EP:27មិនចង់ឃើញប្តីកំព្រា

262 13 0
                                    

ព្រឹកថ្ងៃថ្មីនៅផ្ទះរបស់ជុងហ្គុកនាយកំពុងតែលេងជាមួយកូនប្រុសឯប្រពន្ធកំពុងតែធ្វើម្ហូបអោយប្តី។មើលទៅពួកគេសប្បាយរីករាយណាស់។

<<មកហើយៗបងញុាំបាយទុកអាកូនពូជអោយអ៊ំមើលសិនទៅ>>ថេយ៉ុងលើកម្ហូបមកដាក់តុអ្នកបម្រើក៏ដួសបាយ។

<<បាត..សឺតៗៗ>>ជុងហ្គុកក៏ដើរមកថើបប្រពន្ធបីបួនខ្សឺតទាំងញញឹមស្រស់ខ្លាំងណាស់។

<<បងថើបមិនធុញទេហេស៎តាំងពីម្សិលថើបៗឡើងចង់សឹកថ្ពាល់ហើយ>>រាងតូចដាក់គូទអង្គុយក៏និយាយទៅកាន់ប្តី។

<<មិនធុញទេមានតែចង់ថើប24ម៉ោងរាល់ថ្ងៃ>>ជុងហ្គុកនៅតែរក្សារស្នាមញញឹមចំពោះប្រពន្ធមិនប្រែ។

<<បងភ្លែកណាស់>>ថេយ៉ុងបានត្រឹមតែញញឹមដាក់ប្តីហើយគិតក្នុងចិត្ត។

ក្រោយពីញុាំបាយហើយជុងហ្គុកក៏នាំប្រពន្ធដើរលេងនៅខាងក្រៅពីមុនជុងហ្គុកមិនហ៊ានអោយថេយ៉ុងទៅក្រៅទេខ្លាចគេឆក់បាត់។តែពេលនេះប្រហែលជាត្រូវអោយគេឃើញមុខខ្លះហើយ។

<<Wowលោកប្តីមើលទៅទំនងណាស់អូនចង់ញុាំ>>ថេយ៉ុងដើរមកចំតូបលក់នំក៏ប្រាប់ប្តី

<<ចាំបងទិញអោយ>>នាយញញឹមអង្អែលក្បាលថេយ៉ុងហើយក៏ទៅទិញអោយប្រពន្ធ។

<<អូនស្អាតណាស់ថេយ៉ុង>>អង្គុយមើលប្រពន្ធញុាំសុខៗជុងហ្គុកក៏សរសើរប្រពន្ធ។

<<អូនស្អាតស្រាប់ហើយមិនបាច់សរសើរទេ>>ថេយ៉ុងក៏តបទាំងមិនបញ្ឆប់ការញុាំ

<<សឺត!អូនស្អាតជាងគេលើលោកស្អាតជាងមនុស្សដែរបងធ្លាប់ឃើញទៅទៀត>>

<<បងកើតអីថ្ងៃនេះ?មិនមែនក្តៅខ្លួនឯណាហី?>>ដោយសារតែថេយ៉ុងមិនយល់ពីសម្តីប្តីក៏ចេះតែចាក់បណ្តោយ។

<<តោះពួកយើងទៅមើលកុនល្អទេបងមិនដែរនាំអូនមើលកុនទេ>>

<<មែនហើយតោះឆាប់ឡើងអូនចង់មើលកុន>>ថេយ៉ុងក៏កញ្ច្រោលមុនប្តីទៅទៀត។

ពីរនាក់ប្តីប្រពន្ធក៏នាំគ្នាទៅទិញសំបុត្រកុនហើយក៏ចូលមើលយ៉ាងសប្បាយ។លុះល្ងាចទើបពួកគេត្រឡប់ទៅផ្ទះវិញក្នុងមួយថ្ងៃនេះជុងហ្គុកចំណាយពេលដើរលេងជាមួយប្រពន្ធច្រើនណាស់ហើយក៏មានក្តីសុខខ្លាំងណាស់ដែរ។

រឿង🌻ឥទ្ធិពលស្នេហា🦋Where stories live. Discover now