ភាគ១៥÷ការវិលត្រលប់ដ៏អាក្រក់

1.9K 91 2
                                    

    ថ្ងៃថ្មី...
    𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲
    យូជីន បើកភ្នែកធំៗប៉ុនៗពងមាន់ក្រោយពីបានឃើញលិខិតបញ្ឈប់ការងារនៅចំពោះមុខខ្លួនដោយសារស្នាដៃ ជុងហ្គុក ជាអ្នកបង្ហាញវាដល់នាងដោយផ្ទាល់នោះ។
    «លោកប្រធាន!» នាងពោលពាក្យដោយមិនបំភ្លេចសំដែងនូវទឹកមុខតូចចិត្តជាខ្លាំង។
    «ខ្ញុំបញ្ឈប់ការងារនាង ព្រោះនាងបំពេញតួនាទីមិនបានល្អ តំណែងលេខានេះ ខ្ញុំនិងផ្ទេរវាទៅឱ្យភរិយារបស់ខ្ញុំ ជាអ្នកចាត់ចែងជំនួសនាង ពេលនេះយល់ហើយក៏ចាកចេញទៅ!!» សម្តីគ្រោតគ្រាតគ្មានធម្មមេត្តា បានធ្វើឱ្យស្រីក្រមុំស្តាប់រួចហើយទប់ទឹកភ្នែកលែងជាប់តទៅទៀតលែងបាន នាងប្រញាប់ប្រញាល់ដើរចាកចេញទៅប្រមូលសម្ភារៈការងាររបស់ខ្លួន ត្រលប់ទៅផ្ទះវិញទាំងសភាពដុនដាប នេះជាមេរៀនដែលនាងទទួលបាន បន្ទាប់ពីបានធ្វើទង្វើខុសឆ្គងនៅក្នុងក្រុមហ៊ុនមួយនេះរួចមកហើយ ថែមទាំងបានរួមផ្សំគំនិតជាមួយនឹងជនខិលខូចទាំងអស់នោះទៀត។
    ក្រាក!!
    «ដេតឌី!!»
    «មកជាមួយអ្នកណាហ្នឹងកូន?» ជុងហ្គុក តបនឹងប្រយោគកូនប្រុសដែលទើបតែដើរចូលមកក្នុងសភាពនៅស្លៀកពាក់ឯកសណ្ឋានសិស្សសាលានូវឡើយ។
    «មកជាមួយមាំមី..ប៉ុន្តែមាំមីនៅខាងក្រោមរង់ចាំទិញអាហារបន្តិចទៀតទើបឡើងមកតាមក្រោយ!» ចាងហ្វា ស្ពាយកាតាបដើរចូលទៅឈរក្បែរនាយ ជុងហ្គុក ញោចញញិមហើយចាប់ទាញអាល្អិតមកថើបថ្ងាស់មួយខ្សឺតបន្ថែម។
    «នឹកកូនអត់..កូនមកពីរៀនហត់ណាស់!»
    «ស្អី? ដេតឌីធ្វើការម្ងៃៗ ១២-១៤ ម៉ោងមិនដែលរអ៊ូផង កូនឯងមករអ៊ូថាហត់?»
    «ទៅរៀនហ្នឹងក៏ហត់ដែរ កុំចេះតែថា!»
    «អើរ..មកអង្គុយត្រង់នេះមក ដេតឌី មានការរវល់បន្តិច កុំដើរទៅណាឆ្វេចឆ្វាចឮទេ?»
    «បាទ!!» ចាងហ្វា ដោះកាតាបស្ពាយចេញដាក់ទៅលើតុ រួចអង្គុយលើកៅអីឪពុកខ្លួនរង់ចាំនាយទៅបំពេញធុរៈកិច្ចបន្ត។
    ក្រាក!!
    សូរទ្វារបន្លឺម្តងទៀត..
    ប្រអប់ជើងវែងៗស្រឡូនស្រាប់តែបោះជំហ៊ានដើរចូលមកដោយទឹកមុខស្រស់ញញិម កាលបើឃើញក្មេងប្រុសតូចល្អិតនៅអង្គុយបង្ហាញទឹកមុខឱ្យកំប្លង់ៗខាងលើកៅអីការងារមួយនោះទៅហើយ។
    «ហ្អាក្មេងតូច!!» រីហ្វា ឧទានកញ្ជ្រោលដើរចូលទៅឈរកៀកជិតនឹងចាងហ្វា។
    «អូនតូចប៉ានៅក្រុមហ៊ុនទេ?» នាងចាប់ផ្តើមសួរ រួចឱនមុខទៅសម្លឹងមើលមុខ ចាងហ្វា ស្របពេលអាល្អិតលោតចុះពីលើកៅអី ព្រោះតែភ័យមើលឃើញមុខនាងជិតភ្នែកខ្លាំងពេក។
    «មីងកុំមកជិតខ្ញុំពេក ខ្ញុំខ្លាចយល់សប្តិយប់ណាស់!» ចាងហ្វា ដេញនាងចេញហើយស្រែកដាក់នាងរត់គេចបីដូចជាបានឃើញខ្មោច។
    «យីអាក្មេងនេះ!» រីហ្វា ក្តៅក្រហល់ក្រហាយស្រែកដាក់ក្មេងល្អិតតូច
    «មុខដូចធ្មប់ប្រឹងលាបម្សៅ!»
    «ឯង..ឯងហ៊ានថាឱ្យយើងផងអ្ហេស?»
    «ប្រុងធ្វើស្អីកូនប្រុសយើង?» ខណៈសំឡេងស្រែកស្រួយស្រែសវាចាឡើងខ្ទរខ្ទ័រពេញក្នុងបន្ទប់ការិយាល័យ ស្រីល្អរហ័សដកខ្លួនចេញវឹង មកឈរឈ្ងៀមៗមិនហ៊ាននិងប៉ះពាល់ក្មេងតូច។
    «មាំមី!!» ចាងហ្វា រត់ទៅឈរខាងក្រោយខ្នង ថេយ៉ុង លួចអើតករហង់សម្លឹងមើលមុខនាងធ្វើភ្នែកភ្លឹះៗ។
    «នាងមានធ្វើអ្វីកូនទេ?»
    «មីងហ្នឹងបន្លាចកូនមាំមី មុខដូចធ្មប់ចេះអំបោសហោះ ចាងហ្វា ចង់យំ!»
    «ជាម្តាយប្រភេទណាម្តេចមិនចេះប្រៀនប្រដៅកូនខ្លះផង និយាយស្តីឈ្លើយមិនសមគួរ បើជាកូនយើងវិញណា ឯងត្រូវជាក់ជាមិនខាន!»
    «ក្មេងគោរពមនុស្សចាស់ ដោយមនុស្សដែរណា អ្នកណាធ្វើខ្លួនឱ្យគេគោរព គេក៏គោរពតាមការប្រៀនប្រដៅរបស់ម្តាយឪពុក តែបើមនុស្សចាស់ខ្លះធ្វើចរិតអន់ៗដូចជានាងនៀក ទោះខំប្រឹងបង្គាប់បញ្ជាគេយ៉ាងណា នាងកុំសង្ឃឹមថាទទួលបានការគោរពពីគេឱ្យសោះ!» ថេយ៉ុង មិននៅឈរស្ងៀមឱ្យនាងនិយាយស្តីខ្លាំងៗបន្ទោសកូនប្រុសគេតែម្ខាងនោះទេ ដ្បិត ចាងហ្វា និយាយស្តីជ្រុលលើសលួសជាមួយម្តាយឪពុក តែជាមួយអ្នកខាងក្រៅវិញគេចេះគោរពឱនលំទោន និយាយស្តីដឹងខុសត្រូវ មិនដូចជាអ្វីដែលនាងបានអះអាងមកឡើយ គេចិញ្ចឹមមើលថែកូនមកដោយផ្ទាល់ដៃ ដូច្នេះហើយគ្មានអ្នកណាដឹងស្គាល់ចរិតក្មេងម្នាក់នេះច្បាស់ជាងគេឡើយ។
    «ចាងហ្វា សូមទោស មាំមី!!» អាល្អិតដឹងរឿងខុសឆាប់និយាយពាក្យសូមទោស កាលបើដឹងពីបំណងមនុស្សស្រីម្នាក់នោះ រួចមកហើយ ថានាងចង់ជេរស្តីបន្ទោស ចង់មើលងាយម្តាយឪពុកខ្លួនមិនចេះមើលថែចិញ្ចឹមបីបាច់ប្រដែប្រដៅកូនឱ្យចេះគោរពដល់ចាស់ទុំ ទើបចង់សូមទោសដោយសុទ្ធចិត្ត។
    «នាងមកទីនេះធ្វើអ្វី? ក្រែងបន្ទប់រៀនជំនាញរបស់នាងនៅខាងណោះអ្ហេស?» រីហ្វា ធ្វើមុខមិងមាំងៗ កាលបើឮសូរ ថេយ៉ុង សួរខ្លួនដូច្នេះទៅហើយ។
    «គឺ..លោក ណាមជូន នៅមិនទាន់មកដល់ទេ គាប់ជួនខ្ញុំចង់ចូលមកសួរនាំរឿង..រឿងទំនិញដែលត្រូវបញ្ចូនទៅហាងលក់របស់ខ្ញុំ!»
    «ប្រាកដទេ?» ថេយ៉ុង សួរនាំបែបមិនទុកចិត្តនាង ខ្សែភ្នែករបស់គេសម្លឹងមើលនាងម្តងណាក៏មិនដែលចាត់ទុកនាងជាមនុស្សល្អដែរ។
    «ប្រាកដហើយ!» រីហ្វា ឆ្លើយកំបុតៗ ខណៈ ជុងហ្គុក ក៏បានរុញទ្វារដើរចូលមកដល់ល្មម។
    «មានរឿងអី្វ?» នាយឧទានសួរ។
    «គ្មានទេអ្នកនាងខាងណេះចង់មកសួរនាំរឿងការងារបង ហើយនេះអូនបានទិញអាហារខ្លះៗយកមកផ្ញើបងដែរ!» រាងតូចនិយាយព្រមទាំងលើកថង់ដាក់ប្រអប់អាហារបង្ហាញដល់ស្វាមី។
    «បាទ!» ជុងហ្គុក ញញិមញញែមទៅកាន់ ថេយ៉ុង យ៉ាងផ្អែមល្ហែម បន្ទាប់មកទើបប្តូរទៅនិយាយការងារជាមួយនឹង រីហ្វា វិញ។
    «អញ្ជើញអ្នកនាង!»
    «ចាស៎!!» ស្រីល្អឆ្លើយចប់ដើរចូលទៅអង្គុយធ្វើការជាមួយនឹង ជុងហ្គុក ស្របពេលដែល ថេយ៉ុង និង កូនប្រុសនៅប្រចាំការក្បែរស្វាមីជាប់ស្អិតមិនរបេះទៅណាឡើយ។
   
    យប់ដដែល
    ក្រាក!!!
    «ចាងហ្វា!!»
    «បាទ!!» ក្មេងល្អិតស្រដី ដកកែវភ្នែកចេញពីទំព័រសៀវភៅរួចងាកទៅសម្លឹងមើលផ្ទៃមុខឪពុក។
    «ធ្វើមុខស្រពាប់ស្រពោនកើតអីធ្វើលំហាត់មិនចេះឬកូន?» ជុងហ្គុក សួរកូនភ្លាមៗប្រញាប់ដាក់គូទអង្គុយចុះខាងលើគ្រែ ចាប់ទាញក្មេងតូចច្រម៉ក់មកឱបដាក់ឱ្យអង្គុយលើភ្លៅខ្លួន។
    «ដេតឌី បង ចាងហ្វា មិនសូវសប្បាយចិត្តទេ!» ប្យុនឃ្យូ និយាយរួចសម្លឹងមើលទឹកមុខស្រពាប់ស្រពោនបងប្រុសខ្លួន ចាប់តាំងពីត្រលប់មកផ្ទះវិញគេមិនសូវនិយាយស្តីមាត់.កចូលនាងឡើយហើយថែមទាំងស្ងៀមស្ងាត់ប្លែកខ្លាំងទៀត។
    «មិនសប្បាយចិត្តរឿងអីកូន?ប្រាប់ប៉ាបានទេ?» ចាងហ្វា គ្រវីក្បាលលើកខ្នងដៃជូតកៀសដំណក់ទឹកភ្នែកចេញ។
    «ហេតុអីបានយំ? ឆ្លើយនិងដេតឌីមក?»
    «ដេតឌី ចាងហ្វា សូមទោស..» ជុងហ្គុក ប្រែទឹកមុខឡើងប្លែក លើកដៃអង្អែលលើខ្នងកូនសើរៗ។
    «មិនអីទេៗ កុំយំអីកូន!»
    «ចាងហ្វា និយាយស្តីមិនល្អឱ្យគេមើលងាយដេតឌីមាំមី ចាងហ្វា មិនគួរធ្វើបែបហ្នឹងទេ!»
    «រឿងវាកន្លងហួសហើយកូន ធ្វើខុសថ្ងៃនេះ ថ្ងៃក្រោយកែប្រែជារឿងល្អប្រសើរបំផុតកុំបន្ទោសខ្លួនឯងអីណាកូនកុំយំអី!» ជុងហ្គុក មិនប្រកាន់យកទោសពៃរ៍ចំពោះកូនប្រុសខ្លួនទេ ទោះបីគេដឹងថាពេលខ្លះកូនមានសម្តីលើសលប់និយាយស្តីជ្រុលហួសហេតុមកលើខ្លួន ប៉ុន្តែគេក៏ស្រលាញ់ហើយយល់ព្រមអភ័យទោសចំពោះកូនគ្រប់រឿងរ៉ាវទាំងអស់ ខុសឬត្រូវគេជាអ្នកទទួលយកវាដោយការពេញចិត្ត ដ្បិតកូនខំបង្កើតមកដោយខ្លួនឯងយ៉ាងណាក៏ត្រូវតែបន្តចិញ្ចឹមបីបាច់គេទៅមុខបន្ថែមទៀតដែរ។
    «ដេតឌី ខឹងកូនឬអត់?» ចាងហ្វា ធ្មេចភ្នែកញាប់ស្អេកសម្លឹងមើលកែវភ្នែកឪពុក។
    «អត់ខឹងទេកូន!»
    «ចាងហ្វា និយាយស្តីល្ងង់ៗ!»
    «អ្នកណាថា?»
    «ចាងហ្វា!!»
    «កូនឆ្លាតសឹងអីម្តេចក៏ថាល្ងង់ កុំគិតច្រើនពេកអីអានសៀវភៅចប់នៅ? បើចប់ហើយប្រញាប់ចូលគេងទៅណាកូន!» ជុងហ្គុក ចាប់ទម្លាក់កូនប្រុសទៅលើពូកថ្នមៗ មុននឹងទាញភួយទៅដណ្តប់លើខ្លួនពួកគេ ហើយឈ្ងោកទៅថើបលើថ្ងាស់កូនប្រុសស្រីមួយខ្សឺតបន្ថែមដែរ។
    «ដេតឌី ស្រលាញ់កូនណា!» ជុងហ្គុក និយាយហើយ ចាងហ្វា ស្រាប់តែងក់ក្បាលសន្សឹមៗនិងបែរទៅចាប់ឱបប្អូនស្រីរួចសំងំគេង។
    «ហ្អឹម!!» សូរដកដង្ហើមៗបន្លឺឡើង រាងក្រាស់ឈោងដៃទៅចុចបិទកុងតាក់ភ្លើង រួចក៏បានដើេរចេញទៅវិញដោយ ទាញទ្វារមកបិទយ៉ាងថ្នមសំឡេងបំផុត។ សម្រិបប្រអប់ជើងមាំទាំងសងបញ្ចូនមកដល់មាត់ទ្វារបន្ទប់ រាងខ្ពស់ដើរសំដៅទៅបើកកិរតុ រួចលូកដៃទៅចាប់ទាញកូនប្រអប់ពណ៌ខ្មៅមួយចេញពីហឹបអ្វីម្យ៉ាង រួចបើកគម្របឡើងសម្លឹងមើលកូនរង្វង់ចិញ្ចៀនតូចដាំត្បូងពណ៌.សភ្លឺចិញ្ចាច ហើយស្រាប់តែញញិមដោយភាពពេញចិត្តព្រមទាំងសម្លឹងមើលវាយ៉ាងយកចិត្តទុកដាក់បន្ថែម។
    ក្រឹក!!
    ផឹប!!!
    «សំងំធ្វើអីហ្នឹងបង?» ថេយ៉ុង រុញទ្វារដើរចូលមកនិយាយនិង ជុងហ្គុក ដោយទឹកមុខប្លែក។
    «គ្មានទេ..បងរើសសំរាមចេញពីតុ គដូចភ្នំទៅហើយនៀក!»
    «ចោលត្រង់នេះមកបង!» ថេយ៉ុង យួរកន្ត្រកសំរាមដើរចូលទៅរកស្វាមី មុននឹងដាក់វាចុះក្បែរខ្លួននាយ។
    «អូនឮមកថាប៉ាម៉ាក់បងចង់លក់ផ្ទះចាស់នោះតើមែនទេ?»
    «បម្រុងលក់ តែបងគិតថាមិនទាន់ល្អទេ បើលក់វានៅពេលនេះ?»
    «ហេតុអ្វីទៅបង?»
    «ព្រោះបងគិតចង់សន្សំប្រាក់កាក់បន្ថែម ល្មមដល់ពេលកើបបានប្រាក់ច្រើនបងយកទៅជួយពួកគាត់សាងសង់ផ្ទះរស់នៅថ្មី!» ថេយ៉ុង សម្លឹងមើលមុខស្វាមីហើយស្រាប់តែចាប់ក្រសោបប្រអប់ដៃនាយមកកាន់ថ្នមៗ។
    «មិនទាន់លក់នៅពេលនេះក៏ល្អដែរណាបង ចាំពេលអូនធ្វើហាងរួចរាល់ហើយពេលណា បើកអាជីវកម្មនៅពេលនោះ អូនអាចរកបានកម្រៃបន្ថែមជួយម៉ាក់ជួយប៉ាបានខ្លះ!»
    «ថេយ៍ មិនបាច់ទេ រឿងលុយកាក់អូនទុកនៅអូនចុះមិនបាច់ជួយបងអី្វណាស់ណាទេ ត្រឹមមានចំណែកបងម្នាក់គ្រប់គ្រាន់ហើយ!» ជុងហ្គុក បានបដិសេច ប៉ុន្តែ ថេយ៉ុង មិនយល់ឃើញដូចជាគេគិតនោះទេ។
    «បងតែម្នាក់ឯងម៉េចនិងអាចជួយបានគ្រប់យ៉ាងទៅ? ប៉ាម៉ាក់បងជួយអូនបានច្រើនរឿងមកហើយ បើគ្មានពួកគាត់ទេ ស្មានថាអូននិងកូនអាចមានជីវិតរស់រានមកដល់សព្វថ្ងៃនេះអ្ហេស? អូនចង់តបស្នងសងគុណទៅកាន់ពួកគាត់វិញ អូនមិនចង់ឃើញពួកគាត់រស់នៅលំបាកយ៉ាងនេះទេ!»
    «ថេយ៍!» នាយបម្រុងនិងហាមាត់ប្រកែក ខណៈ ថេយ៉ុង ក៏លើកដៃខ្ទប់លើបបូរមាត់នាយ។
    «ក្រែងបងជាប្តីរបស់អូន? បើអូនជួយបាន អូននិងជួយដោយញើសឈាមរបស់អូន ប៉ាគ្រាន់តែផ្ទេរហាងមកឱ្យអូន ចំណែកអូនជាអ្នករ៉ាប់រង់វាដោយខ្លួនឯងផ្ទាល់ យ៉ាងណាក៏អូនត្រូវតែប្តេជ្ញាចិត្តជួយពួកគាត់ឱ្យបានចប់ចុងចប់ដើមដែរ សូមបង..កុំបដិសេចអី!»
    «កន្លងមកអូនជួយបងបានច្រើនណាស់!»
    «តែអូនថាមិនច្រើនទេ!»
    «ម្តេចក៏ថាមិនច្រើន?»
    «ព្រោះអូននិយាយជាការពិតនោះអី?»
    «ស្រេចតែអូនថាទៅចុះ ពេលនេះបងងងុយគេងហើយ អរបងភ្លេចប្រាប់ឱ្យឈឹងទៅ ថាស្អែកបងត្រូវឡើងឡានទៅតាមខេត្តឆ្ងាយ!»
    «ទៅជាមួយអ្នកណា?» ថេយ៉ុង ចាប់ផ្តើមបារម្ភដោយសារតែឮថានាយចុះឡើងតាមខេត្តឆ្ងាយឯណោះទៀត។
    «ជាមួយបងប្រុស ណាមជូន!!»
    «ទៅធ្វើការឆ្ងាយផ្ទះ តិចលួចមានស្រី?» ថេយ៉ុង លើកដៃចង្អុលមុខនាយ រួចដើេរចូលទៅចាប់ចុងចង្ការស្វាមី។
    «ទៀត!» ជុងហ្គុក បង្ហើបខ្យល់ដកដង្ហើមធំៗគេចមុខចេញពីភរិយា។
    «ច្បាស់អត់ថាគ្មាន?»
    «ហត់!»
    «មុខគាត់ចឹង មីងណាមកយកគាត់? ថាបែក..បែកហើយ!!»
    «នៅមិនទាន់ដេកទៀត?» ជុងហ្គុក ភ្ញាក់ច្រង៉ាងឡើងឮសូរមាត់កូនប្រុសនិយាយតបតនិងសម្តីខ្លួន។
    «ចាងហ្វា ខ្លាចមុខមីងម្នាក់នោះកាលពីព្រឹកមិញណាស់ មាំមី ចាងហ្វា គេងអត់លក់ទេ!» ថេយ៉ុង ធ្លោយមាត់សើចហែកថ្ពាល់គ្រហាញៗ។
    «នេះនាងម្នាក់នោះមុខអាក្រក់ដល់ថ្នាក់កូនគេងខ្លាចមែនទេ?»
    «ភ្នែកខ្មៅៗ ចាងហ្វា ខ្លាចហ្អា!!»
    «ពុទ្ធោ នេះបើនាងម្នាក់នោះស្តាប់ឮហើយមិនស្លុតចិត្តស្លាប់ទៅហើយទេអី?»
    «មាំមី មកគេងជាមួយកូនមក ចាងហ្វា គេងមិនលក់ទេ!!» ចាងហ្វា យំកិកកុកដើរចូលទៅចាប់អូសដៃ ថេយ៉ុង មកកាន់រួចអូសរាងតូចដើរចេញទៅខាងក្រៅបន្ទប់បាត់។ 
    ទឺត!!!
    ទូរស័ព្ទស្រាប់តែបន្លឺសំឡេង..
    «ហេឡូ!» ជុងហ្គុក និយាយ។
    (ស្អែកនេះមកជួបយើងនៅខាងក្រៅក្រុមហ៊ុនបន្តិចមក មានរឿងត្រូវពិភាក្សាគ្នា) ម្ចាស់លេខមិនស្គាល់អត្តសញ្ញាណម្នាក់នោះ បាននិយាយការសម្ងាត់ប្រាប់ឱ្យ ជុងហ្គុក ចេញទៅជួបនាយ នៅខាងក្រៅក្រុមហ៊ុនស្តាប់តាមសំឡេងរបស់គេរៀងគ្រលរធំៗបែបមានវ័យចំណាស់និងសូរដ៏ស្អកស្អារបន្តិចដែរ។
    «នៅឯណា?»
    (ឯងគិតថាទីណាទើបស័ក្តិសម?)
    «ដំបូលអាគារក្រុមហ៊ុនជាន់ខាងលើគេបង្អស់!» ជុងហ្គុក បានឱ្យទីតាំងទៅកាន់ម្ចាស់ដៃគូសន្ទនា បន្ទាប់មកទូរស័ព្ទក៏បានកាត់ផ្តាច់ខ្សែហៅចូល ហើយនាយក៏បានឱនឈ្ងោកមើលសារដែលទើបនិងលោតចូលមកញ៉ាំងឱ្យទឹកមុខរបស់គេប្រែថ្មីម្តងទៀត។
    «ម៉ូយ៉ុង?»
   
    ព្រឹកស្អែក
    ដំបូលអាគារក្រុមហ៊ុន..
    ជុងហ្គុក គ្រាន់តែបានឡើងមកដល់ជាន់ខាងលើភ្លាម នាយក៏បានងាករកមើលម្ចាស់ដៃគូនៃការណាត់ទាំងអារម្មណ៍ពុំសូវស្រួលចិត្ត ដ្បិតបានឃើញរូបថតចាប់ជម្រិតដែលម្ចាស់សន្ទនានាយប់នោះ បានផ្ញើចូលមកក្នុងគោលបំណងមិនល្អ។
    «មកដល់ហើយអ្ហេសអ្នកប្រុស ជុងហ្គុក!» សំឡេងដ៏ស្អកស្អារបានបន្លឺឡើងពីក្រោយខ្នងបុរសមាឌធំដំបងក្រាស់ឃ្មឹក។
    «លោកចេញពីពន្ធធានាគារហើយ ហេតុអ្វីនៅតាមករករឿងខ្ញុំទៀត? ម៉ូយ៉ុង ជាកូនស្រីរបស់លោក ហេតុអ្វីទើបលោកធ្វើបែបនេះចំពោះនាង រឿងខ្ញុំនិងនាងចប់គ្នាយូរមកហើយ លោកគួរតែឈប់មកពាក់ព័ន្ធនិងជីវិតរបស់ខ្ញុំទៀត!» ជុងហ្គុក និយាយទៅកាន់លោក ស៊ុន ហើយបានស្រែកដេញគាត់ឱ្យចាកចេញពីជីវិតរបស់ខ្លួនទៀត។
    «តាមពិតឯងនៅមានចិត្តចេះបារម្ភពី ម៉ូយ៉ុង ទៀតអ្ហេស?» លោក ស៊ុន ពោលពាក្យទាំងញញិមចុងមាត់ ហើយញ៉ាក់ចិញ្ចើមដូចជាមនុស្សសម្បូរកលល្បិចលាក់ពុតត្បុតគួរឱ្យសង្ស័យមិនគួរឱ្យទុកចិត្ត។
    «មិនមែន..ខ្ញុំមិនមានចិត្តធ្លាប់បារម្ភចំពោះនាងទេ ប៉ុន្តែ..ខ្ញុំចង់ឱ្យពួកលោកចាកចេញទៅឱ្យផុតៗពីជីវិតរបស់ខ្ញុំ!» ជុងហ្គុក សង្កៀតជើងធ្មេញនិយាយទាំងខឹងសម្បារ កាលបើឃើញមុខពួកមនុស្សដែលគេស្អប់កប់ឆ្អឹងបង្ហាញខ្លួនឡើងមកបែបនេះ។
    «យ៉ាងម៉េច? ឯងព្រួយខ្លាចពួកយើងចូលមករំខានយីយាជីវិតពួកឯងសារជាថ្មីម្តងទៀតមែនទេ? យើងធ្លាប់ស្បថរួចទៅហើយ បើជីវិតគ្រួសារយើងដុនដាប ឯងក៏រស់នៅមិនបានសុខដែរ អា ជុងហ្គុក មកណេះមក!»
    លោក ស៊ុន ស្រែកហើយលូកដៃទៅចាប់អូស.កអាវក្មេងតូចល្អិតចេញមកទីងណាត់ទីងណែងនៅនឹងមុខ ជុងហ្គុក ទាំងដែលក្មេងនៅមិនទាន់បានផ្លាស់ឈុតឯកសណ្ឋានសាលាចេញនៅឡើយ។
    «ហ៊ឹក...ហ៊ឺៗ..ដេតឌី!!!»
    «ចាងហ្វា!!!» ជុងហ្គុក ហៅកូនប្រុសដោយទឹកមុខភ័យអស់ព្រលឹងព្រលះពីខ្លួនបបូរមាត់ស្លេកស្ងួតក្រៀមក្រោះដូចជាមនុស្សខ្សោះកម្លាំងពីខ្លួនរលីងគ្មានសល់។
    «រឿងបែបនេះ វាងាយស្រួលខ្លាំងណាស់..តទៅនេះ យើងនិងមិនទុកឱ្យជីវិតពួកឯងម្នាក់ៗរស់នៅមានក្តីសុខទៀតទេ..»
    «ហ៊ឹកៗៗ..» សំឡេងក្មេងយំលាន់ឮសូរគ្រលួចបន្ទរឡើង គោះទ្វារបេះដូងឪពុកឱ្យចុកអួលអនេករកថាមិនត្រូវទឹកភ្នែកសថ្លារលីងរលោងបានបង្ហូរចុះមកដាបរហាម កាលបើឃើញពីសភាពកូនប្រុសដែលត្រូវគេចាប់ញ៉ឹងក.អាវប្រៀបដូចជាកូនសត្វដែលមិនដឹងអ្វីដូច្នេះ។
    «យើងនិងបំបែកឪពុកកូនឯង..ឯងចាំទទួលយកការឈឺចាប់ទាំងនេះម្តងវិញទៅ អាចង្រៃ ចន ជុងហ្គុក!!»
    «ទេ!!!»
   

   









   
   
   
   
   
   
   
   
   

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now