ភាគបញ្ចប់(2)÷បងថើបហើយណា

3.2K 169 6
                                    

    ថ្ងៃមង្គល ជាថ្ងៃពិសេស ដែលគូស្នេហ៍ប្តីប្រពន្ធមួយគូនេះតែងតែទន្ទឹងរង់ចាំនិងសុំឱ្យវាកើតឡើងមានចំនួនមួយដង ក្នុងមួយឆាកជីវិត ជាថ្ងៃដែលពួកគេប្រាថ្នាចង់បានយ៉ាងធំដុំបំផុតក្នុងជីវិតមួយនេះ។ ពិធីទាំងមូលត្រូវបានប្រារព្ធធ្វើឡើង ក្នុងសណ្ឋាគារដ៏ល្បីឈ្មោះ រួមជាមួយនិងការតុបតែង ការផ្តិតយករូបភាពយ៉ាងត្រជាក់ភ្នែក អមទៅដោយទស្សនីយ៍ភាពដ៏អស្ចារ្យ។ ភ្ញៀវកិត្តិយសបានសំដែងភាពរីករាយនិងកោតសរសើរមិនដាច់ពីមាត់ ដ្បិតការចូលរួមមិនសូវជាច្រើនកុះករត្រឹមមានភ្ញៀវដែលច្រើនតែជាអ្នកស្គាល់គ្នាជិតដិត ប៉ុន្មាននាក់ក៏យល់ថាវាគ្រប់គ្រាន់ណាស់ណាទៅហើយ ពិធីក៏អាចប្រព្រឹត្តទៅដោយរលូនមិនអាចអាក់ខានបានដែរ។
    «មាំមី ស្អាតខ្លាំងណាស់!» ប្យុនឃ្យូ ពោលពាក្យសរសើរញញិមរួចញញិមយ៉ាងស្រស់ឈរនៅក្រោយខ្នងរាងតូច និយាយសរសើរយ៉ាងផ្អែមល្ហែម។
    «មាំមី គួរឱ្យស្រឡាញ់ទេកូន?» ថេយ៉ុង ធ្វើជាសួរហើយចាប់ទាញកូនស្រីមកថើបថ្ងាស់នាងតូចមួយខ្សឺតបន្ថែម។
    «មាំមី គួរឱ្យស្រឡាញ់គ្រប់ពេលហ្នឹង ប្យុនឃ្យូ មើលឃើញរហូត!»
    «សម្តីផ្អែមដូចដេតឌីអ៊ីចឹងកូនឯងនេះ!» ប្យុនឃ្យូ សើចស្រស់ឱប ថេយ៉ុង បន្តិច សឹមរត់ចេញទៅលេងខាងក្រៅបន្ទប់តុបតែងខ្លួនបាត់។
    «ដល់ពេលហើយកូន!» អ្នកស្រី យ៉ូអាន ញញិមរំភើបចិត្ត ដាក់ដៃក្តោបលើថ្ពាល់ ថេយ៉ុង រួចក៏អង្អែលថ្នមៗ ព្រមទាំងឱនទៅថើបថ្ពាល់កូនដោយអារម្មណ៍សប្បាយចិត្ត។
    «កូនម្តាយស្អាតណាស់!»
    «ម៉ែ..ម៉ែសប្បាយចិត្តទេ?» ថេយ៉ុង វាចាអឹមអៀន សម្លឹងមើលកញ្ចក់ហើយបានចោលខ្សែភ្នែកក្រឡេកទៅសម្លឹងវត្តមានម្តាយម្តងទៀត។
    «ម៉ែសប្បាយចិត្ត រកពាក្យអ្វីនិយាយមិនចេញទេកូន ម៉ែមិនដែលមានក្តីសុខអ្វីច្រើនជាងពេលនេះទៀតទេកូន!» អ្នកស្រី យ៉ូអាន បានឆ្លើយតបមិនភ្លេចឱបកូនសំណព្វចិត្តគាត់ឱ្យបានបាត់នឹកដដែលម្តងទៀត។
    «ថេយ៍ បានធ្វើឱ្យជីវិតម៉ែស្រស់បំព្រងម្តងទៀតហើយ ម៉ែមានតែពាក្យជូនពរសុំឱ្យកូនរស់នៅមានក្តីសុខ មានសុភមង្គលបន្តទៅមុខទៀតជាមួយនិងស្វាមីហើយនិងកូន ម៉ែស្រលាញ់កូនខ្លាំងណាស់!»
    «ថេយ៍ គួរតែអរគុណដល់ម៉ែ..ដែលអ្នកម៉ែបានចិញ្ចឹម មើលថែកូនកន្លងមក ម៉ែជាអ្វីៗគ្រប់យ៉ាងសម្រាប់កូន កូនពិតជាអរគុណម៉ែខ្លាំងណាស់ កូនស្រលាញ់ម៉ែ..» ថេយ៉ុង ក្រោកឈរសន្សឹមចាប់ទាញគាត់មកឱបហើយថើបគាត់តាមដោយចិត្តនឹកនាខ្លាំងបំផុត គេក៏មិនភ្លេចយំនៅពេលដែលទទួលបានអារម្មណ៍រំភើបដល់ថ្នាក់នេះដែរ។
    «កុំយំកូនប្រយ័ត្នរលុបម្សៅលែងស្អាតតោះ..ពិធីបានចាប់ផ្តើមហើយ!»
    «បាទម៉ែ!» ថេយ៉ុង លើកកន្សែងមកជូតផ្តិតៗទឹកភ្នែកលើថ្ពាល់ រួចប្រញាប់ដើរចេញទៅ ស្របពេលដែលពិធីក៏ចាប់ផ្តើមបន្តទៅពេលខាងមុខទៀត។ អំពូលភ្លើងអគ្គិសនី ដ៏ស្រស់ស្អាតបានរំលេចឡើង យ៉ាងប្រណីតចាំងផ្លាតមកចំផ្ទៃមុខស្រឡូនដែលឈរសំដែងអារម្មណ៍រីករាយទន្ទឹមនិងការសណ្តាប់ពាក្យពេចន៍ដ៏ពិរោះរណ្តំដួងចិត្ត នៅពេលដែលស្វាមីបានបរិយាយនៅក្នុងពិធីគួរឱ្យចង់ស្តាប់។
    «ក្នុងនាមពុកជាអ្នកតំណាង មានឪពុកម្តាយ បងប្អូននិងសាច់ញាតិ ជាសាក្សីក្នុងពិធីទាំងមូល តើកូនប្រុស ចន ជុងហ្គុក យល់ព្រមទទួលយកភារកិច្ចនិងកាតព្វកិច្ច តួនាទី ជាស្វាមីស្ម័គ្រចិត្តមើលថែភរិយាឈ្មោះ គីម ថេយ៉ុង ដែរឬទេ?» តាអាចារ្យជាអ្នកផ្តល់សំណួរ រួចរង់ចាំឱ្យកូនកំលោះ ចន ជាអ្នកផ្តល់ចម្លើយ÷
    «បាទ..ខ្ញុំយល់ព្រម..ហើយក៏សូមអរគុណសម្រាប់ការចំណាយពេលវេលាពេញមួយជីវិតរបស់អូន អរគុណដល់ការយល់ព្រមអភ័យទោសចំពោះបង ព្រមទាំងសេចក្តីស្រលាញ់ដ៏ស្មោះត្រង់ដែលអូនមានមកចំពោះបង អូនជាភរិយាដ៏ល្អម្នាក់ ដែលតែងតែជួយជ្រោមជ្រែង មើលថែ ជាដៃគូទីប្រឹក្សា ជាអ្នកដែលយល់ចិត្តបងជាងគេបំផុត អរគុណគ្រប់យ៉ាងទាំងអស់ មិនថាទីណា មានសុខ មានទុក្ខ អូនតែងតែរួមរស់នៅជាមួយបងរហូតទៅគ្រប់ពេល បងស្រលាញ់អូន ហើយយល់ព្រមទទួលយកអូនជាភរិយាស្របច្បាប់ចាប់ពីពេលនេះតទៅ!» ការឆ្លើយតបគ្មានភាពទាក់ទើរជាសម្តីដែលស្តាប់ហើយមានចិត្តរំភើបរំជើបរំជួលនិងចងចាំតក់ជាប់ក្នុងចិត្តជានិរន្ត៍។
    «ចុះចំណែកកូន?» ថេយ៉ុង ងក់ក្បាលផ្ងក់ៗ រួចក៏ញញិមតាមរបៀបទម្លាប់អៀនដដែល។
    «កូនយល់ព្រមទទួលយកបុរសម្នាក់នេះជាស្វាមីស្របច្បាប់ ហើយស្ម័គ្រចិត្ត រួមរស់នៅក្បែរ គ្រប់ពេល គ្រប់វេលា គ្រប់កាលៈទេសៈ ព្យាយាមបំពេញតួនាទីជាភរិយាឱ្យបានល្អ និងថែរក្សាឃុំគ្រងកូនៗ បម្រើថែទាំស្វាមីដល់ចាស់កោងខ្នងរួមគ្នា!» បន្ទាប់ពីបានបញ្ចប់ពិធីសម្បថរួចរាល់ហើយរាត្រីត្រជាក់បានចាប់ចូលមកដល់ ស្របពេលដែលពិធីមង្គលការនេះត្រូវបានបញ្ចប់ទៅដោយរលូនសព្វគ្រប់បែបយ៉ាង។  
    ក្រឹប!!
    ទ្វារបន្ទប់ផ្សំតំណេកបានបិទសារជាថ្មីជាម្តងទៀត...
    «បងកុំ..» ថេយ៉ុង ប្រកែកឡើងកញ្ជ្រោលចុះពីលើគ្រែ លើកម្រាមដៃមកជ្រងសរសៃសក់រញេរញៃចេញរួចសម្លឹងមើលមុខស្វាមី។
    «យ៉ាងម៉េច?» ជុងហ្គុក ចងចិញ្ចើមឡើង។
    «គឺអូន..ងងុយគេង!»
    «ក្រែងយប់នេះ!»
    «ចាំថ្ងៃក្រោយណា!»
    «រៀបការរួចហើយ ម្តេចក៏គ្មានរាត្រីក្រេបទឹកឃ្មុំ?» ជុងហ្គុក មិនសុខចិត្តទេ ថ្ងៃនេះប្រពន្ធគេស្អាតណាស់ គេទ្រាំរង់ចាំមកអស់ពេលជាច្រើនម៉ោងមកហើយ សុខៗក៏មកហាមឃាត់គេមិនឱ្យស្គាល់រស់ជាតិស្នេហាស៊ីជម្រៅនៅពេលយប់បានយ៉ាងម៉េច?។
    «ក្រេបឡើងបានកូនពីរនាក់ហើយ ក្រេបអីទៀតសំងំគេងទៅ!»  រាងតូចប្រកែកយ៉ាងដាច់អហង្ការហើយគ្រវីក្បាលមិនព្រមនោះទេ។
    «គេឧបកិច្ចកូនកំលោះក្រមុំ អារឿងកូនរុញទៅម្ខាងសិនទៅ!»
    «អត់!»
    «បងស្រលាញ់អូន!»
    «ដឹងហើយថាស្រលាញ់ ប៉ុន្តែយប់នេះអូនមិនស្រួលខ្លួនទេ ចាំស្អែក!»
    «ថ្ងៃស្អែកវាលែងមានអ្វីពិសេសហើយ អូនកុំរុញរាពេកបានទេ?»
    «ថាចាំស្អែក!»
    «អត់ទេ យប់នេះបងទ្រាំមិនបានទេ!!»
    «អា៎យយយយយ!!!»
    «កុំស្រែកឮៗខ្លាំងពេកភ្ញាក់កូនភ្ញាក់ចៅអស់ហើយ!» ចាងហ្វា ស្រែកជំទាលពីខាងក្រៅបន្ទប់សក់ក្បាលបះឡើងស៊ើងមើងព្រោះថ្លង់ គេងមិនលក់ ទើបទម្លុះទ្វារដើរចេញមកហើយស្រែកឮៗឱ្យកកោកប្រាប់ឪពុកម្តាយ។
    «ទៅគេងចុះកូន!» ជុងហ្គុក បន្លឺមាត់និយាយស្របពេលដែលដៃដ៏រវាមចាប់ស្ទាបអង្អែលលើភ្លៅស្រឡូន បបូរមាត់ជាប់ការងារថើបបឺតជញ្ជក់លើថ្ពាល់ស្រឡូនខ្លាំងៗ បន្ទាប់មកទើបប្រើចង្កេះបញ្ជាចលនា នាំឱ្យរាងតូចកញ្ជ្រោលស្ទុះឱបកញ្ចឹង.កស្វាមីយ៉ាងណែន។
    «អូនខ្មាសកូនណាស់ បងឯងនេះ!»
    «ខ្មាសអី កូនវាដឹងរឿងច្រើនជាងពួកយើងទៅទៀត ក្មេងសម័យនេះឆ្លាតៗណាស់កុំមើលស្រាលគេឱ្យសោះ!» ជុងហ្គុក ញញិមចុងមាត់ ប្រើចង្កេះស៊ុតល្បឿនញាប់ទៅៗនិងថែលថើបលើថ្ពាល់ភរិយា ទាល់តែបែកញើសហូរស្រោចជោកខ្នង យុទ្ធនាការក្តៅសាច់ក៏បានប្រព្រឹត្តទៅដោយរលូន រាត្រីដ៏អស្ចារ្យមួយនេះបានធ្វើឱ្យអ្នកទាំងពីរស្រើបស្រាលសែនផ្អែមល្ហែមសប្បាយរីករាយរកថាមិនត្រូវឡើយ។
   
    មួយសប្តាហ៍បន្ទាប់..
    ហាងចំនួនបីធំៗរបស់ ថេយ៉ុង ត្រូវបានរីកមុខមាត់កាន់តែល្អប្រសើរខ្លាំងឡើងៗ និងមានអ្នកចាប់អារម្មណ៍ បន្ទាប់ពីបានឃើញអំពីការចាក់ផ្សាយពាណិជ្ជកម្ម បង្ហាញសមិទ្ធផលមុនគេបង្អស់តាមរយៈស្នាដៃឆ្នៃម៉ូដសម្លៀកបំពាក់សម្រាប់ហាងកាត់ដេរ ចំណីម្ហូបអាហារជាច្រើន Menu សម្រាប់ហាងអាហារ និងការបញ្ចេញម៉ូដគំរូនៃគ្រឿងអលង្ការថ្មីៗទៀត សម្រាប់ហាងគ្រឿងអលង្ការផងដែរ។
    «អរគុណ ថេយ៍ ដែលបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ នៅលើ Platform បន្ថែម!» លីអាន និយាយដោយអារម្មណ៍រីករាយ ព្រោះទើបតែឮមកថាអាហារជាច្រើនមុខ ដែលជាស្នាដៃដ៏ចំណានរបស់ម្តាយគេត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍និងស្គាល់អំពីវាកាន់តែច្បាស់ ស្របពេលដែលការបញ្ជាទិញកើនឡើងជាលំដាប់មិនឈប់ឈរ។
    «ទាំងនេះជាស្នាដៃរបស់ ជុងហ្គុក ទេបង គេពូកែរៀបចំធ្វើវាខ្លាំងណាស់ ហើយរឿងប្រើប្រាស់បណ្តាញសង្គម ជុងហ្គុក មានជំនាញច្បាស់លាស់ទើបអាចបង្កើតស្នាដៃទាំងអស់នេះឡើងមកបាន!»
    «អរគុណពួកឯងហើយដែលបានបង្កើតរឿងដ៏អស្ចារ្យទាំងនេះបាន បងពិតជាស្ញប់ស្ញែងចំពោះការខិតខំប្រឹងទាំងនេះណាស់!» ថេយ៉ុង ងក់ក្បាលញញិមនិងនាយកំលោះហើយក៏ទទួលបានពាក្យសរសើរពីបងប្រុសធម៌មិនដាច់ពីបបូរមាត់ដដែល។
    «មិនអីទេបងប្រើប្រាស់កេរ្តិ៍ឈ្មោះក្នុងអាជីវកម្មរួមគ្នា តែងតែមានការជួយជ្រោមជ្រែងទៅវិញទៅមកបែបនេះហើយ បងកុំគិតច្រើនអី យ៉ាងណាទៅមុខទៀត ខ្ញុំខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព!» គេនិយាយបញ្ជាក់ពីភាពម៉ឺងម៉ាត់រួចរាល់សព្វគ្រប់ទើបបង្វែរអារម្មណ៍ទៅចាប់ធ្វើការងារផ្សេងៗបន្ថែមទៀត។
    «ខំប្រឹងប្រែងបន្ថែមឮទេ?» ថេយ៉ុង ផ្តែផ្តាំបុគ្គលិកតាមផ្នែកនីមួយៗសម្តីសម្តៅទន់ភ្លន់ផ្អែមល្ហែមគួរឱ្យចង់ស្តាប់ ចរិតឫកពារមទម្យគួរឱ្យគោរព សូម្បីតែចិត្តក៏ល្អប្រពៃផងដែរ។ ការងារអាចប្រព្រឹត្តទៅដោយរលូន ក៏ព្រោះតែមានអ្នកគ្រប់គ្រងដ៏ល្អ ថែមទាំងចេះយកចិត្តទុកដាក់ និងមើលថែបង្រៀនកូនចៅយ៉ាងយកចិត្តទុកដាក់ទៀត។
    «មាំមី ប្យុនឃ្យូ ចូលចិត្តអាហារឆ្ងាញ់ៗដែលលោកយាយ យ៉ូអាន និង លោកយាយ លីហ្សូ ចម្អិនណាស់ ទាំងឆ្ងាញ់ ឈ្ងុយ ហិហិ!!»
    «ឱ្យតែសម្តីផ្អែមបែបនេះ កូនបានមកញាំរបស់ហ្វ្រីជាមិនខានទេ!» ថេយ៉ុង សើចកក្អឹកនិងកូនស្រីមុននឹងឈ្ងោកទៅថើបថ្ពាល់នាងតូចតាមដោយអារម្មណ៍គ្រឺតក្នាញ់។
    «ពូកែលួងលោមយកចិត្តណាស់ ម៉ែថាកូននៅក្មេងអ៊ីចឹងគួរតែយកកូនម្នាក់ពីរទៀតបន្ថែមមក!»
    «ម៉ែ..ងាយឯណាចិញ្ចឹមនោះហត់សឹងស្លាប់!» ថេយ៉ុង ស្រដីប្រកែកចំពោះសំណើរម្តាយ គេជាមនុស្សមិនមែនជា កូនឆ្កែញីដែលអាចបង្កើតកូនបានម្តង ៥-៦ ក្បាលឯណា យូរៗទៅក៏ដូចជាហួសចិត្ត និងខ្លួនឯងដែលយកខ្លួនទៅប្រៀបប្រដូចជាមួយនឹងសត្វ។
    «ម៉ែចេះតែក្រើនរំឭកទៅ ព្រោះទាន់ខ្លួនកូននៅក្មេងវ័យដែរ តែបន្តិចទៀតចាស់ធ្វើអ្វីលែងកើតហើយ!»
    «ខ្ញុំក៏ចង់បានដែរហ្នឹងណាម៉ែ!» ជុងហ្គុក និយាយបន្ទាន់ក្រោយសម្តីគាត់ហើយញញិមយ៉ាងខូចខិលសម្លឹងមើលមុខ ថេយ៉ុង។
    «ចង់បានម្តេចមិនព្រមបង្កើតខ្លួនឯងទៅ?»
    «ក្រែងតួនាទីនេះជារបស់អូនអ្ហេស? ម្តេចក៏រុញវាមកឱ្យបងអ៊ីចឹង?»
    «តួនាទីរបស់អូន ពរពោះកូន ៥-៦ នាក់នេះមែនទេ? អូនមិនចង់ទទួលស្រាប់ហើយ!» ថេយ៉ុង វាចាទាំងញ៉េញធ្មេញគ្រហឹមដាក់ស្វាមីដូចខ្លា ស្មានថាគេសប្បាយចិត្តណាស់ អារឿងបីបមកូនចៅតូចៗ យំតម្លង់ផ្ទះ នៅមិនបានដេកពួនខ្លួនឯងទៀត ជីវិតជាម្តាយគេនេះនឿយហត់សម្បើមណាស់។
    «ឆ្នាស់ណាស់ម៉ែអើយឥឡូវនេះ ចាប់តាំងពីបានរៀបការរួច ក្លាយខ្លួនជាអ្នករកស៊ីធំដុំមក ខ្ញុំប៉ះពាល់លែងបានហើយ!» ជុងហ្គុក ប្រញាប់ប្រញាល់ប្តឹងផ្តល់ម្តាយក្មេក និយាយញញ៉េះញញ៉ោះឱ្យភរិយាខឹងក្នុងចិត្ត។
    «អ្ហឹះៗ..ពីមុនស្លូតបូត ឥឡូវឱ្យឆ្នាស់ខ្លះទៅ!» អ្នកស្រី យ៉ូអាន ឧទានទាំងសើចក្រហមថ្ពាល់សម្លឹងមើលមុខកូនសំណព្វចិត្តឆ្នាស់ឆ្នើមអង្គុយប្រើខ្សែភ្នែកសម្លក់សម្លឹងមុខកូនប្រសារថ្មែ។
    «ក្តិចខ្ញុំជាំៗសាច់រហូតណាម៉ែ មុនការថាស្រលាញ់ ថ្នាក់ថ្នមស្វាមី ការរួចបញ្ចេញក្រញាំវាយបោចសក់ ជាន់កប្តី ចង់សម្លាប់ប្តីមុនអាយុ!»
    «ប្តីណាឆ្កួតៗវាយអ៊ីចឹង!»
    «អើរ ប្រពន្ធឆ្កួតដែរហ្នឹង បាន..បានប្តីឆ្កួត!»
    «មាំមី!!»
    «អី?» ថេយ៉ុង ក្រឡេកទៅសម្លឹងមុខ ចាងហ្វា បន្ទាប់ពីបានឈ្លោះប្រកែកនិង ជុងហ្គុក រួចមាត់។
    «អីគេអាហ្នឹងពីរកាំ?» ចាងហ្វា ហុចឧបករណ៍ម្យ៉ាងទៅឱ្យ ថេយ៉ុង។
    «ទើបតែធ្វើតេស្តរួចហើយហ្នឹង..ស្អីគេ?»
    «ថាមែនៗ អាឈ្លោះៗកូនញឹកហ្នឹង!» ណាមជូន ឧទានងាកទៅសើចដាក់ លីអាន ស្របពេលដែលស្នូរទះដៃបានកូកកងរំពងឡើងមកឮទ្រហឹងពេញខាងក្នុងហាងអាហាររួមជាមួយបុគ្គលិក។
    «បងថេយ៍មានក្មួយឱ្យ ថេយ៍និឡា ពរទៀតហើយ» នាយក្រមុំ ថេយ៍និឡា ពោលពាក្យទះដៃសប្បាយចិត្ត ព្រោះបានកូនក្មួយតូចៗមករត់ប្រលែងលេងជាមួយនាងទៀតហើយ។
    «ឈ្លោះគ្នាពេលថ្ងៃ ពេលយប់សំងំក្នុងបន្ទប់ជាមួយគ្នា រសៀលទើបចុះមករកបាយទឹក បើមិនបានកូនទៀត ទើបចម្លែកណាប៉ាម៉ាក់ ខ្ញុំនេះចាំមើលបំណាំ រាល់ថ្ងៃ រាល់ពេល រាល់វេលា!» សម្តីរបស់ ថេជុន បានធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើចយ៉ាងកក្អឹកឡើងសារជាថ្មី ស្របពេលដែល ជុងហ្គុក និង ថេយ៉ុង សម្លឹងមុខគ្នាអៀនប្រៀនក្រហមថ្ពាល់អស់។
    «មនុស្សអាជុង នេះសម្តីដូចជះអាចម៍ទាំងកន្ថោតែអារឿងលួងវាពូកែណាស់ ផ្អែមដូចស្ករអ៊ីចឹង!» លីអាន ថាទាំងកៀកស្មា ជុងហ្គុក ហើយសើចឮៗលឹបភ្នែកទាំងគូអស់។
    «ប្រពន្ធលួងបានៗ នរណាទៅទប់អារម្មណ៍ជាប់ទៅបង ឱ្យតែបាត់ខឹង ខ្ញុំចង់យ៉ាងម៉េចក៏បានត្រូវទេអូនសំឡាញ់!» ជុងហ្គុក តបឆ្លើយលូកដៃទៅច្បិចថ្ពាល់ញ៉ោះនាំឱ្យ ថេយ៉ុង អង្គុយឱនមុខចុះ ញញិមអឹមអៀន ទាល់តែចុកថ្ពាល់ទាំងសងខាង។
    «មាំមី ប្យុនឃ្យូ ចង់ក្អួត..អ៊ួក!»
    «ហ្អាស មកណេះមកកូន!» ថេយ៉ុង រត់ស្ទុះវឹងទៅចាប់ដៃនាងតូច ប្យុនឃ្យូ សរសន់រត់ទៅរកបន្ទប់ទឹកភ្លាមៗ។
    «សំណាងខ្ញុំអត់ចាញ់ប្អូន!» ចាងហ្វា លើកដៃជ្រងសក់ ជះរាងសង្ហាមុននឹងឡើងទៅអង្គុយលើកៅអី ចាប់ចង្កឹះ ចាប់សាច់មកញាត់មាត់ទំពារយ៉ាងឆ្ងាញ់ពិសារ។
    «កុំមកសប្បាយអរ ជួយមើលប្អូនឮទេ?» ជុងហ្គុក វាចា រួចយកដៃប៉ះទៅលើក្បាលកូន។
    «រឿងប៉ុណ្ណឹងវាមិនខ្មេះទេ ចាងហ្វា មើលបានបើ ដេតឌី ខ្លាំងយកបួនដប់នាក់ថែមទៀតមក គ្រាន់តែមើលប្អូនសោះ មានអីទៅពិបាក!»
    «អូហ៍ អាមុខស្វា សម្តីបានណាស់ ចាំមើលតែមើលថែប្អូនមិនបានការសម្ងាត់របស់កូនឯងប្រាកដជាអាចបែកធ្លាយ!!»
    «ដេតឌី!!» ចាងហ្វា រហ័សជ្រួញចងចិញ្ចើមឡើង។
    «ការសម្ងាត់អី?» លោក ដុកហ្យុន ឧទាន។
    «វាចេះស្រលាញ់កូនស្រីហើយណាប៉ាក្មេក!»
    «ស្រលាញ់កូនស្រីអ្នកណា?» ថេយ៉ុង បន្ទរឡើង។
    «ហ៊ឹកៗ..មាំមី!!» ចាងហ្វា ស្ទុះលោតចុះពីលើកៅអី រួចឈរយំសស្រិកសស្រាក់គេចពីរំពាត់ដែល ថេយ៉ុង កំពុងតែកាន់។
    «មកវិញឱ្យឆាប់!»
    «ហ៊ឹកៗមាំមី!!»
    ខ្វាប់!!
    «អូយ!» ជុងហ្គុក កញ្ជ្រោលស្រែកយៃ កាលបើត្រូវប្រពន្ធវាត់មួយរំពាត់ លាន់ឮសូរសំឡេងស្រេវដល់ត្រចៀក។
    «យើស..ចេះជួយលាក់រឿងសម្ងាត់កូនផងអ្ហេស ខ្ញុំមិនវាយកូនទេ តែខ្ញុំវាយអាឪលីលើម្នាក់នេះឱ្យហើមគូទម្តង!!»
    ខ្វាប់!! ខ្វាប់!!
    «អូយៗៗ បានហើយៗ..ឈឺណាស់ម៉ែប្រពន្ធអើយ!»
    «វាយឱ្យរៀងចាលម្តង ឈប់..ឈប់រត់!!»
    «កុំរត់តាមបង ប្រយ័ត្នកូនក្នុងពោះ..»
    «អាប្តីចម្កួតកុំរត់!»
    «ហាសហា!!!»
   
    ២ ឆ្នាំក្រោយមក...
    បន្ទាប់ពីបានសម្រេចការសាងសង់លំនៅដ្ឋានថ្មីរបស់ត្រកូល "ចន" ហើយរួចរាល់មកហើយ លោកស្រី ហេវ៉ុន ក៏បានសម្រេចចិត្តនាំនាងក្រមុំ ម៉ូយ៉ុង មករស់នៅជាមួយហើយក៏បានរៀបចំពិធីរៀបការជាមួយនិងបុរសម្នាក់ដែលនាងពេញចិត្តស្រលាញ់ រួមរស់នៅជាមួយពួកគាត់ ប្រៀបដូចជាគ្រួសារតែមួយ។
    «ម៉ូយ៉ុង!» សុងហ៊ូ បុរសជាស្វាមីបានហៅឈ្មោះភរិយាដោយសំឡេងដ៏ស្រទន់។
    «ចាស!» ស្រីល្អងាកមកប្រឈមនិងផ្ទៃមុខស្វាមី។
    «អ៊ំស្រីប្រាប់បងថាថ្ងៃនេះមានភ្ញៀវពិសេសអញ្ជើញមកលេងផ្ទះ គាត់ផ្តាំឱ្យអូនជួយធ្វើម្ហូបឱ្យឆ្ងាញ់ៗសម្រាប់ទទួលពួកគេផង!»
    «មិនអីទេបង ចាំអូនរៀបចំចុះ!» ម៉ូយ៉ុង ប្រញាប់ប្រញាល់ទុកការងារកំប៉ិកកំប៉ុករបស់នាងចុះ រួចដើរចេញទៅដើម្បីរៀបចំធ្វើម្ហូប ចៃដន្យ ថេយ៉ុង ក៏បានមកដល់ទីនេះល្មម។
    «កុំធ្វើអី នាងកំពុងតែមានផ្ទៃពោះមិនបាច់ធ្វើទេ!» ថេយ៉ុង បញ្ឈប់នាងភ្លាមៗ រួចគេក៏ស្នើខ្លួនធ្វើជាអ្នកចម្អិនអាហារនៅក្នុងចង្រាន្តបាយជំនួសនាងវិញម្តង។
    «អ៊ីចឹងចាំខ្ញុំ ជួយចិតបន្លែ..»
    «ខ្ញុំថាមិនចាំបាច់ទេ នាងទៅសម្រាកចុះ ទុកឱ្យខ្ញុំជាអ្នកធ្វើវិញណា!»
    ថេយ៉ុង នៅតែមិនព្រម រួចក៏ចាប់ម្នីម្នាធ្វើម្ហូបដោយមានកូនតូចៗ នៅអង្គុយលេងសំណេះសំណាលជាមួយយាយតាទាំងពីរនាក់ខាងណោះ។
    «យាយៗ តាៗ!!» ជុងហ្គូ ជាកូនប្រុសពៅនិយាយញ័របបូរមាត់ចំប្រប់ហៅយាយតាដោយសើចយ៉ាងស្រស់ បានចៅតូចៗមកលេង ពួកគាត់បាត់រសាយអស់ទុក្ខកង្វល់មួយចំនួនធំទៅហើយដែរ។
    «កុំរពឹសចៅនៅឱ្យស្ងៀមៗកុំរពឹសណាចៅណា!» លោកស្រី ហេវ៉ុន ចាប់ទាញអាល្អិតតូចអូសមកក្បែរខ្លួនគាត់ ដោយមិនភ្លេចទាញរបស់របរកូនក្មេងឱ្យចៅលេងបន្ថែម។
    «ម៉ាក់ប៉ាឆ្នាំនេះកាន់តែចាស់ណាស់ហើយ ខ្ញុំយល់ថាខ្លួនឯងខុសណាស់ ដែលជួយអ្វីដល់ប៉ាម៉ាក់មិនបានច្រើន!» ជុងហ្គុក អង្គុយក្បែរពួកគាត់ រួចនឹកដល់ទោសកំហុសដែលគេបានសាងឡើងមកក្នុងអារម្មណ៍ក្តុកក្តួល។
    «រឿងហួសហើយ កាត់ចិត្តឱ្យដាច់ស្រេចៗទៅកូនកុំទៅសារើយកមកគិតទៀតអី ម៉ាក់ប៉ាស្រលាញ់កូនណាស់ មិនថាកូនទៅជាយ៉ាងណាក៏ប៉ាម៉ាក់នៅតែអាចយល់ព្រមទទួលយកកូនបានដដែល!» ជុងហ្គុក ខានយំឱ្យពួកគាត់បានឃើញជាយូរមកហើយ តែថ្ងៃនេះគេបែរជាយំចេញមកម្តងទៀត នៅពេលដែលស្តាប់ឮសូរសម្តីដែលអ្នកម្តាយមានប្រសាសន៍ឡើងដូច្នេះ។
    «ម្តាយឪពុក ឃុំគ្រងកូនបានល្អ ឬមិនបានល្អ ក៏ពួកយើងមិនដែលមានបំណងបោះបង់កូនចោលដែរ ពេលនេះឯងក្លាយទៅជាឪពុករបស់គេម្នាក់ហើយ រឿងដែលឯងមិនធ្លាប់បានដឹង មិនធ្លាប់បានយល់ ឥឡូវឯងបានជួបអារម្មណ៍ទាំងអស់នេះហើយ ថាការមើលថែរក្សាកូនៗវាមានផលលំបាកយ៉ាងណាខ្លះ យើងអាចចិញ្ចឹមរាងកាយគេបាន ប៉ុន្តែចិត្តគំនិតនិងបេះដូងរបស់គេ គេជាម្ចាស់ខ្លួន ជាអ្នកគ្រប់គ្រងវាដោយខ្លួនឯង ទាំងការគិត ការវិវឌ្ឍន៍ភាពធំធាត់ ព្រមជាមួយនិងពេលវេលាដែលជាអ្នកបង្រៀនគេឱ្យក្លាយទៅជាមនុស្សធំពេញលេញ ហើយអាចយល់ដឹងនិងឃើញអំពីទស្សនៈផ្សេងៗគ្នាទៀត ប៉ាជេរស្តីបន្ទោស សម្លុតគំរាម រករឿងឈ្លោះតទល់និងឯង សព្វគ្រប់បែបយ៉ាង ព្រោះប៉ាចង់ឃើញឯងធ្វើខ្លួនឱ្យមានប្រយោជន៍ខ្លះសម្រាប់ខ្លួនឯង មិនមែនដើម្បីតែប៉ាម៉ាក់តែម្យ៉ាងគត់នោះទេ ឯងនៅក្មេង នៅមានជីវិតវែងឆ្ងាយទៀតណាស់ ពេលវេលាមិនរង់ចាំយើងទៀតទេកូន ទាន់ខ្លួននៅក្មេង នៅមានកម្លាំង មានសមត្ថភាពខំប្រឹងប្រែងចាប់តាំងពីក្មេងៗ ទើបចាស់ទៅវាមិនពិបាក ជីវិតនិងមិននឹកស្តាយក្រោយ ពេលឈានចូលដល់វ័យជរាធ្វើអ្វីលែងបានទៀត!»
    លោក ជុងហ៊ូ កម្របានមានពេលបាននិយាយប្រដែប្រដៅកូនដោយស្រួលចិត្តបែបនេះណាស់។ កាលពីមុន ជុងហ្គុក នៅវ័យក្មេងខ្ចី ពេញវ័យភ្លើតភ្លើនខ្លាំង គាត់និយាយស្តីពីអ្វីក៏គេមិនសូវយកត្រចៀកមកស្តាប់ពាក្យពេចន៍របស់គាត់ដែរ គេតែងតែគេចមុខចេញ ហើយព្យាយាមប្រកែក ក្បាលរឹងចចេស ឫកពាកោងកាច ឆ្មើងឆ្មៃ តោះតើយ សម្តីធ្ងន់ៗ សម្លុតគំហកកំហែងដាក់គាត់មិនព្រមចាញ់ទាល់តែសោះ រហូតដល់ពេលគាត់កាន់តែចាស់ គាត់បានត្រឹមតែសុំឱ្យពេលវេលាជាអ្នកបង្រៀននិងបណ្តុះគំនិតចាស់ទុំដល់កូន ហើយអាចសម្លឹងឃើញគេចេះកែប្រែខ្លួនឯងដើម្បីឱបក្រសោបឱកាសក្នុងជីវិតតទៅថ្ងៃមុខតែប៉ុណ្ណោះ។
    «ខ្ញុំអរគុណ..ខ្ញុំពិតជាអរគុណសម្រាប់ការអត់ឱនទោសដែលលោកប៉ាអ្នកម៉ាក់មានចំពោះខ្ញុំនិងព្យាយាមទូន្មានប្រៀនប្រដៅបានយ៉ាងល្អចំពោះការមើលថែចិញ្ចឹមបីបាច់និងការលះបង់ដ៏មានន័យរបស់លោកទាំងពីរ ខ្ញុំពិតជាបានយល់ច្បាស់ ហើយសប្បាយចិត្តដែលបានកើតមកមានជីវិតជាកូនរបស់អ្នកទាំងពីរដោយក្តីនឹកគុណបំណាច់ជាខ្លាំងពន់ពេក ខ្ញុំគ្មានអ្វីច្រើនទេ ក្រៅពីពាក្យថាអរគុណនិងពាក្យសូមទោស ខ្ញុំក៏សូមជូនពរឱ្យប៉ាម៉ាក់មានសុខភាពល្អ មានសុភមង្គល ហើយរួមរស់ជួបជុំកូនចៅរហូតទៅដោយគ្មានជំងឺឈឺថ្កាត់មកតាមយីយារំខាន តទៅនេះ ខ្ញុំនិងឧហ្សាហ៍មកលេងហើយមើលថែប៉ាម៉ាក់ឱ្យបានដិតដល់បំផុតតាមដែលអាចធ្វើទៅបាន!» ជុងហ្គុក ឈោងចាប់ប្រអប់ដៃចំណាស់ទាំងពីរ ញញិមដោយចិត្តបរិសុទ្ធ ព្រមទាំងសូមខមាទោសចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលគេបានប្រព្រឹត្តខុសកន្លងមកជាច្រើនលើកច្រើនសារ។
    «ប៉ាម៉ាក់ស្រលាញ់កូន!» ឪពុកម្តាយតែងតែនិយាយពាក្យនេះ បូករួមទង្វើដែលគាត់បានបង្ហាញ ថាការលះបង់កន្លងមក ទាំងញើសនិងឈាម ភាពយកឈ្នះអស់ការលំបាក និងសេចក្តីស្រលាញ់ ការមើលថែ បង្រៀនកូនឱ្យដើរផ្លូវត្រូវ រស់នៅត្រូវប្រើជីវិតឱ្យមានន័យ មានការអត់ឱនអភ័យទោស ព្រមទាំងជៀសឆ្ងាយពីសេចក្តីអាក្រក់នានា នេះហើយជាអ្វីដែលពួកគាត់បានចង់ ការរំពឹងទុកដ៏មោះមត់ ក្តីសង្ឃឹមដែលគាត់បានបន់ផ្សង មិនបោះបង់វាចោល ជាអំណោយដ៏ធំធេងមហាសាលបំផុតដែលអ្នកម្តាយលោកឪពុកគ្រប់រូបតែងតែផ្តល់ឱ្យកូនអស់ពីកម្លាំងកាយចិត្ត។
    «អ្នកទាំងអស់គ្នាម្ហូបឆ្អិនហើយអញ្ជើញមកពិសារ!» ថេយ៉ុង បង្ហើយការងារជាមេផ្ទះរួចស្រែកដោយស្នូរសំឡេងស្រួយស្រែសរណ្តំត្រចៀក គ្រប់គ្នាចាប់ចូលទៅពិសារអាហារ កាលបើឃើញអំពីមុខម្ហូបឆ្ងាញ់ៗគួរឱ្យចង់ភ្លក្ស។
    «ពូកែណាស់កូន!» លោក ជុងហ៊ូ ពិសារអាហារមិនភ្លេចពោលពាក្យសរសើរ ខណៈ ថេយ៉ុង ក៏ញញិមត្រេកអរចំពោះសម្តីឪពុកក្មេក។
    «អរគុណណាស់ប៉ាក្មេក! ម៉ូយ៉ុង ញាំឱ្យច្រើនៗទៅស៊ុបនេះប៉ូវកម្លាំងល្អសម្រាប់សុខភាពនាង!» ថេយ៉ុង ជួយដួសស៊ុបដាក់ចានឱ្យនាងក្រមុំ។
    «អរគុណបង!» នាងហៅគេបែបនេះ ថេយ៉ុង ឮហើយមានអារម្មណ៍ថាកក់ក្តៅណាស់។
    «មិនអីទេ ញាំចុះ!»
    «ចាស៎!!»
   
    រដូវកាលស្លឹកឈើជ្រុះ..
    មេឃបើកថ្ងៃភ្លឺចែសម្តងទៀត ស្របពេលសំឡេងខ្យល់បានបក់បោករង្គើដល់ចុងឈើ។ រាងតូចអង្គុយលើកម្រាលគ្របដណ្តប់ទៅដោយស្មៅដុះខ្លីៗក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កំពុងតែលំហាយអារម្មណ៍ បានទម្លាក់ផ្លែប៉ោមដែលចិតរួចចុះទៅក្នុងចានទាប រៀបចំយ៉ាងមានអនាម័យ រួចក៏ញញិមញញែមងើបផ្ទៃមុខឡើងសម្លឹងមើលកូនតូចៗដែលកំពុងតែរត់លេងយ៉ាងសប្បាយរីករាយក្នុងឧទ្យានបន្លឺសំឡេងកក្អឹកៗគួរឱ្យស្រឡាញ់។
    «ចាងហ្វា ប្យុនឃ្យូ ជុងហ្គូ មកញាំផ្លែឈើមកកូន រត់លេងប៉ុណ្ណឹងបានហើយ!» សំឡេងដ៏ស្រទន់ស្រួយស្រែសបន្លឺឡើង ហើយក្មេងៗក៏ឈប់រត់មុននឹងវិលត្រលប់មកអង្គុយញាំផ្លែឈើវិញម្តង។
    «ដេតឌី!!» ជុងហ្គូ និយាយឮៗស្រែកហៅឪពុកដែលទើបនិងបរឡានចូលមកក្រោយពេលដែលវិលត្រលប់មកពីធ្វើការវិញ។
    «បាទកូន!» ជុងហ្គុក បើកកញ្ចក់ឡាននិយាយនិងកូនតូច រួចចតឡានទុកហើយសុខចិត្តដើរស្កាត់មកជួបកូនៗដោយទឹកមុខញញិមស្រស់បស់។
    «នឹកណាស់ៗ មកណេះមក ដេតឌី សុំថើបឱ្យបាត់នឹកបន្តិច!»
    «ហិហិ ដេតឌី!!» ជុងហ្គូ រត់វឹងទៅឱប ជុងហ្គុក ហើយនាយសង្ហាយើងក៏ប្រញាប់ចាប់អាល្អិតតូចមកពរ និងថើបថ្ពាល់ប៉ោងៗ ទន់ល្មើយជាច្រើនខ្សឺត។
    «ក្រអូបណាស់!!»
    «មាំមី ញាំញាំ!!»
    «នាំកូនមកណេះមក អូនបញ្ចុកបាយកូន!» ថេយ៉ុង កាន់ចានអាហារលើកឡើងដួសបញ្ចុកកូនប្រុសយ៉ាងទន់ភ្លន់។
    «ឆ្ងាញ់អត់?»
    «ឆ្ងាញ់ណាស់មាំមី!!» ជុងហ្គូ និយាយស្របពេលទំពារអាហារលើដៃ ជុងហ្គុក។
    «ថ្ងៃនេះ ជួបជុំគ្នាល្អខ្លាំងណាស់ ម៉ោះប៉ាម៉ាក់ មកថតរូបជុំគ្នា!» ថេជុន ស្រែកដង្ហោយហៅគ្រប់គ្នាដែលកំពុងអង្គុយលេងសំណេះសំណាលក្នុងផ្ទះឯណោះ ថ្ងៃនេះទាំងអ្នកដន្លង ព្រមទាំងបងប្អូន សាច់ញាតិជិតឆ្ងាយបានមកលេងភូមិគ្រឹះ គីម ទាំងអស់គ្នា ទើប ថេជុន មានគំនិតចង់ថតរូបរក្សាទុកជាអនុស្សាវរីយ៍ឱ្យបានច្រើនៗ។
    «តោះៗ..ម៉ោះមកថតរូបទៅ!!» ពេលមកជួបជុំគ្នាអស់ហើយ ពួកគេក៏មកថតរូបនៅក្នុងសួនច្បា មានខ្លះទៀតអង្គុយ ខ្លះទៀតឈរ ហើយថតរូបជាច្រើនសន្លឹកបានយ៉ាងរីករាយ ព្រមទាំងឮសំឡេងសើច និងការសន្ទនាដ៏អ៊ូអរ។
    «ថើបទៅៗ!!» ទាំងក្មេង ទាំងចាស់ នាំគ្នាស្រែកបញ្ជាឱ្យ ជុងហ្គុក ថើប ថេយ៉ុង កំឡុងពេលថតរូបជាគូស្នេហ៍។
    «នៅចាំអីទៀត អាហ្គុកថើបទៅ!» លីអាន និង ដុងហ៊ូ ជួយជ្រោមជ្រែងសកម្មជាងគេឯង ស្រែកចេចចាចៗចាប់មិនឈ្នះ។
    «ព្រមណា!» ជុងហ្គុក ងាកមកនិយាយដោយដាក់ដៃក្តោបលើចង្កេះតូចអង្ក្រងរបស់ ថេយ៉ុង បន្ថែម។
    «លោកប្តី..»
    «បងថើបហើយណា!»
    «អូនខ្មាសគេណាស់!»
    «ធ្វើចិត្តឱ្យទូលាយៗកុំតានតឹងពេកអី បងថើបអូនហើយ..»
    «លោកប្តី..អ្ហា..អ៎ុប!!»
    «យ៎េ!!!» គ្រប់គ្នាស្រែកបន្ទរឡើងទះដៃបន្លឺសំឡេងហ៊ោនាំឱ្យប្តីប្រពន្ធទាំងពីរកាន់តែថើបបឺតជញ្ជក់ញក់ញីខ្លាំងៗរហូតដល់ពេលបញ្ចប់។
    «បងស្រលាញ់អូន!»
    «អូនដឹងហើយ!!»
    «ជុប៎ៗៗៗ!!!» ជុងហ្គុក សង្គ្រប់ថើបថ្ពាល់ ថេយ៉ុង ទាំងឆ្វេង ទាំងស្តាំលែងខ្មាស លែងយល់ពីចិត្តអ្នកណាសំខាន់គេចង់ថើប ថើបឱ្យស្លេកស្លាំង ថើបឱ្យអស់ពីទំហំចិត្តនៃក្តីស្រលាញ់មួយនេះ។
    «ហិហិលោកប្តី!!»
    «បាទប្រពន្ធសំឡាញ់!»
   
    ចប់ដោយបរិបូរណ៍...
    តួអង្គ៖ចន ជុងហ្គុក / គីម ថេយ៉ុង
    រៀបរៀងដោយ៖Hakauie ហាគឺយូអិ
    និពន្ធដោយ៖Hakauie/ហាគឺយូអិ
    ប្រភេទរឿង៖ស្នេហាបុរស ( Novel BL)
    ប្រភពរឿង៖នៅក្នុងប្រទេសខាងត្បូង
    ខ្នាតរឿង៖Story Line
    Facebook Page៖Hakauie ហាគឺយូអិ
    បញ្ជាក់៖បានបញ្ចប់ជាផ្លូវការ ( ទី០៧ ខែកក្កដា ឆ្នាំ២០២៣)
    
   
   
   
   
   
 
   
   
  
 

You've reached the end of published parts.

⏰ Last updated: Oct 15, 2023 ⏰

Add this story to your Library to get notified about new parts!

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now