chapter 35 : បំភ្លេចរឿងនោះចោលទៅ

634 60 0
                                    

គ្រប់យ៉ាងនៅឯសាលដ៏ធំមានសុទ្ធតែគ្រប់រសជាតិទៅតាមទឹកមុខម្នាក់ៗ មានទាំងអ្នកពេញចិត្ត អ្នកតក់ស្លុត និងអ្នកខឹងសម្បារ។

ជុងហ្គុកក្ដាប់ដៃជាប់ គេញ័រដោយសារភាពខឹងកាន់តែខ្លាំង កែវភ្នែកទាំងគូចាប់ផ្ដើមឡើងសរសៃក្រហមសឹងនឹងស្រក់ឈាមចំពោះពាក្យសម្ដីរបស់ស្កាយឡា។រសជាតិ?រយៈពេលមួយរយៈដែលគេមិនបាននៅក្បែរថេយ៉ុង ថេយ៉ុងបានធ្វើអ្វីខ្លះ?

ស្កាយឡាឯណេះវិញកាន់តែបានចិត្តចំពោះការញ៉ោះជុងហ្គុក ទ្រង់ដកជើងចេញរួចយាងចេញពីទីនោះក្រោមបន្ទូលមួយឃ្លា

"ធ្វើឲ្យឆាប់តាមដែលអាចធ្វើទៅបាន"ទទួលនូវការអនុញ្ញាតហើយនោះ សុនហូឱនក្បាលចុះអរព្រះគុណចំពោះនូវការជួយរបស់ស្កាយឡា ខុសពីជុងហ្គុកដែលនៅស្ងៀមមិនទាន់នឹងងើបឡើង ខួរក្បាលរបស់គេត្រូវបានរញ៉េរញ៉ៃម្ដងទៀត គេដឹងច្បាស់ថាស្ដេចមិនអាចកុហក ដូចនេះសម្ដីមុននេះក៏មិនមែនជាការកុហកផងដែរ។

"លោកអាចក្រោកបានហើយជុងហ្គុក ចន"សៀនដើរទៅក្បែរជុងហ្គុក គេប៉ះជុងហ្គុកនិងជួយលើកជុងហ្គុកឡើង។រាងក្រាស់ហាក់បីដូចព្រលឹងលែងនៅក្នុងខ្លួន គេភ្លឹកមួយកន្លែងដោយមិនដឹងថាវាមានរយៈពេលយូរប៉ុណ្ណា ទម្រាំនឹងដឹងខ្លួនវិញ វត្តមានរបស់ឪពុកជេហូបមកដល់តាំងពីស្មាលណាក៏មិនដឹង។

"លោកជុងហ្គុក?"សៀនអាចមើលដឹងអំពីចិត្តគំនិតរបស់ជុងហ្គុកតាមរយៈកែវភ្នែករបស់នាយ បើមើលឲ្យច្បាស់ដោយមានការវិភាគ កែវភ្នែករបស់ជុងហ្គុកកំពុងក្រហមសរសេរនូវពាក្យសម្លាប់លើភ្នែកទាំងគូរបស់នាយ។រាងតូចខ្ទាស់ដៃរបស់គេដើម្បីដាស់ស្មារតីរាងក្រាស់មកវិញ ទើបជុងហ្គុកភ្ញាក់ដឹងខ្លួន ហើយក៏សម្លឹងឃើញសៀននៅចំពោះមុខគេ ទាំងមិនដឹងថាខ្លួនឯងបានក្រោកឈរតាំងអង្កាល។

"នេះជារាជពេទ្យជុង"ឪពុកជេហូបងាកមកញញឹមងក់ក្បាលពេលដែលជុងហ្គុកឱនគោរពគាត់។រាជពេទ្យជុងគាត់សុភាព ស្នាមញញឹមដ៏កក់ក្ដៅរបស់គាត់រំលឹកដល់គេអំពីហូស៊ុក ទាំងឪពុកនិងកូនសុទ្ធតែផ្ដល់អារម្មណ៍ដល់អ្នកក្បែរខ្លួនឲ្យមានសុវត្ថិភាពនិងកក់ក្ដៅ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now