ភាគ០៩÷មើលសម្តីវា

1.8K 108 0
                                    

៩ ខែក្រោយមក
មន្ទីពេទ្យសម្ភព
បន្ទាប់ពីបានរង់ចាំអស់រយៈពេលជាយូរខែមកហើយ ថ្ងៃនេះ ជាថ្ងៃសម្រាលដែល ថេយ៉ុង ត្រូវចូរខ្លួនមកគេងសម្រាកព្យាបាល នៅឯមន្ទីពេទ្យសម្ភពដើម្បីវះកាត់កូនបន្ទាប់ដែលជាកូនស្រី។
នៅក្នុងបន្ទប់វះកាត់ ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនម៉ោង បានធ្វើឱ្យបុរសរាងខ្ពស់ស្រឡៈក្នុងទឹកមុខស្រងូតឈររង់ចាំដោយក្តីទុក្ខព្រួយអន្ទៈសារហើយហាក់មានចិត្តពុំសូវស្ងប់និងគ្មានជំហររឹងមាំទាល់តែសោះ។ បើទោះបីជាម៉ោងត្រូវបានដើរទៅមុខឥតថមថយពេលវេលាក៏ដោយក្តី ប៉ុន្តែការរង់ចាំដោយមានចិត្តភិតភ័យទាំងនេះបានធ្វើឱ្យអ្នកកំលោះយើង ពុំអាចស្ងប់ចិត្តនិងអារម្មណ៍អាចនៅឈរស្ងៀមមួយនៅនឹងកន្លែងបានឡើយ។
«កូនជុង..ទៅសម្រាកខ្លះទៅណាកូន ម៉ោងជាង ១២ រំលងអាធ្រាត្រហើយ ប្រយ័ត្នឈឺណាកូន!» លោកស្រី ហេវ៉ុន លាន់មាត់ស្រដី លើកដៃទៅវាយទះលើស្មានាយតិចៗ ក្នុងទឹកមុខស្ងួតតាមពិតគាត់ក៏បានមកកំដរកូនប្រុសដើម្បីរង់ចាំរហូតដល់ពេលដែល ថេយ៉ុង វះកាត់រួចទៅហើយដែរម្យ៉ាងវិញទៀតគាត់ទើបតែបានស្រួលខ្លួនងើបមកពីឈឺទាំងសភាពស្លេកស្លាំងដែរ មួយរយៈមកនេះជំងឺឈឺថ្កាត់របស់គាត់រើឡើងជាញឹកញាប់ទើបបានជាគាត់មិនសូវលេចមុខមាត់មកជួបចៅតូចៗ។
ក្រាក!!
គិលានុបដ្ឋាយិកាបានបង្ហាញវត្តមានឡើងមក ដោយស្នាមញញិមនិងដើរចូលទៅរកគ្រួសារសាច់ញាតិអ្នកជំងឺ ដែលកំពុងឈររង់ចាំយ៉ាងអន្ទៈសារផងដែរ។
«អ្នកគ្រូពេទ្យ!» ជុងហ្គុក លាន់មាត់ស្រដីក្នុងទឹកមុខបារម្ភដដែល។
«ការវះកាត់បានកន្លងផុតទៅដោយជោគជ័យហើយ អ្នកជំងឺកំពុងតែសម្រាកបន្តិចទៀតទើបដឹងខ្លួនឡើង!»
«បាទ!» នាយញញិមលើកខ្នងដៃជូតញើសទាំងអារម្មណ៍ធូរស្រាលហើយរហ័សបែរខ្លួនដើរចូលទៅមើលកូនស្រីដែលទើបនិងសម្រាលហើយរួច គេងលុងលក់ក្បែរខ្លួនភរិយាគ្មានយំមាត់កមួយអឹះណានោះសោះ។
«មាំមី!!»
«ចាងហ្វាកុំមាត់កូនមាំមីកំពុងសម្រាក!» ចាងហ្វា ឮហើយងក់ក្បាលសន្សឹមៗ និងដើរតាំងៗទៅឈរជិតប្អូនស្រី ដែលមានមុខមាត់ច្រម៉ក់ៗស្បែកឡើងក្រហមរងាលគួរឱ្យស្រឡាញ់។
«យ៉ាងម៉េចដែរកូនស្រលាញ់ប្អូនទេ?» ជុងហ្គុក សួរបណ្តើរលើកដៃប៉ះលើសក់ក្បាលកូនប្រុសបន្ថែម។
«ស្រលាញ់!!»
«ហើយបើស្រលាញ់ ម៉េចមិនចង់ឱ្យមាំមី ដេតឌី យកកូនទៀត?»
«ចាងហ្វា និយាយលេងហ្នឹង!!» ចាងហ្វា សើចហែកថ្ពាល់គ្រហាញៗមុននឹងឱនឈ្ងោកទៅថើបថ្ពាល់ប្អូនស្រីមួយខ្សឺត ហើយឱបនាងតូចថ្នមៗញញិមស្រស់ប៉ប្រិមហាក់ដូចជាសប្បាយចិត្តណាស់។
«ចាងហ្វា!!»
«មាំមី!!!» ថេយ៉ុង ភ្ញាក់ដឹងខ្លួនឱនសម្លឹងមើលមុខកូនស្រីធ្វើភ្នែកភ្លឹះៗនិងរលីងរលោងសឹងតែយំចេញមកទៅហើយ។
«មាំមី នៅស្រលាញ់ ចាងហ្វា ទៀតអត់?»
«ស្រលាញ់ មកណេះមកថើបឱ្យបាត់នឹកបន្តិចមើល៍!»
«ជុប!!» ថេយ៉ុង ចាប់ទាញ ចាងហ្វា មកថើបថ្ពាល់មួយខ្សឺត។
«ចាងហ្វា ស្រលាញ់ មាំមី!!»
«ស្រលាញ់ ចាងហ្វា ដូចគ្នា!»
«ចាងហ្វា ស្រលាញ់ មាំមីា ណា!!»
«តាំងពីបានប្អូនមក សួររឿងស្រលាញ់មិនស្រលាញ់ចង់ពីរលានដង!»
ជុងហ្គុក ធ្វើជានិយាយដែលនាំឱ្យភរិយាលាន់មាត់សើចទាំងឈឺថ្នេរដេរសឹងតែស្រែកយំ។
«អូយ!!»
«អូន!!» រាងក្រាស់ស្ទុះវឹងទៅលើកដៃស្ទាបថ្ពាល់ប្រពន្ធ។
«អូយជ្រេញហា ខ្លាចប្រពន្ធឈឺ!!» អាល្អិតឧទានធ្វើគ្រាប់ភ្នែកស្រឡេវលើកដៃខ្ទប់ថ្ពាល់និយាយទាំងវាចប្របេរមាត់។
«ចេះចំអន់ម៉ែឪទៀតចៅឯងនេះហឹះៗ!» លោកស្រី ហេវ៉ុន ចាប់សើចគ្រវីក្បាលហួសចិត្តនិងចរិតចៅប្រុសខ្លួន។
«ចាងហ្វា ជួយមើលថែប្អូនជាមួយនិងមាំមីទេ?» ថេយ៉ុង ឧទាន។
«មើលប្អូនហារ..កុំទុកប្អូនចោលឮនៅ?» ជុងហ្គុក និយាយលើកដៃទៅចាប់ច្បិចថ្ពាល់កូនប្រុសច្បង។
«ទេ ! បង្កើតមកខ្លួនឯង ចិញ្ចឹមខ្លួនឯងទៅ!» ចាងហ្វា ថាទាំងចងចិញ្ចើមធ្វើភ្នែកសក្បុសដាក់ឪពុក។
«ក្រែងយើងនេះជាបងគេហី?»
«ក្រែងដេតឌីថាកូន ជាកូនក្រៅខោហី? ចឹងអាកូនក្នុងខោហ្នឹងចិញ្ចឹមខ្លួនឯងទៅ!»
«មើលសម្តីវា!!»
«សម្តីខ្ញុំតែអ៊ីចឹង!»
«អាចាងហ្វា!»
«ម៉េចបានមកហៅកូនគេ អាៗៗៗ ចឹង?»
«កូនអញ អញហៅមិនបាន?»
«មនុស្សចិត្តចុងស្រល់ ! ហត់!»
«សម្តីបានណាស់អាល្អិត!!» គិលានុបដ្ឋាយិកាទើបតែនិងមកចាក់ថ្នាំសម្រាប់ជំនួយដល់សុខភាព ថេយ៉ុង ស្រាប់តែពោលឡើងទាំងសើចជ្រួញចុងកន្ទុយភ្នែក។
«អ្នកគ្រូពេទ្យ មើល៍ចាក់ថ្នាំណាឱ្យម៉ែខ្ញុំឈប់ងប់ងល់ជាមួយនិងឪខ្ញុំផងទៅមើល៍ ខ្ញុំមិនចង់បានប្អូនទៀតទេ!!»
«យី..អានេះក៏ប៉ិនម្លឹងៗអាល្អិត!» លោក ដុកហ្យុន និយាយដោយភ្លាត់មាត់សើចហួសចិត្តនិងវាចាចៅប្រុសយ៉ាងខ្លាំង។
«កូនក្បាលខូចកុំនិយាយផ្តេសផ្តាស!!» រាងតូចអៀនទាល់តែក្រហមថ្ពាល់និងមានអារម្មណ៍ក្នាញ់កូនប្រុសកាន់តែខ្លាំង។
«មាំមី ស្រលាញ់អី? ដេតឌី មុខឡើងចាស់!!»
«មុខចាស់ហ្នឹងវាយ៉ាងម៉េច? អាយុសាមសិបឆ្នាំជាងទៅហើយមិនឱ្យចាស់?» ជុងហ្គុក ដៀងកន្ទុយភ្នែកសម្លក់មុខកូន។
«មុខចាស់ស៊ីមិនឆ្ងាញ់ទេ!»
«ហាហា!!» កាលបើសំឡេងសើចលាន់ឮសូរទ្រហឹងបែបនេះទៅហើយ បណ្តាលឱ្យនាងច្រម៉ក់តូចយំកិកកុកបន្លឺសំឡេងអង់ង៉ាៗពេញក្នុងបន្ទប់ បន្ទាប់មកគ្រប់គ្នាក៏ស្ងាត់ ខណៈគិលានុបដ្ឋាយិកាក៏បានបំបៅនាងតូចដោយទឹកដោះគោសុខភាពដែលខាងមន្ទីពេទ្យជាអ្នកណែនាំដោយផ្ទាល់។

សំណងស្នេហ៍វិលត្រលប់Tahanan ng mga kuwento. Tumuklas ngayon