EP:05ហុឹម..ធ្វើខ្លួនអីក៏ធ្វើម្លឹងៗ

460 17 0
                                    

<<កុំឡប់សតិពេកអាគុក..បិតភ្លើងគេងទៅ>>ជុងហ្គុកក៏ឈប់គិតអីផ្តេសផ្តាសទៀតហើយក៏បិតភ្លើងគេងលង់លក់ទៅ។

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាថ្ងៃដែររាងតូចថេយ៉ុងបានចូលរៀនសាលានិងគេកាលនៅតូចគេរៀននៅ មណ្ឌលកុមារកំព្រាបានតិចតួច។

<<ឡា..ឡា..ឡា..យ៉េស!បុិននិងស្អាតហើយធ្វើធម្មតាៗទៅកំអោយគេច្រណែន>>រាងតូចអង្គុយមុខកញ្ចក់មើលសម្រស់ខ្លួនឯងទាំងជឿកជាក់គេងើបធ្វើខ្លួនតាំងពីម៉ោង05:00ទាបភ្លឺឯនោះ។

<<យ៉ាក!!ហុឺយ..លោកមកឈអីនៅទីនេះ?>>ដើរទៅបើកទ្វាជាមួយ ឯកសណ្ឋានសិស្សបម្រុងទៅខាងក្រោមតែក៏វាក់អឺជាមួយជុងហ្គុក។

<<ហុឹម..ធ្វើខ្លួនអីក៏ធ្វើម្លឹងៗ>>ជុងហ្គុកឈសម្លឹងមើលរាងតូចលើក្រោមហើយក៏គិតក្នុងចិត្ត។ក្មេងនេះគ្រាន់តែទៅសាលាសោះតែងនោះតែង។

<<មើលអី!!រោគចិត្តទេដឹង>>រាងតូចខ្ទប់ទ្រូងនិយាយទៅជុងហ្គុកទាំងសម្លក់ថ្ងេវ។មើលនោះមើលតិចចាប់ខ្វាចលូវ។

<<មើលលេងមិនបានហេស៎?>>ជុងហ្គុកមានបំណងញ៉ោះរាងតូចក៏និយាយឌឺទៅវិញ។

<<របស់ឯកជនមិនមែនសារធារណៈទេហាមមើល🙄>>ថាហើយរាងតូចក៏រត់ចុះទៅខាងក្រោមបាត់ធ្វើអោយជុងហ្គុកឈសើចម្នាក់ឯង។

ចុះមកដល់ខាងក្រោមអ្នកបម្រើនៅក្នុងផ្ទះក៏មើលមករាងតូចគ្រប់គ្នាដោយកែវភ្នែកងឿងឆ្ងល់។ព្រោះថាតាំងពីដើមមកជុងហ្គុកមិនដែរយកចិត្តទុកដាក់ជាមួយអ្នកណាទេ។

<<មើលអី..មិនដែលឃើញមនុស្សឬ?>>រាងតូចដាក់ខ្លួនអង្គុយទាំងសម្លក់ទៅអ្នកបម្រើ។មកសម្លឹងនោះសម្លឹងខូចអារម្មណ៍អស់ហុឺយ!!។

<<រឹកសម្បើមណាស់អាក្មេងអត់មែ៉ឪ..>>ម៉ូឈីក៏និយាយខ្សឹបដាក់អ្នកបម្រើគ្នាគេតែក៏ឮដល់រាងតូច។

<<យើងអត់ម៉ែឪវាយ៉ាងមិច!!ទើសក្បាលស្អីនាងឯងនាងកញ្ចះគេ..>>គ្រាន់តែឮស្រីនោះនិយាយដើមខ្លួនរាងតូចក្តៅស្លឹកត្រចៀកតែម្តង។ហើយក៏ស្រែកថាអោយវិញយ៉ាងចាស់ដៃ។

រឿង🌻ឥទ្ធិពលស្នេហា🦋Where stories live. Discover now