ភាគ១៧÷សំណើររៀបការ

1.7K 92 0
                                    

    ព្រឹកថ្ងៃថ្មី
    ព្រលឹមអុលមិនទាន់ ថេយ៉ុង មមាញឹករូតរះវិចខ្ចប់អាហារ ទុកដាក់យ៉ាងត្រឹមត្រូវរួចធ្វើដំណើរមកកាន់មន្ទីពេទ្យភ្លាមៗ។ មិនយូរប៉ុន្មានគេក៏បានដើរមកដល់បន្ទប់សម្រាកព្យាបាលរបស់ស្វាមី ហើយដាក់អាហារចុះទៅលើតុ សន្សឹមៗទាញជាយភួយមកគ្របដណ្តប់លើខ្លួនប្រាណរាងក្រាស់សម្លឹងឃើញស្នាមរបួសលើផ្ទៃមុខនាយ បេះដូងគេចាប់ឈឺខ្ទោកៗព្រោះអាណិតហើយសោកស្តាយចំពោះការធ្វេសប្រហែសគ្រប់យ៉ាងខ្លាំងពេក។ រាងតូចទប់ទឹកភ្នែកដែលរលីងរលោងប្រឹងលេបដង្ហើមទាំងពិបាករួចឱនឈ្ងោកទៅថើបលើថ្ងាស់ស្វាមីមួយដង្ហើមនិងឱបនាយយ៉ាងណែនរង្វង់ដៃ។
    «ឆាប់ដឹងខ្លួនណាប្តីសំឡាញ់អូនបានត្រៀមអាហារដែលបងចូលចិត្តមកច្រើនខ្លាំងណាស់ ជុងហ្គុក!» ប្រអប់ដៃក្តៅឧណ្ហៗស្ទាបអង្អែលពីលើផែនថ្ពាល់ដ៏ត្រជាក់ស្រេងរួមជាមួយសំនៀងដែលបន្លឺមិនដាច់សូរសៀងក្បែរត្រចៀកនាយកំលោះរងុំ។
    «ហ្អឹម!!» សំឡេងគ្រហឹមនាំឱ្យរាងតូចញោចអាការៈ។
    «លោកប្តី!!» ថេយ៉ុង ដកខ្លួនចេញពីការឱបបន្តិច ជុងហ្គុក បើកភ្នែករឹមៗសម្លឹងមើលមុខភរិយា។
    «បងមិនអីទេ..ឈប់យំទៅ!» ជុងហ្គុក ប្រឹងនិយាយដោយស្ញូញមុខឈឺត្រង់មុខរបួសរួចក៏ញញិមដាក់ភរិយាសន្សឹមៗ។
    «អូនបារម្ភណាស់ដឹងទេ? បងរង់របួសធ្ងន់ធ្ងរដល់ថ្នាក់នេះទៅហើយ នៅថាមិនអីទៀត?» ថេយ៉ុង មើលដឹងថានាយពិបាកក្នុងខ្លួនខ្លាំងប៉ុណ្ណាតែដោយសារនាយមិនចង់ឃើញខ្លួនយំយែកទើបនិយាយភូតភរកុហកថាពុំបានកើតអ្វីទាំងដែលរបួសនៅលើផ្ទៃមុខ ផ្នែករាងកាយផ្សេងៗទៀតសុទ្ធតែត្រូវធ្ងន់ធ្ងរទាំងអស់។
    «បងថាមិនអីគឺមិនអីហើយ អូនកុំសោកសៅអី ហើយចុះកូនរបស់យើងនោះ?» សុខៗនាយស្រាប់តែនឹកនាដល់កូនប្រុសភ្លាម ទើបត្រូវសួរនាំដល់គេឆាប់ៗ។
    «ចាងហ្វា កំពុងនៅផ្ទះសម្រាក ពីបីថ្ងៃទៀតទើបអូនព្រមឱ្យកូនទៅរៀនវិញ!» ថេយ៉ុង ឆ្លើយហើយដើរបង្ហួសទៅចាប់ស្រាយថង់ដកយកប្រអប់អាហារចេញមកដាក់លើតុ ងាកបែរមកជួយដំឡើងគ្រែឱ្យស្វាមីបន្ទាប់មក លោក ដុកទ័រ ក៏បានដើរចូលមកនិងបង្ហាញអំពីគ្រាប់ឱសថត្រូវលេបតាមវេជ្ជបណ្ឌិតណែនាំ។
    «ពេលញាំអាហារហើយរួចរាល់ ឱ្យគេញាំថ្នាំទាំងនេះចុះ រសៀលបន្តិច ទើបខ្ញុំចូលមកពិនិត្យនិងចាក់ថ្នាំបន្ថែម!»
    «អរគុណហើយលោក ដុកទ័រ!»
    «បាទ!!» ថេយ៉ុង ដើរចូលទៅអង្គុយក្បែររាងក្រាស់ រួចទាញស្លាបព្រាមកចាប់ដួសបបរយកទៅផ្លុំបញ្ចុក ជុងហ្គុក។
    «មើលថែបងទុកដូចបងជាកូនក្មេង!» នៅមានកម្លាំងមកនិយាយញញ៉េះញញ៉ោះចិត្តភរិយាទៀត?
    «ហាមាត់ទៅ ញាំឱ្យមានកម្លាំងឆាប់បានលេបថ្នាំ!» រាងតូចផ្លុំដួសៗបញ្ចុករាងក្រាស់ម្តងមួយៗរហូតដល់អស់ សឹមប្រាប់ឱ្យគេលេបថ្នាំ ជុងហ្គុក ញាំឆ្អែតស្រវាឱបចង្កេះ ថេយ៉ុង ភ្លាមៗ។
    «នឹកណាស់!!»
    «កុំលេងច្រើនពេក ខ្លួនបងកំពុងតែឈឺផងទ្រាំសម្រាកខ្លះទៅ ម៉ោះអូនជួយបន្ទាបគ្រែឱ្យបង!»
    «គេងយូរហើយបងធុញណាស់ កុំអីបងចង់អង្គុយឱបអូនបែបនេះទៀត!» ជុងហ្គុក ប្រកែកភ្លែតថើបឈ្មុសឈ្មុលគល់.កស្រឡូនស្រង់ក្លិនក្រអូបយ៉ាងពេញចិត្ត រួចក៏ងើបទៅថើបជញ្ជក់លើបបូរមាត់ភរិយាម្តងហើយម្តងទៀត។
    «រឹងណាស់!!» ថេយ៉ុង ដកបបូរមាត់និយាយបន្ទោសនាយ មុននឹងចាប់កាន់ស្មាក្រអាញដោយសម្លឹងមើលកែវភ្នែកដ៏មុតថ្លានោះ។
    «ម៉ូយ៉ុង!!!» ជុងហ្គុក ស្រាប់តែរំឭកដល់នាងរួញចងចិញ្ចើមឡើងដោយចម្ងល់។
    «ម្សិលមិញមានរឿងអ្វីឱ្យពិតប្រាកដទៅ?» ថេយ៉ុង ចាប់ផ្តើមសួរនាំហើយក៏ងឿងឆ្ងល់មិនទាន់បាត់អំពីរឿងរ៉ាវគ្រប់យ៉ាងព្រោះមិនទាន់មាននរណាអាចចូលមកស្រាយចម្ងល់ឱ្យគេបានឡើយ។
    ជុងហ្គុក បាននិយាយរៀបរាប់ប្រាប់ ថេយ៉ុង គ្រប់រឿងទាំងអស់ហើយបង្ហាញនូវទឹកមុខស្ងួតក្រៀមដែលហាក់ដូចជាគេអាណិតដល់មនុស្សស្រីម្នាក់នោះខ្លាំងណាស់ បន្ទាប់ពីបានដឹងរឿងរបស់នាងហើយគេក៏មិនដឹងថាត្រូវចាប់ផ្តើមស្អប់គុំគួននាងអ្វីពីត្រង់ណាទៅនោះទៀតដែរ។
    «ទិដ្ឋភាពដែលបងបានសម្លឹងមើលឃើញ នាងព្យាយាមតតាំងនិងឪពុកធម៌ចិត្តកខ្វក់ម្នាក់នោះ បានស.ឱ្យបងដឹងថានាងក៏វេទនាលំបាកប៉ុណ្ណានោះដែរ នាងខិតខំព្យាយាមរើបម្រះពីការគាបសង្កត់ដ៏ថោកទាប ការរំលោភបំពាន ការជម្រិតទាមទារដេញដោលបញ្ជាឱ្យនាង ធ្វើរឿងគ្រប់យ៉ាងក្រោមការបញ្ជាយ៉ាងផ្តាច់ការពីពួកគេ នាងរស់នៅយ៉ាងលំបាក ហើយត្រូវជួបនូវរឿងរ៉ាវដែលពួកយើងមិនអាចនឹកស្មានដល់ថែមទៀត!» បើសិនជាគិតឱ្យមែនទេនទៅ មើលទៅនាងត្រូវបានគេបង្ខិតបង្ខំឱ្យចូរខ្លួនមកពាក់ព័ន្ធនិងបញ្ហាអាក្រក់ៗជាច្រើន ថែមទាំងបានសំដែងដើរតួជាមនុស្សចិត្តអាក្រក់ ទាំងដែលចិត្តរបស់នាងក៏មិនចង់ធ្វើ សុខៗក៏ត្រូវបានគេយកមកចិញ្ចឹមនិងប្រដែប្រដៅបង្រៀននាងឱ្យក្លាយខ្លួនទៅជាមនុស្សមាននិស្ស័យមិនល្អ លោភលន់ គ្មានមនសិការ ខ្វះការយល់ដឹង សូម្បីតែពេលប្រើជីវិតផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃក៏គ្មាននរណាចូលចិត្តនាងដែរ រហូតមកដល់ពេលនេះ ជីវិតចុងក្រោយរបស់នាង ត្រូវបានកែប្រែទាំងស្រុង នៅពេលដែលនាងជ្រើសរើសយកការរើបម្រាសចាកចេញពីភាពល្ងង់ខ្លៅទាំងនេះបាន ពីគ្រួសារដែលគ្មានចិត្តស្មោះត្រង់និងសេចក្តីធម្មមេត្តាទាំងអស់នោះ។
    «បើសិនជានាងអាចកែប្រែបាននៅពេលនេះ វាពិតជាល្អខ្លាំងណាស់សម្រាប់នាង ជីវិតមនុស្សយើងនេះណា អូនថានរណាៗ ក៏កើតមកជួបការលំបាកតែទាំងអស់គ្នាហ្នឹង គ្រាន់តែឧបសគ្គជីវិតរបស់មនុស្សម្នាក់ៗបែងចែកបរិបទខុសៗគ្នាណាលោកប្តី!»
    «ក៏ដូចជាពួកយើង ពួកយើងក៏ធ្លាប់លំបាកមកជាមួយគ្នា ទោះជាណាក៏បងនៅតែស្រលាញ់អូនជានិច្ចណា ថេយ៍!»
    «កុំមកសម្តីផ្អែមប្រញាប់គេងទៅ ឆាប់សម្រាកយកកម្លាំងបន្ថែម!» ថេយ៉ុង ក្នាញ់ចរិតប្តីដល់ថ្នាក់ចាប់គ្រញិចនាយ ដោយភ្លេចគិតថានាយឈឺទៅហើយ។
    «អូយថេយ៍!!»
    «អូនសូមទោស...សូមទោសណា បងប្រញាប់គេងភ្លាមទៅ!» ជុងហ្គុក ទ្រេតខ្នងគេងសន្សឹមៗទៅលើពូក រួចព្យាយាមបិទភ្នែកសំងំគេងដោយអារម្មណ៍ល្វើយព្រោះជាតិថ្នាំដែលជ្រាបចូលទៅបំពេញអង់ទីគ័រក្នុងសរសៃឈាម។  
   
    មួយខែក្រោយមក...
    ជំងឺបានជាសះស្បើយរួចហើយ អ្នកកំលោះយើងក៏អាចដើរបានវិញធម្មតាម្តងទៀតដែរ បន្ទាប់ពីបានចេញមន្ទីពេទ្យមកសម្រាក នៅឯផ្ទះវិញជាថ្មីម្តងទៀត ប៉ុន្តែគេនៅមិនទាន់អាចអនុញ្ញាតឱ្យចេញទៅខាងក្រៅបានទេ ព្រោះដើម្បីរក្សាសុវត្ថិភាពនិងផ្តល់ចម្លើយទៅឱ្យប៉ូលិសស៊ើបអង្កេតក្នុងកិច្ចការសហការណ៍ ការងារចំពោះរឿងក្តីដែលបានកើតឡើងកាលពីកន្លងទៅនោះដែរ។
    ជុងហ្គុក ធ្វើការជាមួយប៉ូលិសរួចរាល់ ទើបដើរចូលមករកអង្គុយលើគ្រែខាងក្នុងបន្ទប់ លូកដៃទៅចាប់អង្អែលក្បាលកូនស្រីដែលគេងលុងលក់ទាំងថ្ងៃរសៀល មុននឹងឱនទៅថើបថ្ងាស់នាង ព្រោះនឹកនាណាមួយទើបតែចេញពីមន្ទីពេទ្យខានជួបមុខកូនជាងមួយខែទៅហើយ ខ្លាចនាងមានគ្រោះថ្នាក់ ទើបគេមិនបណ្តែតបណ្តោយឱ្យកូនៗតាមទៅជួបសួរសុខទុក្ខនៅឯមន្ទីពេទ្យ។
    «ដេតឌី!!» នាងតូច ប្យុនឃ្យូ ក្រោកឡើងស្រែកហៅឪពុក រួចងើបស្ទុះទៅអង្គុយច្រកគៀវលើភ្លៅ ជុងហ្គុក ដោយសក់ក្បាលស៊ើងមមើង។
    «ដេតឌី មកផ្ទះវិញហើយ ប្យុនឃ្យូ នឹកណាស់ៗៗៗ!!!»
    «ដេតឌី ក៏នឹកកូនដូចគ្នាដែរ នឹកៗៗៗនឹកដូចគ្នាណាកូន!» ជុងហ្គុក ញញិមទាញក្រាស់យកមកសិតសក់កូនស្រីថ្នមៗដៃ ហើយក៏ថើបថ្ពាល់នាងតាមដោយចិត្តនឹករំឭកយ៉ាងខ្លាំង។
    ក្រាក!!!
    «កូនពៅភ្ញាក់ហើយ?» ថេយ៉ុង ស្រដីដោយមិនភ្លេចកាន់ចានអាហារចូលមករួចដាក់ទៅលើតុ លូកដៃទៅចាប់ស្ទាបលើថ្ងាស់នាងតូច។
    «កូនកើតអីហាអូន?» ជុងហ្គុក ធ្វើជាសួរដោយឃើញមានកញ្ចប់ថ្នាំនៅក្បែរគែមចានអាហារកូន។
    «ពេលបងមិននៅ ប្យុនឃ្យូ ឧស្សាហ៍ឈឺខ្លាំងណាស់ ម៉ែដោះប្រាប់អូនថាចរិតកូនក្មេងតែប៉ុណ្ណឹង នឹកនាឪពុកម្តាយ បាយទឹកក៏មិនសូវញាំបានគ្រប់គ្រាន់ហើយឧស្សាហ៍ឈឺនេះនោះរហូត!»
    «អ៊ីចឹងអ្ហេស..អ៊ីចឹង ប្យុនឃ្យូ ប្រញាប់ញាំបាយណាកូន ម៉ោះដេតឌីបញ្ចុកញាំហើយក៏និងអាលលេបថ្នាំឆាប់ជាណាកូនណា!!»
    «ចាស!!» នាងល្អិតងក់ក្បាលយល់ស្របចំពោះសម្តីឪពុក ហើយក៏ឆាប់ញាំបាយដែល ជុងហ្គុក កំពុងតែបញ្ចុកនាង។
    «កូនឆ្លាត ញាំឱ្យច្រើនៗទៅ!!» ថេយ៉ុង ស្រដីលើកដៃអង្អែលលើខ្នងកូនស្រី មួយរយៈនេះនាងឈឺស្លេកស្លាំង ហើយស្រកគីឡូច្រើនទៀត គេឯណេះបារម្ភខ្វល់ខ្វាយក្នុងចិត្តសឹងស្លាប់ទៅហើយ។
    «បានដេតឌីត្រលប់មកវិញ ញាំអាហារបានច្រើនណាស់ហ្ន៎!» ម៉ែដោះស្រដី ស្របពេលគាត់ក៏បានលើកយកទឹកដោះគោស្រស់មួយកែវដើរចូលមកដាក់ទៅលើតុសម្រាប់ ប្យុនឃ្យូ។
    «អរគុណម៉ែដោះចាស៎!» ប្យុនឃ្យូ និយាយដោយមាត់នៅទំពារអាហារយ៉ាងគួរឱ្យស្រឡាញ់។
    «ស្រលាញ់ ដេតឌី ណាស់ហ្ន៎ ពេលនៅជាមួយ មាំមី មួយរយៈកូនក្បាលខូចណាស់!» ទទួលស្គាល់ថាពេលដែល ជុងហ្គុក មិននៅនាងប្រកែកមិនព្រមញាំអាហារដែល ថេយ៉ុង លួងលោមបញ្ចុកនោះទេ។
    «ប្យុនឃ្យូ នឹកដេតឌីណាស់!!» នាងឆ្លើយដោយយកក្បាលទៅផ្អឹបត្រដុសនិងដើមទ្រូង ជុងហ្គុក សើរៗ។
    «ដេតឌី បង្រៀនកូនពីអីខ្លះ?» ថេយ៉ុង ធ្វើជាសួរលួចច្រណែនស្វាមីដែលមានកូនៗនៅក្បែរស្រលាញ់ខ្លាំងជាងខ្លួនដែលជាអ្នកបង្កើតពួកគេចេញមកទៀត។
    «ដេតឌី មែន? ដេតឌី បង្រៀនកូនឱ្យចេះលួចលុយមាំមី!» ប្យុនឃ្យូ ឧទានដោយសើចហែកថ្ពាល់គ្រហាញៗឮសូរកក្អឹកដាក់អ្នកទាំងពីរ។
    «ហាស៎?» ថេយ៉ុង ចងចិញ្ចើមក្រឡេកខ្សែភ្នែកទៅសម្លឹងមុខ ជុងហ្គុក។
    «លួចយកទៅឱ្យ ដេតឌី!!» នាងតូចបន្ត។
    «យី...ប្រាប់ធ្វើស្អីទេអញ!» ជុងហ្គុក ឧទាន។
    «បងឯងឥឡូវនេះចេះលួចលុយអូនមែនទេ?»
    «លុយស្អីមានឯណាកូនវាចេះតែថាផ្តេសផ្តាស់ហ្នឹង ប្តីឯណាទៅហ៊ានលួចលុយប្រពន្ធនោះ?»
    «យើស..ក្មេងវានិយាយត្រង់!»
    «មានឯណា!!!»
    ផាច់!!! ផាច់!!!
    «អូយ បាក់ស្មាបងហើយឈឺណាស់!!» ជុងហ្គុក ស្ញូញមុខ កាលបើភរិយាវាយក្តិចខ្ញាំៗខ្លាំងៗមិនអាសូរ។
   
    យប់ដដែល..
    ខ្យល់ធ្លាក់ត្រសៀកម្តងទៀតហើយ យប់នេះអាកាសធាតុត្រជាក់ជាងរាល់លើកទៅទៀត សូម្បីតែមេឃក៏ខ្មៅងងឹតខ្មួរខ្មាញជាងមុនណាស់ដែរ មិនតែប៉ុណ្ណោះសំឡេងគ្រាប់ភ្លៀងរលឹមដំណក់ធំៗបានបង្អុរធ្លាក់មកបុកទៅទង្គិចនឹងដំបូលផ្ទះលាន់ប្រគុំសំឡេងគួរឱ្យចង់សណ្តាប់។
    «យ៎េចប់ហើយៗ!!» ចាងហ្វា យកគម្របមកស៊កបិទមុខខ្មៅដៃនិងបិទសៀវភៅរៀនដាក់ទៅលើទូរ រួចក្រោកដើរចេញមកឈរសម្លឹងមើលផ្ទៃមុខឪពុកដែលកំពុងផ្តោតខ្សែភ្នែកសម្លឹងមើលការងារខ្លួន។
    «ដេតឌី!!»
    «យ៉ាងម៉េច?» ជុងហ្គុក តបដោយមិនងាកខ្សែភ្នែកមកសម្លឹងមុខកូនប្រុសឡើយ។
    «កូនចេះហ្អាណាដេតឌីពេលទៅរៀនគ្រូសួរកូន» ចាងហ្វា ដើរចូលទៅឈរក្បែរឪពុក រួចលើកដៃដាក់លើភ្លៅនាយ។
    «សួរថាយ៉ាងម៉េច?» រាងក្រាស់ចាប់អារម្មណ៍ងាកមកសម្លឹងមុខកូន។
    «លំហាត់ដែលធ្វើឱ្យត្រូវចឹង គ្រូសួរថាកូនអ្នកធ្វើមែនកូនថាបាទ!»
    «ហើយយ៉ាងម៉េចទៀត?»
    «តែបើអាលំហាត់កូនធ្វើខុស កូនប្រាប់ថាដេតឌីអ្នកជួយធ្វើ!»
    «អ៎ា..ចេញ..ចេញឱ្យឆ្ងាយពីមុខពីមាត់អញ កុំឱ្យអញក្តៅក្រហាយទាន់!» ជុងហ្គុក ឱនផ្ទៀងមើលឯកសារវិញ នៅសល់ការងារជាច្រើនទៀតដែលនាយមិនទាន់បានធ្វើរួចរាល់ហើយនៅឡើយ។
    «ដេតឌី!!»
    «ហើយវាថី?»
    «ចាងហ្វា ស្រលាញ់ ដេតឌី!!»
    «អួតថាស្រលាញ់ៗៗៗ និយាយស្តីលីលើដាក់ឪខ្លួនឯងរហូត!»
    «មកពីស្រលាញ់ហ្នឹងហើយបានជា ចាងហ្វា ចូលចិត្តញ៉ោះ ដេតឌី.. ចាងហ្វា មានរបស់មួយចង់ឱ្យដេតឌីបានមើល!» ចាងហ្វា កាន់កូនសៀវភៅបន្ទះស្តើងពណ៌សមួយក្បាលចូលមករួចហុចវាទៅឱ្យ ជុងហ្គុក ពិនិត្យបានមើល។
    «លទ្ធផលប្រចាំខែ!» ចាងហ្វា ញញិម។
    «លេខ ២?» ជុងហ្គុក បើកសៀវភៅសម្លឹងមើលឃើញហើយក៏ញញិមឡើងស្រស់ប៉ប្រិម។
    «លេខមួយបានទៅ យ៉ូនជូ នាងរៀនពូកែជាងកូន កូនប្រជែងនាងទៅមិនរួចទេ ដេតឌី!!»
    «ប៉ុន្តែនេះក៏ជាចំណាត់ថ្នាក់ល្អហើយតើស..កូនទៅតូចចិត្តធ្វើអីទៀត ដេតឌី ក៏សប្បាយចិត្តណាស់ណាទៅហើយ!» ជុងហ្គុក ញញិមហើយញញិមទៀត រួចក៏ឈ្ងោកទៅថើបលើបបូរមាត់ ចាងហ្វា មួយខ្សឺត។
    «ពូកែណាស់!!»
    «ហ្អឺ ដេតឌី ស្អុយមាត់ណាស់!!»
    «មាត់ឪឯងសោះខ្ពើមស្អីថើបទៅ!»
    «ចាងហ្វា និងខំរៀនឱ្យពូកែ ចាងហ្វា និងមិនធ្វើឱ្យ ដេតឌី មាំមីខកចិត្តទៀតទេ!!» ចាងហ្វា សន្យានិងឪពុកម្តាយ រួចឱបសៀវភៅដោយទឹកមុខមានសង្ឃឹម។
    «ចាងហ្វា ចង់ឃើញមាំមីដេតឌីរៀបការជាមួយគ្នា ចាងហ្វា មិនចង់មានឈ្មោះជាកូនឥតខាន់ស្លាទៀតទេ!» ជុងហ្គុក ស្តាប់ឮសូរសម្តីកូនរួចបេះដូងរបស់គេរំជួលចលនាភ្លាមៗ ចាប់តាំងពីបានស្រលាញ់គ្នាមក ពួកគេមិនទាន់ស្គាល់ពាក្យថារៀបការនៅឡើយទេ ហើយសង្គមនេះក៏មិនទាន់មាននរណាម្នាក់ដឹងឮអំពីជីវិតអាពាហ៍ពិពាហ៍របស់គេនោះដែរ។
    «កូនសង្ឃឹមថាដេតឌី និងបន្តធ្វើឱ្យជីវិតគ្រួសារយើងសើចច្រើនជាងយំ កូនចង់ឃើញមាំមីមានក្តីសុខ មានសុភមង្គលរស់នៅជាមួយបុរសដែលខ្លួនស្រលាញ់បានយ៉ាងសមបំណង ចាងហ្វា មិនចង់ឃើញមាំមីសម្រក់ទឹកភ្នែកបន្តទេ មាំមីនឿយហត់លំបាកមកច្រើនហើយ!» គេជាកូនតែម្នាក់គត់ដែលសុខចិត្តហែលឆ្លងទុក្ខសោកលំបាកមកច្រើនជាមួយនិង ថេយ៉ុង រាប់មិនអស់ទាំងពេល អត់ស៊ី មានស៊ី គ្មានទីជម្រកសមរម្យ ទទួលរង់តែពាក្យសម្តីម៉ាកងាយមើលស្រាល ជីវិតដ៏ជូរចត់មកបែបណាគេក៏ធ្លាប់ភ្លក្សធ្លាប់ស្គាល់រស់ជាតិទាំងអស់នោះរួចហើយ ច្រើនឆ្នាំមកនេះអ្វីដែលគេបានឃើញញឹកញាប់ខ្លាំងជាងគេគឺដំណក់ទឹកភ្នែកនិងទុក្ខសោកសៅដែលម្តាយខ្លួនតែងតែបានជួបប្រទះ។
    «បាទ!!» ជុងហ្គុក ងក់ក្បាលលើកម្រាមដៃជូតទឹកភ្នែកឱ្យកូន មុននឹងចាប់ទាញគេមកឱបក្រសោបក្នុងដើមទ្រូងដ៏កក់ក្តៅបំផុត។
   

   














       

   
   
   

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now