ភាគ១៨÷ម៉ែ?

1.8K 91 0
                                    

     ថ្ងៃចុងសប្តាហ៍...
     ថេយ៉ុង បានចម្អិនម្ហូបអាហារជាច្រើនរង់ចាំទទួលឪពុកម្តាយក្មេក ព្រោះឮមកថាថ្ងៃនេះពួកគាត់និងអញ្ជើញមកលេងគ្រួសារខ្លួន ទើបត្រូវក្រោកមកចាប់តាំងពីព្រឹកព្រលឹមមករៀបចំគ្រឿងផ្សែផ្សំក្នុងមុខម្ហូបយ៉ាងមមាញឹក។ បន្ទាប់មកទើបគេប្តូរតួនាទីទៅធ្វើបង្អែមបន្ថែម ទម្រាំរួចដៃក៏បែកញើសជោកថ្ងាស់ល្មមដែរ រីឯម៉ែដោះនិងអ្នកបម្រើដទៃទៀត មិនបាននៅស្ងៀមខំជួយធ្វើនេះធ្វើនោះទាល់តែរួចរាល់ចប់សព្វគ្រប់ស្រាប់តែលាន់មាត់សរសើរពីថ្វីដៃ ថេយ៉ុង គ្រប់ៗគ្នា គេពិតជាពូកែចម្អិនអាហារ ទាំងការតុបតែង រសជាតិក៏ឆ្ងាញ់ចាប់មាត់ សូម្បីតែការរចនាមុខបង្អែមនីមួយៗក៏ស្រស់ស្អាតមានអនាម័យយ៉ាងល្អផងដែរ។
     «អ្នកប្រុសច្បងពូកែចម្អិនអាហារខ្លាំងណាស់ មើលចុះមុខម្ហូបនីមួយៗសុទ្ធតែទំនងៗទាំងអស់!»
     «អាហារច្រើនណាស់ អ្នកទាំងអស់គ្នាអាចញាំបាន តែចំណាំណាជួយដួសទុកដាច់ដោយឡែក ជៀសវាងមានក្លិនផ្អូបដែរ!» ថេយ៉ុង អនុញ្ញាតឱ្យក្មេងស្រីៗអ្នកបម្រើញាំអាហារស្នាដៃរបស់ខ្លួន ពួកនាងពិតជាត្រេកអរខ្លាំងណាស់ ព្រោះកម្របានញាំអាហារឆ្ងាញ់ៗណាមួយមិនងាយបានញាំទេ ព្រោះត្រូវរង់ចាំពេលដល់រដូវកាលបុណ្យទានឬការរៀបចំពិធីធំដុំអ្វីប្រារព្ធឡើងទើបពួកនាងអាចញាំបាន។
     «អរគុណច្រើនណាស់អ្នកប្រុសតោះៗពួកយើង!» ថេយ៉ុង ញោចមាត់ញញិម សឹមបែរដើរចេញទៅខាងក្រៅយ៉ាងរូតរះ កាលបើឃើញថាមានឡានទំនើបបានបរចូលមកដល់ធ្លាខាងក្នុងភូមិគ្រឹះទាំងមូលទៅហើយ។
     «ជម្រាបសួរ ម៉ាក់ក្មេក ប៉ាក្មេក!»
     «ល្អហើយកូន!» លោកស្រីហេវ៉ុន និង លោកជុងហ៊ូ និយាយព្រមគ្នាស្រាប់តែវត្តមាននាងក្រមុំ ម៉ូយ៉ុង ក៏បានបង្ហាញខ្លួនឡើងមកដែរ។
     «ម៉ាក់សង្ឃឹមថាមិនអីទៅចុះណាកូន!» ថេយ៉ុង សម្លឹងមុខ ម៉ូយ៉ុង រួចក៏ងក់ក្បាលញញិមនិងម្តាយក្មេកព្រោះគេក៏លែងខឹង លែងប្រកាន់ទោសអូសដំណើរចំពោះនាងយូរមកហើយដែរ។
     «មិនអីទេម៉ាក់ក្មេក តោះចូលទៅខាងក្នុងទៅ!» ថេយ៉ុង ទទួលរាក់ទាក់ពួកគាត់យ៉ាងគួរសម សឹមរកកន្លែងមានផាសុកភាពដើម្បីទទួលពួកគាត់ឱ្យអស់ពីចិត្តថ្លើម។
     «ជម្រាបសួរលោក!» លោក ដុកហ្យុន ញញិមស្រស់ប៉ប្រិមរីករាយនិងការជួបជុំជាមួយអ្នកដន្លងយ៉ាងពេញចិត្តពេញថ្លើមហើយក៏បាននាំពួកគាត់ទៅអង្គុយញាំអាហារឆ្ងាញ់ៗនិងសំណេះសំណាលគ្នាបែបស្និទ្ធស្នាលខ្លាំងទៀតផង។
     «លោកសុខសប្បាយជាទេ? ខ្ញុំនេះមិនដែលទំនេរសោះ រវល់ការងាររដ្ឋផង រឿងកូនចៅឯណេះទៀត!»
     «ខ្ញុំសុខសប្បាយធម្មតាទេលោក ជាទូទៅនរណាៗក៏សុទ្ធតែរវល់រៀងខ្លួនទាំងអស់ សូម្បីតែកូនប្រុសខ្ញុំ ឥឡូវនេះមកមានគ្រួសារយូរៗទើបគេបានមកអើតមើលអ្នកផ្ទះម្តង ពួកខ្ញុំចាស់ៗអស់ទៅហើយ ចង់ជួបមុខកូនចៅក៏ត្រូវតែឧស្សាហ៍ស្កាត់មកជួប!» លោក ជុងហ៊ូ និយាយបណ្តើរសើចបណ្តើរ រួចសម្លឹងមើលទៅកាន់ទឹកមុខ ជុងហ្គុក ដែលមានវ័យរៀងជ្រេបន្តិចទៅហើយ ឥឡូវនេះគេក៏ចាស់ចិត្ត ចាស់គំនិតច្រើនជាងមុនណាស់ដែរ ចេះគិតវែងឆ្ងាយ មើលថែប្រពន្ធកូនបានយ៉ាងល្អថែមទៀត។
     «គ្មានអ្វីឋិតថេរទេលោក មានពេលវេលានៅសេសសល់ ក៏ចេះតែតាមមើលថែឃុំគ្រងកូនៗលុះដល់ដង្ហើមចុងក្រោយទៅចុះ កាលពីមុនខ្ញុំឧស្សាហ៍ឈឺណាស់ដែរ តែចាប់តាំងពីបាន ថេយ៉ុង មកនៅជាមួយមកគេមើលថែខ្ញុំសព្វគ្រប់បែបយ៉ាង ទើបខ្ញុំអាចយោងអាត្មាដោយសារតែកូនមកដល់សព្វថ្ងៃនេះបាន មើលថែគ្រឿងហូបចុកចំណីអាហារ បរិបូរណ៍ហូរហៀរ ចៅៗក៏មានសុខភាពល្អ អាបងគេនោះរៀនពូកែណាស់ ចំណែកឯនាងពៅនេះ ឆ្នាំក្រោយទើបបណ្តោយឱ្យទៅរៀននិងគេហើយ ព្រោះគ្មានអ្នកណារង់ចាំមើលថែរហូតទេ ប៉ាម៉ាក់គេម្នាក់ៗក៏សុទ្ធសឹងតែបែងចែកការងារគ្នារៀងៗខ្លួនទាំងអស់ដែរ!» យាយតាខាងឪពុកទាំងពីរស្រាប់តែញញិមនិងអស់ការបារម្ភចំពោះជីវិតកូនប្រុសរបស់ខ្លួនហើយ ព្រោះថានៅមានកូនប្រសារដ៏ឆ្នើមម្នាក់ដែលតែងតែមើលថែ ខ្នះខ្នែងឱបក្រសោបស្វាមីហើយនិងកូនរួមរស់ជាមួយគ្នាបានយ៉ាងល្អ ទោះបីមានបញ្ហាកើតឡើងមិនចេះចប់យ៉ាងណាក៏ពួកគេពុំបានបោះបង់គ្នាចោលនោះដែរ។
     «បានឃើញពួកគេរស់នៅជាមួយគ្នាមានសុភមង្គលខ្ញុំធូរចិត្តហើយ!»
     លោកស្រី ហេវ៉ុន និយាយដោយមិនភ្លេចងាកមកសម្លឹងមុខ ម៉ូយ៉ុង រួចក៏ចាប់កាន់ដៃនាងថ្នមៗបន្ថែម។
     «នៅសល់ក្មេងស្រីដ៏គួរឱ្យអាណិតម្នាក់នេះទៀត ដែលខ្ញុំបានទទួលនាងយកមកចិញ្ចឹម ចាត់ទុកជាកូនស្រីម្នាក់ ជុង ថេយ៍ ម៉ាក់សង្ឃឹមថាពួកកូននិងអាចបើកចិត្តរៀនផ្តល់ឱកាសឱ្យនាងបានកែប្រែខ្លួន ហើយព្យាយាមបំភ្លេចនូវរឿងរ៉ាវគ្រប់យ៉ាង ឱ្យវារសាត់ផាត់ទៅតាមពេលវេលាចាស់ៗទាំងអស់ទៅ រស់នៅឱបក្តីសុខប្រសើរជាជាងឱបដុំភ្លើងដែរណាកូន!»
     ជុងហ្គុក ញញិមឡើងបន្តិច ហើយក៏លើកដៃមកកាន់ស្មាម្តាយក្តោបថ្នមៗកម្លាំង។
     «រឿងកន្លងហួសទៅហើយ កុំគិតច្រើនអីណាម៉ាក់ បណ្តោយវាឱ្យទៅតាមកម្មចាស់ចុះ ចាត់ទុកថាកាលពីមុនជាចំណងជំពាក់ជំពិន ដែលគ្រប់គ្នាក៏មិនចង់ចងវាឱ្យមានភាពរញេរញៃទៅយ៉ាងបែបនេះដែរ យ៉ាងណាក៏សូមឱ្យ ម៉ូយ៉ុង ចាប់ផ្តើមជីវិតថ្មី ហើយរស់នៅមើលថែខ្លួនឯងឱ្យបានល្អផងទៅចុះ!» នាងក្រមុំញញិមឡើងលួចរលីងរលោង ពេលដឹងថាពួកគេយល់ព្រមអភ័យទោសឱ្យនាង ទាំងដែលនាងធ្លាប់បានធ្វើខុសធ្ងន់ធ្ងរកាលពីមុនមក ក៏ព្រោះតែមានឪពុកម្តាយធម៌ជាអ្នកបង្គាប់បញ្ជានាងគ្រប់យ៉ាង។
     «ខ្ញុំអរគុណ..ដែលគ្រប់គ្នាមិនប្រកាន់ទោសចំពោះខ្ញុំបន្តទៅមុខទៀត ខ្ញុំគិតថាខ្លួនឯងប្រហែលជាលែងទទួលបានឱកាសពីអ្នកទាំងអស់គ្នាទៀតហើយ សូមទោសដែលចូរមកធ្វើឱ្យជីវិតគ្រប់គ្នាមានភាពស្មុគស្មាញដោយសារតែទង្វើខ្វះការពិចារណារបស់ខ្ញុំ!» ថេយ៉ុង ឮសម្តីនាងនិយាយគេក៏រហ័សដាក់ដៃក្រសោបលើប្រអប់ដៃរបស់នាង។
     «កុំសៅហ្មងអីគ្រប់គ្នារង់ចាំផ្តល់ឱកាសឱ្យនាងជានិច្ចណា ម៉ូយ៉ុង!»
     នាងក្រមុំងក់ក្បាលព្យាយាមទប់ទឹកភ្នែកដែលកំពុងតែហូរស្រក់ចុះមកតក់ៗទៅហើយនោះ រួចក៏បន្តស្តាប់ដំបូន្មានមនុស្សចំណាស់ ដែលពួកគេហាក់ដូចជាម្តាយឪពុកបន្ទាប់នាងយ៉ាងដូច្នេះដែរ។
     «ម៉ោះម្ហូបត្រជាក់អស់ឥឡូវហើយ អញ្ជើញ..អញ្ជើញពិសារទៅម្ហូបថ្វីដៃកូនថេយ៍ចម្អិនសុទ្ធតែឆ្ងាញ់ៗទាំងអស់នេះ!» លោក ដុកហ្យុន ធ្វើជាបកត្រលប់មកនិយាយគួរសមហើយគ្រប់គ្នាក៏បានញាំអាហារពោពេញទៅដោយភាពពេញចិត្តនិងភាពសប្បាយរីករាយ។
    
     យប់នេះ..
     ជុងហ្គុក បណ្តោយខ្លួនឱ្យអង្គុយសញ្ជប់សញ្ចឹង សម្លឹងមើលប្រអប់ដាក់ចិញ្ចៀនដែលខ្លួនបានទិញទុក ជាយូរខែតាមរយៈខ្សែភ្នែកពេញចិត្តដដែល គេមើលមិនចេះធុញទ្រាន់សោះ បើទោះបីជាមើលយ៉ាងណា ក៏នៅតែស្រលាញ់ហើយសប្បាយចិត្តជាមួយវាជានិច្ច។
     ក្រាក!!
     «ដេតឌី!!» ចាងហ្វា ដើរចូលមកខាងក្នុងបន្ទប់សារជាថ្មី រួចក៏កាន់សៀវភៅបង្ហាញឡើងដូចជារាល់ដងនិងដាក់គូតអង្គុយចុះទៅលើកៅអីមួយក្បែរនាយដែរ។
     «ចិញ្ចៀនអ្នកណាគេហ្នឹង របស់មាំមីមែនទេ?»
     «របស់មាំមីកូនហ្នឹងហើយ!»
     «ម្តេចក៏កូនមិនដែលឃើញគាត់ពាក់?»
     «ព្រោះ..ត្រូវរង់ចាំពាក់ថ្ងៃរៀបការណាកូន!» ចាងហ្វា ឮហើយញញិមស្រស់ប៉ប្រិមនិងចាប់ប្រអប់ចិញ្ចៀននោះមកសម្លឹងមើល។
     «wow ស្អាតណាស់ ដេតឌី មាំមី ប្រាកដជាពេញចិត្តហើយ!»
     «មួយវង្សនេះថ្លៃណាស់រក្សាទុកឱ្យស្រួលបួលណា ម៉ោះឱ្យមកដេតឌីវិញ ហើយកុំនិយាយរឿងនេះប្រាប់គេឮទេ?» ជុងហ្គុក ថារួចដណ្តើមយកប្រអប់ចិញ្ចៀមមកទុកក្នុងកិរតុវិញ។
     «ហេតុអីទៅដេតឌី?»
     «ក្មេងណាស់កុំចង់ដឹងអី..ម៉ោះមកធ្វើលំហាត់បន្តទៅ!»
     «យ៉ូនជូ រៀនពូកែណាស់ នាងពូកែទាំងគណិតនិងភាសាជាតិ ចាងហ្វា ចង់ពូកែដូចជានាងដែរ ដេតឌី!»
     «ព្រោះនាងខិតខំប្រឹងប្រែងខ្លាំងទើបអាចរៀនពូកែបាន!»
     «ចាងហ្វា ចង់បានពិន្ទុល្អ ហើយអាចពូកែជាង យ៉ូនជូ..យ៉ូនជូ ជាសិស្សដែលតែងតែទទួលបានពាក្យកោតសរសើរពីគ្រូៗគ្រប់គ្នា យ៉ូនជូ នេះណា៎..»
     «និយាយឈ្មោះ យ៉ូនជូ រហូតសង្ស័យហា!!» ជុងហ្គុក ដៀងខ្សែភ្នែកសម្លឹងមើលមុខអាល្អិត ព្រមទាំងញញិមញញែមចុងមាត់។
     «សង្ស័យអី?» ចាងហ្វា ចងចិញ្ចើមឡើងសម្លឹងមើលមុខ ជុងហ្គុក ទាំងទឹកមុខខឹងសម្បារ។
     «ចេះស្រលាញ់ស្រីហើយមែន?»
     «ដេតឌី មាត់ស្អុយហើយ មាត់អត់គម្របទៀត!» អាល្អិតស្រែករួចគ្រវីក្បាលងីងើមួម៉ៅចំពោះពាក្យសម្តីដែលឪពុកបាននិយាយ។
     «ហ្អា..ចេះស្រលាញ់ស្រីហ្អា..»
     «ស្រលាញ់ ស្រលួយ!»
     «ចាំមើលអញប្រាប់ម៉ែវា!»
     «បិទមាត់ភ្លាមហ្អឹក!»
     ក្រាក!!
     «ចាងហ្វា!!»
     «ប្រពន្ធសំឡាញ់ ចាងហ្វា..»
     «ដេតឌី!!!» ចាងហ្វា ហក់កញ្ជ្រោលទៅឡើងអង្គុយលើចង្កេះរាងក្រាស់មុននឹងយកដៃខ្ទប់ប្រអប់នាយដោយកែវភ្នែកឡិងឡង់ៗ។
     «មានរឿងអីពីរនាក់ឪពុកកូននេះ?» ថេយ៉ុង ចងចិញ្ចើមដើរបង្ហួសយកទឹកដោះគោទៅដាក់ទុកលើតុ រួចសំដៅទៅរកទូរសម្លៀកបំពាក់ដើម្បីបត់ខោអាវដែលទើបតែបានបោកគក់រួចដាក់ក្នុងទូរឱ្យមានរបៀបរៀបរយឡើងវិញ។
     «ស្អែកនេះអូនឮថាហាងទាំង ៣ ធ្វើជិតរួចរាល់ហើយ ប្រហែលអូនត្រូវមើលការខុសត្រូវឆាប់ៗនេះដែរ!» ជុងហ្គុក ឮហើយប្រញាប់បែរមុខទៅនិយាយនិង ថេយ៉ុង។
     «អ៊ីចឹងចាំបងជូនអូនទៅចុះ!» រាងតូចងើបមុខឡើង ហើយសម្លឹងផ្ទៃមុខរាងក្រាស់។
     «ចុះក្រុមហ៊ុនរបស់បងនោះ?» ថេយ៉ុង សំដែងទឹកមុខងឿងឆ្ងល់ហើយក៏ព្យាយាមបត់សម្លៀកបំពាក់តាមរបៀបត្រឹមត្រូវដដែល។
     «បងប្រហែលជាត្រូវសម្រាកការងារមួយថ្ងៃ ដើម្បីទៅមើលហាងជាមួយនិងអូនដែរ!»
     «ហិហិ អរគុណប្តីសំឡាញ់!»
     «អូនសម្រេចចិត្តត្រូវហើយមែនទេ? ដែលងាកមកគ្រប់គ្រងហាងធំៗទាំងបីបែបនេះ ថេយ៉ុង? បងគិតថាវាច្រើនណាស់!» ជុងហ្គុក ក្រោកដើរទៅដាក់គូទអង្គុយទល់មុខភរិយា រួចក៏ជួយសម្រាលការងារ ថេយ៉ុងមួយចំនួននោះដែរ។
     «មិនទាន់សាកម៉េចនិងអាចទាយដឹងបានទៅបង គិតថាវាលំបាកមុនស្រណុកក្រោយទៅចុះ កុំទៅគិតច្រើនអី យ៉ាងណាក៏..បានឱ្យអូនស្គាល់យល់ដឹងអំពីបទពិសោធន៍ការងារថ្មីៗទៀតដែរ!» ប្រអប់ដៃមាំលើកឡើងស្ទាបទៅលើថ្ពាល់ស្រឡូន ស្របពេលដែលរាងតូចស្រាប់តែផ្ងើយមុខឡើងសម្លឹងកែវភ្នែកទាំងគូស្វាមី។
     «អូនលំបាកមកយូរហើយ..អូនព្យាយាមចង់លំបាកដល់ពេលណាទៀត?» ជុងហ្គុក មើលឃើញជីវិតភរិយាជូរចត់មកច្រើនណាស់ ទើបការសម្រេចចិត្តទាំងអម្បាល់មាណរបស់ ថេយ៉ុង ធ្វើឱ្យគេមិនសូវមានសង្ឃឹមចង់រំពឹងទៅលើរឿងអ្វីម្យ៉ាងទាល់តែសោះ។
     «នរណាម្នាក់ដែលកើតមកចង់តែស្រណុករហូតនោះទៅបង? បើអូនមិនខំរកទុកដាក់ឱ្យកូន បងគិតថាចង់ផ្ញើជីវិតពួកគេឱ្យទៅនៅលើដៃអ្នកផ្សេងជាអ្នកមើលថែឃុំគ្រងមែនទេ? អូនខិតខំរាល់ថ្ងៃនេះ ព្រោះអូនមិនចង់ឱ្យកូនមានជីវិតលំបាកដូចជាអូន ទោះនឿយណាយមកច្រើនប៉ុណ្ណាក៏អូនសុខចិត្តទ្រាំបន្តទៅមុខទៀតបាន» ថេយ៉ុង មិនដែលសុញគំនិតនិងការខ្មីឃ្មាតស្វែងរកចំណេះជំនាញធ្វើបន្តទៅមុខទៀតឡើយ មនុស្សដូចជាគេ ចង់ចេះ ចង់ដឹង ចង់ស្គាល់ការលំបាក ដ្បិតធ្លាប់ឈឺចាប់ ធ្លាប់ត្រូវគេប្រមាថមើលងាយមករាប់មិនអស់ តែយល់ថាជីវិតដែលខ្លួនទទួលបាន ជាតិជាមនុស្សគឺបានស្គាល់សព្វគ្រប់គ្មានខ្វះចន្លោះទាំងអស់ សមុទ្រទុក្ខសោកគេអាចហែលឆ្លងផុតដំណាក់កាលលំបាកៗមកច្រើនគ្រប់គ្រាន់ហើយ ទោះបីជាផ្លូវត្រូវទៅនៅឯខាងមុខទៀត មានឧបសគ្គច្រើនប៉ុណ្ណា វាក៏លែងជាផលរំខានយីយានិងការទប់ស្កាត់បំណងប្រាថ្នារបស់គេទៀតដែរ។
     «នៅអន់ចិត្តចំពោះបងទៀតទេ?» ថេយ៉ុង អាក់សកម្មភាពបន្តិច រួចសម្លឹងមើលផ្ទៃមុខស្វាមីសារជាថ្មីម្តងទៀត។
     «រឿងអី?»
     «រឿងពីមុន!»
     «អូនមិនធ្លាប់អន់ចិត្តនិងបងទេ ជុងហ្គុក ត្រឹមបងអាចបានត្រលប់មកស្រលាញ់អូនវាជាសេចក្តីត្រូវដែលអូនចង់បានបំផុតរួចទៅហើយ អូនធ្លាប់គិតថាបងមិនអាចមកស្រលាញ់មនុស្សដូចជាអូនបានទេ!» រាងក្រាស់ញញិមលើបបូរមាត់ផ្អែម រួចឱនទៅថើបលើបបូរមាត់ភរិយាមួយខ្សឺត។
     «បងស្រលាញ់អូន ចាប់តាំងពីអូននៅជាក្មេងដើរតាមម៉ែ ធ្លាប់រុញរទេះលក់នំប៉ាវទៅទៀត!» ថេយ៉ុង ភាំងបន្តិច ហើយញញិមសម្លឹងមើលមុខម្ចាស់សម្តីដែលតែងតែលួចលាក់អាថ៌កំបាំងពីក្រោយខ្នងខ្លួន។
     «បងថាយ៉ាងម៉េច ជុងហ្គុក?» ជុងហ្គុក សើចបន្តិច រួចងាកមុខចេញគេចពីខ្សែភ្នែកភរិយា។
     «កាលណោះ..អូនធ្លាប់សរសេរសំបុត្រមកសារភាពប្រាប់ថាស្រលាញ់បងពេលនោះបងស្តីបន្ទោសឱ្យអូន ហើយអូនក៏យំយ៉ាងខ្លាំង ថ្ងៃនោះ..បងតាមអូនរហូតទៅដល់ផ្ទះ!»
     «ហ្អឺ?? តាមអូន?»
     «អ៊ឹម បងតាមទៅមើលថាអូនមានលួចទាក់ទងជាមួយអ្នកណាទៀតឬអត់? ព្រោះឃើញមានតែកូនប្រុសអ្នកមានៗតាមចែចង់អូនរហូត!»
     «ជុងហ្គុក!!» ថេយ៉ុង នឹកឡើងសប្បាយចិត្តវាយលើទ្រូងមាំទាំមួយដៃយ៉ាងស្រាលកម្លាំង។
     «ពេលនោះម៉ោងប្រហែលជា ៥ល្ងាច បងឃើញអូននៅឈរលក់នំប៉ាវជាមួយម៉ែ នៅខាងមុខផប់ស្ត្រីត ចៃដន្យ បងឃើញអាម្សៀល មីនយ៉ុក វាក៏បានមកជួយលក់ម៉ែដែរ ប៉ុន្តែបងបានគិតថា បងនិងទៅធាក់ក្បាលអានោះចេញដែលវាហ៊ានមកដណ្តើមកន្លែងរបស់បង ព្រោះកាលណោះវាមកឈ្លានពានតំណែងជាកូនប្រសារអ្នកម៉ែ យ៉ូអាន វាគ្មានសិទ្ធបានធ្វើជាប្តីរបស់អូនបានទេព្រោះអូនជារបស់បងតែម្នាក់គត់!»
     «អ៊ីចឹងកាលដែលមក ខឹង រករឿង ស្រែកគំហកដាក់អូន ព្រោះបងប្រចណ្ឌអូន?»
     «បងថាបងខឹងអូនច្រើនជាង ព្រោះអូនចូលចិត្តរាប់អានជាមួយមនុស្សប្រុសច្រើននាក់ ពេលនោះបើមិនយល់ថាអូនពូកែយំអង្វរករបងទេ ចាងហ្វា ប្រហែលជាមានអាយុ ១០ ឆ្នាំជាងហើយ!»
     «ឆ្កួត!!» ថេយ៉ុង ជំទាស់ចិត្តម៉ាំង លើកដៃទៅខ្ទប់មាត់ស្វាមី ខ្លាចកូនដឹង កូនមានអារម្មណ៍មិនល្អ។
     «ខំគេចសាលាដើម្បីទៅស្រលាញ់កូនយាយលក់នំប៉ាវ ហាហា..»
     ចាងហ្វា សើចកាច់កកាច់ខ្លួនលើកៅអី មុននេះនាំគ្នានិយាយរឿងប្រវិត្តស្នេហាអតីតកាលកូនស្តាប់ឮបានទាំងអស់។
     «ដេតឌី កូនជាមនុស្សប្រុសចិត្តអាក្រក់ណាស់ ចូលចិត្តធ្វើឱ្យមាំមីយំរាល់ថ្ងៃ!» ថេយ៉ុង និយាយធ្វើដូចជាតូចចិត្តងរង៉ក់ដាក់ស្វាមី។
     «មកពីមាំមីភ្នែកស្អុយទៅស្រលាញ់មនុស្សប្រុសមាត់អត់គម្របដូចជាដេតឌី!!»
     «អើរ..បើម៉ែកូនឯងមិនមកស្រលាញ់ឪនេះ ស្មានតែបានកូនឯងចេញមកអើតក្បាលបានឃើញពន្លឺថ្ងៃនេះហ្អី?»
     «កូនមានមោទកភាពចំពោះដេតឌីខ្លាំងណាស់ ហ្អឹម..ដែលបានពុះពារទៅចែចង់មាំមីប្រជែងជាមនុស្សប្រុសច្រើននាក់រហូតដល់បានមកធ្វើជាប្រពន្ធឱ្យទាល់តែបាន ពិតជាអស្ចារ្យមែន..»
     «វាត្រូវតែអ៊ីចឹងហើយកូន ព្រោះកាលណោះ ដេតឌី សង្ហាជាងគេប្រចាំមហាវិទ្យាល័យ!»
     «អាក់ ចង់ក្អួត..
     «ចុម!»
     «កូនទៅគេងហើយ Goodnight មាំមី!» ចាងហ្វា ដើរមកចាប់ ថេយ៉ុង ថើបថ្ពាល់មួយខ្សឺត រួចក៏ដើរបង្ហួសទៅលើកកែវទឹកដោះគោមកផឹក។
     «របស់ខ្លួនឯងម្តេចមិនព្រមផឹកមកផឹករបស់គេអ៊ីចឹង?» ជុងហ្គុក ស្រែកគំហកឡើង។
     «របស់គេឯណា របស់ឪខ្លួនឯងតើស!» អាល្អិតសើចញញិមញញែមមុននឹងដើរចេញធ្វើដំណើរកោងកាងឌឺៗនាំឱ្យអ្នកទាំងពីរអង្គុយនឹកឡើងអស់សំណើច។
    
     ថ្ងៃថ្មី..
     ស្លាកហីហោហាងធំៗចំនួន៣របស់ ថេយ៉ុង ត្រូវបានដំឡើងរួចរាល់ហើយរបស់របរសម្ភារៈនិងទំនិញគ្រប់យ៉ាងបានរៀបចំទុកដាក់សម្រាប់បញ្ចេញអាជីវកម្មក្នុងស្រុក ក៏ត្រូវបានជួសជុល និងតុបតែងយ៉ាងមានភាពល្អឥតខ្ចោះតាមកន្លែងនីមួយៗផងដែរ។
     «ហាងអាហារស្អាតណាស់ ថេយ៉ុង!» អ្នកស្រី លីហ្សូ លាន់មាត់និយាយសម្លឹងមើលហាងអាហារដ៏ធំទូលាយដែលមានផាសុកសុខភាពនិងទីធ្លាធំទូលាយរួមជាមួយសម្ភារៈទំនើបៗល្អៗជាច្រើនទៀត ដែលទាំងអស់នេះនៅឯហាងអាហាររបស់គាត់គ្មានទេ។
     «នេះថេយ៍ដាក់ស្លាកយីហោ ថាហាងអាហារត្រកូល- លីអ្ហេស?»
     លីអាន ភ្ញាក់ផ្អើលមែនទេន នៅពេលដែលបានឃើញថាឈ្មោះវង្សត្រកូលរបស់ខ្លួនត្រូវបានប្រាកដឡើងលើស្លាកយីហោខាងលើហាងអាហារដ៏ធំមួយនេះ។
     «អ្នកស្រី លីហ្សូ ពីមុនខ្ញុំធ្លាប់បានសន្យារួចមកហើយថានិងត្រលប់មកសងគុណគ្រួសារ-លី វិញ គ្រាន់តែត្រូវប្រើពេល មិនយូរឬ មិនឆាប់ ប៉ុន្តែថ្ងៃនេះខ្ញុំបានធ្វើវារួចរាល់ហើយ..អ្នកស្រី កុំបដិសេចអី តទៅនេះ ខ្ញុំនិងមកជួយការងារក្នុងហាងជាមួយអ្នកស្រីដូចកាលពីមុនទៀតហើយ!»
     «ថេយ៉ុង..វាពិតជាធំដុំខ្លាំងណាស់ណា!» អ្នកស្រី លីហ្សូ ឱបស្មា ថេយ៉ុង និយាយទាំងកែវភ្នែករលីងរលោងចំពោះគេ។
     «វាមិនស្មើនិងគុណបំណាច់ដែលអ្នកស្រីបានធ្វើមកលើខ្ញុំហើយនិងកូនប្រុសរបស់ខ្ញុំទេ ទាំងអស់នេះជាកាតព្វកិច្ចជំហ៊ានដំបូងដែលខ្ញុំបានគិតគូរ ចំពោះហាងអាហារត្រកូល-លី និងខិតខំថែរក្សាវាទៅមុខទៀតឱ្យបានច្រើនឆ្នាំរហូតទៅ ដល់អស់លទ្ធភាពមើលថែវា បន្ទាប់ពីម៉ែទៅ អ្នកស្រីប្រៀបដូចជាម្តាយទីពីររបស់ខ្ញុំដែរ ទាំងផ្តល់ចំណីបាយទឹក កន្លែងស្នាក់នៅ លុយកាក់ ជួយខ្ញុំឱ្យរៀនបានចប់ចុងចប់ដើម..មានការងារធ្វើ ចិត្តសន្តោសប្រណីតរបស់អ្នកស្រីមកលើខ្ញុំ វាពិតជាធំធេងខ្លាំងណាស់ ខ្ញុំពិតជាអរគុណហើយសូមទោសយ៉ាងខ្លាំង មួយរយៈពេលក្រោយមកនេះ ខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅសួរសុខទុក្ខអ្នកស្រី!»
     «យើងមិនខឹង មិនអន់ចិត្តអ្វីទាំងអស់ ឱ្យតែ ថេយ៉ុង មានជីវិតល្អប្រសើរ រស់នៅជួបជុំឪពុកកូនស្វាមី យល់ថាវាជាក្តីសុខដែលយើងអាចមើលឃើញមួយចំណែកធំផងទៅចុះ ឯងជាក្មេងល្អ ស្តាប់បង្គាប់ ខិតខំប្រឹងប្រែង តស៊ូជម្នះបានច្រើនរឿងណាស់ ឱ្យតែឯងនៅមានជីវិតរស់យើងសុខសប្បាយណាស់ណាទៅហើយ!» ថេយ៉ុង យំសសិកចំពោះគាត់ ស្របពេលដែលគាត់ក៏ចាប់ទាញគេមកឱបយ៉ាងណែន។
     «ក៏ព្រោះតែមានអ្នកស្រីជាអ្នកបង្រៀនខ្ញុំ ឱ្យក្លាយទៅជាមនុស្សរឹងប៉ឹង..មានគោលជំហររឹងមាំច្បាស់លាស់..មើលថែខ្ញុំ ប្រដែប្រដៅទូន្មានខ្ញុំបានយ៉ាងល្អ ខ្ញុំដើរមកដល់ចំណុចទាំងអស់នេះ ព្រោះបានស្តាប់ពាក្យពេចន៍ដ៏មានតម្លៃចេញពីមាត់របស់អ្នកស្រី នឹកដល់អ្នកស្រី ខ្ញុំពិតជានឹកដល់ម៉ែខ្លាំងណាស់ ហ៊ឹកៗ..ខ្ញុំចង់ឱ្យម៉ែមកឈរត្រង់នេះ មើលឃើញខ្ញុំជោគជ័យ ទាំងលើការសិក្សា និងការងារ..ខ្ញុំពិតជានឹកម៉ែណាស់ ហ៊ឹកៗ..ម៉ែ!!» ថេយ៉ុង ចាប់ផ្តើមយំសសឹកឡើង នឹកដល់ម្តាយភ្លាម ទឹកភ្នែករបស់គេស្រក់ហូរចុះមិនដាច់ពីថ្ពាល់ស្ទើរតែទន់ខ្លួនអស់ទៅហើយ។
     «ម៉ែ..ខ្ញុំនឹកដល់ម៉ែណាស់..» ថេយ៉ុង ដាក់ដៃស្ទាបលើខ្សែ.កបន្តោងត្បូងទទឹមមួយគ្រាប់ រួចទ្រហោយំទាំងអារម្មណ៍ជូរចត់ នឹកអាណិតស្រណោះដល់ម្តាយជរា ទឹកភ្នែកគេហូរហែកថ្ពាល់រហាមមិនព្រមឈប់។
     «ម៉ែនៅទីនេះណាកូន!» សំឡេងញ័រដ៏ក្រអួនរបស់ស្ត្រីចំណាស់ គ្រងឈុតពណ៌ស្វាយចាស់បានឧទាន ហើយឆក់យកអារម្មណ៍អ្នកដែលឈរយំរហាមទួញសោកសៅឱ្យងាកខ្សែភ្នែកទៅសម្លឹងមើលវត្តមានស្ត្រីម្នាក់នោះរួមជាមួយនិងវត្តមានដុកទ័រម្នាក់ទៀត។
     «ម៉ែ!»
     «ថេយ៍!»










សំណងស្នេហ៍វិលត្រលប់Where stories live. Discover now