ភាគ១៣÷អូនមិនជឿជាក់លើបងមែនទេ?

1.5K 75 1
                                    

   ម៉ោង ៨ :៣៥ នាទី..
   ថេយ៉ុង អង្គុយរង់ចាំស្វាមីក្នុងតុអាហារអស់រយៈពេលជាង២ម៉ោងកន្លះ ទូរស័ព្ទខលទៅក៏ មិនចូល មិនព្រមលើក គឺបិទតែម្តង សារដែលតបឆ្លើយប្រាប់ថា មកញាំបាយនៅឯផ្ទះ ពេលនេះក៏បាត់ដំណឹងទៅសូន្យឈឹងរហូតមិនឃើញតបអ្វីមកទៀតសោះ មិនដឹងថាគេជាប់រវល់ទៅណា កាន់តែគិត ចិត្តកាន់តែកង្វល់ខ្លាំងៗលើសដើម។ រីឯក្មេងៗញាំបាយបណ្តើរៗជាមុនរួចរាល់ក៏ម្នីម្នានាំបងប្អូនឡើងទៅគេងមុនបាត់។ នៅសល់តែគេម្នាក់ឯងដែលអង្គុយស្ម័គ្រចិត្តរង់ចាំរហូតដល់ម៉ោង១២ រំលងអាធ្រាត្រ ស្ងាបផង ងងុយផង ពេលល្វើយខ្លាំង ក៏ទាញគម្របមកគ្របចានបម្រុងឡើងទៅគេង សំឡេងម៉ាស៊ីនឡានស្រាប់តែបន្លឺឡើងមកនាំឱ្យចិត្តរាងតូចត្រូវបែរងាកខ្លួនដើរចេញទៅសម្លឹងមើលបុរសក្នុងទឹកមុខស្រអាប់ដែលកំពុងតែដើរចូលមកខាងក្នុងផ្ទះល្មម។
   «ថ្មើរនេះហើយទើបមកដល់ផ្ទះ?» ថេយ៉ុង ប្រញាប់ស្ទុះទៅចាប់អង្រួនស្មា ជុងហ្គុក ហើយសួរទៅកាន់នាយឮសូរកកោក។
   «ល្ងាចមិញទូរស័ព្ទបងអស់ថ្ម ចៃដន្យបងត្រូវទៅ Dinner ជាមួយដៃគូជំនួញហើយឡានក៏ខូច ជិះសុខៗក៏រលត់ម៉ាស៊ីន បងនៅរង់ចាំជួសជុលទម្រាំហើយ!» ជុងហ្គុក ឆ្លើយត្រង់ៗនិយាយដូចជាមនុស្សអស់កម្លាំងពីក្នុងខ្លួនខ្លាំងណាស់។
   «បាយផ្ទះឯងស៊ីលែងឆ្ងាញ់ហើយមែនទេ? ទើបត្រូវដើរយកលុយទៅចាយវាយខ្ជៈខ្ជាយបាយទឹកនៅខាងក្រៅជាមួយគេ?» រាងតូចស្រែកទាំងកំហឹង មិនយូរប៉ុន្មានទឹកភ្នែកស្រាប់តែហូរស្រក់ចុះមកស្រោចថ្ពាល់ដាបយ៉ាងរហាមភ្លាមៗ។
   «បងទៅជាលក្ខណៈការងារទេ កុំខឹងនិងបងអី បងសូមទោស!» ជុងហ្គុក ព្យាយាមនិយាយប្រើចិត្តសាស្ត្រត្រជាក់ជាមួយនឹងភរិយាហើយក៏ដើរចូលទៅចាប់ទាញដៃ ថេយ៍ តែគេរលាស់ចេញអស់មួយទំហឹងកម្លាំង។
   «ការងារៗៗ ការងាររវល់គ្មានពេលឈប់!» ទឹកភ្នែកថ្លាយ៉ង់ហូរស្រក់ចុះមកតក់ៗស្របពេលដែលបុរសបេះដូងត្រជាក់ស្រេងដូចជាទឹកកកក៏រហ័សដើរចូលទៅចាប់ជូតយ៉ាងថ្នមដៃបំផុត។
   «បងសូមទោស..»
   «សូមទោសប៉ុន្មានដងទៀត? ហ្អះ? សូមទោសប៉ុន្មានដងទៀត?» ថេយ៉ុង កាន់តែតឹងសរសៃ.កស្រែកឮៗដល់ថ្នាក់ ជុងហ្គុក បែរជាឈ្ងោកមុខចុះកាលបើឮសូរភរិយាសួរដូច្នេះទៅហើយ គេក៏គ្មានពាក្យអ្វីនិយាយក្រៅពីពាក្យសូមទោសនោះដែរ។
   «លោកមានស្រី..» រាងតូចចាប់ឆោឡោស្រែកចោទប្រកាន់ថានាយមានស្រី មានទំនាក់ទំនងលួចលាក់នៅឯខាងក្រៅ។
   «គ្មានទេ!» ជុងហ្គុក គ្រវីក្បាលហើយស្រវាចាប់ទាញ ថេយ៉ុង មកថើបថ្ពាល់បង្ហាញថាខ្លួនជាប្តីដែលស្រលាញ់ភរិយាខ្លាំងណាស់។
   «ហ្អឹះកុំប៉ះ!» ថេយ៉ុង ច្រានដើមទ្រូងនាយ ខំប្រឹងលើកដៃជូតត្រដុសចំស្នាមថើបដែលនាយបានបន្សល់ទុកអម្បាញ់មិញ។
   «អូន..បងនិយាយជាការពិតមែនណា៎! បងទៅមានស្រីពីណាមក? គេនោះហៅទៅក៏ទៅញាំបាយជាលក្ខណៈដៃគូការងារ កូនស្រីគេ មានម៉ែ មានឪ រៀបចំទុកដាក់ត្រឹមត្រូវ បងជាមនុស្សប្រុសមានគ្រួសាររួចហើយ គេមិនបណ្តោយឱ្យកូនស្រីគេមកស្អុយឈ្មោះដោយសារតែមនុស្សប្រុសដូចជាបងទេអូនរៀនយល់ខ្លះផងទៅថេយ៍!»
   «ឪពុកម្តាយសម័យនេះទៅមើលចិត្តគេដឹងធ្លុះហ្អ៎? ត្រង់ឪពុកម្តាយបងធ្លាប់រៀបចំជីវិតឱ្យបងរៀបការរួចម្តងទៅហើយ..ហើយចុះពេលនេះ? វាមានអ្វីទាស់ខុសទៅ បើមនុស្សចាស់អស់នោះ យកកូនស្រីមកហុចឱ្យបងដល់កន្លែងធ្វើការទៅនោះ?»
   «និយាយយូរៗ កាន់តែយូរៗទៅហើយ អូនឯងនិយាយគ្មានចិត្តចេះគិតពិចារណាយល់ឃើញពីស្អីទៅជាស្អីសោះ!»
   «អើ..បើខ្ញុំចាប់បានថាលោកមានស្រី? លោកមានពាក្យអ្វីយកមកប្រកែកនិងខ្ញុំ?»
   «មានក៏មានទៅវ្ហើយ ធុញណាស់!!» នាយស្រែកគំហក។
   ក្រឹប!!
   ផាំង!!ផាំង!!
   «ចង់ទៅណា! បើកទ្វារចេញមកនិយាយគ្នាឱ្យដឹងរឿងសិន!» ថេយ៉ុង គោះកញ្ចក់ឡានសឹងតែបែកក្រញរដៃ ចំណែកឯ ជុងហ្គុក ក៏បញ្ឆេះម៉ាស៊ីនឡានបើកចេញទៅបាត់ពុំបានខ្វាយខ្វល់ពីសម្រែកដែលភរិយាយំទ្រហោនោះឡើយ។
   «អ្នក..អ្នកប្រុសច្បង!» ម៉ែដោះសរសន់រត់ចូលទៅចាប់ ថេយ៉ុង ដែលយំដេញតាមឡានទំនើបកញ្ជ្រោលចាប់ពុំឈ្នះរហូតដល់គាត់ត្រូវពឹងពាក់ឱ្យ ថេជុន មកជួយចាប់ក្រៀកអូសរាងកាយ ថេយ៉ុង នាំចូលទៅខាងក្នុងផ្ទះទាំងពាក់កណ្តាលអាធ្រាត្រ។
   «មាំមី!!» ចាងហ្វា ឮសូរសម្រែក ក្រោកមកដោយសក់ក្បាលស៊ើងមមើងហើយដើរចេញទៅឈរមើលឃើញ ថេយ៉ុង អង្គុយឱបក្បាលជង្គង់យំក្នុងបន្ទប់ឮសូរគ្រលួច។
   «មាំមី កើតអី?»
   «ចេញ..ចេញទៅ!» ថេយ៉ុង បែរជាស្រែកចេចចាចដាក់កូនប្រុស ចំណែកឯម៉ែដោះក៏ស្ទុះទៅចាប់ទាញ ចាងហ្វា ឱ្យចេញមក។
   «កុំទៅនៅក្បែរគេ អារម្មណ៍គេមិនល្អទេ ទៅសំងំគេងជាមួយប្អូនទៅចៅ!» ចាងហ្វា ងក់ក្បាលហើយដើរចូលទៅខាងក្នុងបន្ទប់គេងជាមួយនិងប្អូនស្រី គេងសុខៗក៏មានអារម្មណ៍ថាតឹងទ្រូងណែនផ្អេះជាពិសេសគឺពេលដែលគេនឹកឃើញដល់រឿងកាលពីមុន។
   ( ដេតឌីឈប់ស្រលាញ់ ចាងហ្វា ទៀតហើយហ៊ឹកៗ! ) ចាងហ្វា ឧទានលើកដៃសំពះ ទួញសោកសៅហ្មង យំអង្វរករអស់ ពីចិត្ត ពីថ្លើម ហើយក៏ស្រែកសួរទាំងបេះដូងឈឺចាប់ទាំងវ័យកុមារភាព។
   «រឿងរ៉ាវរបស់មនុស្សធំស្មុគស្មាញ គួរឱ្យធុញទ្រាន់ខ្លាំងណាស់ ខ្ញុំអាចនិងត្រូវបែកបាក់គ្រួសារម្តងទៀតទេ?» ចាងហ្វា និយាយរួចបិទភ្នែក ខណៈដំណក់.សថ្លាក៏បានហូរជ្រាបចេញមកតាមកន្ទុយភ្នែកខ្លួនរលាក់។
  
   ព្រឹកស្អែក..
   ម៉ោង ៦:៣០ នាទី..
   ក្រាក!!
   ជុងហ្គុក ដើរចូលមកខាងក្នុងបន្ទប់គេង យប់មិញគេទៅសំងំគេងនៅឯផ្ទះម្តាយឪពុកអស់ពេលពេញមួយយប់។ ព្រឹកឡើងក៏មកកាន់ទីនេះដើម្បីងូតទឹករៀបចំស្លៀកពាក់ទៅធ្វើការដដែលព្រោះសម្ភារះប្រើប្រាស់របស់គេនៅទីនេះទាំងអស់។
   «ចាងហ្វា ញាំអាហារពេលព្រឹកហើយឬនៅកូន?ទៅយកកាតាបមកដេតឌីជូនទៅសាលារៀន!» ជុងហ្គុក និយាយចប់ស្របពេលស្រវាចាប់ទាញក្រវាត់.កចង ហើយប្តូរទៅទាញសម្លៀកបំពាក់ក្នុងទូរមករៀបចំខ្លួនប្រាណឱ្យកូនប្រុសព្រោះប្រពន្ធមិនបានបំពេញតួនាទីទាំងអស់នេះនៅថ្ងៃនេះទេ។
   «ចាងហ្វា ចាំទៅញាំអាហារនៅឯសាលារៀនវិញ ដេតឌី!»
   «អ៊ីចឹងក៏បាន..កូនទៅចាំដេតឌីនៅឯជាន់ខាងក្រោមចុះណា!»
   ជុងហ្គុក ថាចប់ចាប់ថើបថ្ងាស់កូនមួយខ្សឺត មុននឹងក្រឡេកទៅសម្លឹងមើលសភាពភរិយាដែលគេងខ្វៀនមិនខ្ចីមាត់.កអ្វីមួយម៉ាត់។
   «ដេតឌី យប់មិញទៅណា មាំមី យំ!» នាងតូច ប្យុនឃ្យូ ខំប្រឹងនិយាយសួរនាំលើកដៃចង្អុលទៅកាន់ ថេយ៉ុង ដែលគេងយំរហឹះមិនទាន់ស្ងាត់មាត់ឈឹងនៅឡើយ។
   «មាំមី រករឿងឈ្លោះចោទថា ដេតឌី មានស្រី!»
   «អ៊ីចឹង ដេតឌី ទៅណា?»
   «ដេតឌី ទៅគេងផ្ទះលោកយាយកូន!»
   «ហេតុអី ដេតឌី មិនព្រមលួងមាំមី?»
   «មាំមី មិនព្រមស្តាប់សម្តី ដេតឌី!»
   «ប៉ុន្តែ មាំមី ឈឺក្តៅខ្លួន មាំមី អត់បានញាំបាយ អត់បានគេង មាំមី យំ!»
   នាងតូចនិយាយស្តីឱ្យចច្រេច ហើយដើរទៅចាប់អូសដៃ ជុងហ្គុក មកកាន់រួចនាំនាយដើរទៅឈរជិត ថេយ៉ុង ។
   «មើល៍..មើល..មាំមីឈឺ មាំមីក្តៅខ្លួន!!» ជុងហ្គុក សម្លឹងមើលមុខកូនស្រីដែលសំដែងការបារម្ភយ៉ាងយកចិត្តទុកដាក់ចំពោះ ថេយ៉ុង មុននឹងឡើងទៅខាងលើគ្រែ ហើយអង្គុយធ្វើភ្នែកខ្មៅៗម៉ក់ៗយំអណ្តឺតអណ្តក់រៀបរាប់ប្រាប់ឪពុកទាំងទឹកភ្នែកហូរតក់ៗ។
   «មាំមី ញាំបាយណាមាំមី!!» ប្យុនឃ្យូ លូកដៃទៅចាប់អង្អែលថ្ពាល់ ថេយ៉ុង រួចយំអង្វរករ ស្របពេលដែល ជុងហ្គុក ក៏សុខចិត្តខកពេលមិនបានទៅធ្វើការមួយព្រឹកដោយសារតែបារម្ភដល់សុខភាពភរិយា។
   ម៉ែដោះបានលើកថាសអាហារដើរចូលមកក្នុងបន្ទប់រួចដាក់វាទៅខាងលើតុ ជុងហ្គុក ឃើញដូច្នេះប្រញាប់ទាញភរិយាគ្រាហ៍ឡើង បើទោះបីជា ថេយ៉ុង ហាក់ប្រកែកមិនចង់ធ្វើតាមបំណងខ្លួនក៏ដោយ។ ប៉ុន្តែគេមិនបោះបង់ការតាំងចិត្តចោលត្រឹមនេះនោះទេគេនៅតែបន្តចាប់ទាញរាងតូចរហូតដល់ក្រោកបានសម្រេចសឹមអង្គុយចុះកាន់ចានលើកមកដួសបញ្ចុកភរិយាយ៉ាងទំនង។
   «ហាមាត់!»
   «ថយចេញទៅ!» បបូរមាត់ស្លេកក្រៀមក្រោះបង្ហើបវាចាទាំងចិត្តខឹងគ្រោតគ្រាតគ្មានភាពត្រជាក់នោះទេ ពេលនេះគេខឹងដល់ថ្នាក់ញាំអ្វីក៏លែងចូលទៀតដែរ។
   «ប្រយ័ត្នឈឺ!»
   «ទុកឱ្យងាប់ទៅ !» ថេយ៉ុង សង្កៀតជើងធ្មេញនិយាយដោយបង្ហាញពីកែវភ្នែកក្រហមងាំងស្រក់ទឹកភ្នែកម៉ាត់ៗចុះមកឥតឈប់ឈរ។
   «បងមិននិយាយច្រំដែលទេ អូនដឹងចរិតបងច្បាស់ហើយ ថេយ៉ុង បើបងជ្រុលក្បត់ បងមិនមកឱ្យអូនជួបមុខបងទេ!» ជុងហ្គុក ពោលពាក្យច្បាស់ៗ ខណៈភរិយាក៏អង្គុយស្ងៀមហូរទឹកភ្នែកលែងដឹងខ្លួន។
   «កុំឈ្លោះគ្នាឱ្យកូនឃើញ បងមិនចង់ឱ្យអូនគិតច្រើនទេ!» ថេយ៉ុង ងាកមុខចេញមិនព្រមញាំ មិនព្រមផឹក បើទោះបីត្រូវស្វាមីបង្ខំក៏គេមិនព្រមដែរ ចរិតមានៈចង់ឈ្នះ ក្លាយទៅជាទម្លាប់អាក្រក់ដែលគេចាប់ផ្តើមកំពុងមាន ខុសប្លែកកាលពីមុនដែលគេជាក្មេងស្លូតបូតតែងតែស្តាប់តាមបង្គាប់ប្តីគ្រប់យ៉ាង ប៉ុន្តែពេលនេះផ្ទុយខុសស្រឡៈអស់ទាំងស្រុង គេរឹងរូស រករឿង និយាយស្តីខ្លាំងៗគ្មានការគិតពិចារណាហើយឧស្សាហ៍ចោទប្តីពីនេះពីនោះ ព្រោះស្រលាញ់នាយខ្លាំងពេក។
   «ប្យុនឃ្យូ!!»
   «ចាស!!» នាងតូចស្រដីតបទៅនឹងវាចាឪពុក។
   «ទៅក្រៅទៅកូន បិទទ្វារផងណា មាំមី ចង់សម្រាកហើយ!»
   «ចាសដេតឌី!» ប្យុនឃ្យូ រត់ស្ទុះវឹងទៅទាញទ្វារបិទ ជុងហ្គុក ដាក់ចានចុះ ងាកមកសម្លឹងមើលមុខ ថេយ៉ុង បណ្តាលឱ្យរាងតូចសម្លឹងមុខគេមិនដាក់ភ្នែក។
   «អូនមិនជឿជាក់លើបងមែនទេ?»
   «លោកបានធ្វើអ្វី លោកសុទ្ធតែដឹងទាំងអស់ កុំបាច់មកសួរបញ្ឈឺចិត្តខ្ញុំ!»
   ថេយ៉ុង ស្រែកនិយាយទាំងឆួលអារម្មណ៍អួលដើម.ក ខណៈទឹកភ្នែកក៏បានហូរស្រក់ចុះមកស្រោចស្រពនិងផែនថ្ពាល់មិនព្រមរីងស្ងួត។
   «មែន..បងសួរបញ្ឈឺចិត្តអូនអ៊ីចឹង ព្រោះអូនពូកែយំ ពូកែគិតខុសមកលើបង ចាប់តាំងពីដំបូងមកម្លេ៉ះ! ចង់ដឹងហ្អេ? ថាបងទៅ Dinner បងទៅធ្វើអ្វីជាមួយនឹងកូនស្រីម្ចាស់ជំនួញរូបនោះខ្លះ?»
   ផាច់!!!
   «បិទមាត់..កុំបញ្ចោះបោះសោកដាក់ខ្ញុំ ហ៊ឹកៗ..ហ៊ឺៗ..» ថេយ៉ុង ទម្លាក់ប្រអប់ដៃដែលទះកំផ្លៀងរាងក្រាស់ចុះញ័រឡើងតតាត់ ហើយក៏ចាប់ស្រែកយំញ័រមាត់សសឹកបង្ហូរទឹកភ្នែកចុះមកសស្រាក់បង្ហាញទៅកាន់នាយបន្តទៀត។
   «បងទៅគេងនៅផ្ទះម៉ាក់ បួនដប់ថ្ងៃ ដល់ពេលអូនចេះគិតហើយ ចាំត្រលប់មកនិយាយគ្នាវិញម្តងទៀត មើលទៅបងបកស្រាយដល់ស្លាប់ទៀតក៏អូនមិនព្រមស្តាប់ដដែល!» ជុងហ្គុក ស្ទុះស្ទារក្រោកឈរដើរទៅរកទូរសម្លៀកបំពាក់ ស្របពេលប្រអប់ដៃដ៏ស្រឡូនរហ័សចាប់កញ្ឆក់ក.អាវបត់កន្ទ្រាក់ញ៉ឹងអស់មួយទំហឹងកម្លាំង មុននឹងផ្អឹបបបូរមាត់ថើបជញ្ជក់ខ្ញាំលើបបូរមាត់រាងក្រាស់។
   ជុងហ្គុក ឥតប្រកែកស្រវាឱបចង្កេះ ថេយ៉ុង រួចថើបតបតយ៉ាងខ្លាំងក្លា ដៃដែលទំនេរក៏ទាញកម្ទេចសម្លៀកបំពាក់លើដងខ្លួនភរិយាទាល់តែរលីងរលាត់អស់គ្មានសល់ សឹមក្រសោបរាងកាយននលគកដាក់ទៅលើគ្រែ ហើយឈ្ងោកទៅថើបបបោសអង្អែលលើកញ្ចឹង.កដ៏ស្រឡូន បឺតយកៗបន្សល់ស្នាមជាំនិងចង្កូមធ្មេញ។
   «អ្ហា...» ថេយ៉ុង រមិចរមួលស្រេវស្រាញត្រង់ភាពទន់ជ្រាយដែលស្វាមីប្រើចុងម្រាមដៃអង្អែលឈ្លីលេងត្រង់នោះយ៉ាងគឃ្លើន រួចស៊កម្រាមចូលទៅ ដែលញ៉ាំងឱ្យគម្លាតភ្លៅស្រឡូនទាំងសងកន្ធែកដាច់ប្រឡោះពីគ្នាដោយស្វ័យប្រវិត្ត។
   «អ្ហាស..អ្ហា» សូរថ្ងួចថ្ងូរកាន់តែបន្លឺសំឡេងយ៉ាងគ្រលួចម្រាមដៃពេញទៅដោយកម្លាំងក៏កាន់តែបន្ថែមល្បឿនលឿនទៅៗនិងសម្រុកកាន់តែញាប់រហូតដល់ធ្វើឱ្យត្រគាកមូលក្លំពើងឡើង កាលបើដឹងថារាងតូចខិតអារម្មណ៍ប្រកៀកនិងភាពសុខស្រួលទៅហើយ នាយក៏ប្រញាប់ដាក់ខ្លួនចូលទៅរកចន្លោះភ្លៅស្រឡូនទាំងគូរ រួចស៊កភាពរឹងមាំចូលទៅដោយថ្នមបំផុត។
   «អ្ហាស!!» ថេយ៉ុង ស្រវាឱបក្រសោបកញ្ចឹង.ក ជុងហ្គុក ហើយបិទភ្នែកទទួលយកការសម្រុកចូលម្តងយឺតម្តងលឿន។
   «អ្ហឹស..អ្ហើសៗ!!»
   «អ្ហឹម!!» ជុងហ្គុក ចាប់ថើបបបូរមាត់ ថេយ៉ុង សឹងតែខ្ទប់មិនឱ្យគេដកដង្ហើមបាន នាយថើបយ៉ាងរោលរាលនិងបបោសអង្អែលយ៉ាងស្រេវស្រើប ខណៈនោះនាយក៏បានប្តូរទីតាំង ដោយប្រើតែអណ្តាតលិឍវាទជញ្ជក់លើដើមចុងទ្រូងពណ៌ផ្កាឈូកបឺតជញ្ជក់ឱ្យស្លេកពីម្ខាងទៅម្ខាងមិនចេះជិនណាយ។
   «អើសៗ!!»
   ផ្លាប់/ផ្លាប់/ផ្លាប់/
   សំឡេងសាច់ប៉ះសាច់លាន់ឮខ្ទរខ្ទ័រ រំពងពេញត្រចៀក នៅពេលដែលត្រគាកនិងចង្កេះរាងក្រាស់រាងតូចទាំងពីរបានចាប់បោកផ្ទប់ដាក់គ្នាខ្លាំងៗ វិនាទីចុងក្រោយសំណើមស.ថ្លាក៏បានជ្រាបចេញពីចំណុចផ្សារភ្ជាប់ទាំងពីរ ស្របពេលដែលវត្ថុរឹងក៏បានដកចេញ រួចបានទុកឱ្យភាពល្ហល្ហេវនៅត្រង់ចំណុចមួយនោះរងារឯកោគួរឱ្យអាណិត។
   ជុងហ្គុក ញញិមចុងមាត់ចាប់ទាញ ថេយ៉ុង មកឱបហើយឈ្ងោកទៅថើបលើថ្ងាស់ស្រឡូនមួយខ្សឺត សឹមបីក្រសោបត្រកងរាងកាយននលគកដើរទៅរកបន្ទប់ទឹក។ នាយដាក់កាយតូចចូលទៅក្នុងអាងទឹក និងតាមទៅថែលថើបថ្ពាល់ផ្សើមដោយទឹកភ្នែកបន្តិចនិងលើកចង្កេះតូចអង្ក្រងឱ្យឡើងអង្គុយអុកចលនាលើភាពរឹងមាំរបស់ខ្លួនបបួលឱ្យការថើបលើកនេះកាន់តែផ្អែមល្ហែមជាងមុនទ្វេដង។
   ក្រឹប!!
   សំឡេងកាមេរ៉ាទូរស័ព្ទស្រាប់តែបន្លឺ..
   ជុងហ្គុក ដកបបូរមាត់ចេញពីការថើបរួចចងចិញ្ចើមទាំងស្មាលើកឡើងខ្ពស់។
   «អូនធ្វើអ្វី ថេយ៉ុង?» ថេយ៉ុង ស្ងាត់មិននិយាយស្តី តែបានថតរូបដែលខ្លួនថើបស្វាមីរួចដាក់បង្ហោះវាចូលទៅក្នុងគណនីយ Instagram អម្បាញ់មិញដោយគ្មានសួរនាំអ្វីឡើយ។
   «ពួកយើងខានបានបង្ហោះរូបជាមួយគ្នាយូរមកហើយ!» ថេយ៉ុង និយាយហើយញញិមលើបបូរមាត់យ៉ាងផ្អែមល្ហែម។
   «ដូច្នេះអូនក៏ចង់បង្ហោះវាពីបីសន្លឹកទុកជាអនុស្សាវរីយ៍ដែរ!»
   «ហ្អឹម!» រាងក្រាស់គ្រហឹមនិងងក់ក្បាលតិចៗ ចាប់ថើបភរិយាបន្ថែម រួចក៏បន្តភ្លើងស្នេហ៍ក្តៅគគុកក្នុងបន្ទប់ទឹកយ៉ាងផ្អែមល្ហែមទៅមុខទៀត។
  
   អ្ហាយយ!!!
   សម្រែកដ៏ស្រួយស្រែសស្រែកលាន់ឮរន្ទឺពេញខាងក្នុងបន្ទប់ខន់ដូ គួរឱ្យធុញទ្រាន់ពីបបូរមាត់ស្រីក្រមុំតែងខ្លួនសិចស៊ី បញ្ចេញកំហឹងក្នុងភ្លើងចិត្តឆាបឆួល បន្ទាប់ពីបានឃើញរូបភាពផ្អែមល្ហែមរោមមែនទិករវាងប្តីប្រពន្ធមួយគូនោះបង្ហោះជាសាធារណៈរួចមកហើយ។
   «ថ្នាក់ប្តីវាមកស៊ីបាយជាមួយយើង ដល់សណ្ឋាគាររួចទៅហើយ វាគ្មានអារម្មណ៍ខឹងប្រចណ្ឌស្អីបន្តិចណានោះសោះមែនទេ?» រីហ្វា ស្រដីទាំងខឹងអើយសែនខឹងក្នុងចិត្តចាប់មិនឈ្នះ ហើយថែមទាំងទាញខ្នើយគប់គ្រវែងបន្សាបចិត្តខឹងខ្លួនឯង ដែលកំពុងតែក្តៅក្រហាយប្រៀបដូចជាទឹកកំពុងតែដាំក្តៅពុះលើភ្លើងដូច្នេះដែរ។
   «យើងប្រាប់ហើយតើសថាវានោះខ្លាំងសម្បើមណាស់ប្តីវាងប់ងល់ងើបក្បាលមិនរួចនោះទេ!» អេលីហ្សៀរ៍ អង្គុយគងអន្ទាក់ខ្លាបញ្ចេញគល់ភ្លៅស្រឡូនគួរឱ្យក្នាញ់ និងបង្ហាញគល់ដើមទ្រូងមូលណែនក្លំ សិចស៊ីបន្ថែមបានស្រដីទាំងខ្សែភ្នែកម៉ាកងាយនិងពេបមាត់ជម្រេញក្នុងចិត្ត។
   «សម្បិត្តត្រឹមកូនប្រុសម្ចាស់ហាងពេជ្រនៅឯអ៊ីតាលីយើងអាចធ្វើឱ្យគេងប់ងល់និងយើងបាន រឿងអី ហេតុអ្វី ត្រឹមប្រុសដែលមានឋានៈជាប្រធានក្រុមហ៊ុនអេឡិចត្រូនិចប៉ុណ្ណឹងៗ យើងចាប់យកមកមិនបាន វាកាន់តែខ្លាំង យើងកាន់តែចង់សាកល្បង ចង់ដឹង ចង់ឮថាវានោះខ្លាំងជាងយើងប៉ុណ្ណាទៅ? ទោះបីជាលោកប៉ា មិនព្រមអនុញ្ញាត ប៉ុន្តែយើងចង់ធ្វើឱ្យប្រពន្ធគេស្គាល់រសជាតិទឹកភ្នែកចំពោះរឿងអាប្តីហេងសយលួចផិតក្បត់វាម្តងហើយម្តងទៀត!»
   «ត្រឹមត្រូវហើយ រីហ្វា យ៉ាងណាក៏ធ្វើឱ្យវាស្គាល់ថ្នាំខ្លាំងម្តងទៅ!» អេលីហ្សៀរ៍ ក្រោកឈរដើរទៅឈរញញិមញញែមចំពោះមុខ រីហ្វា ស្របពេលដែលស្រីល្អក៏លើកដៃជ្រងសក់ទាំងសភាពនៅខឹងក្តៅក្រហាយដដែល។
















  
 
  
  

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now