chapter 01

3.6K 104 0
                                    

ឈូ

ផាំងៗ

រន្ទះនៃមេឃភ្លៀងបង្អុលជាបន្តបន្ទាប់នាពាក់កណ្ដាលយប់ឥតឈប់ឈរ ខណៈពេលដែលនៅក្នុងព្រៃកំពុងមាននូវការរត់ប្រដេញចាប់រវាងមនុស្សមាឌមាំនិងមនុស្សដែលគ្រងនូវសម្លៀកបំពាក់ដាច់រហែកពណ៌សពិបាកភ្នែកជាខ្លាំង។

ច្រឹប ច្រឹប

ជើងទាំងគូរបស់កម្លោះតូចព្យាយាមក្នុងការរត់ដោយគ្មានទិសដៅច្បាស់លាស់ អ្វីដែលគេអាចធ្វើពេលនេះបានគឺរត់ឲ្យបានឆ្ងាយបំផុតតាមដែលអាចធ្វើបាន បើទោះជាត្រូវស្រក់ឈាមស្លាប់អស់ពីខ្លួនក៏ដាច់ខាតមិនឲ្យពួកមនុស្សអស់ទាំងនោះចាប់បាននោះទេ។ជើងគេពេលនេះមិនសូម្បីតែអាចឈរឲ្យនឹងបាន គេមុតលោះមុតបន្លាហូរឈាមប្រលាក់ពាសពេញធរណីឈឺសឹងនឹងរហែករាងកាយជាពីរ បូកឡំនឹងភ្លៀងខ្លាំងចុះអាប់បន្ថែមមួយកម្រិតទៀត មិនខុសពីការដាក់ទណ្ឌកម្មទៅលើមនុស្សបរិសុទ្ធឲ្យទាល់ច្រកឡើយ។

ផាំង

"អ្ហឺក..."រាងកាយទាំងមូលត្រូវដួលទៅលើដីមួយរំពេចក្រោយរងមួយគ្រាប់សំណរក្រោមស្នាដៃបុរសម្នាក់ក្នុងចំណោមមនុស្សទាំងនោះ។កម្លោះបរិសុទ្ធអស់កម្លាំងនឹងរើបម្រះបន្ត បានត្រឹមប្រឹងបើកភ្នែកសម្លឹងមើលគ្រប់យ៉ាងមុននឹងអ្វីទាំងអស់ត្រូវបានរលត់។

ភ្ញាក់ឡើងសារជាថ្មីម្ដងទៀត រាងកាយឈឺចាប់អស់មួយតួខ្លួន កម្លោះបរិសុទ្ធប្រឹងកម្រើកដៃជើង តែអ្វីដែលដឹងបាន គឺកាន់តែកម្រើក ខ្សែរឹតចំណងកាន់តែរឹតបណ្ដឹងលើសដើម។កែវភ្នែកពណ៌ខ្មៅសម្លឹងមើលគ្រប់យ៉ាងនៅជុំវិញខ្លួន អ្វីដែលគេអាចដឹងនាពេលនេះគឺខ្លួនកំពុងជាប់ចំណងចងផ្អឹបជាប់នឹងឈើឆ្កាង លើសពីនេះ មនុស្សជាច្រើនកំពុងតែរោមកុះករសម្លឹងមកកាន់ខ្លួនមិនខុសពីសត្វចម្លែកមួយក្បាលនោះទេ។

"គាត់ស្រស់ស្អាតខ្លាំងណាស់ មិនគួរកើតមកអភ័ព្វបែបនេះឡើយ"ក្មេងស្រីតូចខ្សឹបទៅកាន់មិត្តរបស់ខ្លួនកុំឲ្យអ្នកផ្សេងទៀតដឹងអំពីពាក្យសម្ដីមុននេះដែលនាងនិយាយ ជៀសវាងទទួលការស្អប់ពីប្រជាជន evilyn (អុីវីលៀន) ដែលនៅទីនោះ។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now