chapter 39 :⚠️ហើយបងក៏ស្រឡាញ់អូនខ្លាំងណាស់⚠️

821 59 4
                                    

ដូចគេថាពិតមែន បើទោះជាប្រើល្បិចទល់ល្បិចក៏គង់តែមានម្នាក់ត្រូវបានកាច់ដោយសារម្នាក់ទៀតទាល់តែបាន។សូម្បីតែពេលនេះ សុនហូបានសម្លាប់ឡូគីក្លែងក្លាយក៏ដោយ ក៏គាត់នៅមិនអាចស្វែងរកឡូគីពិតប្រាកដ ជាពិសេសគឺដំណឹងរបស់ជុងហ្គុកនិងថេយ៉ុង។

កន្លងផុតមួយថ្ងៃ ជូងហ្គូកដឹងខ្លួនឡើងដោយភាពល្ហល្ហេវ។គេមានអារម្មណ៍ថាគេមិនទម្លាប់នឹងការគេងបែបនេះ រឹតហាក់បីដូចជាបាត់បង់របស់សំខាន់ចេញពីដើមទ្រូងរបស់គេ។គេសម្លឹងមើលពិដានក្នុងបន្ទប់ទាំងភាពស្ងៀមស្ងាត់ ក្នុងសុបិន្តគេបានឃើញអំពីវត្តមានមនុស្សម្នាក់ដែលគ្មានមុខ នៅទីនោះ មនុស្សម្នាក់នោះមើលថែនិងផ្ដល់ភាពកក់ក្ដៅឲ្យមកគេរហូតដល់មិនចង់ងើបចេញពីសុបិន្ត។

តុៗ
ក្រាក

"សូមអភ័យទោសផងអ្នកប្រុស លោកម្ចាស់ហៅអ្នកប្រុសទៅជួបគាត់ តើអ្នកប្រុសត្រូវការឲ្យខ្ញុំជួយអ្នកប្រុសរៀបចំខ្លួនទេ?"ជុងហ្គុកក្រវីក្បាល ទើបអ្នកបម្រើស្ងាត់មាត់ យល់ព្រមចាកចេញទុកឲ្យជុងហ្គុកនៅរៀបចំខ្លួន។

<ក្លិននេះ?>គេហិតមើលក្លិននៃកូនកន្សែងដែលគេតែងដាក់ជាប់ខ្លួនរហូតមក គេដូចជាស្រឡាញ់ក្លិននេះ ហើយក្លិននេះក៏បានរំលឹកគេអំពីមនុស្សគ្មានមុខម្នាក់នោះផងដែរ។

ក្រោយគ្រប់យ៉ាងរៀបចំរួចរាល់មក ឡូគីបាននាំជុងហ្គុកដើរមើលកន្លែងដែលលោកតែងតែទៅ។ហើយពេលនេះពួកគេក៏កំពុងតែស្ថិតក្នុងដែនដី"អុីវីលៀន"ដែលគ្មានសង្ឃឹមឲ្យសុនហូរកឃើញបាន។

មិនយូរប៉ុន្មានពួកគេក៏នាំគ្នាមកដល់ព្រះវិហារមួយកន្លែង អ្នកទាំង2ដើរចូលទៅក្នុងព្រះវិហារក៏ឃើញអំពីទិដ្ឋភាពរបស់មនុស្សបូជាចារ្យមួយក្រុមកំពុងតែរោមគ្នា ចាប់ដៃចាប់ជើងមនុស្សម្នាក់។

"អ្ហាយ....សុំអង្វរ...សុំអង្វរ....ហ្ហឹកហ្ហឹក...លែង..លែងខ្ញុំ លែងខ្ញុំ លែងខ្ញុំ អត់ទេ!!សម្លាប់ខ្ញុំចោលទៅហ្ហឹកហ្ហឹក សូមអង្វរ សូមអង្វរ ហ្ហឹកហ្ហឹក អ្ហាយ៎!!!!"អ្នកដែលត្រូវបានគេធ្វើទារុណកម្មស្រែកសុំការសម្លាប់ជំនួសដោយការធ្វើទារុណកម្មលើគេ គេយំសឹងនឹងខ្សោះអស់ពីខ្លួន ខណៈពេលដែលរាងកាយនិងប្រឡោះជើងរបស់គេកំពុងតែហូរឈាមចេញមកឥតឈប់ឥតឈរ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now