Episode 50 : អ្នកម៉ាក់ ?

Magsimula sa umpisa
                                    

" ខ្ញុំម៉េចនឹងដឹងទៅ " អុីលីហ្សា តបទាំងធ្វើទឹកម្ខមិនដឹងខ្យល់អីដាក់រាងក្រាស់ ។

" ឆាប់និយាយភ្លាមមក មីនអុីលីហ្សា នាងយក ថេយ៍ ទៅលាក់ទុកឯណា ?? " ជុងហ្គុក សួរទាំងប្រឹងទប់ចិត្តខឹង ក្នុងទ្រូងក្តៅដូចគេដុតភ្លើង ។

" គេជាមនុស្សរបស់បងមិនចឹង ហេតុអីបងមកសួរខ្ញុំទៅវិញ ??? " ម្តងនេះ ជុងហ្គុក ក៏លើកដៃទាំងគួរមកចាប់ស្មារបស់នាយយ៉ាងណែនព្រមទាំងអង្រួនស្រែកទាមទារចម្លើយឡើងតឹងសសៃក ។

" កុហក នាងឆាប់ប្រាប់ការពិតភ្លាមមកថានាងយក ថេយ៍ ទៅលាក់ឯណា ? "

" ម៉ាក់អោយគេយកក្មេងនោះចងបោះចូលក្នុងទន្លេបាត់ហើយ " ម៉ាក់របស់ ជុងហ្គុក លូកមាត់ឆ្លើយជំនួសធ្វើអោយ Billionaire ងាកទៅរកគាត់យ៉ាងរហ័សព្រមទាំងនឹកហួសចិត្តនូវអ្វីដែលគាត់បាននិយាយ ថេយ៍ ធ្វើអីខុសគេទៅមានគំនុំជាមួយគាត់តាំងពីពេលណា ហេតុអ្វីគាត់ធ្វើបែបនោះ ?

" អ្នកម៉ាក់..... "

" ឈប់ខ្វាយខ្វល់ជាមួយក្មេងនោះទៅ ជុងហ្គុក កូនជាមនុស្សប្រុសម៉េចនឹងអាចស្រឡាញ់មនុស្សប្រុសដូចគ្នា ? "

" ហើយចុះវាយ៉ាងម៉េច ? ពួកខ្ញុំស្រឡាញ់គ្នាតែពីរអ្នកប៉ុណ្ណោះហេតុអ្វីគ្រប់គ្នាចូលចិត្តមកឈឺឆ្អាលម្ល៉េះ បេះដូងខ្ញុំជីវិតខ្ញុំ ខ្ញុំស្រឡាញ់មនុស្សស្រីឬមនុស្សប្រុសឬថ្ងៃក្រោយខ្ញុំទៅជាបែបណាក៏នៅតែជាជីវិតខ្ញុំដែរ ហេតុទើសទាល់ខ្លាំងម្ល៉េះ ??? " ជុងហ្គុក ទម្លាក់ដៃចុះពីស្មារបស់ អុីលីហ្សា ហើយក៏សួរទៅម៉ាក់របស់គេទាំងកែវភ្នែកបង្ហាញពីភាពតូចចិត្តនិងអស់សង្ឃឹម ។ គាត់មិនបំពេញតួនាទីជាម្តាយគេមិនថាទេ ប៉ុន្តែគាត់ថែមទាំងប្រឆាំងស្នេហារបស់គេទៀត តើគាត់ស្រឡាញ់គេទេ ឬមួយក្នុងនាមជាម្តាយម្នាក់គាត់មិនអាចស្របតាមចិត្តគំនិតផ្ទាល់របស់គេបាន ។

" ខ្ញុំនៅស្រឡាញ់នៅគោរពទើបហៅថាម៉ាក់ ប៉ុន្តែបើសិនជាម៉ាក់យកពាក្យមួយម៉ាត់នេះមកគាបសង្កត់ខ្ញុំដើម្បីអោយទៅរៀបការជាមួយអ្នកផ្សេងក្រៅពី ថេយ៍ អ៊ីចឹងម៉ាក់ចាត់ទុកថាគ្មានកូនប្រុសម្នាក់នេះទៅចុះ ទ្រព្យសម្បត្តិរបស់ម៉ាក់ប៉ុណ្ណាក៏ខ្ញុំមិនប៉ះដែរ ខ្ញុំគ្រាន់តែដើរចេញដោយកាន់ដៃរបស់ ថេយ៍ ម្នាក់ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ " ជុងហ្គុក បន្តនិយាយទោះបីពេលនេះ ថេយ៉ុង មិនបាននៅជិតក៏ដោយ ។

" ចុះក្មេងនោះ ពេលឯងគ្មានអ្វីៗដូចពេលនេះគេនឹងនៅជាមួយឯងទេ ? "

" គេនឹងនៅជាមួយខ្ញុំ ព្រោះគេស្រឡាញ់ខ្ញុំខ្លាំងណាស់ " ជុងហ្គុក ឆ្លើយទៅគាត់ច្បាស់ៗ ព្រោះគេជឿជាក់លើស្នេហារបស់គេនិង ថេយ៉ុង ជាស្នេហាបរិសុទ្ធនិងពិតប្រាកដ ។ គេនៅជាមួយ ថេយ៉ុង មិនយូរទេ តែក៏អាចដឹងច្បាស់ កែវភ្នែកដែល ថេយ៉ុង សម្លឹងមកគេបរិសុទ្ធស្មោះត្រង់និងពេញទៅដោយក្តីស្រឡាញ់ទោះពេលខ្លះគេងរងក់រករឿងនិយាយរឿងរបស់ញ៊ាំឬក៏លុយក៏ដោយតែគេគ្រាន់លេងតាមចរិតក្មេងរបស់គេប៉ុណ្ណោះ កាតខ្មៅដែលនាយអោយគេ គេតែងតែយកទៅសន្សំទុកក្នុងប្រអប់មួយ នាយបានឃើញ ដូច្នេះនាយគឺជឿជាក់លើគេ ។

" បងច្បាស់ដល់ម្លឹងហ្ហេស៎ ? " អុីលីហ្សា ក៏សួរទាំងសម្លឹងមុខសង្ហារបស់ ជុងហ្គុក គេស្រឡាញ់ ថេយ៉ុង ខ្លាំងយ៉ាងនេះទោះបង្ខំដល់ស្លាប់ក៏ដោយគេម៉េចនឹងព្រមរៀបការជាមួយនាងទៅ ។

" មែនហើយ ព្រោះគេស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់គេ ខ្ញុំមិនអាចរស់គ្មានគេទេ ព្រោះគេជាហេតុផលដែលធ្វើអោយខ្ញុំខំប្រឹងរស់បន្តខុសពីពេលដែលគ្មានគេ ខ្ញុំតែងតែរស់ពឹងលើលុយកម្ចាយលើស្រីមួយពេលៗវាគួរអោយធុញទ្រាន់ខ្លាំងណាស់ រស់នៅតែម្នាក់ឯងដោយមិនបានទទួលភាពកក់ក្តៅគឺឯកាណាស់ "

To be Continued🍓🚬

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Tahanan ng mga kuwento. Tumuklas ngayon