chapter 20 : ចុងបញ្ចប់នៃបក្សីខៀវនៅតែដដែល

680 57 0
                                    

ទីបំផុតពួកគេអាចចាកចេញពីមន្ទីរពេទ្យបានហើយ។

2ថ្ងៃបានកន្លងផុត យប់នេះសុនហូត្រូវបានអញ្ជើញឲ្យចូលក្នុងកម្មវិធីស្រមោលស ភ្ញៀវកិត្តិយសម្នាក់ៗតម្រូវឲ្យពាក់របាំងមុខគ្រប់ៗគ្នា។អ្វីដែលនាំឲ្យជុងហ្គុកនិងថេយ៉ុងមកទីនេះ ក៏ព្រោះតែទទួលដឹងនូវតម្រុយខ្លះៗអំពីអ្នកដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោកឧត្តសេនីយ៍ឯក។

"បងស្អាតណាស់ថេយ៉ុង"ថេយ៉ុងកំពុងឈរមើលកញ្ចក់ពីសម្លៀកបំពាក់ពណ៌សដ៏ស្រស់ស្អាតដោយមានខ្សែប្រាក់ស្ដើងមានម៉ូតដ៏ឥតខ្ចោះបំពាក់នៅលើស្មាដូចជាព្រះអង្គម្ចាស់មួយអង្គ បូកឡំនឹងសក់ពណ៌មាសស្រាលរបស់គេបានធ្វើឲ្យគេកាន់តែឥតខ្ចោះដូចទៅនឹងទេវបុត្រច្រើនជាង។គួរតែសរសើរអ្នកដែលរើសម៉ូតសម្លៀកបំពាក់ឲ្យគេដែរទេ?

ជុងហ្គុកដើរមកឱបចង្កេះថេយ៉ុងពីក្រោយ នាយថើបកញ្ចឹងករបស់ថេយ៉ុងស្រង់ក្លិនដ៏ប្រហើរនៃផ្កាម៉្យាងរបស់ប្រជាជនអេលវីដដែលមានតាំងពីកំណើតមក។ពួកគេមិនខុសពីទេវតានោះទេ ពួកគេគឺឥតខ្ចោះរកកន្លែងទាស់មិនមាន តែពួកគេទន់ខ្សោយនិងល្ងង់ខ្លាំងណាស់។

"បងគួរតែថែមក្រេម"រាងក្រាស់ប្ដូរមកជាទាញក្រឡក្រេមយកមកលាបលើបបូរមាត់របស់ថេយ៉ុងថ្នមៗ រាងតូចនៅស្ងៀមឲ្យជុងហ្គុកតុបតែងខ្លួនឲ្យ គេមិនខុសពីក្មេងនោះទេ!គ្រប់ពេលគឺជុងហ្គុកជាអ្នករៀបចំសម្រាប់គេរហូត ឡើងក្លាយជាទម្លាប់ទៅហើយ!

ក្រោយគ្រប់យ៉ាងបានបញ្ចប់ ជុងហ្គុកគេសែនខ្នាញ់នឹងទឹកមុខដ៏ស្រស់ស្អាតរបស់ថេយ៉ុង ជាពិសេសគឺបបូរមាត់ទន់រលោងពណ៌ស៊ីជម្ពូរមួយនោះ!អូរព្រះអើយ!!!គេទ្រាំមិនបានទេ។

"កុំជុងហ្គុក!ដល់ម៉ោងហើយ"ថេយ៉ុងយកដៃឃាំងទប់មុខជុងហ្គុកស្របពេលឃើញនាយខិតមករកថើបគេ បើសិនជាហ៊ានថើប ច្បាស់ណាស់ថានឹងលើសពីការថើបធម្មតាទៅទៀត។ជុងហ្គុកបង្ហាញទឹកមុខអាក់អន់ នាយបួញបបូរមាត់ដាក់ថេយ៉ុង ទើបថេយ៉ុងមិនដាច់ចិត្តក៏ថើបបបូរមាត់របស់នាយមួយខ្សឺតហើយអូសដៃរបស់នាយចេញពីបន្ទប់ចុះទៅខាងក្រោមដែលមានសុនហូកំពុងចាំនៅក្នុងឡាន។

កម្មសិទ្ធិរវាងគ្នា | taekook  Where stories live. Discover now