ភាគ០៥÷រឿងរំលោភប្តីក៏អូនស្ទាត់ជំនាញដែរ

2.9K 147 2
                                    

    ភូមិគ្រឹះ ចន
    គ្រាំង!!!!
    «អ្ហាយយយយ!!!» ម៉ូយ៉ុង រត់ចូលមកខាងក្នុងបន្ទប់ឈរស្រែកឱ្យបានធូរចិត្តក្នុងដើមទ្រូង នាងពិតជាខឹងខ្លាំងណាស់ ខឹងដែលចាញ់ចិត្ត ថេយ៉ុង ទាំងដែលនាងបានខំប្រឹងប្រែងឱបក្រសោបគ្រប់យ៉ាងមកអស់រយៈពេលជាយូរឆ្នាំមកហើយ បើឱ្យនាងចុះចាញ់ត្រឹមណេះវាដូចជាបានព្រលែងឱកាសទាំងអស់គ្មានសល់ឱ្យរបូតពីដៃទៅដោយស្រួលៗពេកហើយ។
    «យើងមិនលែង យើងមិនលែងលះទេ ពេលនេះយើងគួរតែធ្វើអ្វីម្យ៉ាង!»
    ម៉ូយ៉ុង ដើរទៅដាក់គូទអង្គុយចុះ ទាញទូរស័ព្ទយកមកចុច រាវរកសម្លឹងមើលលេខទំនាក់ទំនងជាច្រើនខ្សែតែគ្មានលេខមួយណាដែលអាចទាក់ទងទៅបានឡើយ ចាប់តាំងពីនាងមានរឿងធំកើតឡើងមក មនុស្សដែលធ្លាប់រាប់រកពីមុនៗពេលនេះបែរជារលាយបាត់សូន្យវត្តមានទៅអស់គ្មានសល់។
    ក្រាក!!
    «អ្នកនាង ម៉ូយ៉ុង លោកស្រីឱ្យមកតាមហៅចុះទៅខាងក្រោម!» ហេរីម ឈរនិយាយពីមាត់ទ្វារមករួចនាងក៏ប្រញាប់ប្រញាល់ដើរចេញ ដ្បិតកែវភ្នែក ម៉ូយ៉ុង ពេលសម្លឹងមើលគួរឱ្យខ្លាច កម្លាចចិត្តនាងមិនឱ្យហ៊ានតតាំងចំពោះមុខនោះទេ។
    ម៉ូយ៉ុង ទម្លាក់ទូរស័ព្ទចុះ រួចលើកដៃជ្រងសក់ មុននឹងទាញយកទឹកភ្នែកពិសពុលរបស់នាងដើម្បីសំដែងភាពទន់ជ្រាយចំពោះមុខលោកស្រី ហេវ៉ុន ជាថ្នូរដោះដូរភាពអាណិតអាសូរ ដែលអាចល្បួងលោមចិត្តស្ត្រីចំណាស់ ឱ្យទន់ទងចិត្ត អាណិតនាងបានមួយកម្រិតបន្ថែមទៀត។
    ខាងក្រោម..
    «ម៉ាក់ក្មេក!» សំឡេងអួលដើម.កនិងដំណក់ទឹកភ្នែកសថ្លាបានរមៀលធ្លាក់ចុះមកតក់ៗដំណាលនិងស្មាតូចស្រឡូនដ៏ញ័រទទ្រើករបស់នាង។
    «ខ្ញុំគ្មានកម្លាំងកំហែងទេ បន្ទាប់ពីបានដឹងថាទ្រព្យសម្បត្តិទាំងអស់របស់ប៉ាម៉ាក់ខ្ញុំត្រូវបានគេរឹបអូសយកទៅគ្មានសល់ ខ្ញុំគ្មានកន្លែងត្រូវទៅទេ ម៉ាក់ក្មេក!» លោកស្រី ហេវ៉ុន បញ្ឈរកែវភ្នែកទ្រឹងសម្លឹងមើលទឹកភ្នែកនាងតាមដោយអារម្មណ៍ហត់នឿយណាយ គាត់បានខំប្រឹងប្រែងជួយនាងទាល់តែអស់ពីលទ្ធភាពខ្លួនឯងទៅហើយ ហេតុអីនាងមិនចេះប្រើប្រាស់កម្លាំង ប្រាជ្ញាខ្លួនឯងដើម្បីកសាងជីវិតក្នុងការរស់នៅបន្តទៀត?។ 
    «យើងមិនយល់ទាល់តែសោះណា ម៉ូយ៉ុង នេះនាងគិតចង់ពឹងផ្អែកលើគ្រួសារយើងដល់ពេលណាទៀត? ប៉ុន្មានឆ្នាំមកនេះនាងរស់នៅទីនេះអស់ពេលជា យូរថ្ងៃ យូរខែ យូរឆ្នាំ មកហើយ នាងស្គាល់តែភាពស្រណុកសុខស្រួលរស់នៅតែម្យ៉ាងគត់ ចុះគ្រប់គ្នាដែលបានបម្រើមើលថែនាង ពួកគេសុទ្ធតែមានជីវិតលំបាកជាងនាងច្រើនរាប់រយដងទៅទៀតនាងដឹងទេ?»
    នៅពេលដែលគាត់និយាយបែបនេះ សម្តីរបស់គាត់មិនបានជ្រាបចូលក្នុងខួរក្បាលនាងអ្វីបន្តិចណានោះទេ នាងគិតតែពីខំប្រឹងប្រែងសំដែងធ្វើជាទួញសោកសៅហើយយំសសិកសស្រាក់ដាក់គាត់ដូចមនុស្សទ័លច្រកគ្មានផ្លូវជ្រើសរើសដើរបន្តទៅទៀតតែប៉ុណ្ណោះ។
    «ហ៊ឹកៗៗ..» លោកស្រី ហេរ៉ុន អង្គុយស្តាប់សំឡេងនាងយំទាំងទ្រូងតឹងណែនស្ទើរតែស្ទះផ្លូវដង្ហើម គាត់ពិតជាស្មុគស្មាញតប់ប្រមល់ពិបាកនឹងបរិយាយចេញមករួចខ្លាំងណាស់។
    «ម៉ាក់ក្មេក ចាត់ទុកថាខ្ញុំសុំរស់នៅជាមួយហើយ មើលថែបម្រើម៉ាក់ក្មេងសងគុណក្នុងនាមជាកូនប្រសារម្នាក់ផងទៅចុះ!»
    «មិនបាន!» ខណៈសំឡេងស្រែកយំទួញសោកសៅអង្វរកររបស់នាងមិនបានក្លាយទៅជាចំណែកដែលគ្រួសារមួយនេះមិនបានអនុញ្ញាតស្រាប់ទៅហើយសម្រែកដែលលាន់ចូលមកឡូងៗប្របនិងត្រចៀកស្រីតូចច្រឡឹងបានញ៉ាំងឱ្យរាងតូចក្នុងទឹកមុខកាចឆ្នាស់បង្ហាញខ្លួនឡើងជាថ្មីម្តងទៀត។
    «មិនឱ្យនាងទៅដេកក្នុងគុកជួបជុំម្តាយឪពុកនាងចាត់ទុកថាយើងនេះ មានធម្មមេត្តាចំពោះនាងច្រើនពេកណាស់ណាមកហើយ កុំព្យាយាមទាមទារឱ្យលើសពីពាក្យថាគ្រប់គ្រាន់ទៀតនាង ម៉ូយ៉ុង!»
    ថេយ៉ុង ពេបជ្រាយមុខមាត់នៅចំពោះមុខនាង សំដែងភាពស្អប់ខ្ពើម ទឹកភ្នែកមាយាដកទង ដែលនាងតែងតែចូលចិត្តប្រើប្រាស់វាមកគាបសង្កត់ចិត្តគ្រប់គ្នា ឱ្យអាណិតស្រណោះស្រណោកជាមួយនាង ភាពយោគយល់ដែលគេមានឱ្យទៅនាងចាត់ទុកថាវាជាសេចក្តីយោគយល់ដ៏ធំដុំបំផុតមួយសម្រាប់បង្ហាញផ្លូវឱ្យនាងចាកចេញទៅរកភាពសុខសាន្តដោយខ្លួនឯង ហើយតាមស្វះស្វែងរកជីវិតឯករាជ្យភាព មានភាពជាម្ចាស់ការលើខ្លួនឯង មិនមែនមកទាមទារ ទួញស្រែកយំយែករហេមរហាមកាន់តែដាក់បន្ទុកលើគេឯងគ្រប់គ្នាបន្ថែមទៀតនោះទេ។ 
    «លោកស្រីត្រូវគិតឱ្យមែនទេនចំពោះស្រីគ្មានកេរ្តិ៍ខ្មាស់ម្នាក់នេះ ថ្ងៃក្រោយទៅមិនដឹងថាមានរឿងអ្វីកើតឡើងមកទៀតនោះទេ រស់នៅជាមួយគ្នាសព្វថ្ងៃ នាងនៅតែគ្មានចិត្ត គ្មានបេះដូង រឿងដែលនាងបានធ្វើមកលើគ្រួសារនេះមិនមែនជារឿងតូចតាចឡើយ លោកស្រី កុំអាងអីអាណិត យល់ចិត្ត គិតឃើញថានាងលំបាក ទាំងដែលនាងមិនធ្លាប់បានមើលឃើញពីសភាពវេទនាគ្រួសារត្រកូល ចន ម្តងណាសោះ!» ថេយ៉ុង មិនដែលហ៊ានសម្តីធំ និយាយសង្កត់លើចិត្តគំនិតគាត់ម្តងណានោះទេ ប៉ុន្តែចំពោះរឿងនេះមួយគេត្រូវតែដាច់ចិត្តនិយាយវាចេញមកដើម្បីបញ្ជាក់ឱ្យគាត់បានដឹងនិងភ្លឺភ្នែកម្តងហើយជឿជាក់ទៅលើសម្តីរបស់គេទាំងស្រុងផងដែរ។
    «មេធាវីនិងមករៀបចំរឿងលែងលះឱ្យខ្ញុំនាពេលបន្តិចទៀតនេះ ដូច្នេះនាងក៏ត្រូវតែរៀបចំខ្លួនឱ្យបានល្អដើម្បីចាកចេញពីផ្ទះរបស់ខ្ញុំដូចគ្នាដែរ!»
    ម៉ូយ៉ុង ចាប់ផ្តើមយំសស្រាក់ស្ទុះទៅចាប់អង្រួនដើមដៃលោកស្រី ហេវ៉ុន ឱ្យជួយនាងក្នុងគ្រាលំបាក ប៉ុន្តែគាត់បានត្រឹមតែឈរស្ងៀមទ្រឹង និងគ្មានពាក្យពេចន៍អ្វីសម្រាប់និយាយចេញមកនោះទេ។
    «ម៉ាក់ក្មេកហ៊ឹកៗ ខ្ញុំមិនចង់លែងលះនោះទេ!» ម៉ូយ៉ុង យំយែកដង្ហក់ស្រែកអង្វរករគាត់សុំឱ្យជួយស្រោចស្រង់ជីវិតដូចក្បួនអណ្តែតកណ្តាលទឹកនាងផង។ ដ្បិតគាត់បានត្រឹមតែឈរធ្មឹងឥតកម្រើកចលនា ដែលញ៉ាំងឱ្យនាងបានដឹងថាគាត់និងមិនជួយជ្រោមជ្រែងនាងក្នុងរឿងនេះបន្តទៀតនោះទេ ដល់ពេលហើយដែលនាងត្រូវតែប្រឹងប្រែងងើបឈរដោយខ្លួនឯង។
    «ឆាប់ស៊ីញ្ញេលែងលះភ្លាមទៅ ខ្ញុំគ្មានពេលឈរសម្លឹងមើលទឹកភ្នែកថោកទាបរបស់នាងទៀតឡើយ!» ជុងហ្គុក បញ្ជានាងទាំងគ្មានចិត្តធម្មមេត្តា ពេលនេះគេអស់ការអត់ធ្មត់ទៀតហើយ ពេលវេលាជាច្រើនឆ្នាំមកនេះ ធ្វើឱ្យគេរស់នៅរង់សម្ពាធខ្លាំងណាស់ មិនឱ្យនាងប៉ះប៉ូវសងនូវជំងឺចិត្តគ្រប់យ៉ាងចាត់ទុកថាបានធ្វើបុណ្យជាមួយមនុស្សដូចជានាងណាស់ណាពេកទៅហើយ។
    «លិខិតលែងលះ!»
    ព្រូស!!
    ជុងហ្គុក បោះសំណុំក្រដាសប៉ុន្មានសន្លឹកចំពោះមុខនាង រួចវាចាទាំងទម្ងន់សម្តីគ្រោតគ្រាតទៅកាន់នាងជើងល្អបន្ថែមទៀត។
    «ជុង!» សំឡេងអួលដើម.កគ្រលរបន្លឺឡើង ទន្ទឹមនិងទឹកភ្នែកមាយាបានសម្រក់ចុះមកស្តែងៗ។
    «នាងគ្មានពេលទៀតទេឱ្យឆាប់ឡើង!» រាងក្រាស់សង្កួតជើងធ្មេញពោលពាក្យម៉ឺងម៉ាត់បញ្ជានាង បន្ទាន់និងចង្វាក់សំឡេងគំហកឮៗ។
    ម៉ូយ៉ុង លែងតវ៉ាប្រញាប់ឱនចាប់ក្រដាសមកសម្លឹងមើល រួចក៏មើលទៅកាន់លិខិតលែងលះដែលមានសរសេររៀបរាប់អំពីច្បាប់ត្រឹមត្រូវ នាងមើលអស់ពេលបន្តិច មុននឹង..
    ខ្វោក!!!
    «ខ្ញុំមិនលែង!» ម៉ូយ៉ុង ស្រែកទាំងញញិមចុងមាត់ រួចបោះចោលបំណែកក្រដាសដែលនាងហែកចោលនៅចំពោះមុខពួកគេ។
    «បើនាងមិនព្រមលែងលះ អ៊ីចឹងនាងមកទទួលយកដីកាគាស់ហៅនេះវិញតែម្តងទៅ!» ថេយ៉ុង លើកដីកាគាស់ហៅមកចង្អុលមុខនាង បិទផ្លូវនាងមិនឱ្យរកវិធីគេចខ្លួនបានកុំស្មានថាគេល្ងង់មិនដឹងល្បិចនាង មនុស្សដូចនាងតាមចាប់ពិរុទ្ធគេមិនទាន់ឡើយ។
    «ជុងហ្គុក យកលិខិតលែងលះមួយច្បាប់ទៀតចេញមក!» ជុងហ្គុក ដកលិខិតលែងលះមួយច្បាប់ទៀតចេញមកតាមសម្តីភរិយា រួចលើកវាបង្ហាញនៅចំពោះនាងជាថ្មីម្តងទៀត។
    «បើនាងមិនលែងលះ នាងក៏គង់តែនិងជាប់គុកដដែល នេះជាពាក្យចុងក្រោយដែលនាងបានឮចេញពីមាត់របស់យើងហើយ ស៊ុន ម៉ូយ៉ុង!»
    ថេយ៉ុង ប្រមាននាងមិនឱ្យលើសពីចំនួនបីដង មនុស្សគេមិនសូវសាំញ៉ាំច្រើនទេ បើចង់ធ្វើរឿងល្ងង់នៅចំពោះមុខគេ លទ្ធផលចុងក្រោយ អាចនិងធ្វើឱ្យនាងរស់នៅយ៉ាងវេទនាបាន។
    «នាងសល់ពេល ៥ នាទីទៀត!» ម្តងនេះគេសង្កត់ទម្ងន់សម្តីកាន់តែហ្មត់ចត់ជាងមុនអាចធ្វើឱ្យបេះដូងនាងលោតលឿនញាប់ញ័របន្តទៅមុខឥតឈប់ឈរទៀត។
    «នាងនៅសម្លឹងមើលស្អីទៀត!» ថេយ៉ុង កាន់តែគ្រឺតក្នាញ់ចំពោះនាង ដល់ថ្នាក់ធ្វើឱ្យនាងប្រញាប់ប្រញាល់ចាប់កាន់ដើមប៊ិកយកទៅស៊ីញ្ញេមិនឱ្យទើសទាល់ចិត្តព្រមទាំងផ្តិតមេដៃដើម្បីបញ្ចប់រឿងគ្រប់យ៉ាងរវាងនាងពួកគេ។
    «ចេញពីផ្ទះនេះ!» ម៉ូយ៉ុង ងើបខ្សែភ្នែកឡើងសម្លឹងមុខ ថេយ៉ុង ក្នុងចិត្តឈឺចាប់ តែនាងឈឺមិនស្មើគេ ដូចជាពេលដែលនាងធ្លាប់បានពោលពាក្យបណ្តេញគេចេញនោះឡើយ។
    «នាងគ្មានសិទ្ធអ្វីមកជាន់ទីនេះម្តងទៀតទេ ព្រោះខ្ញុំជាប្រពន្ធ ចុះក្នុងអេតាស៊ីវិលតាមច្បាប់ត្រឹមត្រូវ ដូច្នេះ..ខ្ញុំមានសិទ្ធបណ្តេញនាងចេញ!» ចុងម្រាមដៃស្រឡូនលូកចូលទៅស្ទាបច្របាច់បោចច្បាមសរសៃសក់នាងជើងល្អអស់មួយកណ្តាប់ដៃធំរួចក៏អូសច្រាននាងឱ្យដួលបោកខ្លួនទៅនឹងសាប។
    «ពេលសម្រាប់នាងមានមួយនាទី ឆាប់ឈានជើងចាកចេញពីទីនេះឱ្យផុតភ្លាមទៅ បើនាងមិនស្គាល់រស់ជាតិជីវិតកាន់តែវេទនាជាងនេះទៀត!»
    ជុងហ្គុក ដកដង្ហើមស្ទើរតែមិនទាន់គ្នាកាលបើឃើញថាភរិយាហ្មត់ចត់កាចឆ្នាស់ដល់ថ្នាក់ធ្វើឱ្យដើមទ្រូងរបស់គេចាប់ផ្តើមញាប់ញ័រណាស់។
    ម៉ូយ៉ុង គ្មានពាក្យប្រយោគនឹងតបតបានត្រឹមតែក្រោកឈរសម្លឹងមុខ ថេយ៉ុង ក្នុងកែវភ្នែកគុំគួនមិនរម្សាយកំហឹងមុននឹងឈានជើងដើរចេញទៅ បណ្តាលឱ្យខ្សែភ្នែកជាច្រើន តាមសម្លឹងមើលផែនខ្នងដ៏តូចរបស់នាង ក្នុងភាពទទេស្អាតតែប៉ុណ្ណោះ។
    «លោកស្រី ឈប់បារម្ភត្រឹមនេះបានហើយ គ្រប់យ៉ាងវាចប់ហើយ!» ថេយ៉ុង បែរខ្នងដើរចូលទៅរកឡានទំនើប អង្គុយខាងចង្កូតឡាន និងលើកដៃមកសម្លឹងមើលនាឡិកាតម្លៃថ្លៃរបស់ខ្លួន ដែលមានតួលេខចរត្រឹមម៉ោង ៦:២៧ ល្ងាចនាទីល្មម។
   
    នៅតាមផ្លូវ..
    តាមបណ្តោយផ្លូវហាយវែដ៏មមាញឹក នៅតែជាទស្សនីយ៍ភាពអ៊ូអរទាំងទៅនិងមករាល់ថ្ងៃ គ្រប់ពេល គ្រប់វេលា បានធ្វើឱ្យយានជំនិះធំតូច បញ្ជាយានបន្លឺសំឡេងម៉ាស៊ីនលាន់រណ្តំត្រចៀកមិនព្រមស្ងប់មួយខណៈណា។
    ពេលកំពុងតែបើកឡានយ៉ាងសកម្មដដែល ខ្សែភ្នែកបុរសស្ថិតក្នុងឈុតសង្ហាអង្គុយឱបដៃលើទ្រូង ក្រឡេកមកសម្លឹងមើលចំហៀងផ្ទៃមុខស្រឡូន ក្នុងស្នាមញញិមដ៏ស្រស់ប៉ប្រិម។
    «ថ្ងៃនេះមើលទៅអូនម៉ឺងម៉ាត់ណាស់ ថេយ៉ុង!» ជុងហ្គុក ធ្វើជានិយាយសម្លឹងមើលទៅផ្ទែមុខភរិយាតាមរយៈកែវភ្នែកស្ញប់ស្ញែង។
    «វាប្រៀបដូចជាពាក្យដែលបងធ្លាប់បាននិយាយពិតមែន អូនស្លូតពេកគេជិះជាន់ធ្វើបាបណាស់ អូនទ្រាំមកច្រើនឆ្នាំហើយ រឿងដែលអូនត្រូវធ្វើ គឺការទាមទារភាពយុត្តិធម៌ឱ្យម្តាយអូននិងកូនអូនមកវិញ រួមទាំងបងដែរ!» ថេយ៉ុង ដៀងខ្សែភ្នែកមកសម្លឹងមុខស្វាមី ប្រអប់ដៃក្តៅគគុកក៏បានចាប់អង្អែលថ្នមៗលើភ្លៅស្រឡូនសើរៗ។
    «បងស្រលាញ់អូន!» ជុងហ្គុក ឈ្ងោកទៅថើបលើថ្ពាល់ភរិយាមួយខ្សឺត សឹមឱនទៅប្រទះឃើញដបស្រាដែលដាក់ក្បែរខ្លួនរាងតូចក្នុងគន្លុកមួយជិតនោះ។
    «ឥឡូវអូនចេះផឹកស្រា ចេះបើកឡានដោយខ្លួនឯងទៀត?» នាយលាន់មាត់និយាយទាំងទឹកមុខភ្ញាក់ផ្អើល។
    «រឿងរំលោភប្តីក៏អូនស្ទាត់ជំនាញដែរ!» ថេយ៉ុង ញញិមចុងមាត់ លូកដៃទៅស្ទាបអង្អែលឈ្លីឈ្លេញលើផ្នត់ខោរាងក្រាស់។
    «........» នាយអង្គុយស្ងៀមស្រេវត្រង់ចំណុចដែលភរិយាបានចាប់ច្របាច់។
    «កុំមកស្ងាត់មាត់ច្រៀប ទៅដល់ផ្ទះងូតទឹកឱ្យស្អាត ចាំអូននៅលើគ្រែឱ្យហើយទៅ បើបងចង់រស់!»
    «ស្លាប់ហើយ!» ជុងហ្គុក សើចហឹះក្នុងបំពង់ក មិននឹកស្មានថា ថេយ៉ុង ហ៊ានដល់ថ្នាក់នេះឡើយ ពីមុនជាក្មេងពូកែយំសោកសៅ ទាំងស្លូតបូត មិនហ៊ានសម្តីធំគ្រោតគ្រាត បញ្ជាឱ្យធ្វើអ្វីក៏ធ្វើហ្នឹងតាមគេតែទាំងអស់ ប៉ុន្តែពេលនេះគឺខុសប្លែកគ្នាខ្លាំងណាស់ ទាំងសម្តីសម្តៅឫកពាប្រៀបដូចជាមនុស្សពីរនាក់ផ្សេងគ្នាទៀតអ៊ីចឹង។
    «មាំមី!!»
    «អូហ៍..ចាងហ្វា!!»
    «មាំមី បើកឡានលឿនៗមើល៍ ចាងហ្វា ឈឺពោះហា!» រវល់តែនិយាយគ្នាក៏ភ្លេចថាមានកូនតូចយកមកតាមជាប់ខ្លួនដែរ។
    «មានក្លិនទៀត?» ជុងហ្គុក លើកដៃបិទចុងច្រមុះ កាលបើធំក្លិនស្អុយផោមកូននៅឮសំឡេងផ្គរលាន់ក្នុងឡានទៀត។
    «លេចជុះអាចម៍ហា» អាល្អិតចាប់ផ្តើមស្ញូញមុខ។
    «កូនឯងទៅញាំស្អីមក បានឈឺពោះអ៊ីចឹងហា?» ជុងហ្គុក ឧទានជាថ្មី។
    «បងស្រី ហេរីម ឱ្យដំឡូងស្ងោរកូនញាំបានឈឺពោះហ្នឹងហា ដេតឌី ឥឡូវលេចជុះអាចម៍ហើយ!»
    «ប្តូរ..ប្តូរមកខាងណេះ បងជាអ្នកបើកឡានវិញ អូនទៅមើលកូនទៅរាគអាចម៍ដាក់ខោហើយក៏មិនដឹង!» ជុងហ្គុក សរសន់និយាយដេញប្រពន្ធឱ្យប្តូរទៅមើលកូនវិញម្តង ចំណែកឯគេក៏ជាអ្នកស៊ុតល្បឿនឡានឱ្យឆាប់ដល់ផ្ទះផងដែរ។
   
    ភូមិគ្រឹះ គីម
    យប់ដដែល
    ម៉ោង ១១:៣០ នាទី..
    «ម្តេចមិនព្រមដេកយប់ជ្រៅហើយណា?» ជុងហ្គុក ស្រដីឱនឈ្ងោកសម្លឹងមើលមុខកូនប្រុសធ្វើភ្នែកភ្លឹះៗ។
    «ចាងហ្វា អត់ទាន់ងងុយគេងទេដេតឌី!» ចាងហ្វា ឆ្លើយដោយយកដៃទៅឱបក្រសោបលើខ្លួន ថេយ៉ុង ជាប់។
    «គេងទៅកូនយប់ជ្រៅហើយ ឆាប់គេងភ្លាមទៅ!» ថេយ៉ុង ពោលពាក្យនិយាយលើកដៃអង្អែលសើរៗទះលើកំប៉េះគូទកូនថ្នមៗដែលគិតតែពីដេកននៀលចុះឡើងៗមិនព្រមសំងំគេងមួយស្របក់ណានោះសោះ។
    «ចាងហ្វា ខ្លាច មាំមី ដេតឌី ញ៉ែគ្នាហើយយកអាអូនមកម្នាក់ទៀត!»
    «យកប្អូនមកដែរទៅវាថី?» រាងក្រាស់លាន់មាត់ឧទាន។
    «ខ្លាចមាំមីដេតឌីឈប់ស្រលាញ់កូន ហ៊ឹកៗ..ហ៊ឺៗ!!»
    «ស្រលាញ់ដូចតែគ្នាទេកូន កុំគិតអ៊ីចឹងអី!» ថេយ៉ុង ហាក់អស់សំណើចក្នុងចិត្ត។
    «យប់នេះ ចាងហ្វា គេងបើកភ្នែកទល់ភ្លឺ!»
    «ស្អី? ដេកបើកភ្នែកទល់ភ្លឺ?»
    «ដេតឌី ចង់ស្រាតខោអាវ មាំមី មែន? ចាងហ្វា មិនឱ្យដេតឌីធ្វើអ្វីបានទេថយឱ្យឆ្ងាយភ្លាមៗទៅ!»
    «អ្ហឹះ..ចប់ហើយអញ!!»
































សំណងស្នេហ៍វិលត្រលប់Where stories live. Discover now