Episode 16 : បើកយ៉ាងម៉េចទៅ ???

5.9K 584 5
                                    

បន្ទាប់ពីបញ្ចុកទឹកអោយចោរតូចផឹកហើយ ជុងហ្គុក ក៏ដាក់កែវនៅលើតុវិញ ចំណែកឯ ថេយ៉ុង បានត្រឹមអង្គុយស្ងៀមក្បែរនាយទាំងថ្ពាល់ក្រហមព្រឿងតែប៉ុណ្ណោះ ។

" អ្នកកំលោះងូតទឹកសិនល្អទេ នេះក៏ជិតល្ងាយណាស់ទៅហើយបើសិនជាមិនយល់ទាស់ទេសម្រាកនៅទីនេះមួយយប់ក៏បាន " ម៉ាក់ចុងរបស់ ថេយ៉ុង និយាយទាំងញញឹមពព្រាយដាក់ Billionaire រូបសង្ហា នាយក៏សម្លឹងមើលមុខចោរតូចដែលនៅកកបែរដៃហើយទើបងក់ក្បាលព្រមទាំងឆ្លើយយល់ព្រមជាមួយគាត់ ។

" បាទ " ជុងហ្គុក តបទៅគាត់ទាំងញញឹមយ៉ាងសុភាព នាយមិនដែលស្ថិតក្នុងកន្លែងតូចចង្អៀតបែបនេះពីមុនមកឡើយក៏មិនដែលគេងនៅកន្លែងដែលគ្មានម៉ាសុីនត្រជាក់ដែរប៉ុន្តែដើម្បីចោរតូចរបស់នាយទៅហើយនោះនាយក៏អាចនៅបានស្រាប់ហើយ ។

" អ៊ីចឹងអង្គុយលេងជាមួយកូន ថេយ៍ សិនចុះអ្នកកំលោះខ្ញុំទៅធ្វើអាហារទុកសម្រាប់ល្ងាចនេះ "

" អោយខ្ញុំជួយផងបានទេ ?? " ស្រ្តីចំណាស់ជាងថាចប់ហើយ ជុងហ្គុក ក៏ស្នើឡើងដោយការពេញចិត្ត ព្រោះនាយចង់ធ្វើអ្វីអោយបានខ្លះវាល្អជាងអង្គុយរងចាំស្រាប់ៗបែបនេះណាមួយក៏អាចយកពេលបាននិយាយគ្នាជាមួយម៉ាក់ចោរតូចរបស់នាយ...ទេគឺម៉ាក់ក្មេកច្រើនជាងណ៎>< ។

" Billionaire Jeon .... " ភ្លាមនោះ ថេយ៉ុង ក៏ទាញជាយអាវរបស់នាយព្រមទាំងងើយមុខឡើងហៅនាយដោយបង្អូសសម្លេងខ្សឹបៗយ៉ាងវែង នាយមកអង្គុយក្នុងផ្ទះដ៏តូចរបស់គេក្រែងចិត្ត Billionaire ដូចជានាយណាស់ទៅហើយទើបមិនហ៊ានបណ្តោយអោយនាយទៅធ្វើរឿងក្នុងផ្ទះបាយព្រោះគេក៏អាចស្មានដឹងបានថាលំដាក់ Billionaire ដូចជាច្បាស់ជារស់នៅជាមួយភាពស្រណុកសុខស្រួលមានអ្នកបម្រើឆ្វេងស្តាំតាមផ្គាប់ផ្គាន់ហើយម៉េចនឹងអាចចេះរឿងក្នុងផ្ទះបាយទៅ ។

" បាទចោរតូច " រាងក្រាស់ក៏ងាកមកតប ធ្វើអោយស្រ្តីចំណាស់លឺហើយក៏អត់ឧទានតាមពាក្យនាយហៅកូនប្រុសគាត់មិនបាន ។

" ចោរតូច ??? "

" បាទ ពិតមែនហើយគឺចោរតូច ព្រោះតែ ថេយ៍ គេជាចោរលួចបេះដូងខ្ញុំ " Billionaire រូបសង្ហារក្សាស្នាមញញឹមហើយក៏ក្រឡេកទៅតបជាមួយស្ត្រីចំណាស់ត្រង់ៗមិនបត់បែនច្រើននាំអោយ ថេយ៉ុង អៀនឡើងរឹងខ្លួនកំព្រឹសដូចស្ថិតក្នុងតំបន់ប៉ូលយ៉ាងអ៊ីចឹង...លក្ខណៈថាគេអៀននឹង Billionaire Jeon ចង់កកសសៃឈាមស្លាប់ទៅហើយ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now