Episode 33 : ផ្ទះបាយអង្រួនចិត្ត...

4.9K 491 3
                                    

" មួយនេះផ្អែមណាស់ " ថេយ៉ុង លើកស្រ្តបឺរីដែលគេខាំបានបន្តិចហុចអោយទៅ ជុងហ្គុក ព្រោះចង់បញ្ចុកនាយព្រមទាំងប្រាប់ដោយស្នាមញញឹមពីរសជាតិរបស់វាទៀតផង ។ ហើយពេលបានឃើញស្នាមញញឹមស្រស់របស់រាងតូចដូច្នេះ ជុងហ្គុក ក៏ស្បើយនូវអារម្មណ៍មួម៉ងមុននេះរសាត់ចេញទៅបន្តិចម្តងៗទើបនាយហារមាត់ទទួលញ៊ាំស្រ្តបឺរីដែល ថេយ៉ុង បញ្ចុកមុននឹងងក់ក្បាលតិចៗដោយលើកមេដៃសសើរទៀតផង ។

" ផ្អែមពិតមែន "

" ហិហិ ចឹងញ៊ាំមួយនេះទៀតណា " បានឃើញស្នាមញញឹមផុសលើផ្ទៃមុខសង្ហាម្តងទៀតហើយ ថេយ៉ុង ក៏សើចទាំងសប្បាយចិត្តទើបលូកដៃយកស្រ្តបឺរីពីក្នុងកន្រ្តកបញ្ចុក ជុងហ្គុក មួយទៀត ។ ស្រ្តបឺរីក្នុងចំការនេះគឺសុតតែធំៗហើយផ្អែមឆ្ងាញ់ខ្លាំងណាស់ ចំណែកឯអាមានរាងតូចវិញគឺជូអែមៗជាប់មាត់តែម្តង ។ ហើយបន្ទាប់ពីឈរញ៊ាំស្រ្តបឺរីបានមួយស្របក់ហើយ ជុងហ្គុក ក៏បន្តក្រៀកចង្កេះរាងតូចដើរលេងក្នុងចំការបន្តិចទៀតមុនពេលដែលត្រឡប់ទៅវិញ ហើយក្នុងពេលដែលកំពុងដើរក៏មានសំឡេងខ្សឹបខ្សៀវបន្លឺឡើងតៗគ្នាពីមាត់កម្មករដែលនៅទីនោះ ។

" អ្នកប្រុសគឺ Billionaire ទាំងសង្ហា ថែមទាំងឆ្លាត មនុស្សស្រីក៏ច្រើន មិនចម្លែកទេបើគាត់ប្តូររសនិយមយកក្មេងប្រុសម្តងនោះ ណាមួយក្មេងនោះក៏ស្អាតជាងស្រីមុនៗដែលគាត់បណ្តើរដែរ "

" មែនហើយពេលដែលអ្នកប្រុសសប្បាយជាមួយអស់ចិត្តក៏ប្រហែលខ្ទាតដូចអ្នកមុនៗហ្នឹងក៏ថាបានព្រោះអ្នកប្រុសមិនដែលប្រាកដជាមួយអ្នកណាផងទោះបីមនុស្សស្រីមុនៗស្អាតប៉ុណ្ណាក៏ដោយ "

" អ៊ឹមម៎... "

ជុងហ្គុក លឺហើយក៏ចង់ចូលទៅស្តីអោយដូចគ្នាប៉ុន្តែ ថេយ៉ុង ក៏ចាប់ដៃរបស់នាយជាប់ឃាត់មិនអោយនាយទៅបាន ហើយពេលនាយងាកមុខមកមើលគេ គេក៏គ្រវីក្បាលហាមព្រោះមិនចង់អោយមានរឿងមិនល្អកើតឡើងច្រើនជាងនោះនៅក្នុងថ្ងៃដែលនាយនាំគេដើរលេងនៅចំការលើកដំបូងបែបនេះ ។

" តើឯងខ្លាចសម្តីដែលពួកគេនិយាយទេ ?? " ជុងហ្គុក សួរសំដៅដល់ពាក្យដែលកម្មករថាពេលនាយលេងសប្បាយជាមួយអស់ចិត្តក៏បោះបង់ចោលនោះ ថេយ៉ុង ក៏គ្រវីក្បាល ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now