ភាគ១៩÷បងមានរបស់មួយចង់ឱ្យអូន

1.7K 101 1
                                    

    គ្រប់គ្នាបង្ហាញទឹកមុខស្រឡាំងកាំងអស់ដៃជើង ជាពិសេសនោះគឺ ថេយ៉ុង ដែលភាំងភ្លាត់ស្មារតី ដល់ថ្នាក់បង្ហូរទឹកភ្នែក ក៏លែងដឹងខ្លួនថាខ្លួនកំពុងតែយំដែរ។ ស្ត្រីម្នាក់នោះឈរទ្រឹងធ្មឹង និងមានអាយុ ៦៥ ឆ្នាំជាង ដែលបានប្រាកដខ្លួន ឈរក្បែរលោកដុកទ័រចំណាស់ម្នាក់ មានវ័យជា ៤០ ឆ្នាំក្រាស់ តាមរយៈទឹកមុខស្រស់បស់ សាច់ឈាមភ្លឺថ្លា មានរូបរាងកាយមាំទាំ មិនទ្រុឌទ្រោម ថែមទាំងញញិមស្រស់លាយឡំនិងដំណក់ទឹកភ្នែកចំពោះមុខគេទៀត។
    «ម៉ែ?» ថេយ៉ុង ចាប់ផ្តើមទាញស្មារតីមកវិញ ហើយយំអណ្តឺតអណ្តក់ ខំប្រឹងប្រែងក្តិចខ្លួនឯងបញ្ជាក់ថាមិនបានយល់សប្តិ គេឈរនៅត្រង់នេះ នៅចំពោះមុខគាត់ ហើយគាត់ក៏ញញិមនិងបានស្រែកហៅឈ្មោះគេច្បាស់ៗទៀតផង គេមិនបានរវើរវាយ ហើយគិតផ្តេសផ្តាស់នោះទេ។
    «លោកយាយ!» ចាងហ្វា រត់តាំងៗទៅចាប់ឱបក្រសោបជើងអ្នកស្រី យ៉ូអាន រួចគាត់ក៏ហាក់មានចម្ងល់និងឱនឈ្ងោកមកសម្លឹងមើលមុខកំប្លង់ៗរបស់ចៅប្រុសទាំងអារម្មណ៍ប្លែកចិត្ត។
    «ឯងជាអ្នកណាអាល្អិត?»
    «ចាងហ្វា ជាកូនប្រុសរបស់ គីម ថេយ៉ុង!»
    «ហ៊ឹកៗម៉ែ..» អ្នកដែលចាប់ទាញខ្លួនឯងចេញមកបានពីអារម្មណ៍គាំងទ្រឹងឱ្យឆាប់រត់យ៉ាងត្របាញ់ជើងទៅឱបរឹតក្រសោបស្ត្រីចំណាស់ហើយក៏បន្លឺសំឡេងទ្រហោយំគ្រលួចឡើងមិនដាច់សូរសៀង។
    «ម៉ែ..ពិតជាម៉ែមែនទេ? ហ៊ឹកៗ..ម៉ែ!!» ថេយ៉ុង យំរហាមដូចកូនក្មេង សួរគាត់ស្ទើរតែមិនជឿជាក់ចំពោះកែវភ្នែករបស់ខ្លួនឯងដែលបានឃើញផ្ទាល់ៗនិងកែវភ្នែកទាំងសងឡើយ។
    «ជាម៉ែពិតមែនណាកូន!» អ្នកស្រី យ៉ូអាន និយាយអះអាងដោយផ្ទាល់មុននឹងចាប់ទាញផ្ទៃមុខ ថេយ៉ុង មកជិតរួចក៏ថើបលើថ្ពាល់គេមួយដង្ហើម។
    «ម៉ែមិនទាន់ស្លាប់? ម៉ែនៅរស់មែនទេ? ហ៊ឹកៗម៉ែ..ខ្ញុំឆ្កួតឥឡូវនេះហើយ!» គេគ្រវីក្បាលញ័រតតាត់ចំពោះមុខគាត់ គេមិនជឿ នៅតែមិនជឿហើយបានវាយទះតប់ខ្លួនឯងដើម្បីឱ្យបានជឿជាក់ថាម្តាយរបស់គេនៅរស់ពិតប្រាកដមែន។
    «គាត់ពិតជានៅរស់ពិតមែន..ព្រោះអ្នកស្រី យ៉ូអាន ត្រូវបានបញ្ចូនទៅព្យាបាល នៅឯប្រទេសស្វីសចំនួនរយៈពេល 3 ឆ្នាំ ដ្បិតគាត់ត្រូវបានគេសន្មត់ថាស្លាប់ប៉ូលិសបានធ្វើកោសល្យវិច្ច័យ ប៉ុន្តែខាងមន្ទីពេទ្យជំនាញព្យាបាល Chonnam មិនបានបោះបង់ការខិតខំប្រឹងដើម្បីជួយសង្គ្រោះអ្នកជំងឺឡើយប្រព័ន្ធដង្ហើមអុកស៊ីសែនរបស់គាត់ មិនទាន់ចុះខ្សោយពួកយើងអាចជួយសង្គ្រោះបានភ្លាមៗ គ្រាន់តែត្រូវបញ្ចូនគាត់ទៅព្យាបាលនៅឯខាងក្រៅប្រទេសបន្ថែម ព្រោះមន្ទីពេទ្យក្នុងស្រុកគ្មានសុវត្ថិភាព ដោយសារតែមានជនបង្កប់បន្លំខ្លួនជាគ្រូពេទ្យ ចូលទៅចាក់ថ្នាំដើម្បីសម្លាប់គាត់ យ៉ាងណាក៏ក្រុមប៉ូលិសស៊ើបអង្កេតកាលពីអំឡុងពេលឆ្នាំនោះ មិនបានបើកការស្រាវជ្រាវ ពួកគេក៏បានទទួលយកសំណូកហើយមិនបានធ្វើការតាមតួនាទីជាប៉ូលិសត្រឹមត្រូវទេ ទើបត្រូវបង្ខំឱ្យមានការរៀបចំពិធីបុណ្យសព និងក្លែងបន្លំសាកសពអ្នកជំងឺផ្សេងទៀត ដែលបានស្លាប់ ចំថ្ងៃតែមួយដែលកើតមានរឿងរ៉ាវទាំងនេះឡើង!» ដុកទ័រ ដ៏ជំនាញ ហ្យុនវ៉ូ បានធ្វើការអត្ថាធិប្បាយយ៉ាងច្បាស់ៗហើយក៏បានបញ្ជាក់ទៀត អំពីរឿងរ៉ាវនៃការផ្លាស់ប្តូរសាកសពនិងផែនការរៀបពិធីបុណ្យសពទាំងនោះផងដែរ។
    «ប៉ុន្តែ..អ្នកណា..ជាអ្នក..? ផ្តល់សេវាកម្មព្យាបាលឱ្យម៉ែ? ហ៊ឹកៗ..ម៉ែ ខ្ញុំនឹកម៉ែខ្លាំងណាស់!» ថេយ៉ុង រហ័សឱបគាត់សារជាថ្មីម្តងទៀត អ្នកស្រី យ៉ូអាន ញញិមនិងលើកដៃអង្អែលសក់លើក្បាលទន់ល្មើយកូនប្រុសសើរៗបន្ថែមពីចិត្តដែលនឹករំឭកពន់ពេក។
    «លោក ដុកទ័រ..លោកឆាប់ប្រាប់ខ្ញុំភ្លាមមក!» ម្តងនេះ ថេយ៉ុង ចាប់ផ្តើមរំអុកលោក ដុកទ័រ ហ្យុនវ៉ូ ដោយទឹកភ្នែកហូរសស្រាក់។
    «គឺ...» ដុកទ័រ ហ្យុនវ៉ូ ហាក់ស្ទាក់ស្ទើរពុំហ៊ាននិយាយវាចេញមក។
    «លោកនិយាយពេលឥឡូវនេះភ្លាមមក..លោកដុកទ័រ!!» ថេយ៉ុង រង់ចាំលែងបានចិត្តរបស់គេអន្ទះសារខ្លាំងណាស់។
    «អ្នកប្រុស..អ្នកប្រុស..ជុងហ្គុក!!»
    «ជុងហ្គុក?» ថេយ៉ុង ក្រឡេកទៅសម្លឹងផ្ទៃមុខបុរសមុខស្មើដែលឈរស្ងៀមខាងក្រោយខ្នងខ្លួន មុននឹងបែរយឺតៗ ដើរចូលទៅឈរចំពោះមុខនាយ រួចក៏រហ័សលើកប្រអប់ដៃក្តាប់អង្រួនស្មាស្វាមីខ្លាំងៗ។
    «ជុងហ្គុក ហ៊ឹកៗ..ហ៊ឹកៗ..ជុងហ្គុក ហេតុអី? ហេតុអី..»
    «ថេយ៍..»
    «ហេតុអ្វីបងកុហកអូន? ហេតុអី?»
    «វាពិតជាចាំបាច់!»
    ផាច់!!!
     (លោកកើតអីធ្ងន់ធ្ងរទេ ហេតុអីឈាមប្រឡាក់ខ្លួនលោកច្រើនដល់ម្លឹង?) អ្នកកំលោះតូចរូតរះបិទទ្វារចាក់គន្លឹះស្ទុះស្ទាឡើងទៅជាន់ខាងលើចាប់បានប្រអប់ថ្នាំរួច ទើបវិលត្រលប់មកជួយយកទឹកសម្លាប់មេរោគចាក់ទៅលើសំឡីជូតៗលើមុខរបួសឱ្យ ជុងហ្គុក ដែលមានស្នាមដាច់រលាត់ខ្លះៗនៅលើកំភួនដៃរបស់នាយនោះ។
      (សម្លាប់មនុស្ស!) បន្ទាប់ពីភាពផ្អាកស្ងាត់និយាយមុននេះបន្តិច ពេលនេះគេក៏ព្រមផ្តល់ចម្លើយដែលធ្វើឱ្យ ថេយ៉ុង ទម្លាក់ស្មាទាំងគូស្រុតចុះមួយទំហឹងព្រោះរន្ធត់ចំពោះពាក្យសម្តីទាំងប៉ុន្មានម៉ាត់នោះ។
      (លោក!!!) ថេយ៉ុង ហូរទឹកភ្នែកចុះមកច្រោក នៅនឹងមុខ ជុងហ្គុក ម្តងទៀត ចំជាពូកែយំពិតមែន បន្តិចយំៗ យំរហូតឱ្យតែឃើញមុខគេ។
      (សម្លាប់មនុស្ស ដែលសម្លាប់ម៉ែឯង!)
      (លោកប៉ុន្តែវាមានទោសណា!!!)
      (ប៉ូលិសមិនបានដំណើរការ ស៊ើបអង្កេតរឿងនេះឱ្យឯងនោះទេ ព្រោះពួកវានោះជាកូនមន្ត្រីថ្នាក់ធំ ទោះស៊ើបដល់ស្លាប់ ក៏មិនអាចបំបែករឿងក្តី ហើយស្វែងរកយុត្តិធម៌ឱ្យម្តាយឯងបានដែរ!) ជុងហ្គុក ធ្វើជានិយាយលើកកន្សែងស្អាតមកជូតឈាមលើខ្លួន ពេលជូតស្អាតរួចរាល់ទើបលើកកន្សែងមួយនោះបង្ហាញឈាមដែលប្រឡាក់លើក្រណាត់ឱ្យ ថេយ៉ុង បានសម្លឹងមើលឃើញ។
      (ឯងចង់ដឹងទេ? ថាវាជាឈាមរបស់អ្នកណាទេ?) ថេយ៉ុង លេបទឹកមាត់ក្អឹកភ័យក្នុងចិត្តញាប់ញ័រ ខ្សែភ្នែករបស់គេពេលនេះ ពោពេញទៅដោយចម្ងល់រាប់សែនលានជាខ្លាំង។
      (របស់អ្នកណា?)
      (របស់អាមីនយ៉ុក!)
      តាមពិត ! តាមពិតគេដឹងរឿងគ្រប់យ៉ាងហើយបានរក្សាអាថ៌កំបាំងលាក់ទុកអស់រយៈពេលជាយូរឆ្នាំ។
      «បងកុហកអូនធ្វើអី? កុហកអូនធ្វើអីទៅ ជុងហ្គុក?» ថេយ៉ុង អង្រួនស្មា ជុងហ្គុក ខ្លាំងៗអស់មួយទំហឹងៗ សឹងតែដាច់ជ្រុះធ្លាក់ក្បាលនាយទៅហើយ។
      «បងមិនចង់ឱ្យអូនហត់នឿយជាងនេះ វេទនាជាងនេះ..ព្រោះបងក៏ស្រលាញ់ ហើយចង់ឱ្យអូនរស់នៅមិនចាំបាច់រត់គេចពីអ្នកណា!!»
      «ហ៊ឹកៗអូនស្អប់បងខ្លាំងណាស់!» ថេយ៉ុង ស្រែកខ្លាំងៗបែរខ្លួនឆាប់រត់ចេញមិនព្រមស្តាប់ការបកស្រាយ ពេលនេះជាពេលដែលគេរន្ធត់ចិត្ត ហើយធ្វើចិត្តទទួលយកគ្រប់យ៉ាងមិនទាន់បានដែរ។
      «ថេយ៍!» រាងក្រាស់មិនបានបង្អង់ឱ្យខាតពេលយូរ រួចក៏ប្រញាប់ដេញតាមភរិយាដោយក្តីបារម្ភ។
      «យ៉ូអាន!»
      «លោក?» អ្នកស្រី យ៉ូអាន សម្លឹងមើលផែនមុខស្វាមី មុននឹងយំសោកកាលបើឃើញថាលោក ដុកហ្យុន បានប្រាកដខ្លួន នៅចំពោះមុខគាត់បែបនេះទៅហើយ។
      «អូនពិតជាមិនទាន់ស្លាប់ពិតមែនទេ?»
      «លោកគ្មានការចងចាំសម្រាប់ខ្ញុំទេ កុំសួរនាំពីខ្ញុំអី!»
      «លោកយាយ..លោកតា ខំតាមរកលោកយាយជាមួយ និងមាំមីយូរឆ្នាំហើយ លោកតាឧស្សាហ៍រំឭកដល់ឈ្មោះលោកយាយមករហូត មិនឈប់ ចាងហ្វា ដឹងថាលោកយាយ ខឹងលោកតា ប៉ុន្តែ..គ្រប់គ្នាពិតជាចង់ឱ្យលោកយាយវិលត្រលប់មកវិញខ្លាំងណាស់!» ចាងហ្វា រៀបរាប់លួងលោមចិត្តលោកយាយ ហើយគាត់ក៏មិនបាននិយាយអំពីអ្វីដែលក្រៅពីឈរស្ងៀមស្ងាត់រហូត។
      «យ៉ូអាន..ដ្បិតបងដឹងថា បងបានធ្វើខុស ប៉ុន្តែបងពិតជាបានខិតខំព្យាយាមតាមរកអូនមករហូត ពេលជួប..ក៏ជួបបានតែកូន ឮដំណឹងថាអូនស្លាប់បងក៏..»
      «លោកមកសោកស្តាយអីនៅពេលនេះ? លោកអះអាងថាលោកបានតាមរកកូន ទាំងដែលកូនមកចាប់កំណើតហើយ លោកបែរជាបានប្រាប់ឱ្យខ្ញុំរំលូតគេចេញលោកសាកគិតលោទៅមើលពិភពលោកមួយនេះតូចចង្អៀតខ្លាំងប៉ុណ្ណា? លោកធ្វើឱ្យម៉ែកូនខ្ញុំរស់នៅវេទនាមកយូរឆ្នាំហើយ លោកគួរតែខ្មាសអំពីទង្វើរបស់ខ្លួនឯង ហើយគួរតែចាកចេញទៅឱ្យផុតៗកុំមកបង្ហាញខ្លួនថាជាឪពុករបស់ក្មេង!»
      «យ៉ូអាន ថេយ៍ ក៏ត្រលប់មករស់នៅជាមួយបង..កូនក៏..» គាត់បម្រុងនិងហាមាត់និយាយបន្ត÷
      «រឿងកូនបានធ្វើអ្វី ខ្ញុំសុទ្ធតែបានដឹងទាំងអស់ ទោះខ្ញុំមិនដែលលេចមុខចេញមកនិយាយ តែខ្ញុំតែងតែស៊ើបរកមើលដំណឹងរបស់កូនជានិច្ច មិនមែនចោលម្សៀតដូចជាលោក..គ្មានចិត្តកុរណាមេត្តាចំពោះកូន!» លោក ដុកហ្យុន សន្សឹមដើរទៅចាប់កាន់ដៃភរិយារួចសម្លឹងមើលផ្ទៃមុខដ៏ចាស់ជ្រីវជ្រួញរបស់គាត់ដោយអារម្មណ៍ដឹងខុស។
      «បានជាបងដឹងខុស យ៉ូអាន លើកលែងទោសឱ្យបងបានម្តងផងទៅចុះ ចាត់ទុកថាបងសុំឱកាសជាលើកចុងក្រោយ ហើយអាចរស់នៅក្បែរអូន មើលថែអូនរហូតដល់ជីវិតចុងក្រោយផងបានទេ?»
      «អ្នកស្រីគួរតែគិតដល់ ថេយ៉ុង យ៉ាងណាក៏គេត្រូវការភាពកក់ក្តៅពីឪពុកម្តាយខ្លាំងណាស់ ក្មេងនោះកម្សត់មកចាប់តាំងពីតូចទៅហើយ កុំបន្តគិតខុសចំពោះគ្នាទៀតអី!» អ្នកស្រី លីហ្សូ យល់ច្បាស់ ហើយក៏តែងតែនឹកគិតដល់ ថេយ៉ុង ដែរ គេមិនបានរស់នៅជួបជុំជាមួយឪពុកម្តាយអស់ពេលជាយូរឆ្នាំមកហើយ សេសសល់ពេលវេលាខ្លះៗសុំឱ្យគេរស់នៅមានសុភមង្គលខ្លះផងទៅចុះ។
      «បងសូមទោសណា យ៉ូអាន!» អ្នកស្រី យ៉ូអាន ក្រឡេកទៅសម្លឹងមើលផ្ទៃមុខ អ្នកស្រី លីហ្សូ ហើយស្ត្រីចំណាស់ខាងណោះ ក៏ស្រាប់តែងក់ក្បាល។
      «លោកយាយទៅនៅជាមួយមាំមីវិញណា!» ចាងហ្វា អង្រួនដៃគាត់ ហើយគាត់ក៏ស្រាប់តែញញិមរលីងរលោងនិងងក់ក្បាល។
      «ឆ្លាតណាស់អាល្អិត!» លីអាន ពោលពាក្យនិយាយមិនភ្លេចលើកដៃអង្អែលឈ្លីសក់ក្បាលរបស់ក្មេងតូច។
     
      ភូមិគ្រឹះ "គីម"
      តុតុតុ!!!
      «ថេយ៍..ថេយ៍..បើកទ្វារឱ្យបងមកណា បងសូមទោសណាថេយ៍!»
      «ហ៊ឹកៗ!!» ថេយ៉ុង មិនព្រមចេញមកបើកទ្វារឡើយ គេគិតតែពីអង្គុយក្តោបក្បាលជង្គង់យំក្នុងបន្ទប់សំងំមិនព្រមបង្ហាញខ្លួនដើម្បីឱ្យ ជុងហ្គុក ទទួលបានឱកាសបកស្រាយពីអ្វីនោះទេ។
      «បងដឹងថាបងខុស បងពិតជាសូមទោសអូន..សូមទោសចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើង ប៉ុន្តែវាពិតជាចាំបាច់ពិតមែនណាថេយ៍!»
      «សូមទោសអូនប៉ុន្មានដងទៀត ក៏បងនៅតែបន្តធ្វើខុសដដែល បងមិនដែលចេះកែប្រែទង្វើខ្លួនឯងទេ ជុងហ្គុក!» ថេយ៉ុង បន្លឺសម្តីតបដោយរដឹកសំឡេងយំអណ្តឺតអណ្តក់សារជាថ្មីម្តង។
      «ជ្រុលជាបងខុសហើយ អូនអាចចេញមកនិយាយគ្នាជាមួយបងឱ្យបានដឹងរឿងផងទៅ ថេយ៉ុង បងពិតជាបានព្យាយាមមកគ្រប់យ៉ាងដើម្បីតែអូនម្នាក់គត់ពិតមែន!» ជុងហ្គុក នៅតែស្រែកទាមទារសូមឱ្យ ថេយ៉ុង បង្ហាញខ្លួនចំពោះមុខគេ ក្នុងការបកស្រាយពាក្យពេចន៍ការពិតដែលខ្លួនចង់លាតត្រដាងវាចេញមក ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ក្នុងរឿងទាំងអស់ដែលបានកើតឡើងដោយសុទ្ធចិត្ត។
      «អូនមិនចង់ស្តាប់..អូនស្អប់បង..»
      «ណា៎..បងសូមអង្វរអូន!»
      «អ្នកប្រុស!» ឆេអ៊ុន និយាយដោយមានកូនសោរក្នុងដៃហុចទៅឱ្យ ជុងហ្គុក នាយឱនសម្លឹងមើលរួច ប្រញាប់យកវាមកចាក់ទ្វារ បើកបានសម្រេចសន្សឹមសម្រុកដើរចូលទៅអង្គុយក្បែរភរិយា។
      «ថយចេញកុំមកប៉ះអូន!» ថេយ៉ុង វាចាឆ្នាស់ឆ្នើមក្តិចខ្ញាំ ជុងហ្គុក ខ្លាំងៗ ក្តិចទាល់តែជាំស្បែកទាំងដុំៗអស់ទៅហើយ។
      «បងសូមទោស!!» ជុងហ្គុក និយាយដោយចាប់លើកក្រសោបបីរាងតូចដាក់មកឱ្យអង្គុយលើភ្លៅ មុននឹងលើកដៃជូតដំណក់ទឹកភ្នែកសថ្លាដែលរមៀលហូរតក់ៗចុះមកមិនព្រមរីងស្ងួតនោះ។
      «ហ៊ឹកៗ...ហ៊ឺៗ!!!»
      «ថេយ៍..រឿងហ្នឹងវាគឺបែបនេះ..»
     
      ហេតុការណ៍អតីត...
      «កុហកថាស្លាប់ទៅ!» សំឡេងដ៏រឹងមាំសូរធ្ងន់កណ្តុកបានឧទានជាមួយនឹងទឹកមុខមានអំណាច ប៉ូលិសម្នាក់ដែលឈរអមនិងវត្តមានអ្នកស្រី យ៉ូអាន ខាងក្នុងបន្ទប់កោសល្យវិច្ច័យ ស្រាប់តែបានសំដែងភាពតានតឹងនិងសម្លឹងមើលមុខ ជុងហ្គុក តាមរយៈកែវភ្នែកច្របូកច្របល់។
      «ប៉ុន្តែលោកជនរង់គ្រោះ នៅមានជីវិតរស់..ហេតុអី?»
      «យើងប្រាប់ឱ្យធ្វើតាមក៏ឆាប់ធ្វើតាមទៅ បន្តិចទៀតមានដុកទ័រជំនាញ យកសាកសពមកផ្លាស់ប្តូរហើយ យើងដឹងណាថាពួកឯងទទួលសំណូក បើឯងហ៊ាននិងជំទាស់ចិត្តយើង ឈ្មោះរបស់ឯងច្បាស់ជារលុបចេញពីក្រឡាបញ្ជីការងារផ្លូវការជាក់ជាមិនខានឡើយ!» ជុងហ្គុក កញ្ជ្រោលស្ទុះវឹងទៅចាប់ក្របួចក.អាវនាយប៉ូលិសម្នាក់នោះ រួចក៏គំហកខ្លាំងៗដោយទឹកមុខក្រហមប្រៀបដូចជាត្រូវភ្លើងរោលបន្ថែម។
      «បាទលោក!» នាយប៉ូលិសម្នាក់នោះ បានយល់ព្រមឱនក្បាលទទួលយកបញ្ជាពី ជុងហ្គុក បន្ទាប់មកទើប ដុកទ័រ ២ នាក់បានដើរចូលមករួមជាមួយនឹងសាកសពផ្សេងទៀត ដែលមានភិនភាគប្រហាក់ប្រហែលស្រដៀងទៅនឹងរាងកាយរបស់ អ្នកស្រី យ៉ូអាន ដែរ។
      «លោកបម្រុងនិងយកគាត់ទៅណា?» ជុងហ្គុក ស្រដីនិងដុកទ័រ ហ្យុនវ៉ូ។
      «មន្ទីពេទ្យ Chonnam!» ហ្យុនវ៉ូ ផ្តល់ចម្លើយរួចស្រាប់តែចងចិញ្ចើមឡើង។
      «មិនបានទេ..ត្រូវបញ្ចូនគាត់ទៅកាន់មន្ទីពេទ្យផ្សេង..ទីនោះនៅតែមានគ្រោះថ្នាក់ ខ្ញុំមិនទុកចិត្តទេ!» ជុងហ្គុក ប្រកែកម៉ាំងៗគ្រវីក្បាលញ័រតតាត់រួចក៏បានប្រាប់ឱ្យដុកទ័រ ហ្យុនវ៉ូ ធ្វើការដោះដូរមន្ទីព្យាបាលធ្វើយ៉ាងណាក៏បាន ដើម្បីបញ្ចូនវត្តមាន អ្នកស្រី យ៉ូអាន ចាកឆ្ងាយពីតំបន់គ្មានសុវត្ថិភាពឱ្យបានលឿនបំផុត។
      «ឮមកថាមានគ្រូពេទ្យប្លែកមុខចូលទៅក្នុងមន្ទីពេទ្យលោកដុកទ័រ ហ្យុនវ៉ូ!» គ្រូពេទ្យស្រីម្នាក់បានរត់ចូលមកឱ្យការណ៍សំខាន់ មុនពេលរៀបចំផែនការបំបែករឿងរ៉ាវដ៏ស្មុគស្មាញទាំងអស់នេះ។
      «លោកឃើញទេ?» ជុងហ្គុក គិតស្មានមិនដែលខុស ព្រោះតែគេបានលួច Hack Chat ក្នុងប្រព័ន្ធទាក់ទងការសម្ងាត់របស់ មីនយ៉ុក រួចក៏បានមើលឃើញអំពីកិច្ចសន្ទនាដ៏ព្រៃផ្សៃបំផុតដែលពួកគេបានរៀបចំធ្វើឡើងដើម្បីបំផ្លាញម៉ែកូនពីរនាក់ដ៏កម្សត់ឱ្យរលាយបាត់វត្តមានសូន្យឈឹងពីក្នុងលោកនេះទៅ។
      (លោកប៉ារបស់យើងបានរៀបចំផែនការ..ដើម្បីឱ្យគ្រូពេទ្យបន្លំខ្លួនម្នាក់ចូលទៅចាក់ថ្នាំសម្លាប់យាយកញ្ចាស់ម្នាក់នោះបន្ថែម ហើយគាត់បានចាយវាយប្រាក់កាក់មួយចំនួន ទិញក្បាលពួកអាប៉ូលិសអស់នោះ មិនឱ្យបើកការស្រាវជ្រាវចំពោះរឿងក្តីទាំងអស់នេះនោះឡើយ ពួកឯងចាំតែមើលចុះ ពេលកម្ចាត់យាយកញ្ចាស់ម្នាក់នោះបានរួចហើយនៅពេលណា យើងនិងចាត់ការអាសំរាមកូនប្រុសរបស់វានោះ ហើយធ្វើឱ្យវាដឹងថាយើងនេះមិនមែនជាក្រណាត់ជូតជើងដែលវាគួរជាន់ឈ្លីឡើយ)
      (រំលោភសម្លាប់តែម្តងទៅ វាចំណេញលើចំណេញដែរ ហាហា)
      (សម្លាប់វា ឱ្យងាប់តាមម៉ែវា យើងគង់តែនិងធ្វើទេ..ប៉ុន្តែ..យើងចង់ឱ្យវាសាកភ្លក្សរស់ជាតិ ពេលនៅលើគ្រែជាមួយយើងឆ្អែតឆ្អន់សិន បន្ទាប់មកចាំចាត់ការវាតាមក្រោយក៏មិនទាន់ហួសពេលដែរ!)
      «ពួកអាចង្រៃ ពួកអាថោកទាប!» ជុងហ្គុក កាន់តែខឹងនិងគុំគួនគ្មានថ្ងៃបំភ្លេច បន្ទាប់មកគេក៏បានធ្វើការកក់សំបុត្រយន្តហោះ ដើម្បីបញ្ចូនអ្នកស្រី យ៉ូអាន ចាកចេញទៅព្យាបាលនៅឯខាងក្រៅប្រទេសភ្លាមៗ។
      «យើងចាំបាច់ត្រូវតែសម្លាប់ ពួកឯង ពួកអាសត្វ!» អ្នកកំលោះឃោឃៅយង់ឃ្នងបានស្បថនិងខ្លួនឯងរួចហើយថាមិនទុកឱកាសឱ្យពួកវានោះបានដៃធ្វើរឿងថោកទាបបន្តទៀតឡើយ បូកផ្សំទាំងគំនុំចាស់ធ្វើឱ្យគេចងចាំពុំដែលបំភ្លេចនោះទេ។
      ក្រោយមករឿងហេតុទាំងនេះបានបង្អូសបន្លាយពេលរហូតដល់ពិធីបុណ្យសពក្លែងក្លាយត្រូវបានបញ្ចប់រួចរាល់។ ព័ត៌មានក្មេងទំនើងកាប់សម្លាប់គ្នាក៏បានល្បីកក្រើកឡើងជាថ្មីម្តងទៀត ដោយការចាក់ផ្សាយអំពីព្រឹត្តិការណ៍ទាំងនេះត្រូវបានខ្ជរខ្ជាយធ្លាយចេញទៅខាងក្រៅប្រទេសដែលបានធ្វើឱ្យដំណឹងមួយត្រូវបានរសាត់ចូលទៅក្នុងត្រចៀកអ្នកស្រី យ៉ូអាន កំពុងតែសម្រាកព្យាបាលនៅឯប្រទេសស្វីសឯណេះ។
      «កូនថេយ៍យ៉ាងម៉េចទៅហើយ?» ស្ត្រីចំណាស់ពោលពាក្យក្នុងដើមទ្រូងចុកឆ្អល់ រួចក៏សម្រក់ទឹកភ្នែក ព្រោះភាពនឹកនាដល់កូនប្រុសជាទីស្រលាញ់តែមួយគ្រាប់របស់គាត់ខ្លាំងពេក។
      «អ្នកប្រុស ជុងហ្គុក អាចមើលថែគេបានហើយ អ្នកស្រី កុំកើតចិត្តបារម្ភទៀតអី ពេលនេះអ្នកស្រីត្រូវសំងំលាក់ខ្លួន រត់គេចពីគ្រោះទុក្ខព្រួយភ័យ មួយរយៈពេលធំសិន ទម្រាំរឿងរ៉ាវគ្រប់យ៉ាងត្រូវបានសម្អាតហើយរួចរាល់ សឹមវិលត្រលប់ទៅបង្ហាញខ្លួនសារជាថ្មីម្តងទៀតក៏មិនទាន់ហួសពេលដែរ!» សម្តីដុកទ័រ ហ្យុនវ៉ូ។
      «ប៉ុន្តែខ្ញុំជាម្តាយ ខ្ញុំបារម្ភពីកូនណាស់ លោកដុកទ័រ!»
      «មិនអីទេ ខ្ញុំយល់ច្បាស់ណាស់ចំពោះរឿងទាំងនេះ!» អ្នកស្រី យ៉ូអាន បិទភ្នែកសម្រាក រាងកាយឈឺទ្រុឌទ្រោម អារម្មណ៍និងបេះដូងក៏តែងតែនឹកគិតដល់កូនប្រុសគួរឱ្យអាណិតម្នាក់នោះខ្លោចផ្សារចំបែង ក្បាលមួយតែឯង ពេលគ្មានគាត់ គាត់ច្បាស់ជាដឹងថាគេយំសោក នឹកនាដល់ខ្លួនខ្លាំងប៉ុណ្ណាដែរ ពេលមានគាត់នៅក្បែរ គាត់មើលថែគេសព្វគ្រប់បែបយ៉ាងទាំងអស់ មិនដែលទុកឱ្យគេពិបាក អត់ឃ្លានរងារឯកោនោះទេ។
      ការសម្រាកព្យាបាលនៅឯក្នុងប្រទេសស្វីសនេះ ក្រុមគ្រូពេទ្យបានបម្រើកាតព្វកិច្ចមើលថែគាត់បានយ៉ាងល្អ ហើយជាពិសេសនោះ គឺការផ្តល់នូវសេវាកម្មព្យាបាលដ៏ល្អឥតខ្ចោះបន្ថែមទៀត ព្រោះការទំនាក់ទំនង ជាពាក្យដាស់តឿនស្មារតីដល់គ្រូពេទ្យ នៅក្នុងប្រទេសនេះ សុទ្ធសឹងតែទទួលបានការណែនាំពីលោកដុកទ័រ ហ្យុនវ៉ូ ទាំងអស់។
      លុះពេលដែលរឿងរ៉ាវត្រូវបានស្ងប់ទៅ ជុងហ្គុក ក៏តែងតែឧស្សាហ៍ផ្ញើសារសួរសុខទុក្ខមកកាន់គាត់ ស្របពេលដែលគេកំពុងតែជួបទុក្ខធំ នៅក្នុងប្រទេសកូរ៉េយ៉ាងស្មុគស្មាញផងដែរ។ គេរ៉ាប់រង់គ្រប់បញ្ហាទាំងអស់ បញ្ហាគ្រួសារ បញ្ហាដោះស្រាយចំពោះមុខច្បាប់ ទាំងការងារ រឿងអាពាហ៍ពិពាហ៍ និងត្រូវមើលថែ ថេយ៉ុង ម្តងឃ្លាត ម្តងជួប រួមទាំងត្រូវចិញ្ចឹមកូនទារកតូចដែលខ្លួនបានផ្តល់កំណើតឱ្យគេទៀត។
      ជុងហ្គុក ជាបង្អែកដ៏ធំ ដែលខំយឹតយោងគ្រប់គ្នាក្នុងកាលៈទេសៈដ៏លំបាក ទោះមានពេលខ្លះនឿយហត់វេទនាតប់ប្រមល់ពិបាកដោះស្រាយខ្លាំងប៉ុណ្ណា ក៏គេពុំដែលវាចា បរិយាយភាពតានតឹង ទាំងនោះឱ្យនរណាម្នាក់បានដឹងនោះដែរ។ ទៀតសោត ការរស់នៅបៀមទុក្ខ រស់នៅដើរតួជាឪពុកផង ជាស្វាមីផង ជាកូនប្រសារប្រុស គេពិបាកមិនចាញ់នរណាៗទាំងអស់ ទាំងដែលខ្លួនមានវ័យនៅសិក្សា ឈ្មោះជានិស្សិតរៀនមិនបានពេញលេញគ្រប់គ្រាន់ សុខៗក៏មកមានជីវិតជាប់ជំពាក់ជំពិន រស់នៅដកដង្ហើមសឹងតែមិនដល់គ្នាក៏មានផង។ ពេលខ្លះមាត់ប្រាប់ថាមិនអី ព្យាយាមខំសំដែងអាកប្បកិរិយារឹងមាំ ទាំងដែលការពិតក្នុងដើមទ្រូងរបស់គេខ្ទេចខ្ទាំស្រាំអស់ទៅហើយ។
      ---   
      «ហេតុអីទើបបងមិនប្រាប់អូន? ចាំបាច់អីលាក់បាំងនិងអូន?»
      ថេយ៉ុង វាយដើមទ្រូង ជុងហ្គុក សម្លឹងកែវភ្នែកនាយពោពេញទៅដោយភាពតូចចិត្ត ហេតុអីសុខចិត្តទ្រាំលំបាកតែម្នាក់ឯង ចុះប្រពន្ធ ទុកប្រពន្ធជាអ្វី? ហេតុអ្វីចាត់ទុកគេប្រៀបដូចជាកូនក្មេង ងាយស្រួលកុហក ឆបោក ភូតភរ កុហក បែបហ្នឹងធ្វើអី។
      «បងសូមទោសអូន ព្រោះបងឃើញថាអូនលំបាកមកជាយូរហើយ ទើបបងមិនចង់នាំទុក្ខឱ្យអូនបន្ថែម រឿងទាំងអស់នេះ ការដែលបងធ្វើទៅ ក៏ព្រោះតែបងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង!» ថេយ៉ុង សម្រក់ទឹកភ្នែកហូរស្រក់តក់ៗផ្អឹបបបូរមាត់ថើបលើមាត់ ជុងហ្គុក រួចក៏បិទភ្នែកទទួលយកចង្វាក់ថើបដ៏ស្អិតរមួត ព្រោះអារម្មណ៍ក្តុកក្តួលនិងក្តីស្រលាញ់ដែលបានច្របាច់បញ្ចូលគ្នា ធ្វើឱ្យគេរំជើបរំជួល ហាក់រកពាក្យអ្វីមកថ្លែងជំនួសឱ្យការបរិយាយពាក្យពេចន៍ក្នុងចិត្តមិនបានឡើយ។
      «ហ៊ឹកៗ!!»
      «បងសូមទោស..» ជុងហ្គុក ជូតកៀសដំណក់ទឹកភ្នែកភរិយាចេញ រួចក៏សន្សឹមទាញរាងតូចមកឱបនិងដាក់ប្រអប់ដៃអង្អែលសើរៗលើសក់ក្បាល ថេយ៉ុង រួចក៏មិនភ្លេចឈ្ងោកទៅថើបលើសៀតផ្កាប្រពន្ធសំឡាញ់ចិត្តមួយដង្ហើមបន្ថែម។
      «បងមានរបស់មួយចង់ឱ្យអូន!»
      «របស់អី?» ថេយ៉ុង ឮសូរអ៊ីចឹងងើបខ្លួនបន្តិច រួចចុះពីលើភ្លៅរាងក្រាស់ដើម្បីអង្គុយសណ្តូកជើងទម្លាក់ចុះខាងលើគ្រែវិញ មុននឹងលើកខ្នងដៃជូតដំណក់ទឹកភ្នែកចេញ។
      «នេះ!» រាងតូចធ្វើមុខមិងមាំង សម្លឹងមើលអ្នកដែលលុតជង្គង់ចំពោះមុខខ្លួន រួចរំកិលក្បាលជង្គង់ខិតមកជិតនិងកាយតូច។
      «ជុងហ្គុក?» ថេយ៉ុង ភ្ញាក់ព្រើតកាលបើឃើញពីទង្វើស្វាមី។
      «បងបានគិតថា ការចុះអេតាស៊ីវិលតែម្យ៉ាងគត់ មិនបានជួយឱ្យបងមានក្តីសុខពេញលេញទេ ដូច្នេះហើយ..បងចង់រៀបការជាមួយអូន!»
      «រៀបការជាមួយអូនអ្ហេស?» ទឹកភ្នែកដែលទើបតែចាប់ជូតស្ងួតពីថ្ពាល់ក៏ស្រាប់តែហូរស្រក់តក់ៗចុះមកម្តងទៀតរឹមៗនៅចំពោះមុខនាយកំលោះដោយសេចក្តីរំភើបកញ្ជ្រោលក្នុងចិត្តអនេក។
      «រៀបការជាមួយបងណា៎?» ជុងហ្គុក បើកគម្របប្រអប់ចិញ្ចៀនរួចបញ្ចេញបង្ហាញចិញ្ចៀនមួយវង្សដាំដោយត្បូងពណ៌.សប្រណីតភ្លឺត្រចង់ក្រសោបបេះដូងភរិយាឱ្យញាប់ញ័រស្ទើរតែស្ទុះលោតកញ្ជ្រោលដោយអារម្មណ៍រំភើបជ្រាលជ្រៅហាក់ថ្លែងមិនរួចទៅហើយ។
      «ហ៊ឹកៗ..ហ៊ឺ!!» ថេយ៉ុង ពេបច្រវែបមាត់យំរហេមរហាមឱ្យដូចកូនក្មេងបេះដាក់សំដែងឫកពាគួរឱ្យស្រឡាញ់ ម្ញិកម្ញក់ដាក់ស្វាមីគួរឱ្យក្នាញ់។
      «លាដៃមកបងបំពាក់ឱ្យ!» ជុងហ្គុក ដកចិញ្ចៀនចេញមក រួចចាប់ក្រសោបម្រាមដៃភរិយាកាន់ថ្នមៗ ហើយញញិមឡើងស្រស់ស៊កចិញ្ចៀនបំពាក់ឱ្យរាងតូចដោយមិនភ្លេចថើបលើខ្នងដៃស្រឡូនមួយខ្សឺតបន្ថែម។
      «ចិញ្ចៀនស្អាតណាស់ អូនពេញចិត្ត!»
      «ពេញចិត្តតែចិញ្ចៀន? ហើយចុះបងនោះ?»
      «ពេញចិត្តម្ចាស់ចិញ្ចៀនច្រើនជាង ហិហិ!!» ថេយ៉ុង សើចបញ្ចេញថ្ពាល់ក្រហមព្រឿងដោយអាការៈអៀនប្រៀនមុននឹងស្ទុះឱប.កស្វាមីដោយអារម្មណ៍សប្បាយចិត្តរកថាមិនត្រូវ។
      «សប្បាយចិត្តហ្នឹង ព្រមរៀបការជាមួយបងហើយនៅ?»
      «ព្រមហ្នឹងហើយ!»
      «ពូកែយំទាល់តែបងបាក់ចិត្តស្រលាញ់អូន!» ជុងហ្គុក ឱនទៅទះលើគូទភរិយាថ្នមៗរួចក៏មិនភ្លេចថើបលើថ្ពាល់ទន់ល្មើយ ទាំងឆ្វេង ទាំងស្តាំ ថើបថ្ងាស់ ថើបចង្កា និង បបូរមាត់ ជញ្ជក់ឱ្យរាងតូចត្រដរខ្យល់ប្រឹងដកដង្ហើមហត់គឃូស។
     
     
     
     












     
     
     

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now