EP:19យ៉េកៗៗៗខ្ញុំមានកូនហើយយ៉េកខ្ញុំជិតក្លាយជាប៉ាគេហើយ

285 11 0
                                    

<<ខ្ញុំកើតអី?ហេតុអីក៏ពិនិត្យអេគោមទៀត?ហុឺៗៗ>>រាងតូចគិតក្នុងចិត្តព្រមទាំងយំក្នុងចិត្តទៀតផង។

<<Wowហេតុអីក៏អស្ចារ្យម្ល៉េះ?>>អ្នកគ្រូពេទ្យមើលបណ្តើរនិយាយបណ្តើរទាំងភ្ញាក់ផ្អើល។

<<ខ្ញុំកើតអ្វីមែនទេអ្នកគ្រូ?>>រាងតូចចាប់ផ្តើមភ័យ

<<គឺ..ហុឹម..ចុះទៅបង្វិលខ្លួនមួយជុំ>>អ្នកគ្រូពេទ្យនិយាយទាំងញញឹមខ្ចឹប។

<<អឺ🧍>>រាងតូចក៏បង្វិលខ្លួនអោយអ្នកគ្រូពេទ្យមើល។

<<អញ្ចឹងតើបានជាពិសេសម្ល៉េះ..>>អ្នកគ្រូពេទ្យមើលហើយក៏និយាយ

<<ខ្ញុំ..ខ្ញុំកើតអ្វីមែនទេអ្នកគ្រូ>>

<<អបអរសាទរផងពេលនេះភរិយាលោកចនក្លាយជាអ៊ាប់ប៉ាគេហើយ>>អ្នកគ្រូពេទ្យនិយាយហើយរាងតូចក៏ឈភាំង។

<<អ៊ាប់ប៉ា...?នេះខ្ញុំមានកូន?>>រាងតូចសួរទាំងភ្នែកស្លើរ។

<<ពិតមែនហើយព្រោះអ៊ាប់ប៉ាតូចជាមនុស្សប្រុសដែរកម្រជាងគេ..ទារកមានអាយុមួយខែប្រាំមួយថ្ងៃហើយរីករាយណាស់លោកចនច្បាស់ជាសប្បាយចិត្តជាមិនខានទេ>>

<<អឺអ្នកគ្រូមនុស្សប្រុសអាចមានកូនបែបនេះចុះពេលពពោះដូចមនុស្សស្រីទេ?>>រាងតូចសួរទាំងត្រេកអរ។គេមានកូនហើយសប្បាយចិត្តណាស់ប្តីគេនិងស្រឡាញ់គេ។

<<រឿងនេះអ្នកគ្រូមិនដឹងច្បាស់ទេព្រោះអ្នកគ្រូទើបតែជួបមួយនេះឯង..តែមិនអីទេថ្នមខ្លួនបន្តិចណាកុំកញ្ឆក់កញ្ឆែងពេកឮទេបើសិនពោះធ្វើទុកឮរីកពោះអីឆាប់មកមន្ទីរពេទ្យភ្លាមណា>>

<<បាតអ្នកគ្រូ..អញ្ជើញខ្ញុំអាចទៅបានហើយមែនទេ>>រាងតូចឮហើយកាន់តែសប្បាយចិត្តលើសដើម។

<<ច៎ាបានហើយ..ចេញទៅកន្លែងលោកចនសិនទៅណាចាំអ្នកគ្រូរៀបចំក្រអាស់បញ្ចាក់ការឆ្លុះអ៊េគោមអោយ>>

<<បាតអ្នកគ្រូអគុណខ្លាំងណាស់..ហុឹក>>រាងតូចសំពះអគុណអ្នកគ្រូហើយទឹកភ្នែកមួយតំណក់ក៏ធ្លាក់ចុះមក។

រឿង🌻ឥទ្ធិពលស្នេហា🦋Where stories live. Discover now