Episode 39 : ចនជុងហ្គុក ខ្ញុំនឹងធ្វើឲ្យបងស្តាយក្រោយ...

4.3K 418 9
                                    

ជុងហ្គុក ក៏បន្តឹងរង្វង់ដៃអោប ថេយ៉ុង កាន់តែណែនដូចគ្នានាយក៏ស្រឡាញ់គេខ្លាំងណាស់ដែរគឺខ្លាំងបំផុតរហូតមិនអាចវាស់ទំហំបាននោះទេ ។

" បារីក៏ស្រឡាញ់ស្រ្តបឺរីដូចគ្នា " Billionaire អោបរាងតូចកាន់តែណែនហើយក៏បិទភ្នែកសម្ងំនៅស្ងៀមស្ងាត់អស់មួយសន្ទុះទើបនាំ ថេយ៉ុង ទៅងូតទឹកមុននឹងស្លៀកពាក់ចុះមកញ៊ាំបាយវិញ ។

ក្នុងតុបាយដែលមានមុខម្ហូបជាច្រើនហើយថែមទាំងគួរអោយចង់ញ៊ាំតែ ថេយ៉ុង បែរជាអង្គុយជ្រុំបាយក្បែរ ជុងហ្គុក យ៉ាងស្ងៀមស្ងាត់ទៅវិញ គេតប់ប្រមល់លេបអ្វីក៏មិនចូលដែរសូម្បីតែទឹកព្រោះតែតុបាយដែលគេធ្លាប់អង្គុយញ៊ាំជាមានក្តីសុខជាមួយ ជុងហ្គុក ពេលនេះក៏ថែមវត្តមានរបស់ អុីលីហ្សា មកម្នាក់ទៀត បើនាងជាភ្ញៀវវាមិនជាបញ្ហាទេតែនាងមកមិនមែនក្នុងនាមជាភ្ញៀវតែមកក្នុងនាមជាប្រពន្ធដែលម៉ាក់របស់ Billionaire រូបសង្ហារើសអោយនាយ ។

ហើយកុំថាឡើយតែ ថេយ៉ុង ដែលលេបបាយមិនចូលនោះសូម្បីតែ ជុងហ្គុក ក៏ហាក់ដូចជាមិនឃ្លានដូចគ្នាលើកលែងតែ អុីលីហ្សា ប៉ុណ្ណោះដែលអង្គុយញ៊ាំធម្មតា ។

" បងចង់ទៅណា ? " អុីលីហ្សា សួរឡើងខណៈពេលដែល ជុងហ្គុក ក្រោកឡើងព្រមគ្នានឹង ថេយ៉ុង ថែមទាំងធ្វើដូចជាចង់ចេញទៅណាទៀតផងទើបនាំអោយ Billionaire រូបសង្ហាជ្រួញចិញ្ចើមងាកមកតបតនាងទាំងធុញថប់ពេញបន្ទុក ។

" ឬមួយខ្ញុំត្រូវរាយការណ៍ប្រាប់នាងសិនទើបអាចទៅណាបាន ? យល់ល្អនាងចុះបញ្ជីមកធ្វើជាម៉ាក់ខ្ញុំតែម្តងទៅ "

" បង ជុងហ្គុក " គួរអោយខឹងទេ តើប៉ុន្មានដងហើយដែលគេមិនដែលទុកមុខអោយនាង ? នាងគ្រាន់តែសួរនាំធម្មតាប៉ុណ្ណោះចាំបាច់គេតបដូច្នេះដែរហ្ហេស៎ យ៉ាងហោចណាស់ក៏យល់ថានាងក៏ជិតក្លាយជាប្រពន្ធគេផងទៅចុះ ។

" ចាំទុកណា មីនអុីលីហ្សា នាងកុំមកចង់ត្រួតត្រាលើខ្ញុំអោយសោះ មិនបាច់អាងអ្នកម៉ាក់ហើយចង់ធ្វើអីស្រេចតែចិត្តនោះទេបើមិនដូច្នេះទេកុំថាខ្ញុំអាក្រក់ " ជុងហ្គុក ស្រដីឡើងដោយការប្រមានមុខមាំទៅ អុីលីហ្សា រួចទើបក្រៀកចង្កេះតូចរបស់ ថេយ៉ុង ចេញទៅខាងក្រៅដោយមិនខ្វល់ពីនាងក្រមុំដែលអង្គុយនៅតុបាយដែលកំពុងជិតចេញផ្សែងតាមត្រចៀកនោះឡើយ ។ ចង់នាងយ៉ាងម៉េចក៏ដោយខឹងគេរហូតចេញផ្សែងតាមត្រចៀកឬដាច់សសៃឈាមក៏ដោយក៏គេមិនខ្វល់ឡើយយ៉ាងហោចណាស់បើនាងស្លាប់គេយកទៅបញ្ចុះឬក៏បញ្ជូនសាកសពនាងទៅអោយម៉ាក់គេវិញក៏បាន មិនមែនគេចិត្តខ្មៅឬចិត្តអាក្រក់ទេតែគឺមកពីនាងមុនដែលចូលមកធ្វើជាមនុស្សអាក្រក់ដែលបំបែកគេជាមួយ ថេយ៉ុង នាងកាន់តែចង់រៀបការគេនឹងកាន់តែអាក្រក់ដាក់នាងដូចគ្នាហើយក៏ចាំមើលថានាងទ្រាំបែបនេះបានប៉ុន្មានថ្ងៃទៀត ?

" ចនជុងហ្គុក ខ្ញុំនឹងធ្វើអោយបងស្តាយក្រោយ " អុីលីហ្សា សម្លក់អ្នកដែលដើរចេញទៅទាំងគុំគួន ដៃក៏ក្តាប់សឹងតែបាក់ម្រាមទាំងដប់ តាំងពីកើតមករហូតបានធំប៉ុណ្ណេះនាងមិនដែលបាក់មុខដូចជាពេលមកនៅជាមួយ ជុងហ្គុក ឡើយហើយគ្រប់យ៉ាងដែលបណ្តាលអោយនាងបាក់មុខម្តងហើយម្តងទៀតបែបនេះគឺដោយសារតែ ថេយ៉ុង ប្រាកដណាស់  ។

Skip៚
" បារីចង់ទៅណា ? " បើកឡានចេញឆ្ងាយពីវិមានមួយស្របក់ទើប ថេយ៉ុង ដាច់ចិត្តងាកទៅសួរ Billionaire រូបសង្ហាដែលកំពុងតែផ្តោតលើការបើកបរនោះ ។

  " ទៅញ៊ាំអីនៅខាងក្រៅ " ជុងហ្គុក តបទាំងផ្តោតលើការបើកបរដូចដើមដៃដៃម្ខាងក៏លូកមកចាប់ដៃរបស់ ថេយ៉ុង យកទៅកាន់យ៉ាងណែនមីននឹងលើកទៅថើបហើយ ថេយ៉ុង ក៏ញញឹមស្រាលស្ងៀុមអោយ Billionaire ថើបទាំងពេញចិត្ត ។

  " ឃ្លានណាស់ " បានបន្តិច ថេយ៉ុង ក៏ស្រដីឡើងទាំងញិកញ៉ក់ដាក់ ជុងហ្គុក ព្រមទាំងពេបមាត់ហើយលើកដៃម្ខាងទៀតមកអង្អែលពោះត្អូញប្រាប់ទៅរាងក្រាស់ ។ ជុងហ្គុក លឺបែបនេះក៏សើចបន្តិចទើបតបគេ :

  " ឃ្លានបារីមែនទេ ជក់មួយខ្សឺតទេ ? "

  " អត់ទេ មិនចង់ជក់បារីទេខ្លាចខូចសុខភាព " ថេយ៉ុង កីគ្រវីក្បាលបដោសេធព្រោះកាត់ន័យយល់ពីសម្តីរបស់ ជុងហ្គុក បាន ។

  " បារីនេះជក់មិនខូចសុខភាពទេធានាបានណា "

  " យ៉ាងណាក៏មិនចង់ជក់ដែរ " លឺដូច្នេះ Billionaire ក៏ធ្វើជាពេបមាត់ងរភ្លាម ។

  " ស្អប់ខ្ពើមគេណាស់មែន សំណូមពរអោយជក់ហើយមិនចង់ជក់ទៀត ខូចចិត្តដល់ហើយ "

  " អូហួយយ៎...នេះងរមែនទេ ? "

  " អត់បានងរទេ " ជុងហ្គុក ប្រកែកប៉ុន្តែទឹកមុខវិញបង្ហាញចេញមកយ៉ាងច្បាស់ជាកំពុងងរងក់ដាក់ ថេយ៉ុង ។ រាងតូចក៏សើចចេញមកព្រោះពេលបែបនេះ ជុងហ្គុក ឡើងដូចប៊េប៊ីតែម្តង ប៉ុន្តែថប់ប៊េប៊ី:( មិនមែនប៊េប៊ីនៅក្រោមទេព្រោះមុខខ្ជូតមែនតែមាឌដូចកីឡាកាសមិនខុសទេ ។

  " កុំងរអីណ៎ ចាំគេជក់មួយខ្សឺតក៏បាន " គ្រាន់តែលឺបែបនេះ ជុងហ្គុក ក៏ញញឹមក្បួចតែម្តងមុននឹងអោនមុខសង្ហាទៅកៀកនឹងរាងតូចដើម្បីអោយគេស្រួលជក់ថ្ពាល់នាយមួយខ្សឺត ។

  " សឺតត៎...គេជក់ហើយកុំងរទៀតណា "

  " ជក់មាត់តិចទៀតមកបាត់ងរភ្លាមម៉ង យាយមែន "

To be Continued. 🍓🚬

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now