ភាគ១០÷តួនាទីជាស្វាមីនិងឪពុក

1.8K 106 0
                                    

    ព្រឹកថ្ងៃថ្មី..
    សំឡេងកូនង៉ែតស្រែកយំលាន់ឮឱ្យរហឹះ កាលបើមេឃភ្លឺឡើងចែសចាំងផ្លាតពន្លឺថ្ងៃប៉ះទៅចំនឹងផ្ទៃមុខនាងតូចទៅហើយនោះ។ រាងតូចដែលស្ថិតក្នុងឈុតគេងមិនទាន់ផ្លាស់ប្តូរនៅឡើយ រហ័សរហួនឈោងដៃទៅចាប់ត្រកងបីកូនស្រីឡើងតាមដោយទឹកមុខស្មឿគ នៅមិនទាន់អស់ល្វើយ រួចក៏ប្រញាប់ប្រញាល់បំបៅកូនស្រីទាំងព្រឹកព្រលឹម។
    «ឈឹងកូនឈឹង ស្ងាត់ ជុកៗៗ!!»
    «មាំមី!!» អាល្អិតថ្លង់សំងំដេកបន្តលែងបានទើបក្រោកទាំងពពីមពពើមលើកដៃញីត្របក់ភ្នែកស្រែកហៅ ថេយ៉ុង ដោយហើបមាត់ស្ងាបម្ហបៗព្រមទាំងធ្វើមុខស្ងួតព្រោះគេងមិនឆ្អែត។
    «មាំមី ចាងហ្វា ឃ្លាន!»
    «បើឃ្លានប្រញាប់ទៅលុបមុខដុះធ្មេញទៅណាកូន ចុះទៅជាន់ខាងក្រោមប្រាប់ឱ្យម៉ែដោះចម្អិនអាហារឱ្យកូនញាំទៅ មាំមីជាប់រវល់មើលប្អូនហើយ!» ចាងហ្វា ងក់ក្បាលផ្ងក់ៗស្ទុះទៅងូតទឹករៀបចំដុះធ្មេញខ្លួនឯងស្តាប់បង្គាប់ឥតប្រកែក មុននឹងទាញកន្សែងមកជូតខ្លួនត្រៀមស្លៀកពាក់ចុះទៅជាន់ខាងក្រោមបាត់។
    «អ្នកប្រុសច្បង..លោកប្រុស ជុងហ្គុក ចេញទៅធ្វើការបាត់យូរហើយ គាត់ផ្តាំប្រាប់ឱ្យខ្ញុំចូលមកជួយងូតទឹកសម្អាតខ្លួនឱ្យអ្នកនាងតូច!» ឆេអ៊ុន ប្រាប់ ថេយ៉ុង រួចដើរចូលទៅទទួលនាងតូច ប្យុនឃ្យូ មកបីក្រសោបយ៉ាងស្និទ្ធស្នាលក្នុងដៃ។
    «ជុងហ្គុក មានញាំអាហារពេលព្រឹកទេ ឆេអ៊ុន?»
    «អត់ទេអ្នកប្រុស ខ្ញុំឃើញគាត់ងើបចាប់តាំងពីក្បាលព្រលប់យកខោអាវទៅដាក់ហាលសម្ងួត រួចក៏ត្រលប់ទៅចម្អិនអាហារប្រាប់ថាទុកឱ្យ ចាងហ្វា អរ..ខ្ញុំភ្លេចឱ្យឈឹងទៅថាគាត់បានឆុងទឹកដោះគោដបថ្មីទុកដែរ!»
    «អ៊ីចឹង? ខ្ញុំស្មានថាម៉ែដោះជាអ្នកឆុងទឹកដោះគោទុកឱ្យ ប្យុនឃ្យូ ទេតើស នេះទើបតែយកមកបំបៅអម្បាញ់មិញនេះឯង!»
    «ប្រហែលហើយ ថ្ងៃនេះគាត់ឧស្សាហ៍ប្លែកណាស់!» ថេយ៉ុង ឮហើយចាប់ញញិមខ្ជឹបបបូរមាត់ប៉ប្រិម មើលចុះក្នុងបន្ទប់គ្មានសភាពរញេរញៃទេ មិនដឹងថាស្វាមីម្នាក់នោះភ្ញាក់ឡើង ចាប់តាំងពីថ្មើរមាណសូម្បីតែបន្ទប់គេងក៏បានរៀបចំស្អាតបាតផងដែរ។
    «មិនអីទេ ឆេអ៊ុន រៀបចំងូតទឹកឱ្យនាងតូចនេះចុះ ខ្ញុំប្រញាប់ចុះទៅខាងក្រោមត្រៀមធ្វើម្ហូបឱ្យលោកប៉ាដែរ!» និយាយបានប៉ុណ្ណឹង រាងតូចម្នីម្នាដើរចេញទៅលុបមុខងូតទឹកសម្អាតខ្លួន រួចរូតរះចុះទៅជាន់ខាងក្រោមដើម្បីធ្វើម្ហូបបាត់ស្រមោលឈឹង។ 
   
    ម៉ោងសម្រាកបាយថ្ងៃត្រង់..
    ថេយ៉ុង បានធ្វើដំណើរមកកាន់ក្រុមហ៊ុន ដោយនឹកឃើញថាថ្ងៃនេះខំចម្អិនស៊ុបដែរទើបចង់យកមកផ្គាប់ចិត្តប្តីល្អដែលបានខិតខំមើលថែខ្លួនហើយនិងកូន ថែមទាំងបានមកបម្រើការងារក្នុងក្រុមហ៊ុនទៀត។
    តុតុ!!
    «អញ្ជើញ!!» សំឡេងមាំស្រែកប្រកូកឡើង។
    ក្រាក!!
    «អូនទេអ្ហេស?» ជុងហ្គុក ឃើញ ថេយ៉ុង ដើរចូលមកញញិមបិទមាត់មិនជិត មុននឹងក្រោកដើរចេញពីតុធ្វើការដើរទៅទទួលថង់យួរពីដៃភរិយាមកកាន់ជាប់។
    «បានអីមកផ្ញើបងហ្នឹង?»
    «ស៊ុបតុងយាំបែបចិននិងគីមឈីរួមជាមួយគីមប៉ាប់ដែលបងចូលចិត្តញាំ!»
    «ពិសេសណាស់ អរគុណអូន!» នាយនិយាយមិនភ្លេចទាញភរិយាមកថើបថ្ពាល់មួយខ្សឺតបន្ថែម។
    «អូនឮសូរមកថាព្រឹកមិញបងភ្ញាក់ចាប់តាំងព្រលឹមចុះទៅហាលខោអាវអូនហើយនិងកូន នៅចម្អិនអាហារទុកសម្រាប់ ចាងហ្វា ទៀត!»
    «បាទ!» ជុងហ្គុក ឆ្លើយងក់ក្បាលសន្សឹមៗ រួចចាប់ម្ហូបមកញាំទំពារក្នុងមាត់ហាក់ដូចជាឃ្លានណាស់ ថេយ៉ុង ឯណេះលើកដៃច្រតចុងចង្ការញញិមសម្លឹងមើលស្វាមីអង្គុយញាំបាយគ្មានបាត់មួយម៉ាត់ណានោះសោះ។
    «ញាំតាមសម្រួលប្រយ័ត្នអួល..អូនក៏បានយកទឹកក្រូចស្រស់មកផ្ញើបងដែរតើស..នៅទីនេះ!» ថេយ៉ុង ហុចដបទឹកក្រូចទៅឱ្យនាយមុននឹងចាប់យកកន្សែងស្អាតទៅជូតផ្តិតៗលើបបូរមាត់នាយសង្ហា។
    «កូនមានយំកិកកុករករឿងអូនទេ?»
    «យំ..យំព្រោះឃ្លានហ្នឹងណាបំបៅរួចក៏ស្ងាត់មាត់ច្រៀប!»
    «ចេះដូចអូនអ៊ីចឹង ខឹងៗលួងបន្តិចក៏បាត់ខឹងស្ងាត់ឈឹង!»
    ជុងហ្គុក និយាយបេះបួយច្បិចថ្ពាល់ប្រពន្ធមិចថ្នមៗមុននឹងចាប់ទាញភរិយាអូសឱ្យមកអង្គុយខាងលើភ្លៅមាំរបស់ខ្លួន។
    «បង..ប្រយ័ត្នតែមានគេចូលមកឃើញ!» ថេយ៉ុង ធ្វើជាកញ្ជ្រោលបន្លឺសំឡេងស្រដីតិចៗទះស្មាប្តីថ្ពាល់ឡើងក្រហមព្រឿងៗ។
    «ឃើញក៏ឃើញទៅបងឱបប្រពន្ធបងទេតើស!»
    «លេងច្រើនណាស់ប៉ាវានេះ!» ជុងហ្គុក យកចុងម្រាមដៃទៅអូសលេងស្រាលៗលើសាច់ថ្ពាល់ស្រឡូន ហើយក៏សង្គ្រប់ថើបលើបបូរមាត់ភរិយាមួយខ្សឺតឮសូរតែជុប។
    «ឧស្សាហ៍អៀនឱ្យបងឃើញញឹកញាប់ណា បងក្នាញ់ពេលអូនពូកែអៀនបែបនេះខ្លាំងណាស់ វាគួរឱ្យស្រឡាញ់ជាងពេលណាៗទាំងអស់!»
    «សម្តីផ្អែម..ល្បួងអូនគ្រប់ពេល!» ថេយ៉ុង កើតអារម្មណ៍អៀនឡើងយកដៃវាយផាច់លើស្មាដ៏ក្រាស់ស្វាមី។
    «បងនិយាយពិតមែនណា!»
    «ប្រញាប់ញាំបាយទៅនិងអាលបានទៅធ្វើការបន្ត ឈប់និយាយច្រើនទៅ!» ប្រអប់ជើងស្រឡូនរន្ថាន់ងើបឈរហើយដើរទៅអង្គុយខាងលើសាឡុងគងអន្ទាក់ខ្លាសម្លឹងមើលការងារជាច្រើនស្អេកស្កះដែលស្វាមីខិតខំប្រឹងប្រែងធ្វើគដូចជាគំនរភ្នំ។
    «បងសំងំតែក្នុងបន្ទប់ការិយាល័យបែបនេះធុញខ្លះទេ ជុង?»
    «បងទម្លាប់ស្រាប់ទៅហើយ អូនមានបញ្ហាអីអ្ហេស?»
    «អូនគ្រាន់តែខ្លាចបងស្មុគស្មាញអារម្មណ៍!»
    «ពីមុនបងគិតឃើញដូចអូន តែពេលមានកូន មានជីវិត មានគ្រួសារ បងគិតថាបើបងមិនខិតខំប្រឹងប្រែងបន្តទេ គ្មាននរណាមកជួយបងបានទេ នៅមានប៉ាម៉ាក់ទៀត ដែលបងនៅមិនទាន់បានសងគុណទៅកាន់ពួកគាត់នៅឡើយ!» ជុងហ្គុក មិនដែលបំភ្លេចអតីតកាលខ្មៅកខ្វក់របស់ខ្លួនទេ ដែលគេបានធ្វើឱ្យម្តាយឪពុកទាំងពីរនាក់ទទួលរង់ការឈឺចាប់កន្លងមកនោះទេ ដូច្នេះគួរតែដល់ពេលវេលាហើយ ដែលគេត្រូវតែខិតខំព្យាយាមលុបលាងទោសកំហុសទាំងអស់នោះចំពោះពួកគាត់វិញម្តង។
   
    ថ្ងៃបន្ទាប់..
    ផ្សារទំនើប..
    ក្រោយពេលនឹកឃើញដល់ពាក្យសន្យា ជុងហ្គុក ក៏ភ្លេចឱ្យឈឹងទៅថាត្រូវនាំកូនប្រុសទៅទិញសម្ភារៈរៀនសូត្រ ដើម្បីត្រៀមយកគេទៅចុះឈ្មោះចូលរៀនណាមួយ ចាងហ្វា ឧស្យាហ៍តាមរំអុកនាយជាញឹកញាប់ទៀតផង បើខកសន្យាខ្លាចតែកូនតូចចិត្ត។
    «ដេតឌី ទិញសៀវភៅឱ្យកូនច្រើនណាស់!» ចាងហ្វា សម្លឹងមើលសម្ភារៈសិក្សាញញិមបិទមាត់មិនជិតរួចក៏និយាយទៅកាន់ឪពុកម្តងទៀត÷
    «ដេតឌី ចាងហ្វា ចង់បានសៀវភៅគំនូដែរណា៎!»
    «បាទ..ចាំដេតឌីទិញឱ្យ!» បើតាម ថេយ៉ុង ចាងហ្វា មិនសូវជាទាមទារបានតាមចិត្តនោះទេ តែបើបានមកជាមួយនឹង ជុងហ្គុក គេសុំអីបានហ្នឹងរហូតមិនដែលជំទាស់ មិនដែលនិយាយប្រកែកចំពោះបំណងកូនប្រុសម្តងឡើយ។
    «ចាងហ្វា ចង់បាន Color ហ្វឺតទៀតទេកូន?»
    «ចង់បានណាស់ ដេតឌី!!»
    «អ៊ីចឹងក៏យកមួយនេះចុះ..ហ្អា..អីវ៉ាន់ច្រើនណាស់ហើយ តោះកូនទៅគិតលុយ!» ជុងហ្គុក ថាចប់អូសរទេះដាក់អីវ៉ាន់ជាច្រើនទៅគិតប្រាក់មុនពេលនាំកូនទៅចុះឈ្មោះ នៅឯសាលារៀនឯកជនមួយដែលវាមានទីតាំងមិននៅឆ្ងាយពីភូមិគ្រឹះ "គីម" អ្វីប៉ុន្មាននោះឡើយ។  
   
    សាលារៀនឯកជន
    ភាសាជាតិនិងបរទេស..
    ស្ថិតនៅក្នុងបន្ទប់ការិយាល័យ កំពុងតែចុះឈ្មោះ ជុងហ្គុក បានបង្រៀនកូនប្រុសឱ្យចេះចាប់កាន់ខ្មៅដៃសរសេរ ថែមទាំងនិយាយផ្អែមប្រដែប្រដៅគេគ្រប់សព្វបែបយ៉ាង ចំណែកឯ ចាងហ្វា បានស្តាប់បង្គាប់ងក់ក្បាលមិនខូចខិល ថែមទាំងសប្បាយចិត្ត ដ្បិតបានចូលរៀននិងក្លាហាន មិនភ័យខ្លាចទេ ផ្ទុយខុសពីក្មេងខ្លះឯទៀតដែលចេះតែខ្លាច ហើយត្រូវពឹងផ្អែកឱ្យម្តាយឪពុកឈររង់ចាំមើលរហូតទម្រាំអាចចូលរៀនថ្នឹកនិងស៊ាំក្នុងបរិយាកាសទាំងនេះបាន។
    «ជុងហ្គុក!»
    «ដុងហ៊ូ!!»
    «អាសម្លាញ់នេះឯង បាត់មុខបាត់មាត់ទៅណាឈឹង ខានបានជួបគ្នាយូរហើយសុខសប្បាយទេ?» ដុងហ៊ូ ធ្លាប់ជាមិត្តស្និទ្ធស្នាលនិង ជុងហ្គុក តែបច្ចុប្បន្នគេជាគ្រូបង្រៀននៅឯសាលារៀនឯកជនមួយនេះ។
    «យើងសុខសប្បាយធម្មតាទេ ចុះឯង..ជាគ្រូបង្រៀននៅទីនេះមែនទេ?» ជុងហ្គុក ឆ្លើយតបហាក់ដូចជាសប្បាយចិត្តណាស់។
    «អើ..យើងធ្វើការនៅទីនេះបាន ៣ ឆ្នាំជាងហើយសម្លាញ់!»
    «ល្អណាស់ យើងទើបនិងយកកូនមកចុះឈ្មោះចូលរៀនដែរចាងហ្វា នេះលោកពូ ដុងហ៊ូ ជាមិត្តភក្តិស្និទ្ធស្នាលរបស់ប៉ា!»
    «ជម្រាបសួរលោកពូ ដុងហ៊ូ!»
    «ល្អណាស់អាល្អិត..អូហ៍..នេះកូនប្រុសឯងធំសន្ធឹកណាស់តើស..ម៉ូយ៉ុង មានកូនចាប់តាំងពីពេលណា? ហេតុអ្វីក៏យើងមិនដឹង!»
    «មិនមែនមានកូនជាមួយ ម៉ូយ៉ុង ទេ!» ដុងហ៊ូ ឮសូរអ៊ីចឹងភ្លាមស្រាប់តែចងចិញ្ចើមឡើងកោងចូលគ្នាភ្លែត។
    «ស្អីវិញហ្អាស?» នាយនិយាយទាំងអារម្មណ៍ងឿងឆ្ងល់រកថាមិនត្រូវ។
    «យើងមានកូនជាមួយនឹង ថេយ៉ុង!»
    «ថា..ថាយ៉ាងម៉េច ពួ..ពួកឯង?»
    «គ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ ថេយ៉ុង មានកូនជាមួយយើង កុំសួរថាមានបានមកដោយរបៀបណា មើលតែកូនយើងនេះទៅធំសន្ធឹកណាស់ណាហើយ!» ដុងហ៊ូ ចំហមាត់ធ្លុងភ្ញាក់ផ្អើលមិនអស់ចិត្តទេ គេមិននឹកស្មានសោះ សុខៗក៏មកឮសូរដំណឹងទាំងនេះ ខួរក្បាលគេចាក់ស្រេះស្មុគស្មាញឡើងមកមួយរំពេច។
    «លោកគ្រូ ដុកហ៊ូ!!» លោកនាយកចាប់មានប្រសាសន៍។
    «បាទលោកនាយក!» នាយឧទានតបទាំងមុខមិងមាំង។
    «មកទទួលកូនសិស្សថ្មីម្នាក់នេះទៅជាមួយផង ឪពុកគេយកមកផ្ញើ!»
    «បាទៗ!!» ដុងហ៊ូ ងក់ក្បាលញាប់ស្អេក ងាកទៅចាប់កាន់ដៃ ចាងហ្វា កាន់យ៉ាងជាប់។
    «ផ្ញើផងណាលោកគ្រូ!» ជុងហ្គុក ធ្វើជាសើចចំអន់មិត្តមុននឹងឈ្ងោកឱនទៅចាប់ថើបថ្ងាស់កូនប្រុសមួយដង្ហើម សឹមជូនកូនទៅដល់ថ្នាក់រៀន ពេលឃើញកូនក្លាហានយ៉ាងនេះក្នុងចិត្តគេក៏រៀងអស់បារម្ភមួយចំណែកធំណាស់ដែរ។
   
    យប់ដដែល
    ពន្លឺអំពូលភ្លើងអគ្គិសនីចាប់បញ្ឆេះឡើង ស្ថិតនៅក្នុងបន្ទប់សម្រាកដែលបានបង្ហាញឱ្យយើងមើលឃើញពីបុរសរាងក្រាស់អង្គុយលើកៅអីខាងមុខតុសៀវភៅ ដៃម្ខាងពរកូនង៉ែតជាប់ ឯដៃម្ខាងទៀតជាប់រវល់ចាប់កាន់ដៃកូនប្រុសបង្រៀនឱ្យគេចេះកាន់ខ្មៅដៃសរសេរអក្សរយ៉ាងផ្ចិតផ្ចង់។
    «សរសេរមួយៗទៅកូនកុំបង្ខំពេក!»
    «ដេតឌី ចាងហ្វា ពិបាកកាន់ណាស់!»
    «រៀនទម្លាប់ទៅកូនចេះហើយ!» ចាងហ្វា យំកិកកុករអ៊ូថាមិនចេះចាប់កាន់ខ្មៅដៃសរសេរអក្សរនៅឡើយ រីឯ ជុងហ្គុក ចេះតែនិយាយស្តីផ្អែមលួងលោមកូនរហូតមិនសម្តីធ្ងន់ដាក់នោះទេ។
    «ចាងហ្វា ចចេសទារចង់ទៅរៀនណាស់ ហើយឥឡូវមករអ៊ូរទាំស្រែកយំថាពិបាក!» ជុងហ្គុក ផ្ងើយមុខឡើងសម្លឹងមើលមុខភរិយាបន្តិច។
    «កុំស្តីបន្ទោសឱ្យកូនអីអូន ក្មេងតែប៉ុណ្ណឹង ពួកយើងបង្រៀនគេបន្តិចទៀតចេះហើយ ចាងហ្វា មកសរសេរម្តងទៀតណា!»
    «ដេតឌី!» អាល្អិតរលីងរលោងទឹកភ្នែកបង្ហាញចំពោះឪពុក។
    «ឆ្លាត កុំយំអី ស៊ូឡើង!» ចាងហ្វា ឮហើយរហ័សចាប់កាន់ខ្មៅដៃមកកាន់សរសេរអក្សរ អង្គុយលើភ្លៅឪពុកជាប់ ឱនទៅសរសេរអក្សរតាមកិច្ចការដែលគ្រូបានដាក់ឱ្យនិងរៀនអានតាមឪពុកបង្រៀនរហូតដល់ចប់សន្លឹកសៀវភៅចុងក្រោយ។
    «ពូកែណាស់ ឆាប់ចូលគេងទៅកូនព្រឹកស្អែកត្រូវទៅរៀនទៀតណា!»
    «Good Night Daddy!» ចាងហ្វា និយាយជាភាសាអង់គ្លេស ស្របពេលដែល ថេយ៉ុង បង្ហើបមាត់សើចមុននឹងដើរទៅចាប់ទាញភួយគ្របដណ្តប់លើខ្លួនកូនប្រុសហើយឱនទៅថើបថ្ពាល់គេមួយដង្ហើម។
   
    ៣ ឆ្នាំក្រោយ
    ម៉ោង ៨:៣០ នាទីយប់..
    សំឡេងឡានទំនើបចាប់បានពន្លត់ម៉ាស៊ីនសារជាថ្មីម្តងទៀត។ រាងខ្ពស់សង្ហាដដែល ដែលមានវ័យជាង ៣៥ ឆ្នាំ បានបង្ហាញខ្លួនឡើងឋិតក្នុងភូមិគ្រឹះម្តងទៀត ខណៈក្មេងស្រីតូចអាយុ ៣ ឆ្នាំ ជាងក៏បានរត់ចេញមកទាំងទឹកមុខស្រស់ប៉ប្រិមដដែល។
    «ដេតឌីៗ!!»
    «បាទ!!»
    «ដេតឌី ពរ!» ប្យុនឃ្យូ លាដៃឡើងជាសញ្ញា ខណៈ ជុងហ្គុក ក៏រហ័សរហួនចាប់កូនស្រីមកពរនិងថើបថ្ពាល់នាងមួយខ្សឺតធំបន្ថែម។
    «មកដល់ផ្ទះភ្លាមក៏ស្រវាចាប់កូនស្រីថើបភ្លែត ហើយចុះអូននោះ?» អ្នកដែលសំដែងអាការៈតូចចិត្ត បានធ្វើឱ្យនាយជាស្វាមីគ្រវីក្បាលសើចយ៉ាងហួសចិត្ត។
    «កូនក៏ថើប ប្រពន្ធក៏ថើបដែរ!» ជុងហ្គុក ទាញដៃ ថេយ៉ុង អូសមកជិត រួចឱនទៅថើបលើថ្ពាល់ដ៏ទន់ល្មើយ ដើម្បីកុំឱ្យភរិយាឃ្នើសចិត្តខ្លាំងពេក។
    «លោកប្តីឥឡូវត្រលប់មកផ្ទះវិញយប់ៗខ្លាំងណាស់ រវល់ការងារឬអីបង?» ថេយ៉ុង រង់ចាំផ្លូវរាល់ថ្ងៃ ខ្លាចតែប្តីវក់វីនឹងការងារមិនសូវអើតខ្លួនចូលមករកផ្ទះ។
    «រវល់ណាស់តើសដូចតែអូនដឹងស្រាប់ហ្នឹង!» ជុងហ្គុក ថារួចពរកូនដើរចូលទៅអង្គុយខាងលើគ្រែបាត់ មុននឹងត្រៀមទាញក្រវាត់.ក ចេញហើយហុចខោអាវប្រឡាក់ដែលទើបតែពាក់ហើយទៅឱ្យកូនស្រីយកទៅទុកក្នុងកន្ត្រកសម្រាប់បោកគក់សម្អាត។
    «ដេតឌី បានញាំអីហើយនៅ? មាំមី គ្របអាហារទុកខាងលើតុធ្វើការឱ្យ ដេតឌី រួចហើយ!» ប្យុនឃ្យូ ជម្រាបប្រាប់ឪពុកទាំងសើចយកចិត្តថ្លើម មុខមាត់នាងតូចនេះ កាន់តែធំរឹតតែដូចនឹង ថេយ៉ុង បេះដាក់។
    «នៅទេកូន..បន្តិចទៀត ដេតឌី ទៅញាំហើយ!»
    «អ៊ីចឹង ប្យុនឃ្យូ ទៅគេងជាមួយបងប្រុសហើយណា៎ ដេតឌី មាំមី!!»
    «ទៅចុះកូន ឆាប់គេងឮទេ?»ថេយ៉ុង និយាយនិងនាងតូច។
    «ចាស៎!» នាងតូចងក់ក្បាលញាប់ស្អេកសំងំស្ងៀមពេលត្រូវអ្នកជាម្តាយចាប់ថើប មុនពេលនាំនាងទៅគេងដូចជាទម្លាប់សព្វមួយដង។
    បន្ទាប់ពីបានជូនកូនទៅគេងរួចជាស្រេចបាច់អស់ ថេយ៉ុង ស្រាប់តែដើរចូលទៅដាក់គូទអង្គុយចុះ ខាងលើភ្លៅរាងក្រាស់ដោយមិនភ្លេចលើកដៃស្រវាឱបកនាយយ៉ាងណែន។
    «បងកំពុងញាំបាយ!» ជុងហ្គុក ញោចខ្លួនភ្ញាក់ឡើងព្រើតកាលបើត្រូវភរិយាលូកដៃចូលទៅក្នុងចង្កេះខោរបស់ខ្លួន។
    «ញាំបាយឱ្យលឿនទៅៗ ឆាប់បានញាំអូនម្តង!»
    «កើតស្អីអូននៀក?» ជុងហ្គុក និយាយទាំងសើចហួសចិត្ត។
    «អូនចង់ញាំបង!»
    «ញាំអី?»
    «ញាំត្រសក់សាច់!» ថេយ៉ុង ខាំបបូរមាត់ធ្មេចភ្នែកដាក់រាងក្រាស់យ៉ាងកំហូច។
    «ញាំអាហ្នឹងម៉េចនិងកើត?»
    «បងនៅរារែកចិត្តអ្វីទៀត ពេលនេះកូនយើងព្រមហើយតើស!»
    «ឱ្យដៃបងគ្រប់ពេល រឿងអីកូនហាមអូនបានទៅ?»
    «ហាមមិនបានព្រោះអូនកើតជំងឺឃ្លានប្តី!»
    «បានតើស!»
    «តាមមកៗលោកប្តី!!»
    
    
   
   
   
   
   

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now