Episode 35 : ប្រហើនណាស់...

4.7K 555 7
                                    

" អ្នកនាងមករកអ្នកណាដែរ ? " ដើរចូលទៅក្បែរនឹងមនុស្សស្រីប្លែកមុខហើយ ថេយ៉ុង ក៏សួរនាងឡើងទាំងគួរសមជាមួយស្នាមញញឹមស្រទន់របស់គេ ។ ភ្លាមនោះ អុីលីហ្សា ក៏ទាញវែនតាខ្មៅធំចេញពីភ្នែកមុននឹងសម្លឹងមើលលើមើលក្រោម ថេយ៉ុង ជាមួយឬកពារធ្វើដូចជារអើមគេណាស់អ៊ីចឹង ។

" យើងមករកបង ជុង គាត់នៅទេ ? " នាងក្រមុំសួរបកទៅវិញព្រមទាំងរេភ្នែកសម្លឹងរកមើលមនុស្សប្រុសដែលនាងទទួលបញ្ជាពីម៉ាក់របស់គេអោយមករៀបការជាមួយ ។ នាងចុះពីលើយន្តហោះគេក៏ដឹងតែក៏មិនទៅទទួលនេះបើសិនជានាងមិនមានអាស័យដ្ឋានដែលម៉ាក់គេអោយមកទេនោះបែបគេងនៅប្រលានយន្តហោះមិនខានឡើយ ។

" គាត់មិននៅនោះទេ អ្នកនាងមានការសំខាន់ជាមួយគាត់មែនទេ ? "

" ច្បាស់ហើយ ហើយថែមទាំងមានការសំខាន់ខ្លាំងទៀតផង " មិនអោយសំខាន់យ៉ាងម៉េចបានទៅនេះជាពិធីរៀបការមួយទាំងមូលណា ។ ចំណែកឯ ថេយ៉ុង កាលបើលឺថានាងមានការសំខាន់ជាមួយបងបារីហើយក៏នឹកចង់ខលទៅប្រាប់ ជុងហ្គុក អោយឆាប់មកវិញដើម្បីកុំអោយ អុីលីហ្សា នាងចាំយូរព្រោះគេស្មានថានាងជាដៃគូរកាងារបស់នាយមិនបាននឹកគិតថានាងជាសត្រូវដែលមកជ្រៀតបំបែកស្នេហាគេជាមួយ ជុងហ្គុក នោះឡើយ ។

" អ្នកនាងចាំត្រង់នេះសិនហើយខ្ញុំនឹងខលអោយគាត់ឆាប់មកវិញ អ៎បងជួយយកទឹកអោយអ្នកនាងនេះមួយកែវផង " ប្រាប់រួច ថេយ៉ុង ក៏ប្រាប់ទៅអ្នកបម្រើរួចទើបគេរកបម្រុងដើរទៅរកទូរស័ព្ទខលទៅ ជុងហ្គុក ប៉ុន្តែក៏ត្រូវបង្អាក់ដំណើរពេល អុីលីហ្សា បោះសំណួរមកកាន់គេ :

" ឈប់សិន...ឯងជា គីមថេយ៉ុង មែនទេ ? "

" បាទ ហេតុអ្វីអ្នកនាងស្គាល់ឈ្មោះខ្ញុំ ? " ថេយ៉ុង តបទាំងងឿងឆ្ងល់ទើបសួរព្រោះគេចង់ដឹង តាមគេខាំគេនឹងនាងគឺមិនដែលបានជួបគ្នានោះទេកាលពីមុនមកហើយចុះនាងស្គាល់ឈ្មោះគេដោយរបៀបណា ? ឬមួយ ជុងហ្គុក ជាអ្នកប្រាប់ ?

ខណៈពេលដែល ថេយ៉ុង លោតសញ្ញាសួរពេញថ្ងាស អុីលីហ្សា ក៏កួចញញឹមតិចៗ ការពិតគោលដៅដែលនាងមកកំចាត់ស្អាតបែបនេះតើស៎ទើបបានជា ជុងហ្គុក ងប់ជាមួយណាស់ ។

" រឿងអីមិនស្គាល់ទៅ បើបន្តិចទៀតយើងនឹងក្លាយជាអ្នកស្រីនៅក្នុងវិមានមួននេះ អ្នកបម្រើទាំងប៉ុន្មានយើងត្រូវតែស្គាល់ចឹងហើយ " អ្នកស្រីក្នុងវិមាន អ្នកបម្រើ ? នាងកំពុងប្រៀបធៀប ថេយ៉ុង ទៅនឹងអ្នកបម្រើមែនទេ ?

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now