EP:28 20000$

272 8 0
                                    

ថ្ងៃត្រង់បន្តិចនាយប៊ីនក៏មកភូមិគ្រឹះវិញព្រោះទៅផ្ទះអុីនឈូប៉ុន្មានថ្ងៃនេះមិនបានប្រាប់ចាហ្វាយផង។

<<ចាហ្វាយហ៎ា!!>>នាយប៊ីនឃើញជុងហ្គុកនិងថេយ៉ុងកំពុងតែអង្គុយលេងជាមួយកូនក៏ចូលទៅនិយាយទាំងអឹមអៀន

<<អីអាប៊ីន..>>

<<អឺ..ខ្ញុំ>>

<<ខ្ញុំស្អីឆាប់និយាយមកក្បាច់ក្បូរសម្បើមណាស់ឯង>>

<<គឺខ្ញុំចង់អោយចាហ្វាយទាំងពីរធ្វើជាមេបារបស់ខ្ញុំហើយទៅចូលស្តីដណ្តឹងអុីនឈូអោយខ្ញុំបានទេទាន>>នាយប៊ីននិយាយទាំងបិតភ្នែក

<<ហុឹសៗធ្វើដូចចង់ងាប់អញ្ចឹង..ទៅពេលណា>>ជុងហ្គុកនិងថេយ៉ុងក៏សើច

<<ស្អែកនេះណាចាហ្វាយ>>

<<បានមិនអីទេ..ស្អែកនេះចាំយើងទៅ>>ជុងហ្គុក

<<អគុណចាហ្វាយខ្លាំងណាស់>>មូលហេតុដែរនាយប៊ីនអោយជុងហ្គុកនិងថេយ៉ុងធ្វើមេបាព្រោះតែនាយជាកូនកំព្រាហើយណាមួយគេរស់នៅជាមួយជុងហ្គុកតាំងពីរមិនទាន់ដឹងក្តី។គេមិនយកលោកចននិងអ្នកស្រីចនធ្វើមេបាព្រោះនាយមិនសូវស្និទ្ធជាមួយគាត់ទេ។

ស្អែកឡើងក៏បានមកដល់ជុងហ្គុកក៏នាំប្រពន្ធទៅផ្ទះអុីនឈូនៅប៊ូសានក្នុងឡានមានទាំងផ្លែឈឺនំទឹកក្រូចជាច្រើន។

<<សួស្តីអ្នកមីង>>ជុងហ្គុកនិងថេយ៉ុងចុះពីលើឡានឃើញម៉ែអុីនឈូកំពុងតែស្រោចផ្កាមុខផ្ទះ។

<<អស៎..លោកម្ចាស់ចនទេហេស៎..អញ្ជើញចូលក្នុងសិនទាន>>គាត់មិនទាន់ដឹងរឿងទេ

<<ចុះឯណាប្តីអ្នកមីងនោះគាត់ទៅណាហើយ>>ថេយ៉ុង

<<ថ្ងៃនេះទំនេរគាត់នៅខាងក្រោយផ្ទះឯនោះ>>

<<ហៅមកជួបខ្ញុំបន្តិចហើយចុះអុីនឈូ>>

<<ច៎ាចាំបន្តិចទានខ្ញុំទៅហៅអោយ>>គាត់ក៏ដើរទៅខាងក្រោយផ្ទះចៃដន្យអុីនឈូចុះមកពីខាងលើល្មម។

<<ចុម!នេះលេងមែនទែន>>អុីនឈូសម្លឹងមុខនាយប៊ីនទាំងនិយាយតិចៗ

រឿង🌻ឥទ្ធិពលស្នេហា🦋Tempat cerita menjadi hidup. Temukan sekarang