EP:29 កូនកំព្រា🥀

334 10 0
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយក៏ជាថ្ងៃដែលជុងហ្គុកត្រូបរៀបការផងដែរ។

<<ថេយ៍ហ៎ា..បងសុំទៅផ្ទះម៉ាក់មួយភ្លែត>>ជុងហ្គុកក៏សុំប្រពន្ធទៅផ្ទះម៉ាក់នាយ

<<បាត>>

<<នេះឯកសារទាំងនេះបងអោយអូនចាំបើកមើលក្នុងបន្ទប់ទៅណា..សឺត>>ជុងហ្គុកក៏ហុចឯកសារជាច្រើនច្បាប់ទៅថេយ៉ុង។រួមទាំងមានកាតខ្មៅកាតខៀវជាច្រើនសន្លឹកទៀតផង។

<<បាតបងទៅចុះមិនអីទេ>>ថេយ៉ុងតបទាំងញញឹមដាក់ប្តីជុងហ្គុកក៏បើកឡានទៅទៅផ្ទះម៉ាក់នាយយ៉ាងលឿន។

<<អ៊ំ..យប់នេះជួយយកជីវ៉ុនទៅពិធីមង្គលការប៉ាគេផង>>ថេយ៉ុងងាកមកនិយាយទាំងមួយម៉ែដោះទាំងញញឹមស្រពោនទឹកមុខដូចជាគ្មានជាតិជូវសោះ។

<<ពិធីមង្គលការ?..ជាអ្វីទៅម្ចាស់!..អួយ!ឡើងទៅលឿនណាស់រកតែសួរមិនបាន>>ម៉ែដោះឆ្ងល់ចង់សួរតែថេយ៉ុងឡើងទៅខាងលើបាត់ទៅហើយ។

ងាកមកមើលខាងផ្ទះលោកស្រីចនឯនេះវិញកំពុងតែរៀបចំហើយភ្ញៀវក៏មកបណ្តើរៗជុងហ្គុកស្រពោនពេញមួយថ្ងៃចិត្តនឹកដល់តែប្រពន្ធនៅផ្ទះ។

<<សូមអញ្ចើញលោកចនជុងហ្គុកនិងកូនក្រមុំឡើងលើឆាក>> ពិធីការិនី

<<តោះលោកប្តី>>ជីយ៉ាងអោបដៃជុងហ្គុកទាំងញញឹមថែមហៅជុងហ្គុកថាជាប្តីទៀតផង។

<<តើលោកចនជុងហ្គុកព្រមទទួលអ្នកនាងជីយ៉ាងធ្វើជាភរិយាទេ>>អាចារ្យ

<<អត់ទេ>>ពីរមាត់យ៉ាងខ្លីតបទៅអាចារ្យធ្វើអោយភ្ញៀវនាំគ្នាភ្ញាក់ផ្អើកគ្រប់គ្នា។

<<ហេតុអ្វីទៅ..តើលោកចនជុងហ្គុកគ្រាន់តែចង់ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើកមែនទេ?>>អាចារ្យ

<<មិនមែនខ្ញុំមានប្រពន្ធកូនហើយតែម៉ាក់ខ្ញុំនិងស្រីពិសម្នាក់នេះបង្ខំខ្ញុំតែប៉ុណ្ណោះ>>ជុងហ្គុកនិយាយត្រង់ៗធ្វើអោយអ្នកស្រីចនចាប់ផ្តើមឆាបឆេះ។

<<ចុះ..>>

<<សួស្តីភ្ញៀវកិត្តិយសទាំងអស់គ្នាដែរនៅទីនេះ>>អាចារ្យនិយាយមិនទាន់ចប់ផងក៏មានសម្លេងស្រួចស្រេះហោះកាត់ត្រចៀកគ្រប់គ្នាក៏ងាកមើល។

រឿង🌻ឥទ្ធិពលស្នេហា🦋Onde as histórias ganham vida. Descobre agora