chapter 06 : គ្រប់យ៉ាងគឺដើម្បីអំណាច

866 49 0
                                    

ថ្ងៃថ្មីបានមកដល់

ថេយ៉ុងបើកវាំងនននៃបន្ទប់របស់ខ្លួនក្រោយភ្ញាក់ឡើងដោយភាពស្រស់ស្រាយក្នុងការទទួលយកថ្ងៃថ្មី។រាងតូចសម្លឹងទៅកាន់ធម្មជាតិដែលនៅខាងក្រៅបង្អួច ពោរពេញដោយភាពធ្លាក់ក្នុងអន្លង់ស្នេហ៍

មិនដឹងជាគំនិតអ្វីហោះចូលមកក្នុងខួរក្បាលថេយ៉ុង ឲ្យគេលើកដៃមកស្ទាបបបូរមាត់របស់ខ្លួនអង្អែលតិចៗដោយក្ដីអៀនមិនមានមូលហេតុ។គេបែរជាកំពុងគិតអំពីសកម្មភាពរបស់ជុងហ្គុក ដែលបានអង្អែលបបូរមាត់គេកាលពីយប់មិញ ពុទ្ធោអើយ!ពេលជុងហ្គុកធ្វើបែបនោះគឺទន់ភ្លន់ខ្លាំងណាស់។គេហាក់ដូចជាកំពុងតែជួបនូវបុរសដែលល្អបំផុតនៅលើលោកយ៉ាងអញ្ចឹង

ត្រឹមមួយប៉ព្រិច ថេយ៉ុងបែរជាទាញស្មារតីត្រឡប់មកវិញបានក្រោយពីឃើញនូវវត្តមានរបស់ជុងហ្គុកកំពុងតែដើរចេញពីភូមិគ្រឹះសម្ដៅទៅក្នុងឡានដែលមានមនុស្សឈរចាំនូវខាងមុខមាត់ទ្វាឡាន។គេកាន់តែចម្លែកចិត្ត នាពេលដែលឃើញនាយពាក់អាវធំក្រាស់នៅពីលើ និងមានអ្នកបម្រើជួយកាន់សម្ពាយរបស់នាយថែមទៀតផង។

"មានរឿងអី?"តាមគេចាំបាន ជុងហ្គុកគឺមិនតម្រូវឲ្យទៅណាផ្ដេសផ្ដាសតែម្នាក់ឯងបានឡើយ តែនេះគេបែរជាដើរចេញទៅម្នាក់ឯងដោយមានឡូគីកំពុងឈរមើលពីចម្ងាយ។នេះគាត់ត្រឡប់មកវិញតាំងពីពេលណា?

ថេយ៉ុងរហ័សរត់ចុះទៅខាងក្រោមដោយមិនសូម្បីតែលុបមុខ។គេកាន់តែចង់ដឹងថាហេតុអ្វីជុងហ្គុកភ្លាមៗបែរជាចាកចេញទៅលឿនយ៉ាងនេះ។តែថេយ៉ុងហាក់យឺតមួយជំហានហើយ!ឡានដែលមានជុងហ្គុកនៅខាងក្នុង បានបរចេញទៅផុតពីភូមិគ្រឹះដោយមិនមានពាក្យលាទៅកាន់ថេយ៉ុង

"លោកប៉ា!នេះជុងហ្គុកទៅណា?"ថេយ៉ុងត្រហេបត្រហប់មកដល់ដកដង្ហើមញាប់រកថាមិនត្រូវ

"គេត្រូវទៅហ្វឹកហាត់នៅក្រៅប្រទេសជាមួយលោកតាគេឲ្យពូកែខាងធ្វើសឹកសង្រ្គាមក្នុងការការពារព្រំដែន"

"លោកប៉ាក៏ដឹងថាគេមានជំងឺបេះដូងនិងផ្លូវដង្ហើម!គេអាចទៅធ្វើរឿងទាំងនោះយ៉ាងដូចម្ដេច?ម៉្យាងគេមិនទាន់ពេញវ័យស្រួលបួល ត្រូវការការព្យាបាលនិងការមើលថែឲ្យបានដិតដល់ តែប៉ាបែរជាបញ្ជូនគេទៅឆ្ងាយទៅធ្វើរឿងគ្រោះថ្នាក់ទៅវិញ?តាមខ្ញុំចាំ ច្បាប់គឺលើកលែងសម្រាប់អ្នកមានជំងឺកាចសាហាវមិនអាចព្យាបាលបាន ដូចនេះជុងហ្គុកគឺអាចជាករណីលើកលែងមិនចាំបាច់ត្រូវបម្រើកងទ័ពនោះទេ"

កម្មសិទ្ធិរវាងគ្នា | taekook  Dove le storie prendono vita. Scoprilo ora