EP:14បងចង់បានកូនទេ?

267 8 0
                                    

<<គឺអូនមីនយល់ច្រលំបន្តិចនិងណាប៉ាអញ្ចឹងខ្ញុំសុំឡើងទៅខាងលើសិនហើយ>>ស៊ូហ្គាក៏រត់ឡើងទៅខាងលើរកជីមីនមិនដែរមកផងមិចដឹងថាបន្ទប់ជីមីនមួយណាទៅ។

តុតុតុ

<<អ្នកណា?>>កំពុងតែក្តៅចិត្តហុយដូចផ្សែងផងមិនដឹងថាអ្នកណាមកគោះទ្វាទេ។

<<គឺបង..បងមក..អូយ>>

ប្រាវ**ស៊ូហ្គាឮសម្លេងជីមីនហើយក៏បើកទ្វាចូលមកតែក៏ត្រូវជីមីនគប់ថូផ្កាមកចំក្បាលបែករហូតហូឈាមចេញមក។

<<នេះអូនធ្វើឆ្កួតស្អីជីមីន!!>>ស៊ូហ្គាក៏ស្រែកសម្លុតទៅជីមីនយ៉ាងខ្លាំងលាន់ពេញបន្ទប់។

<<ឆ្កួត?ចុះបងមិនឆ្កួតទេហេស៎>>ជីមីនក៏ស្រែកដាក់នាយវិញ

<<ចុះអូនមានសួរបងទេថាវាជាការពិតឬអត់សូម្បីតែបងចង់បកស្រាយក៏អូនមិនស្តាប់..អូនគិតថាខ្លួនឯងត្រូវទៀតឬ>>ស៊ូហ្គានៅតែស្រែកសម្លុតជីមីនមិនឈប់ឈាមនាយក៏ហូមកច្រើន។

<<បងគិតថាអូនខុសឬ?>>ជីមីនក៏ស្រែកតបទៅនាយវិញទាំងភ្នែករលីងរលោង។

<<មិនទាន់រៀបការផងចរិកអូនបែបនេះ..អូនមិនទុកចិត្តបងអូនមិនជឿបង..យកគ្នាបានយូឬអត់បើអញ្ចឹងនោះ>>សម្លេងឈ្លោះទាស់ទែងគ្នាឮកាន់តែខ្លាំងរហូតឮដល់លោកផាកនៅជាន់ក្រោមធ្វើអោយគាត់នៅមិនសុខចង់ឡើងមកសួរនាំតែមិនហ៊ាន។

<<លោកចេញទៅ..ហុឹក.ចរិកមិនល្អទេលោកទៅវិញទៅ..ខ្ញុំមិនត្រូវការលោកទៀតទេ..ហុឹកៗចេញទៅៗ>>ជីមីនយំស្រែកដេញស៊ូហ្គាអោយចេញពីបន្ទប់ខ្លួនដោយប្តូរសព្វនាម។

<<ហុឹស..>>ស៊ូហ្គាមិនមាត់ហើយក៏ដើរទៅវិញទៅទុកអោយជីមីនអង្គុយយំម្នាក់ឯងយ៉ាងខ្លាំង។

<<ហុឹក..ៗៗបើមិនកើតមិនបាច់យកគ្នាទេ..ហុឹក.>>ជីមីនអង្គុយយំខ្ទប់មុខក្នុងបន្ទប់

<<អ៎ា!!មកវិញហើយមានរឿងអីមែនទេបានជាឮសម្លេងខ្លាំងម្ល៉េះ?>>លោកផានក៏សួរទៅស៊ូហ្គា

<<គ្មានអីទេប៉ាខ្ញុំទៅវិញហើយ>>ស៊ូហ្គាខ្ទប់ក្បាលដើរចេញទៅវិញបាត់។

រឿង🌻ឥទ្ធិពលស្នេហា🦋Tempat cerita menjadi hidup. Temukan sekarang