chapter 42 : រក្សាគម្លាត

490 58 0
                                    

មនុស្សអស់ទាំងនេះកំពុងឆ្កួតពិតមែន!

ថេយ៉ុងឈរក្រោយនឹងដើមឈើនៅឆ្ងាយពីទីនោះ គេអាចមើលឃើញទិដ្ឋភាពគ្រប់យ៉ាង ហើយក៏ដឹងថាពួកគេកំពុងធ្វើអ្វីផងដែរ។តែអ្នកណាទៅខ្វល់?គេកំពុងផ្ដោតទៅកាន់មនុស្សប្រុសរបស់គេ បើទោះជានៅឆ្ងាយយ៉ាងណាក៏គេនៅមិនអាចដកភ្នែកចេញពីជុងហ្គុកបាន។

"អូននឹងផ្ដល់ទោសដល់បង ដែលហ៊ានរុញអូនទៅឆ្ងាយ"គេក៏ខឹងនិងអន់ចិត្តចំពោះជុងហ្គុក ហេតុអ្វីក៏ជុងហ្គុកតែងតែក្ដោបក្ដាប់បញ្ហាតែម្នាក់ឯងតែរហូតបែបនេះ?

ថេយ៉ុងលូកដៃចូលហោប៉ៅដើម្បីយកប្រាក់ដែលនៅសេសសល់របស់គេ។វាមិនច្រើនមិនតិចល្មមឲ្យគេចាយបានជាលើកចុងក្រោយ។ថេយ៉ុងដើរចេញពីទីនោះសម្ដៅទៅហាងសម្លៀកបំពាក់និងmake upរបស់មនុស្សស្រី។

2ម៉ោងបានកន្លងផុត គេបានប្រែខ្លួនជាមនុស្សស្រីតាមដូចបំណង។រាងល្អិតក្រវីរាងកាយនៅខាងមុខកញ្ចក់ហាក់បីដូចជាលង់សម្រស់ខ្លួនឯង។គេពិតជាស្អាតក្នុងឈុតនេះណាស់ គេមើលខ្លួនឯងមិនស្គាល់នោះទេពេលតុបតែងមុខ ពាក់សក់និងពាក់រ៉ូបបែបនេះ បើសិនជាគេជាមនុស្សប្រុសផ្សេងទៀត គេក៏ប្រាថ្នាថេយ៉ុងក្នុងរូបរាងជាមនុស្សស្រីម្នាក់នេះដែរ។ថេយ៉ុងខំពត់សម្លេងឲ្យតូចជាងមុន តែមើលទៅរាងឆ្គង យ៉ាងណាក៏ដោយក៏គេនៅតែខំប្រឹងបន្ត។

គ្រូកៗ

អូយ!!ពោះចាប់ផ្ដើមឃ្លានហើយ។ចង្រៃអីលុយចុងក្រោយរបស់ថេយ៉ុង បានចំណាយលើរឿងទាំងនេះអស់បាត់ គ្មានចំណែកសម្រាប់អាហារនោះទេ។

"លោកថៅកែ..លោកគិតថាខ្ញុំយ៉ាងមិចដែរ?"ថេយ៉ុងដើរមកអែបអបចំពោះថៅកែហាង គាត់ងក់ក្បាលទាំងទឹកមុខក្រហមលង់នឹងសម្រស់ថេយ៉ុង វាស្អាតលើសពីស្អាតទៅទៀត។

"ខ្ញុំឃ្លានណាស់លោកថៅកែ ខ្ញុំមិនមានប្រាក់ជាប់ខ្លួននោះទេ លោកអាណិតដល់ក្មេងស្រីទន់ខ្សោយដូចជារូបខ្ញុំផង"ថេយ៉ុងចាប់ផ្ដើមយំចេញមករៀបរាប់អំពីទុក្ខលំបាករបស់គេ។ថៅកែហាងមានចិត្តអាណិតផង ទើបអនុញ្ញាតិដើរទៅស្វែងរកអាហារឲ្យថេយ៉ុង។

"អរគុណខ្លាំងណាស់លោកថៅកែ តែ...ណ្ហើយ..ប៉ុណ្ណឹងបានហើយ"ថេយ៉ុងអរគុណចំពោះការផ្ដល់នំប័ុងពីដៃគាត់ តែគេក៏ដកដង្ហើមធំនៅចំពោះមុខគាត់។ទង្វើបែបនេះអត់នឹងឲ្យគាត់ឆ្ងល់មិនបាន

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now