកំពុងបារម្ភពីគេ។រាងក្រាស់ថើបថ្ពាល់ថេយ៉ុងមួយខ្សឺត គេយល់ពីអត្ថន័យរបស់ថេយ៉ុងទើបលើកពរថេយ៉ុងដូចកូនង៉ែត ហើយក៏ដើរទៅសម្អាតខ្លួនឲ្យថេយ៉ុង។

_________________

អាហារព្រឹកនេះនៅលើតុនៃព្រះបរមរាជវាំងស្ងប់ស្ងាត់ទៅតាមទម្លាប់ដូចរាល់ដង។តែលើកនេះវាប្រែជាសោកសៅក៏ព្រោះតែអវត្តមានសមាជិកម្នាក់។

"អ្ហឹក...ហ្ហឹក..."ស្នំហានណាព្រះកន្សែងឡើងក៏ព្រោះតែទ្រង់ទប់ព្រះហឫទ័យមិនជាប់។ម្នាក់ៗដៀងភ្នែកទៅរកទ្រង់គ្រប់គ្នា ស្នំផ្សេងក៏លួងលោមដល់ហានណាកុំឲ្យទ្រង់រំជួលហឫទ័យខ្លាំងជាងនេះ។

"ខ្ញុំម្ចាស់ធ្លាប់មានព្រះបន្ទូលរួចហើយ កាលដែលទុកជនក្បត់នៅក្បែរខ្លួនមិនមែនជារឿងល្អ តែព្រះរាជាបែរជាមិនស្ដាប់ខ្ញុំម្ចាស់ ពេលនេះចង់ដាក់ទោសក៏មិនអាច បើឃាតករជំនាញខាងសឹកសង្រ្គាមខ្លាំងយ៉ាងនេះ រឿងអីដែលមិនអាចសម្អាតវាបានស្អាតនោះ?"

"កុំព្យាយាមចោតអ្នកដទៃហានណា"ម្ចាស់ក្សត្រីក៏មិនពេញចិត្តចំពោះសម្ដីហានណា ហានណាងាកមកមើលយូគីរួចក៏ក្រោកឡើង

"ខ្ញុំម្ចាស់ឆ្អែតហើយ ខ្ញុំម្ចាស់មិនអាចរួមតុនឹងឃាតករបានឡើយព្រះពរម្ចាស់ ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំលា"ទ្រង់ឱនគោរពចំពោះម្ចាស់ក្សត្រី ទ្រង់ក៏យាងចាកចេញទាំងព្រះកន្សែង។ឃើញបែបនេះ ស្នំ2នាក់ទៀតព្យាយាមក្រោកទៅតាមលួងលោមដល់ទ្រង់។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now