chapter 22 : ច្របូកច្របល់

645 51 0
                                    

វេលាយប់ដ៏ស្ងប់ស្ងាត់ ក្នុងបន្ទប់បាយមានត្រឹមភ្លើងភ្លឺឡើងគួរសមល្មមមិនឲ្យចាំងដល់ខាងក្រៅបន្ទប់បាយខ្លាំង ក៏ដូចជាបង្កើនភាពរ៉ូមេនទិចសម្រាប់គូស្នេហ៍មួយគូដូចគ្នា។

ជុងហ្គុកក្រោយធ្វើស៊ុបក្ដៅៗឲ្យថេយ៉ុងរួចមក គេអង្គុយបញ្ចុកថេយ៉ុង ថ្នមថេយ៉ុងមិនខុសអំពីទារក។រាងតូចញ៉ាំបាន2ម៉ាត់គេចាប់ផ្ដើមលែងចង់ញ៉ាំបន្ត

"បងហូបមិនចូលទេ"

"តែបងទើបតែញ៉ាំបាន2ម៉ាត់"

"បងចង់គេង"ថេយ៉ុងឱបដៃរបស់ជុងហ្គុកបង្ហាញទឹកមុខស្លូតត្រង់របស់គេដើម្បីបន្ទន់ចិត្តនាយ។គេក៏មិនដឹងថាហេតុអីគេបែបនេះ គ្រាន់តែថាពេលនេះគេលេបអ្វីក៏លែងចូលដែរ។ជុងហ្គុកភ្ញាក់ផ្អើលដែលសុខៗថេយ៉ុងប្រែជាទន់ភ្លន់ខ្លាំងមិនខុសពីមនុស្សទន់ខ្សោយមួយរូប

"បាទ"ជុងហ្គុកយល់ព្រមនឹងថេយ៉ុង អង្គុយចាំឲ្យថេយ៉ុងក្រោកឈរមុន តែចាំអស់មួយសន្ទុះ រាងតូចនៅតែអង្គុយដដែល។

"បងមិនងើបទេឬ?"

"ពរមក"ថេយ៉ុងត្រដាងដៃរងចាំទទួលជុងហ្គុកឲ្យលើកពរគេ រាងក្រាស់ក្រោកឈររួចចាប់ពរថេយ៉ុងជាប់ដូចតាមបំណងប្រាថ្នារបស់រាងតូច។

"ឆ្លាត"ថេយ៉ុងថើបថ្ងាស់របស់ជុងហ្គុក នាំឲ្យរាងក្រាស់លួចញញឹមអៀននឹងកាយវិការដ៏គួរឲ្យស្រឡាញ់របស់ថេយ៉ុង។ជុងហ្គុកដើរចេញពីទីនោះដើម្បីត្រឡប់ទៅបន្ទប់វិញ។

ថ្ងៃស្អែក

"ជុងហ្គុក!!!!!"ព្រឹកនេះសែនចម្លែកខុសពីរាល់ដង ដែលអ្នកដែលភ្ញាក់មុនជាថេយ៉ុងមិនមែនជុងហ្គុក។រាងតូចស្រែកហៅរាងក្រាស់សឹងនឹងបែកបន្ទប់ នាំឲ្យជុងហ្គុកភ្ញាក់កន្រ្តាក់ងើបពីគេងដោយបេះដូងភ័យញាប់ញ័រដើរសឹងមិនស្រួល រាងក្រាស់យកដៃស្ទាបបេះដូងរបស់គេដើម្បីសម្រួលអារម្មណ៍កុំឲ្យភិតភ័យខ្លាំងពេក។

"បាទ?"ជុងហ្គុកដើរទៅរកថេយ៉ុងក្នុងបន្ទប់ទឹកបែរជាឃើញថេយ៉ុងកំពុងតែអង្គុយយំ។

"អ្ហឹកហ្ហឹក..ជុងហ្គុក!ជុងហ្គុក!!!"ថេយ៉ុងហៅឈ្មោះរបស់ជុងហ្គុក ដោយឡែកវាលាយឡំនឹងទឹកភ្នែកផងនោះបណ្ដាលឲ្យភាសារបស់ថេយ៉ុងលែងសូវច្បាស់។រាងសង្ហាររហ័សឱនទៅរកថេយ៉ុង រួចយកដៃជូតទឹកភ្នែកឲ្យថេយ៉ុង គេកាន់តែបារម្ភនិងរំជួលអារម្មណ៍លើសដើមដែលសុខៗម្ចាស់ជីវិតរបស់គេយំខ្លាំងបែបនេះ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now