chapter 19 : power of love

709 50 0
                                    

ខ្មៅងងឹត!គ្រប់យ៉ាងគឺស្ងប់ស្ងាត់និងខ្មៅងងឹតទាំងស្រុង។

ក្នុងសុបិន្តមួយនេះគេមិនសូម្បីតែអាចរកផ្លូវចាកចេញបាន បើទោះជាព្យាយាមដើរស្វែងរកដោយគ្មានទិសដៅច្បាស់លាស់ក៏ដោយ តែគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ក្រោយមានអ្វីម៉្យាងអូសគេថយក្រោយរហូតដល់គេភ្ញាក់ពីសុបិន្តមួយនេះ។

ជុងហ្គុកបើកភ្នែកឡើងសម្លឹងមើលពិដានខាងលើអស់មួយសន្ទុះ រួចងាកទៅមើលដៃរបស់ខ្លួនដែលមាននរណាម្នាក់កំពុងតែកាន់។គេក្រោកអង្គុយ បង្វែរចំណាប់អារម្មណ៍លើថេយ៉ុងកំពុងអង្គុយគេងឱបដៃដោយកាន់ដៃរបស់គេជាប់។រាងក្រាស់ក្រោកឲ្យស្រួលជាងមុន រួចលើកបីថេយ៉ុងថ្នមៗឲ្យមកគេងលើគ្រែរបស់គេវិញ។

ចំមែនហើយមនុស្សម្នាក់នេះ!ការគេងអង្គុយកោងខ្នងបែបនេះ ឆ្អឹងនឹងមិនល្អនៅពេលចាស់នោះទេ ពិតជាមិនបានគិតពិតមែន!ជុងហ្គុករអ៊ូក្នុងចិត្តចំពោះចេតនារបស់ថេយ៉ុង ក្រោយលើកឲ្យថេយ៉ុងសម្រាកលើគ្រែឲ្យបានស្រួលបួលមក គេឈរពត់ពែនខ្លួនឲ្យសុាំនឹងចលនាបន្ទាប់ពីសន្លប់អស់ពេលយូរគួរសម។

តុៗ

ពេលនោះទ្វាបន្ទប់បានគោះ ជុងហ្គុកដើរទៅបើកទ្វាបន្ទប់ហើយក៏ឃើញគ្រូពេទ្យឈរនៅខាងមុខគេល្មម។

"អធ្យាស្រ័យផងលោក.."អ្វីគ្រប់យ៉ាងត្រូវបានកាត់ផ្ដាច់ ពេលជុងហ្គុកលើកដៃចង្អុលមកដាក់លើមាត់របស់នាយជាសញ្ញាបម្រាមហាមឲ្យមាត់ឮ ហើយនាយងាយទៅក្រោយមើលទៅថេយ៉ុងកំពុងគេង ទើបគ្រូពេទ្យយល់ន័យក៏ងក់ក្បាលរួចចាកចេញ ទុកចាំពិនិត្យពេលក្រោយព្រោះជុងហ្គុកក៏បានបដិសេធគាត់ផងដែរ។

អស់រយៈពេលជាយូរ ទីបំផុតថេយ៉ុងក៏ភ្ញាក់ពីការគេង គេភ្ញាក់ផ្អើលដែលសុខៗស្រាប់តែនៅលើគ្រែអ្នកជម្ងឺ ហើយចុះឯណាជុងហ្គុក?រាងតូចប្រញាប់ក្រោក ដើរមើលជុំវិញបន្ទប់នៅតែមិនឃើញ ទើបរហ័សដើរទៅខាងក្រៅវិញម្ដង។

ពេលមកដល់ខាងក្រៅមន្ទីរពេទ្យ គេក៏ដកដង្ហើមញាប់ដោយហត់ពេក យ៉ាងណាក៏ដោយក៏ធូរចិត្ត ពេលបានឃើញជុងហ្គុកកំពុងអង្គុយនិយាយជាមួយលោកតារបស់នាយ។រាងតូចឈរមើលពួកគេអស់មួយសន្ទុះ រហូតដល់សុនហូដឹងពីវត្តមានរបស់គេឈរមើលទៅអ្នកទាំង2ទើបនាំគ្នាបែរចំណាប់អារម្មណ៍មកលើថេយ៉ុងវិញ។ឃើញបែបនេះ ថេយ៉ុងមិនបង្អង់យូរ ប្រញាប់ដើរទៅរកអ្នកទាំង2

កម្មសិទ្ធិរវាងគ្នា | taekook  Donde viven las historias. Descúbrelo ahora