ភាគ១៦÷ឱកាសកែប្រែ

1.7K 96 0
                                    

    ជុងហ្គុក ស្រែកទាល់តែភ្លាត់សំឡេងសម្លឹងមើលកូនប្រុសក្នុងបេះដូងឈឺខ្ទេចស្រាំយ៉ាងខ្លោចផ្សារចិត្ត ទឹកភ្នែកហូរស្រក់តក់ៗមិនអាចឃាត់បាន ខណៈបេះដូងលោតបោកញាប់ស្អេក អស់ពេញមួយទំហឹងដើមទ្រូងខាងឆ្វេងមួយនេះមិនអាចបញ្ឈប់។
    «ហ៊ឹកៗៗ..ដេតឌី!» ចាងហ្វា កាន់តែស្រែកយំភ័យស្វាយបបូរមាត់ស្លេក ស្តាប់ឮសូរទំនួញសម្រែកកូនស្រែកយំ កាន់តែបានធ្វើឱ្យបេះដូងឪពុកម្នាក់នៅលែងស្ងៀម។
    «ឈប់ទៅអាកញ្ចាស់!» អ្នកដែលកញ្ជ្រោលស្រែកអស់មួយទំហឹងសំឡេង រឹតតែបានធ្វើឱ្យទឹកមុខបុរសចំណាស់ទទួលបានការពេញចិត្តខ្លាំងលើសដើម។
    «បិទមាត់ បើឯងមិនចង់ឃើញអាល្អិតនេះងាប់នៅចំពោះមុខឯងទេ ឈប់និយាយផ្តេសផ្តាសទៀតទៅ!» លោក ស៊ុន និយាយគំរាមនាយរួចចាប់ទាញ ចាងហ្វា អូសទៅរកបង្គាន់ដៃអាគារក្រុមហ៊ុនមួយនេះ។
    «ហ៊ឹកៗ..ហ៊ឺៗ!!»
    «ចាងហ្វា..ចាងហ្វា..ចាង!!»
    ផាំង!!!
    «អូយ!!»
    «ហិក..ហិក..ដេតឌី!» ចាងហ្វា តក់ស្លុតក្នុងចិត្តហើយស្រែកស្ទើរតែលស់ព្រលឹង កាលបើឃើញថាជើងខាងឆ្វេងរបស់ឪពុកត្រូវបានបុរសចំណាស់ម្នាក់នេះបាញ់ ដួលក្រឹបបោកខ្លួននឹងសាប ឈាមក៏ស្រាប់តែបង្ហូរស្រក់ហូរចុះមកដាបដាលគួរឱ្យរន្ធត់ចិត្ត។
    «កុំ..កុំធ្វើអ្វីដល់កូនប្រុសរបស់ខ្ញុំ!» ជុងហ្គុក យំទួញសោកអង្វរករខំប្រឹងវាគើមៗយ៉ាងត្រដាបត្រដួសទៅរកកូនប្រុសក្នុងសភាពវេទនាគួរឱ្យអាណិតសង្វេគចិត្ត។
    «អាចង្រៃ អារមើលគុណ អាគ្រួសារថោកទាប!!
    ឌឹប!! ឌឹប!!
    «អស៎!!!»
    «ពួកឯងវាយវាឱ្យខ្វិន កុំឱ្យវាមានលទ្ធភាពអាចដើររួចបានទៀត!»
    លោក ស៊ុន ស្រែកបញ្ជាកូនចៅទាំងពីរនាក់ឯទៀត ពួកគេក៏មិនអែអង់យូរមុននឹងប្រើកម្លាំងជើងវាយប្រហារទៅលើ ជុងហ្គុក យ៉ាងតំណំ។
    ឌឹប!!! ឌឹប!!!
    «បានហើយ..បានហើយ..ហ៊ឹកៗ..លោកតាខ្ញុំសូមអង្វរឈប់ទៅ!!»
    ចាងហ្វា ស្រែកក្រហមមុខអស់គ្មានសេសសល់ រួចក៏កញ្ជ្រោលទាំងសំឡេងទ្រហោយំសោកបោកខ្លួនសង្វេគពេលឃើញសភាពឪពុកវេទនា ទឹកភ្នែករបស់គេប្រែជាទប់ទល់លែងជាប់ ហើយក៏កាន់តែវេទនាចិត្តខ្លាំងៗលើសដើម នៅពេលដែលឃើញថាឪពុកត្រដរទប់ទល់និងកម្លាំងជើងដែលពួកអស់នោះបានវាយតំជ្រាំធាក់ទាត់ខ្លាំងៗរហូតដល់ក្អួតឈាមនៅចំពោះមុខគេ។
    «ជុងហ្គុក នៅឯណា?» ណាមជូន ទើបនិងត្រៀមឡានចាកចេញដំណើរទៅតាមខេត្តក៏បានចូលមកក្នុងបន្ទប់ការិយាល័យមួយនេះដើម្បីតាមរកនាយ តែមិនបានឃើញគេសោះ ទើបសួរនាំទៅកាន់ មីនជុន ឯណោះ។
    «ខ្ញុំឮមកថាគាត់ឡើងទៅខាងលើដំបូលអាគារ គាត់ថាមានការរវល់បន្តិច!»
    «ហ៊ើយចំមែន..ដល់ម៉ោងទៅហើយ គេរវល់ធ្វើស្អីទៅ?» អ្នកកំលោះគ្រវីក្បាលសន្សឹមឈានជើងដើរចេញទៅតាមរកនាយ បើខកខានពេលទៀតមិនបានទេ។ គេដើរចេញឡើងទៅតាមជណ្តើរយន្តយ៉ាងប្រញាប់ប្រញាល់ រួចក៏ព្យាយាមទាក់ទងតាមលេខទូរស័ព្ទខលហៅ ជុងហ្គុក តែខលទៅយ៉ាងណាពុំចូលនោះដែរ។
    «ហ៊ឹកៗបានហើយឈប់ទៅ!!» ចាងហ្វា ស្រែកខ្លាំងៗទាល់តែខ្សោះអស់កម្លាំង រួចបម្រាសរើចេញពីកណ្តាប់ដៃបុរសចំណាស់ កាលបើឃើញពីភាពរឹងរូសរបស់គេហើយ ធ្វើឱ្យគាត់កាន់តែក្តៅក្រហាយព្រមទាំងវាយអាល្អិតដោយដៃរបស់ខ្លួនឯងមិនអាណិតអាសូរដល់ក្មេងនោះឡើយ។
    ប្រាវវវ
    «អា៎យ!» កែវទឹកបានធ្លាក់ជ្រុះរលាត់ពីប្រអប់ដៃទង្គិចឥដ្ឋបែកឮសូរសំឡេងគួរឱ្យភ្ញាក់ផ្អើល។
    ថេយ៉ុង រហ័សរហួនឱនឈ្ងោករើសបំណែកអំបែងកែវភ្លាមៗ ហើយប្រញាប់ប្រញាល់យកទៅបោះចោលដោយមិនរង់ចាំឱ្យអ្នកបម្រើមកសម្អាតនោះទេ។
    «អ្នកប្រុសប្រយ័ត្នប្រយែងផង ប្រយ័ត្នមុតអំបែងភាគល្អិត!» ម៉ែដោះដាស់តឿនរាងតូច រួចហើយគាត់ក៏ឆ្លៀតដើរទៅលើកទូរស័ព្ទលើតុដែលកំពុងតែរោទន៍បន្លឺឥតឈប់ឈរ។
    «ហេឡូ ! ភូមិគ្រឹះ គីម សូមជម្រាបសួរ!»
    (ជម្រាបសួរលោកស្រី..ខ្ញុំទូរស័ព្ទទៅពីខាងសាលារៀនឯកជន ដោយមានបញ្ហាបាត់សិស្សឈ្មោះ ចន ចាងហ្វា កាលពីវេលាម៉ោង ៧ ព្រឹកមិញនេះ!)
    «ហ្អាស ថាយ៉ាងម៉េច?» ម៉ែដោះ ហារីន ស្លុតភ័ន្តភ្លាំងអស់ស្មារតីរួចក៏និយាយទាំងសំឡេងរដិករដុប។
    «ច..ចុះខាងសាលារៀនបានប្តឹងប៉ូលិសទេ?» ថេយ៉ុង កំពុងតែសម្អាតអំបែង ឮសូររឿងសាលារៀន រឿងប៉ូលិស ធ្វើឱ្យទឹកមុខគេប្រែប្រួលលឿនត្រឹមមួយប៉ប្រិចភ្នែក។
    «មានរឿងអ្វីទៅម៉ែដោះ?»
    «ចាងហ្វា បាត់ខ្លួនពីសាលារៀនហើយអ្នកប្រុស!»
    «អូយ..អ្ហា..ចាងហ្វា!!» ថេយ៉ុង មុតអំបែងហូរឈាមច្រោកៗ ហើយក៏បានស្រែកឧទានសព្វនាមកូនប្រុសដោយកែវភ្នែកបើកឡើងសក្បុសអស់ពីចិត្ត។
    «កូនម្តាយ!!» រាងតូចច្រឡឹងស្រែកយំឆោឡោ លែងខ្វល់ពីរបួសលើដៃ ហើយក៏ស្ទុះស្ទាររត់ទៅស្រវាចាប់ទាញទូរស័ព្ទយកមកចុចភ្ជាប់ខ្សែទាក់ទងទៅកាន់ស្វាមី ប៉ុន្តែបែរជាមិនចូលសោះ បេះដូងនិងដួងចិត្តរបស់គេកាន់តែអន្ទៈសារខ្លាំងៗលើសដើម។
    «ប៉ាអើយប៉ា..កូនរបស់ខ្ញុំ!!» ថេយ៉ុង ស្រែករកជំនួយពីឪពុក បន្តិចក្រោយមកទើបលោក ដុកហ្យុន បានដឹងរឿងនិងចាត់មនុស្សឱ្យចេញទៅតាមរក ចាងហ្វា និង ជុងហ្គុក ភ្លាមៗ។
    «សងហា!!» បុរសចំណាស់ស្រែកអស់ពីខ្លួន ស្វែករកមនុស្សជំនិតមកបញ្ជាទាំងអារម្មណ៍ច្របូកច្របល់ភិតភ័យអស់ពីចិត្តថ្លើម។
    «បាទលោកប្រុសធំ!» សងហា ឱនក្បាលគោរពទាំងទឹកមុខស្លន់មកពីនាយអាយ។
    «ឯងឆាប់ចាត់ចែងមនុស្សឱ្យចាញ់ទៅតាមរក ចាងហ្វា ក្នុងពេលឥឡូវនេះ ហើយបំបែកអ្នកខ្លះទៀត ទៅតាមរក ជុងហ្គុក ផងដែរ!»
    «បាទ!!»
    «ហ៊ឹកៗ..ជុងហ្គុក...ហ៊ឹកៗ..ចាងហ្វា!!» ថេយ៉ុង លើកប្រអប់ដៃក្តោបខ្ទប់ដើមទ្រូងស្រែកយំគគ្រូកឱនក្បាលប្រឹងដកដង្ហើមផ្ទប់និងដើមទ្រូងម៉ែដោះតាមដោយអារម្មណ៍អួលណែនស្ទើរតែប្រេះ។    
    ក្រាក!!!
    សូរទ្វារនៅលើអាគារដំបូលក្រុមហ៊ុន បានរបើកឡើងដោយស្នាដៃបុរសខ្ពស់ស្រឡះ ហេតុការណ៍ហិង្សានៅលើដំបូលអាគារមួយនោះបានធ្វើឱ្យខ្សែភ្នែកកំលោះកែវភ្នែកមុតថ្លាសម្លឹងមើលហើយ ប្រញាប់ជៀសគេចគ្រាប់កាំភ្លើងដែលបញ្ជាចូលមកនោះ÷
    ផាំង!!! ផាំង!!!!
    «ចង្រៃយ៍..វីវរហើយ!» ណាមជូន ទាញទ្វារធ្វើជារនាំងការពារគ្រាប់ រួចរហ័សដកទូរស័ព្ទចេញមកដើម្បីស្វែករកជំនួយ។
    «ហេឡូ..ពេលនេះនៅឯ ETC Company មានអាសន្នធំហើយ សូមលោកប៉ូលិសប្រញាប់ប្រញាល់មកកាន់ទីនេះជាបន្ទាន់!» កំលោះយើងបរិយាយចប់ ងាកទៅសម្លឹងមើលសភាពមនុស្សស្រីស្លេកស្លាំងម្នាក់ដែលទើបនឹងចាប់រត់ចូលមកនោះ។
    «អ៎េៗ..អ្នកនាងៗ..អ្នកនាងចង់ទៅណា ខាងក្រៅមានគ្រោះថ្នាក់ខ្លាំងណាស់!» ណាមជូន ស្ទុះទៅឈរពាំងឃាត់នាងក្រមុំ ម៉ូយ៉ុង ដែលខំគេច រួចស្រែកដេញគេចេញទាំងកែវភ្នែកស្លក់ បបូរមាត់ស្ងួតក្រៀមផ្អេះ ស្ទើរតែគ្មានកម្លាំងកំហែងបន្តដើរទៅមុខរួចឡើយ។
    «លោកឆាប់ជៀសចេញទៅ!!» ម៉ូយ៉ុង និយាយដោយអាការៈញ័របបូរមាត់តតាត់ រួចប្រើកម្លាំងអស់ពីខ្លួន ដើម្បីរុញដើមទ្រូងធំទូលាយ ណាមជូន ឱ្យខ្ទាតចេញពីមុខពីមាត់នាងយ៉ាងខ្លាំង។
    «ខ្ញុំប្រាប់ហើយថាមានគ្រោះថ្នាក់ខ្លាំងណាស់!» នាយកំលោះស្រែកគំហកសម្លុតពេលឃើញនាងរឹងក្បាលចចេសមិនព្រមស្តាប់សម្តីខ្លួន។
    «ខ្ញុំទៅជួយពួកគេ..លោកឆាប់ជៀសចេញទៅ បើមិនចង់ឱ្យមាននរណាម្នាក់ស្លាប់ក្នុងពេលនេះ!» ម៉ូយ៉ុង និយាយយ៉ាងហ្មត់ចត់ សង្កៀតជើងធ្មេញដាក់ ណាមជូន មុននឹងរុញគេបំបុកទៅនឹងជញ្ជាំងហើយស្ទុះស្ទារទាញទ្វាររត់ចេញទៅវឹង។
    «ពុទ្ធោអើយ មកធ្វើជាវីរៈនារីស្អីពេលនេះ?» ណាមជូន លើកចុងម្រាមដៃអែសស្បែកក្បាលរត់ចេញទៅតាមនាងក្រមុំជាបន្ទាន់។
    ម៉ូយ៉ុង ស្ទុះវឹងទៅឈរចំកណ្តាលនៃព្រឹត្តិការណ៍ហិង្សាទាំងនោះ រួចក៏ឱនទៅត្រកងក្បាល ជុងហ្គុក មកឱបដោយព្យាយាមលើកដៃខ្ទប់មុខរបួស ស្របពេលដែលឈាមហូរស្រក់ចុះមកជាច្រើនអនេក។
    «ចេញ..នាង ម៉ូយ៉ុង!!» លោក ស៊ុន ស្រែកនិងនាង ដេញនាងទាំងកំហឹងក្នុងដើមទ្រូង។
    «ឈប់ទៅ វាគួរតែដល់ពេលបញ្ចប់ហើយ..» នាងនិយាយទាំងសំឡេងញញីញញ័រ រួចសម្លឹងមើលទៅកាន់ផ្ទៃមុខគាត់ ដោយដំណក់ទឹកភ្នែកហូរចុះមកសស្រាក់យ៉ាងរហាម។
    «នាងឯងគ្រាន់តែជាកូនចិញ្ចឹម យើងទុកជីវិតឱ្យនៅរស់ ចាត់ទុកថាជាសំណាងរបស់នាងហើយ!» លោក ស៊ុន និយាយហាក់មិនបានផ្តល់តម្លៃឱ្យក្មេងស្រីដែលគាត់ធ្លាប់ដាក់ងារឱ្យជាកូនស្រីនោះទេ។
    «ខ្ញុំមិនចង់រស់នៅទៀតទេ បើជីវិតមួយនេះ វាថោកទាបដល់កម្រិតនេះ!» ជុងហ្គុក បើកភ្នែកប៉ប្រិមសម្លឹងមើលផ្ទៃមុខដ៏សែនឈឺចាប់របស់ ម៉ូយ៉ុង ទឹកភ្នែករបស់នាងក៏ចាប់ហូរស្រក់ប្រឡាក់នឹងថ្ពាល់នាយ សម្តីដ៏ញ័រក្រអួន បបូរមាត់ញ័រសសឹក ស្មាញ័រតតាត់ របស់នាងបានធ្វើឱ្យខួរក្បាលរបស់គេ ចាប់ផ្តើមដំណើរការការគិត ទាំងបេះដូងលោតញាប់ដុកដាក់រកថាមិនត្រូវ។
    «ស៊ីបាយផ្ទះយើង បម្រើយើងឱ្យសមជាសត្វចិញ្ចឹម វាជាតួនាទីរបស់នាងបើនាងឯងរឹងក្បាលចចេសងាប់ទៅក៏ល្អដែរ!» លោក ស៊ុន ដកកាំភ្លើងចេញមកភ្ជង់នឹងក្បាល ម៉ូយ៉ុង ហើយញញិមគ្មានចិត្តស្រណោះ ស្របពេលដែល ណាមជូន ក៏អង្គុយពួនរារែកចិត្ត ក្បែរនិងធុងទឹកដ៏ធំមួយ។
    «គួរធ្វើយ៉ាងម៉េចទៅអាជូនអើយ!!» នាយព្យាយាមគិតគូរយ៉ាងម៉ិតប្រាយហើយលួចសម្លឹងមើលអាល្អិតតូចដែលត្រូវតាកញ្ចាស់ម្នាក់នោះចាប់ក្រៀកជាប់មិនឱ្យរបូតពីដៃ។
    «ចាងហ្វា!!!» ណាមជូន លួចស្រដីបន្លឺសំឡេងខ្សិបៗហៅឈ្មោះអាល្អិតត្រចៀកវៃរបស់ក្មេងល្អិតក៏បានស្តាប់ឮនិងងាកមុខទៅសម្លឹងមើលអ៊ំប្រុសខ្លួនដែលពួនលបៗក្បែរនោះ។ ចាងហ្វា មិននិយាយរួចសម្លឹងមើលមុខ ណាមជូន និងយល់ពីសាច់ការដែលនាយបញ្ជាក់ប្រាប់តាមការសំដែងនូវកាយវិការ។
    «យ៉ាងម៉េច? ស្រីសោភិនី? ត្រូវយើងរំលោភជិតងាប់ជិតរស់ប៉ុណ្ណឹងហើយ នៅមានកម្លាំងតស៊ូមកជួយអាប្រុសថោកទាបម្នាក់នេះទៀត? អាសត្វឆ្កែមួយក្បាលនេះ វាមិនបានមកស្រលាញ់នាងឯងទេ វាគ្រាន់តែធ្លាប់ប្រើប្រាស់ក្បាលនាងឯងឱ្យជួយវាគេចក្បាលចេញពីគុកតែប៉ុណ្ណោះ អ្ហះ..ដល់ពេលដឹងថាវាជិតងាប់ក៏ត្រដររត់ចេញមកទាំងប្រថុយជីវិត..បើនាងឯងចង់ងាប់ណាស់ ចាំយើងបំពេញបំណងរបស់នាងចុះ!» ម៉ូយ៉ុង ស្តាប់សម្តីឪពុកធម៌ទាំងទ្រូងឈឺចុកអួលណែន ហើយបានសំដែងការសោកស្តាយនិងសម្លឹងផ្ទៃមុខ ចាងហ្វា ដោយបេះដូងឈឺចុកខ្ទេចស្រាំ។
    «ជុងហ្គុក..» ម៉ូយ៉ុង លើកដៃត្រដុសឈ្លីមុខនាយសើេរៗ ហៅនាយដោយទឹកភ្នែកហូរស្រក់ជោជន់រហាមដាបពេញថ្ពាល់។
    «ម៉ូយ៉ុង!!!» នាយនិយាយទាំងដកដង្ហើមដកប្រផាត់ប្រផើយ។
    «ដឹងខ្លួនឡើង..លោកជិតអស់ពេលហើយ ឆាប់ឡើង!» នាងយំសស្រាក់ប្រាប់គេឱ្យតស៊ូជួយកូនប្រុសឱ្យបានក្នុងពេលឥឡូវនេះ ស្របពេលសំឡេងសម្រិបជើងកាន់តែដើរចូលមកកៀកជិតនឹងវត្តមាននាង។
    «នាងឯងងាប់ទៅ..»
    «អាតាកញ្ចាស់!!!»
    ផាំង!!! ផាំង!!!!
    ព្រូស!!!!
    រាងកាយកូនចៅ លោក ស៊ុន ទាំងអម្បាល់មាណ ដួលក្រឹបដល់សាបស្លាប់យ៉ាងរង្គាល ណាមជូន រត់ចេញទៅរុញបំបុករាងកាយ លោក ស៊ុន ធ្វើឱ្យមុខកាំភ្លើងរាកៃបាញ់ឡើងទៅខាងលើអាកាស ហើយខ្លួនប្រាណបុរសចំណាស់ក៏ត្រូរបានគេរុញឱ្យធ្លាក់ពីលើអាគារចុះទៅស្លាប់មួយរំពេច។
    «អ្នកប្រុស ជុងហ្គុក!!» សងហា ជាមួយគ្នីគ្នាដែលជាអ្នកបាញ់ប្រហារកូនចៅលោក ស៊ុន ឯណេះម្នីម្នារត់ចូលទៅជួយគ្រាហ៍ រាងកាយ ជុងហ្គុក ឡើង រួចក៏ប្រញាប់ប្រញាល់ឆាប់បញ្ចូននាយទៅកាន់មន្ទីពេទ្យភ្លាមៗដោយសារតែរបួសជើងឆ្វេង ហូរឈាមខ្លាំងពេកស្ទើរតែអស់ពីខ្លួនទៅហើយ។
    «ចាងហ្វា!! ចាងហ្វា មានត្រូវត្រង់ណាទេ?» ម៉ូយ៉ុង ស្ទុះទៅចាប់ដៃចាប់ជើង ចាងហ្វា ទាញគេមកក្បែរ ហើយអាល្អិតក៏គ្រវីក្បាលប្រាប់នាង។
    «អត់ទេ!!» ចាងហ្វា តបក្នុងទឹកមុខនៅភ័យខ្លាចនៅឡើយ។
    «ម៉ោះ ខ្ញុំជូននាងទៅមន្ទីពេទ្យ!» ណាមជូន ដើរទៅចាប់គ្រាហ៍ ម៉ូយ៉ុង ស្របពេលឃើញមានឈាមហូរស្រោចតាមប្រឡោះភ្លៅនាងគួរឱ្យបារម្ភ។
    «ខ្ញុំមិនអីទេ..លោកឆាប់នាំពួកគេចេញទៅ កុំខ្វល់ពីខ្ញុំអី!» ម៉ូយ៉ុង និយាយដូចគ្មានការឈឺចាប់ រួចខំប្រឹងខ្ទប់ពោះក្រោកឈរ ទាំងជើងញ័រតតាត់។
    «ឃើញទេ..វិះតែនិងដួលទៅហើយ!» ណាមជូន បន្ទោសនាង រួចស្ទុះទៅគ្រាហ៍នាងបីរាងតូចឡើងវឹង។
    «ចាងហ្វា!!» កូនចៅលោក ដុកហ្យុន ប្រញាប់ចូលទៅទាញអាល្អិតមកពរក្រសោបហើយប៉ូលិសក៏ទើបតែបានមកដល់និងចាត់ចែងការងារតាមតួនាទីរបស់ពួកគេរៀងៗខ្លួន។
   
    មន្ទីពេទ្យ
    ក្រោយពេលកាតព្វកិច្ចជួយសង្គ្រោះបានបញ្ចប់កន្លងផុតទៅ ដុកទ័របានណែនាំឱ្យ ជុងហ្គុក សម្រាកផ្អាកសកម្មភាពពីការងារមួយរយៈពេលធំ សិនដើម្បីមើលថែអាការៈឈឺចាប់ត្រង់មុខរបួសរបស់គេ ឱ្យមានភាពជាសះស្បើយកំឡុងពេលនេះ ដោយសារតែវាមានផលប៉ះពាល់ធ្ងន់ធ្ងរដែរ ជាសំណាងដែលមិនបានធ្វើឱ្យគេពិការជើងម្ខាងនោះ។
    «ចាងហ្វា!!»
    «មាំមី!!!» ចាងហ្វា ងាកទៅនិយាយនិង ថេយ៉ុង រួចដើរចូលទៅឱបអ្នកជាម្តាយដោយទឹកមុខហត់នឿយ។
    «កូនមិនអីទេ មែនទេ?» ថេយ៉ុង ប្រញាប់ទាញកូនមកឱបហើយថើបទៅលើថ្ងាស់កូនដោយចិត្តបារម្ភខ្លាំងណាស់។
    «បាទកូនមិនអីទេ!!»
    «មាំមីបារម្ភពីកូនខ្លាំងណាស់ ហើយចុះដេតឌីនោះ?»
    «ដេតឌី ឈឺធ្ងន់ត្រូវគេវាយធ្វើបាប ចាងហ្វា បារម្ភណាស់ហ៊ឹកៗ!!»
    «លោកប្តី!!!» ថេយ៉ុង សម្រក់ទឹកភ្នែកតក់ៗឮសូរថា ជុងហ្គុក ជួបរឿងបែបនេះមក បេះដូងរបស់គេចុកអួលពើតផ្សារខ្លាំងណាស់។
    ក្រាក!!
    បន្ទប់សម្រាកព្យាបាលម្ខាងទៀតបានរបើកឡើង វត្តមាននាងក្រមុំក្នុងឈុតអ្នកជំងឺបានបង្ហាញខ្លួនឡើងដោយនាយកំលោះសង្ហាយើងជាអ្នកជួយគ្រាហ៍នាងបន្ថែម។
    «ចាងហ្វា!!» ថេយ៉ុង ហៅកូន កាលបើឃើញអាល្អិតស្ទុះទៅឱប ម៉ូយ៉ុង យ៉ាងណែន។
    «មាំមី មាំមី..មីង ម៉ូយ៉ុង និង អ៊ំប្រុស ណាមជូន ជាអ្នកជួយកូន!» អាល្អិតរៀបរាប់បានប៉ុណ្ណេះរាងតូចក៏រហ័សក្រឡេកភ្នែកមកសម្លឹងមុខស្រីតូចដែលឈរឱនមុខចុះ ក្រោមសភាពអស់កម្លាំង រាងកាយរបស់នាងកាន់តែស្គមស្គាំងទៅៗ ទឹកមុខរបស់នាងមិនសូវជាស្រស់បស់ហើយមានសាច់ឈាមភ្លឺថ្លាដូចកាលពីមុនទៀតនោះទេ។
    «ចាងហ្វា មិនអីពិតទេ?» ម៉ូយ៉ុង យកប្រអប់ដៃទៅអង្អែលលើក្បាលអាល្អិត។
    «ចាងហ្វា មិនអីទេ ចុះមីង..មីងឈឺខ្លាំងទេ?» ថេយ៉ុង សម្លឹងមើលទិដ្ឋភាពដ៏កម្រក្នុងកែវភ្នែកបង្កប់អត្ដន័យអ្វីម្យ៉ាង។
    ម៉ូយ៉ុង គ្រវីក្បាលប្រឹងទប់ទឹកភ្នែកទាំងអារម្មណ៍អួលដើមក។
    «មីងមិនអីទេ..»
    «គ្រូពេទ្យប្រាប់ថានាងខ្វះជីវជាតិក្នុងខ្លួន នាងមានមេរោគក្នុងក្រពះហើយមានសម្ពាធឈាមចុះខ្សោយ ព្រមទាំង..នាងមានរោគស្ត្រីដោយសារតែត្រូវឪពុកធម៌បៀតបៀននិងធ្វើទារុណកម្មច្រើនពេក!»
    «ថាយ៉ាងម៉េច?» ថេយ៉ុង សំដែងការភ្ញាក់ផ្អើល ហើយសម្លឹងទៅកាន់ផ្ទៃមុខគ្មានកម្លាំងកំហែងរបស់ ម៉ូយ៉ុង។
    «ដូចដែលបងបានអះអាងមុននេះ!» ណាមជូន ជួយទប់រាងកាយរបស់នាង ខណៈវត្តមានឪពុកម្តាយ ជុងហ្គុក បានមកដល់។
    «ជុង..ជុងហ្គុក!!» លោកស្រី ហេវ៉ុន យំសស្រិកសស្រាក់មកពីនាយស្រែកដង្ហោយហៅឈ្មោះកូន បបូរមាត់គាត់ញ័រឡើងតតាត់។
    «ម៉ាក់ក្មេក!» ថេយ៉ុង ម្នីម្នាទៅចាប់ក្តោបស្មាដែលទន់ល្អូកមកកាន់ថ្នមៗហើយឱបគាត់ដោយក្តីបារម្ភ។
    «បងយ៉ាងម៉េចទៅហើយកូន?» គាត់សួររួចសម្លឹងមុខកូនប្រសារក្នុងទឹកមុខសោកសៅបំផុត។
    «គាត់កំពុងតែសម្រាកណាអ្នកម៉ាក់..»
    «ឮដំណឹងមកហើយ ម៉ាក់ទន់កម្លាំងអស់ពីខ្លួន!!» គាត់យំយែករៀបរាប់ប្រាប់ ថេយ៉ុង គ្រវីក្បាលមិនអស់ចិត្តបារម្ភពីសុខទុក្ខរបស់កូនជានិច្ច។
    «គ្រូពេទ្យប្រាប់ឱ្យត្រូវរង់ចាំដល់ពេលអស់ជាតិថ្នាំសិន ទើបគ្រប់គ្នាអាចចូលទៅសួរសុខទុក្ខគាត់បាន ពេលនេះគាត់កំពុងតែសម្រាក ខ្ញុំភ័យព្រួចអស់ពីចិត្ត ខ្ញុំភ័យខ្លាចខ្លាំងណាស់ ម៉ាក់ក្មេក!!»
    «កម្មពៀរម្លេ៉ះទេកូនម្តាយអើយ!» លោកស្រី ហេវ៉ុន និយាយព្រមទាំងក្រឡេកទៅសម្លឹងមើលមុខ ម៉ូយ៉ុង ដែលឈ្ងោកឱនចុះ នាងយំមិនព្រមឈប់ យំរហូតដល់ទន់ខ្លួនសន្លប់បាត់មាត់កឈឹង។
   
    យប់នេះ..
    ម៉ោង៧:៣០នាទី..
    លោកស្រី ហេវ៉ុន នៅតែមិនដាច់អាល័យពីអតីតកូនប្រសារស្រីរបស់គាត់ឡើយ។ គាត់បានទិញអាហារបំប៉នសុខភាពមួយចំនួនយកមកទុកសម្រាប់ឱ្យនាងបានញាំ ព្រមទាំងមើលថែនាងប្រៀបដូចជាកូនរបស់គាត់ម្នាក់ដូច្នេះដែរ។
    «យើងមិនដែលដឹងសោះថាឯងជាក្មេងស្រីកំព្រាដែលត្រូវបានពួកគេរើសយកមកចិញ្ចឹម រឿងរីកធំដល់ថ្នាក់នេះហេតុអ្វីឯងមិននិយាយវាចេញមក ម៉ូយ៉ុង?» គាត់ដាក់គូទអង្គុយចុះក្បែរនាង រួចនិយាយនិងនាងតាមរយៈទឹកមុខអាណិតពន់ពេក។
    «ខ្ញុំមិនចង់និយាយវាចេញទៅ ព្រោះតែជីវិតមួយនេះ វាអបល័ក្ខណ៍ខ្លាំងពេក ខ្ញុំទ្រាំឈឺចាប់រយៈពេល ២៦ ឆ្នាំ ក្រោមស្នាដៃមនុស្សអប្រិយទាំងពីរនាក់នោះឆ្អែតឆ្អន់ណាស់ណាទៅហើយ ខ្ញុំពិតជាមិនចង់រំឭកដល់ការឈឺចាប់ទាំងនោះទៀតទេលោកស្រី!» ម៉ូយ៉ុង ថ្លែងរៀបរាប់ប្រាប់គាត់ទឹកភ្នែកហូរស្រក់ម៉ាត់ៗកាត់ការឈឺចាប់ដែលបានធ្វើទុក្ខបុកម្នេញក្នុងចិត្តនាងយ៉ាងតំណំ។
    «ហ្អឹម..តាមពិតឯងពិបាកដល់ថ្នាក់នេះផងមែនទេ?»
    «វាជាអំណោយនៃជីវិត រស់មកបានប៉ុណ្ណា ទទួលយកប៉ុននោះ ទោះបីហត់កាយ ណាយចិត្ត យ៉ាងណាក៏ត្រូវតែខាំមាត់បន្តរស់នៅឱ្យបានមួយថ្ងៃៗដូចគេដែរ..» នឹកគិតពីបញ្ហាជីវិតពេលណា នាងអស់សង្ឃឹមរាល់លើក បេះដូងនាងឈឺចាប់ឥតល្ហែរ ទឹកភ្នែកនាងហូរមិនដឹងជាប៉ុន្មានដង ប៉ុន្មានលើកទៀតនាងយំលែងដឹងថាខ្លួនឯងបង្ហូរទឹកភ្នែកចុះមកទៀតទៅហើយ។
    «ម៉ូយ៉ុង!!»
    «លោកស្រីកុំបារម្ភអ្វីព្យាបាលរួចខ្ញុំនិងចាកចេញទៅរឿងរ៉ាវពេលនេះបានចប់សព្វគ្រប់រួចរាល់អស់ទៅហើយតទៅគ្មានអ្នកណាតាមមកយីយារំខានជីវិតពួកគេទៀតទេ!»
    «ហើយឯងគិតចង់ទៅរស់នៅឯណា? ពេលនេះជីវិតរបស់ឯងរសាត់អណ្តែតប្រៀបដូចជាក្បូន រស់នៅយ៉ាងម៉េច គ្មានទីពំនឹងផងនោះ?» ឮគាត់សួរអ៊ីចឹង នាងហាក់ស្រណោះស្រណោកពីជីវិតខ្លួនឯងម្តងទៀតខ្លាំងណាស់។
    «ខ្ញុំនិងព្យាយាមគិតណាលោកស្រី!!» លោកស្រី ហេវ៉ុន ចាប់ក្រសោបប្រអប់ដៃនាង រួចបង្ហើបបបូរមាត់និយាយទាំងទឹកភ្នែករលីងរលោង។
    «កុំគិតច្រើនអីណា..មករស់នៅជាមួយយើងដូចដើមវិញក៏បានដែរ..អាជុង..វាមានប្រពន្ធកូន យូរៗទើបវាមករកយើងម្តង ចាស់ទៅគ្មានកូនណាមើលថែយកចិត្តទុកដាក់ ទោះមិនបានបម្រើអ្វីណាស់ណាសូមត្រឹមតែកុំឱ្យជីវិតយើងនេះស្ងប់ស្ងាត់ពេកទៅបានហើយ!»
    «លោកស្រី!!» ម៉ូយ៉ុង ចាប់ផ្តើមយំរហាមដាក់គាត់។
    «មករាប់អានគ្នាជាបងជាប្អូន..រស់នៅជាមួយយើង សូមឱ្យយើងបានផ្ញើជីវិតចុងក្រោយនេះលើដៃរបស់ឯងផងទៅចុះ!» គាត់បង្ហូរទឹកភ្នែកមិនយល់ពីខ្លួនឯងដែរ ហេតុអ្វីគិតគូរបារម្ភពីនាងខ្លាំងដូច្នេះ ទាំងដែលនាងធ្លាប់បានធ្វើរឿងមិនល្អមកលើគ្រួសាររបស់គាត់ តែគាត់ពុំដែលប្រកាន់ទោសអូសដំណើររករឿងវាយបកទៅកាន់នាង គាត់តែងតែផ្តល់ឱកាសឱ្យនាងបានកែប្រែខ្លួន ហើយមើលថែនាងប្រៀបដូចជាកូនស្រីម្នាក់ដែលគាត់បានស្រលាញ់ដែរ។
    «លោកស្រីខ្ញុំសូមទោស ហ៊ឹកៗ..»
    «មិនអីទេណា..មិនអីទេ ម៉ូយ៉ុង!»
    «ហ៊ឹកៗ..លោកស្រី!!!» ស្ត្រីចំណាស់ប្រញាប់ចាប់ក្រសោបឱបនាង រួចដាក់ដៃអង្អែលក្បាលនាងសើរៗតាមដោយចិត្តអាណិតសន្តោសប្រណីចំពោះស្រីក្រមុំមិនដាច់អាល័យ។
   
   
   
   
  
   
   
   
   
   

សំណងស្នេហ៍វិលត្រលប់Where stories live. Discover now