ភាគ០៦÷អូនសំឡាញ់

2.8K 127 0
                                    

    ព្រឹកថ្ងៃថ្មី
    ម៉ោង៨:៤១នាទីព្រឹក
    ថេយ៉ុង ភ្ញាក់ក្រោកឡើងទាំងពពីមពពើមសម្លឹងរកមើលកូនតាមរយៈទឹកមុខស្មឿុគៗដូចជាមនុស្សគេងមិនសូវបានគ្រប់គ្រាន់ ហើយខ្លួនក៏ម្នីម្នាចុះទៅជាន់ខាងក្រោមតាមសម្លឹងរកមើលកូនក៏ក្រឡេកទៅឃើញថាគេអង្គុយលេងជាមួយនិងម៉ែដោះ ហារីន ទើបរៀងធូរស្រាលក្នុងចិត្តបន្តិច ក្រោយមកទើបខំដើរចូលទៅសួរនាំខ្លាចកូនមិនទាន់បានញាំបាយទឹកនៅឡើយ។
    «ចាងហ្វា ញាំអាហារពេលព្រឹកហើយឬនៅកូន?» ប្រអប់ដៃតូចស្រឡូនលូកចូលទៅស្ទាបអង្អែលលើខ្នងតូចស្តើងដែលហាក់មានទឹកមុខស្រពាប់ស្រពោនក្រៀមក្រំខុសប្លែកពីសព្វមួយដង។
    «ព្រឹកមិញភ្ញាក់ឡើងមក ម៉ែដោះជួយបញ្ចុកបបរអស់កន្លះចាន គេញាំក្អួតៗ មិនដឹងជាកើតអី ថ្ងៃនេះមុខមាត់ស្លក់ខ្លាំងណាស់!» ឮម៉ែដោះនិយាយអ៊ីចឹងភ្លាមគេនឹកឡើងបន្ទោសខ្លួនឯងភ្លាមៗ ដោយសារតែកាលពីយប់មិញនេះ ប្រហែលជាបាននិយាយស្តីអ្វី ប៉ះពាល់ដល់អារម្មណ៍កូនហើយ ទើបបានជាកូនគេងមិនសូវលក់ហើយនៅពេលដែលក្រោកឡើងមកក៏ល្វើយ ឈឺក្រពះញាំមិនឆ្អែតគ្រប់គ្រាន់បែបនេះទៅ។
    «ចាងហ្វា មិនស្រួលខ្លួនអ្ហេសកូន?»
    «មិនមែនទេ មាំមី ចាងហ្វា ធំក្លិនអាហារ!»
    «ចាញ់ប្អូនទេដឹង?»
    «ចាញ់យ៉ាងម៉េចម៉ែដោះ?»
    «ចាញ់ជួសម៉ែឪវាហ្នឹងណា!»
    «អ៊ួក!!» ចាងហ្វា ស្ទុះស្ទារក្រោករត់ទៅក្អួតក្នុងបន្ទប់ទឹក ខណៈ ថេយ៉ុង បានរត់តាមចូលទៅជួយរឹតខ្នងឱ្យកូនដែលគិតតែឈរក្អួតក្អកឮសូរគឃូសបន្ថែមទៀត។
    «ទៅរួចទេកូន? ទៅរួចទេ ពុទ្ធោអាណិតខ្លាំងណាស់!» ថេយ៉ុង រលីងរលោងចង់តែយំស្រែកឃើញកូនក្អួតទាល់តែក្រហមមុខអស់គ្មានសល់ ថែមទាំងស្លក់ភ្នែក កាន់តែសម្លឹងមើល រឹតតែអាណិតមិនដាច់ចិត្តសោះ។
    «មាំមីមានអាអូនមែនហ្អី?»
    «មិនដឹងទេកូន មិនទាន់បានពិនិត្យមើលផង!» រាងតូចចាប់ដឹកដៃកូនប្រុសដើរចេញមកឈរខាងក្រៅ មុននឹងប្រើឱ្យក្មេងៗទៅរកទិញឧបករណ៍មកពិនិត្យផ្ទៃពោះមើល ព្រោះមិនទាន់បានច្បាស់ក្នុងចិត្តនៅឡើយ ម្យ៉ាងវិញទៀតគេក៏មិនសូវមានអារម្មណ៍ចាញ់ដូចជាកូនដំបូងដែរ។
    «បើបងថេយ៍មានកូនទៀត ចាងហ្វា មានប្អូនហើយខ្ញុំក៏មានក្មួយម្នាក់ទៀតដែរ!» ស្រីពៅឧទានហាក់សប្បាយចិត្តណាស់ នាងនិយាយផង ញញិមផង ចង់បានក្មួយពីបីនាក់មកទៀត ទុកឱ្យរត់ប្រលែងគ្នាក្នុងផ្ទះគ្រាន់តែមិនសូវអផ្សុកខ្លះដែរ។
    «មិនទាន់ដឹងទេ មានតែរង់ចាំមើលលទ្ធផលសិនណា ថេយ៍និឡា!» ថេយ៉ុង ឆ្លើយតបទៅនឹងប្រយោគប្អូនស្រីបញ្ចប់ លើកដៃអង្អែលក្បាលនាងសើរៗ ថ្មើរនេះម៉ោងជាង ៩ ព្រឹកហើយនៅមិនទាន់ឃើញស្វាមីចុះមកដល់ជាន់ខាងក្រោមទៀត។
    ក្រាក!!
    សម្រឹបជើងស្រឡូនបោះជំហ៊ានដើរចូលទៅខាងក្នុងបន្ទប់សម្រាកឈរសម្លឹងមើលខ្នងបុរសសង្ហាដែលឈរតែងខ្លួនយ៉ាងសមសួន រួមជាមួយនឹងម៉ូតសក់ថ្មីសង្ហាម្យ៉ាងដែរ ប្លែកក៏ប្លែក ថែមទាំងបាញ់ទឹកអ៊ប់ក្រអូបពិដោរជាងរាល់ថ្ងៃទៀត។
    «ស៊ឺត!!»
    «អូនសំឡាញ់!» ជុងហ្គុក ភ្ញាក់ព្រើត កាលបើត្រូវប្រពន្ធចាប់ថើបថ្ពាល់មួយខ្សឺតក្នុងដង្ហើមយ៉ាងវែង។
    «បងសង្ហាណាស់ថ្ងៃនេះ!» ថេយ៉ុង ពោលសរសើរលើកដៃអង្អែលលើថ្ពាល់ស្វាមីយ៉ាងក្នក់ក្នាញ់។
    «មើលរូបក្នុង CV បងសង្ហាអត់?» ជុងហ្គុក ងាកទៅចាប់យកសមីដាក់ឯកសារមកហុចឱ្យប្រពន្ធមើល រួចឈរញញិមទាញកអាវសារេឆ្វេងស្តាំរួចសើចទាំងទឹកមុខរីករាយចម្លែក។
    «សង្ហាតើស យ៉ាងម៉េចចង់ទៅដាក់ពាក្យធ្វើការនៅឯណា?» រាងតូចមើលរួចធ្វើជាសួរ ព្រោះដូចជាងឿងឆ្ងល់ណាមួយរឿងការងារអីអស់នេះពួកគេនៅមិនទាន់បានពិភាក្សាគ្នានៅឡើយទេ។
    «មិនដឹងដែរ!» នាយឆ្លើយហីៗមើលទៅទំនងដូចចេះតែដាក់ពាក្យធ្វើការបណ្តែតៗចោលប្រសើរជាជាងនៅផ្ទះទំនេរចោលពេលវេលាដែរ។
    «ដាក់ពាក្យធ្វើការនៅកន្លែងអូនមក!»
    «កន្លែងណា នៅឯណា?»
    «កន្លែងប្រុសលក់ខ្លួន លក់ឱ្យអូនតែម្នាក់ទេ!»
    «បើគិតធីបច្រើនបានទៅ តែបើបានតិចខ្ជិលណាស់ខាតកម្លាំង!»
    «ខំសម្បើមហា មួយថ្ងៃៗញ៉ែតែគ្នា ផើមតែកូន!» សំឡេងស្រួយរន្ទឺឡើង វត្តមានក្មេងតូចល្អិតដែលឈរធ្វើភ្នែកស្លក់គួរឱ្យអាណិត ក៏ស្រដីទាំងបបូរមាត់ពេបជ្រាយ។
    «កើតអី? ផើមកូនស្អី!?» ជុងហ្គុក លើកចុងម្រាមដៃអែលក្បាលទាំងមុខមិងមាំងមិនយល់ពីសម្តីកូនដែលបាននិយាយមុននេះសោះ។
    «ម៉ែដោះបាននិយាយតាមចាស់បុរាណរបស់គាត់ប្រាប់ថាអូនមានផ្ទៃពោះហើយអ្នកដែលចាញ់ជំនួសអូននិងបងគឺជាកូនច្បង អ៊ីចឹងហើយបានជាព្រឹកនេះ ចាងហ្វា ឧស្សាហ៍ក្អួតចង្អោរណាស់!»
    «អ្ហឹះហាហា..ចាញ់ប្អូន? នេះអូនមានកូនមែនឬ?» ជុងហ្គុក សើចទាល់តែក្រហមមុខលើកដៃមកខ្ទប់ពោះសម្លឹងឃើញ ចាងហ្វា អង្គុយស្លក់មុខលើគ្រែធ្វើភ្នែកភ្លឹះៗដាក់ខ្លួន។
    «មិនដឹងទេ ទាល់តែពិនិត្យមើលសិន!»
    «អ្នកប្រុសច្បង..នេះឧបករណ៍ពិនិត្យផ្ទៃពោះ!» ឆេអ៊ុន ស្រដីដោយហុចកញ្ចប់ដាក់ឧបករណ៍ពិនិត្យផ្ទៃពោះចូលទៅរក ថេយ៉ុង។
    «អរគុណហើយណា ឆេអ៊ុន!» ថេយ៉ុង ទទួលបានសម្ភារៈរួចស្រេចប្រញាប់ប្រញាល់ត្រៀមខ្លួនចូលទៅធ្វើតេស្តពិនិត្យទឹកនោមបាត់ស្រមោល។
    «មកខាងណេះមក ប៉ារឹតខ្នងឱ្យ!» រាងក្រាស់ដាក់បង្គុយចុះ ចាប់ទាញកូនប្រុសមកដាក់ឱ្យអង្គុយខាងលើភ្លៅសន្សឹមយកដៃរឹតខ្នងឱ្យកូនសើរៗបន្ថែម។
    ៧ នាទីក្រោយ..
    «លោកប្តី..លោកប្តីអូនមានកូនទៀតហើយ!»
    «ឯណា!!» ជុងហ្គុក ស្ទុះវឹងដើរទៅតាមភរិយាមើលហើយក៏ញញិមបិទមាត់មិនជិតឃើញទ្រនិចលោតរហូតដល់ទៅពីរកាំបញ្ជាក់ថាមានកូន។
    «មាំមី..ចាងហ្វា ចង់ក្អួត!!»
    «មកក្អួតមកកូន ក្អួតអស់ចិត្ត ចាំញាំថ្នាំណា អាណិតណាស់កូនម្តាយ!»
    «អាអូនធ្វើបាបបងណាស់!» ចាងហ្វា ក្អួតក្អកបណ្តើរ និយាយបណ្តើរ ចំណែកឯ ម្តាយឪពុក អាណិតផង សើចផង ស្ទើរតែគាំងដើមទ្រូងអស់ទៅហើយ។
   
    ល្ងាចដដែល
    ជាន់ខាងក្រោម..
    «ប៉ាឮមកថាកូនចង់ចូលធ្វើការមែនទេ?» ស្របពេលកំពុងនិយាយគ្នាខាងក្នុងបន្ទប់ទទួលភ្ញៀវ លោក ដុកហ្យុន ស្រាប់តែមានប្រសាសន៍បែបនេះឡើងទៅកាន់ ជុងហ្គុក ដែលអង្គុយស្ងៀមទ្រឹងទល់នឹងមុខគាត់។
    «បាទព្រោះខ្ញុំមិនចង់ធ្វើខ្លួនឱ្យនៅទំនេរយូរ!» ជុងហ្គុក ឆ្លើយតបបណ្តើរ ទាំងក្បាលហូរញើសស្រក់តក់ៗ ខណៈបបូរមាត់ក៏ញ័រទទ្រើកដូចជាមានអារម្មណ៍ភ័យញាប់ញ័រអស់ពេញទាំងខ្លួនណាស់ណាអ៊ីចឹង។
    «អ៊ីចឹងកូនមកធ្វើការឱ្យប៉ាក៏បានដែរណា៎!» 
    «ការងារអ្វីទៅប៉ា?» ជុងហ្គុក ពោលពាក្យសួរទៅគាត់ទាំងអារម្មណ៍ងឿងឆ្ងល់ ក្រៅពីការងារជាអភិបាលក្រុង តើគាត់នៅមានការងារអ្វីផ្សេងទៀត?។
    «គឺជំនាញឌីជីថល វាមានមុខងារជាច្រើនទៀត ដែលកូនអាចជ្រើសរើសរៀនបន្ថែមក្នុងការបំពេញការងារទៅក្នុងពេលខាងមុខបាន ដែលមានដូចជាការងារ ឌីហ្សាញ ឬការផលិតឯកសារនានា ការចងក្រង ទាក់ទិនទៅនឹងអត្ថបទសង្គមព័ត៌មាន ជំនាញក្រាហ្វិក ភាពឆ្នៃប្រឌិតលើសិល្បៈគំនូ មានទាំងការងារណែនាំពីការផលិតគូសប្លង់ផ្សេងៗទៀតបន្ថែមក្នុងការរចនាម៉ូដ!»
    «ប៉ុន្តែខ្ញុំរៀនជំនាញទីផ្សារទេប៉ា..បួនឆ្នាំជាងមកនេះ ខ្ញុំមិនទាន់មានបទពិសោធន៍ការងារពេញលេញនៅឡើយទេ!»
    ជុងហ្គុក តបឆ្លើយនឹងគាត់ ហើយគាត់បានត្រឹមតែងក់ក្បាលផ្ញក់ៗជារឿយៗ។
    «អ៊ីចឹងកូនក៏ទៅធ្វើការក្នុងក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិចទៅ ហើយក្រុមហ៊ុននោះមានជំនាញទីផ្សារដែលកូនអាចសិក្សាផ្នែកលក់ទំនិញនាំចេញទៅបាន!» ស្តាប់ដល់ត្រឹមណេះគេដូចជាឆាប់ចាប់អារម្មណ៍ណាស់ដែរ ព្រោះទំនងត្រូវនឹងជំនាញដែលគេបានរៀនកន្លងមកដែរ។
    «ខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចចុងក្រោយនេះណាប៉ា!»
    «បើចាប់អារម្មណ៍ស្អែកនេះក៏ប្រញាប់ប្រញាល់រៀបចំខ្លួនទៅហ្វឹកហាត់ការងារនៅឯក្រុមហ៊ុនចុះ ចាំប៉ាណែនាំក្មួយប្រុសម្នាក់ឱ្យមកជួយណែនាំការងារដល់កូន!»
    «បាទ អរគុណច្រើនណាស់ប៉ាក្មេក!»
    «លោកតា!!!»
    «ចាងហ្វា !!!!» បុរសចំណាស់ស្រដីទាំងលាដៃរង់ចាំចៅប្រុសសំណព្វចិត្តរត់ចូលមកឱបខ្លួន។
    «យប់នេះចាងហ្វាចង់គេងជាមួយលោកតាដែរ!»
    «គេងបានតើសចៅ!» គាត់សើចហើយឱនទៅថើបលើថ្ពាល់ចៅប្រុសមួយខ្សឺតបន្ថែមពីក្តីស្រលាញ់របស់គាត់។
   
    ព្រឹកថ្ងៃថ្មី
    ថ្ងៃដែលឈរជើងលើដងវិថីថ្មី ជាថ្ងៃដែលនាយកំលោះយើងបង្ហាញខ្លួនជាអ្នកហ្វឹកហាត់ការងារថ្មីស្រឡាង នៅក្នុងក្រុមហ៊ុន Electronics Company ។ បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនទាំងមូលមានការភ្ញាក់ផ្អើលមិនចាញ់គ្នាអ្វីប៉ុន្មាននោះទេ ព្រោះពេលបានឮដំណឹងមកថា កូនប្រសារប្រុសលោកអគ្គនាយក គីម និងត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនថ្មី ឱ្យជំនួសមុខតំណែងគាត់ចាប់ពីពេលនេះតទៅ។
    ប្រអប់ជើងមាំដែលលាន់ឮសម្រឹបទៅក្នុងបន្ទប់ការិយាល័យធំទូលាយយ៉ាងល្អប្រណីត បង្ហាញឱ្យយើងមើលឃើញពីបុរសស្ថិតក្នុងឈុតសម័យ ដែលគ្រងក្នុងសម្លៀកបំពាក់ CEO ជាឈុតគ្រ័ហ្សេពណ៌ស្លាយចាស់ ស្បែកជើងក្លប់ពណ៌ខ្មៅរលើបរលោង ព្រមទាំងក្រវាត់.កពណ៌ទឹកប៊ិកដិតបន្ថែម។ 
    «សួស្តីបងថ្លៃ..អញ្ជើញអង្គុយ!» ជុងហ្គុក សំដែងការគួរសមចំពោះបងថ្លៃប្រុសដែលត្រូវជាក្មួយប្រុសលោកឪពុកក្មេក ណែនាំឱ្យមកអង្គុយខាងក្នុងបន្ទប់ទទួលភ្ញៀវដើម្បីជាកិច្ចសំណេះសំណាលបន្ទាប់។
    «បងប្រុស ណាមជូន ជាអ្នកសិក្សាជំនាញការងារ នៅឯបរទេសជាច្រើនឆ្នាំ ច្បាស់ជាធ្លាប់មានបទពិសោធន៍ច្រើនហើយ!»
    គីម ណាមជូន កំលោះកម្ពស់កម្ពររាងខ្ពស់ស្រឡៈ សម្បុរសល្មម មានវ័យ ៣៤ ឆ្នាំ ស្រាប់តែបានញញិមនិងដាក់បង្គុយចុះ ត្រៀមឆ្លើយតបសម្តីទៅនឹងនាយកំលោះយើង។
    «វាមិនធំដុំអ្វីណាស់ណា ការងារច្រើនរអ៊ូថាលំបាក ប៉ុន្តែបើយើងរៀនយល់អំពីវា ស្គាល់វាកាន់តែច្បាស់ វាគ្មានផលលំបាកតទៅថ្ងៃមុខទេ នេះជាឯកសារថតចម្លងទុកដែលបងត្រៀមឱ្យឯងរៀនយល់ដឹងអំពីវា ត្រូវចាប់ផ្តើមពីត្រង់នេះទៅជាមុនណា ត្រង់ចំណុចដែលបងគូសរង្វង់ទាំងនេះ!»
    «បាទបង!!»
    «តាមពិតទៅ វារៀងស្មុគស្មាញបន្តិចដែរ តែឯងប្រហែលជាអាចយល់ដឹងអំពីផែនការដាក់លក់ធ្វើទីផ្សារពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយម៉ូដគ្រឿងអេឡិចត្រូនិចទៅក្នុងបញ្ជីការងារ ថ្មីៗនេះបងបានភ្ជាប់គម្រោងសម្រាប់ការដាក់បញ្ជាទិញទៅក្នុង App ទំនិញរបស់ Electronics Company ដូច្នេះហើយអទិថិជនអាចស្វែងរកមុខងារទំនិញបាន តាមរយៈវាដោយភាពងាយស្រួលបំផុត!» ជុងហ្គុក បានឮហើយក៏ញញិមនិងការបង្កើតចំណេះជំនាញផែនការការងាររបស់ ណាមជូន មើលទៅគេជាមនុស្សវាងវៃណាស់ សូម្បីតែការកាន់កាប់ផ្នែកទូទៅក្នុងក្រុមហ៊ុនក៏គេអាចធ្វើវាបានទាំងអស់។
    «យើងមានហាងសម្រាប់ដាក់លក់ទំនិញឧបករណ៍និងសម្ភារៈតភ្ជាប់គ្រឿងអេឡិចត្រូនិចរហូតដល់ទៅ ១៥ សាខាក្នុងប្រទេសកូរ៉េខាងត្បូងយើងនេះ ដូច្នេះហើយពួកយើងត្រូវការជ្រើសរើសបុគ្គលិកបន្ថែម ហើយជំនួសឱ្យការដាក់បញ្ជាទិញ គ្រប់ទំនិញទាំងអស់និងត្រូវបានផ្សព្វផ្សាយវាទៅក្នុងកម្មវិធី ដែលមានការដាក់តម្លៃស្រាប់សម្រាប់មើលផងដែរ ជុងហ្គុក គួរតែឧស្សាហ៍ Update គំនិតថ្មីៗ ក្នុងការគ្រប់គ្រងទីផ្សារមួយនេះឱ្យមានលក្ខណៈល្អប្រសើរនិងប្រកបទៅដោយភាពរលូន មិនថាទាំងការដាក់លក់និងការផលិតនោះទេ!»
    «យល់ហើយបង!» ណាមជុន ងក់ក្បាលផ្ងក់ៗទន្ទឹមនិងស្នាមញញិមដែលនាយផ្តល់បានឱ្យទៅប្អូនប្រុសថ្លៃ សព្វថ្ងៃនេះការងារទាំងមូលនៅទីនេះគឺគេជាអ្នកមើលថែ ហើយចាត់ចែងទូទៅទាំងអស់ តែពេលដែលបានឮដំណឹងមកថា ជុងហ្គុក មកធ្វើការនៅទីនេះមួយចំណែកម្នាក់ទៀត គេក៏រៀងសប្បាយចិត្ត ណាមួយអាចដកឃ្លាពេលវេលាសម្រាប់ទៅធ្វើអ្វីផ្សេងៗទៀតបាន។
    «អរគុណបងច្រើនណាស់ចំពោះការចែករំលែក!»
    «មិនអីទេ មិនយល់ត្រង់ណាអាចសួរបងបានណា៎!»
    «បាទបង!» ជុងហ្គុក ថាចប់ឆាប់ត្រលប់ទៅអង្គុយធ្វើការ គ្រប់គ្រងការងារជាលើកដំបូងវារៀងលំបាកសម្រាប់គេដែរ ប៉ុន្តែអាចធ្វើបានដោយការយកចិត្តទុកដាក់បំផុត។
   
    ម៉ោង ៨:៣០ នាទីយប់
    ក្រោយពីបានវិលត្រលប់ចេញពីធ្វើការវិញ ឡានទំនើបក៏បានបរមកឈប់ចតនៅខាងមុខភូមិគ្រឹះ រាងខ្ពស់ប្រញាប់ចុះចេញ ហើយសន្តិសុខក៏ប្រញាប់ជួយបរឡានយកទៅទុកតាមទម្លាប់ដដែល។
    «ដេតឌី!!» ចាងហ្វា រត់ចេញមកដោយការនឹករំឭក ស្ទុះទៅឱបឪពុក ជុងហ្គុក ចាប់គេមកពរឡើងហើយក៏មិនភ្លេចថើបលើថ្ពាល់កូនប្រុសមួយខ្សឺតដែរ។
    «ឈប់ចង្អោរហើយនៅកូន?» នាយបារម្ភណាស់ ប៉ុន្មានថ្ងៃមកនេះឃើញតែកូនឧស្សាហ៍ចង្អោរហើយមានទឹកមុខស្លក់ៗរហូត។
    «មាំមីឱ្យកូនញាំថ្នាំបាត់ខ្លះៗហើយដេតឌី!!»
    «ហ្នឹងហើយភ័យខ្លាចមានប្អូន ឥឡូវប្អូនមកចាប់កំណើតហើយ នៅចាញ់ប្អូនជំនួសម៉ែឪទៀត រៀងចាលហើយនៅ?»
    «មកពីដេតឌីធ្វើអីមាំមីហ្នឹងបានមានអាអូនមក!»
    «បើមិនធ្វើ ម្តេចមានកូនឯងកើតចេញមកដែរអ្ហា?»
    «កុំរវល់ឈ្លោះប្រកែកគ្នាធ្វើអីបង មកញាំបាយមកទាន់ម្ហូបនៅក្តៅៗ!» ថេយ៉ុង រហ័សនិយាយកាត់ចង្វាក់ស្វាមីហើយនិងកូនតូច ខំជួយខ្នះខ្នែងរៀបចំម្ហូបអាហារទទួលស្វាមីយ៉ាងរូតរះខ្លាចក្រែងចេញពីធ្វើការមកឃ្លានត្រហេបត្រហប។
    កំឡុងពេលអង្គុយស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសារសមាជិកគ្រួសារទាំងអស់ បានបន្តនិយាយសំណេះសំណាលគ្នាយ៉ាងរីករាយ ព្រោះបានឮដំណឹងល្អពីកូនច្បងដែលទើបនិងមានផ្ទៃពោះកាលពីថ្មីៗនេះដែរ។
    «ចាងហ្វា យ៉ាងម៉េចទៅហើយចៅ?» ចាងហ្វា ក្រឡេកទៅសើចស្ញេញដាក់លោកតារួចចាប់កាន់ស្លាបព្រាទៅដួសម្ហូបដាក់ចានឱ្យ ថេយ៉ុង។
    «មាំមីញាំឱ្យច្រើនៗណា កុំឱ្យអាអូនឃ្លានដែរ!»
    «រៀនចេះមកពីណាហាកូន?» ថេយ៉ុង ភ្លាត់មាត់និយាយទាំងមុខភ្ញាក់ផ្អើល។
    «កូនរៀនចេះមកពីម៉ែដោះជាអ្នកបង្រៀនហ្នឹងហាហិហិ!!»
    «គួរឱ្យស្រឡាញ់ណាស់!» ថេជុន លើកប្រអប់ដៃទៅប៉ះលើក្បាលក្មួយប្រុសហើយសើចកក្អឹកនិងក្មេងតូចច្រម៉ក់ក្អឹកៗ។
    «ម៉ែដោះស្ងាត់ៗមិនដឹងជាលួចបង្រៀនកូនប្រុសខ្ញុំពីអ្វីខ្លះទៀតទេមើលចុះសម្តីឱ្យចច្រែត»
    «ម៉ែដោះមានបានបង្រៀនឯណា ក្មេងវាចេះដោយខ្លួនឯងទេតើស!» ម៉ែដោះ ហារីន ពោលពាក្យប្រកែក។
    «ម៉ែដោះប្រាប់ឱ្យកូនជួយមើលថែមាំមីនិងអាអូន ព្រោះអ្នកពោះធំធ្វើការធ្ងន់ៗមិនបានទេ!»
    «បើកូននៅតូចប៉ុណ្ណឹងធ្វើការធ្ងន់ៗអី្វបានខ្លះ?» ថេយ៉ុង វាចាទាំងញញិមខ្ជឹបលើបបូរមាត់។
    «ត្រូវពឹងពាក់លើអ៊ំប្រុស សងហា ព្រោះដេតឌីទៅធ្វើការបាត់ៗមិនមានអ្នកណាជួយធ្វើការធ្ងន់ៗទេ!»
    «ហិហិ..ហាហា!!» សំឡេងមនុស្សចាស់សើចលាន់ទ្រហឹងពេញតែផ្ទះ។
    «អ៊ីចឹងក៏ខំញាំបាយឱ្យបានច្រើនៗ ឆាប់ធំនិងអាលបានជួយការងារធ្ងន់ស្រាលឮទេ!» ជុងហ្គុក ជាអ្នកពោលនិយាយហើយបញ្ចុកបាយកូនឱ្យញាំច្រើនៗ ក្នាញ់សម្តីកូនចង់តែលេបទុកក្នុងពោះទៅហើយទេ។
   
    ខាងក្នុងបន្ទប់
    ម៉ោង ១០ យប់..
    គ្រាប់ភ្លៀងរលឹមលាន់ឮសូរសំឡេងប្រក់ៗតក់បុកទៅនឹងដំបូលផ្ទះ ខ្យល់ធ្លាក់ចុះមកត្រសៀករងារព្រួចរាងកាយ។ ជើងមាំរហ័សបោះជំហ៊ានទៅកាន់បង្អួចរួចទាញទ្វារបង្អួចបិទយ៉ាងជិតស្លប់ ហើយប្រញាប់ប្រញាល់វិលត្រលប់ មកជួយទាញភួយគ្របដណ្តប់លើរាងកាយស្រឡូនកំពុងគេងលុងលក់ឱ្យបានជិតខ្លួនល្អ ទើបបិទគោមភ្លើងហើយឱនទៅថើបបបូរមាត់ទន់ល្មើយមួយខ្សឺត។
    «ជុប៎!»
    «អូនសំឡាញ់!» ជុងហ្គុក ភ្ញាក់ផើតពោះ កាលបើត្រូវប្រពន្ធឆ្មក់ថើបមាត់ខ្លួនបានមុនអម្បាញ់មិញនេះ។
    «ស្មានថាអូនគេងលក់ហើយមែនទេ?» ថេយ៉ុង សើចគួរឱ្យក្នាញ់ ចាប់ឱបក្រសោប.កស្វាមីយ៉ាងណែន។
   «បងស្មានថាអូនគេងលក់ហើយតើស នេះបោកបងអ្ហេស?»
   «អូនមានបានបោកបងឯណា បងខ្លួនឯងទេជាអ្នកមើលឃើញថាអូនកំពុងគេងលក់ទេតើស!»
   «សមតែទះអូនឱ្យបែកកំប៉េះគូទទេ!» ជុងហ្គុក ខាំបបូរមាត់ក្នាញ់និងឫកពាភរិយាសន្សឹមយកដៃច្បិចលើចុងច្រមុះរាងតូចតិចៗ។
   «ទៅធ្វើការមាននឹកអូនទេ?»
   «នឹកណាស់..»
   «បើនឹកអូន ម្តេចមិនព្រមគេងឱបអូន?»
   «ខ្លាចរំខានអូន ព្រោះអូនកំពុងមានកូន!» រាងក្រាស់ឆ្លើយហើយយកចុងច្រមុះទៅថើបត្រដុសសើរៗលើថ្ពាល់ទន់ល្មើយដោយក្តីស្រលាញ់។
   «ប៉ុន្តែអូនចង់ឱ្យបងគេងឱបអូន!»
   «អ៊ីចឹងបងគេងឱបក៏បានណា!» ជុងហ្គុក ឡើងទៅលើគ្រែទាញភរិយាមកឱបហើយថើបលើថ្ងាស់ស្រឡូនបន្ថែម។
   «ដើមទ្រូងបងកក់ក្តៅខ្លាំងណាស់!» ថេយ៉ុង សើចកាន់តែខិលជាងមុននឹងលូកដៃចូលទៅស្ទាបរាវអង្អែលលើក្បាលពោះសាច់ដុំកង់ៗរាងក្រាស់។
   «កុំរពឹសខ្លាំងពេកនៅឱ្យស្ងៀមប្រយ័ត្នបងទ្រាំមិនបានក្រញិចអូនឱ្យជាំសាច់!»
   «ក្រញិចអូនប្រយ័ត្នកូនឈឺ អូនមិនដឹងទេ!» មិនដឹងថាយប់នេះជាយប់អ្វី ផ្តោះផ្តងគ្នាផ្អែមល្ហែមម្លឹងៗ ល្មួតដូចជាស្ករមិនទ្រលាន់សោះ សូម្បីតែស្នាមញញិមក៏ផ្អែម ផ្អែមខ្លាំងរកថាមិនត្រូវដែរ។
   «កូនហ្នឹងចេះស្អីដែរ បើម៉ាក់វាក្បាលខូចយ៉ាងនៀក!» ចុងម្រាមដៃក្រាស់ចាប់គ្រញិចលើចុងចង្កាតូចស្រឡូនមុននឹងផ្អឹបបបូរមាត់បឺតជញ្ជក់លេបខ្ជាក់អណ្តាតប្រពន្ធសម្លាញ់ចិត្តឱ្យសមនិងចិត្តគ្រឺតក្នាញ់ស្រលាញ់បាត់មុខមិនបាន។
   «ហាដេតឌី!!» ថេយ៉ុង ដោះដៃចេញពីក្នុងអាវរាងក្រាស់រហ័សប្រវេប្រវាតោងឱបស្មាក្រាស់លោកប្តីញញិមនិងថើបជញ្ជក់មាត់រាងក្រាស់ខណៈថ្ពាល់ទាំងគូ ចាប់ក្រហមព្រឿងៗ កាន់តែគួរឱ្យស្រលាញ់ខ្លាំងលើសដើម។
   «បើកុំតែអូនមានកូនក្នុងពោះទេ កុំអីអូនសន្លប់ក្រោមដៃបងហើយ!»
   «មកពីបងធ្វើអ្វីអូនមិនបានហ្នឹងហើយទើបជាបានអូនឌឺ!!»
   «ចាំមើលលើកក្រោយដល់ពេលបងសរុប បងរំលោភអូនយកកូន ២-៣ នាក់ថែមទៀត ពូកែឌឺដងបងយ៉ាងនេះចាប់បឺតមាត់ឱ្យស្លេកម្តងចាំមើលមើល៍!» ជុងហ្គុក ថាចប់ថើបក្រសោបបបូរមាត់ភរិយាតាមអារម្មណ៍ក្នាញ់ទាល់តែ ថេយ៉ុង ដកដង្ហើមលែងចង់រួច ទើបនាយព្រមព្រលែងបបូរមាត់ផ្អែមល្ហែមឱ្យមានសេរីភាពវិញ។ ចុងក្រោយនាយក៏សន្សឹមថើបថ្ពាល់ភរិយាទាំងឆ្វេងនិងស្តាំហើយបានបន្លឺសំឡេងសើចអ្ហឹះៗព្រមគ្នាយ៉ាងផ្អែមស្រទន់។
  
  
   

 
   
   
 

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now