Episode 48 : ចោរ...

3.1K 374 5
                                    

អុីលីហ្សា ក៏ដើរត្រឡប់ទៅបន្ទប់វិញទាំងឆេះឆួលអារម្មណ៍ក្តៅងំពេញដើមទ្រូង ទាំងកំហឹងទាំងភាពច្រណែនឈ្នានីសវាសឹងតែធ្វើអោយទ្រូងនាងបែកទៅហើយ ។

ចំណែកឯ ថេយ៉ុង ក៏ញញឹមមានក្តីសុខក្នុងរង្វង់ដៃមាំរបស់ ជុងហ្គុក មិនថាមានរឿងអ្វីនោះទេសម្រាប់គេនៅពេលខាងមុខឬក៏ថ្ងៃណាមួយតែគេសុំតែម្យ៉ាងគត់គឺសុំអោយមាន ជុងហ្គុក នៅក្បែរគេគឺគ្រប់គ្រាន់ហើយទោះបីជាមនុស្សទាំងអស់គ្នាមិនត្រូវការគេក៏ដោយអោយតែមាន ជុងហ្គុក ត្រូវការគេតែម្នាក់គេក៏ព្រម ។

  ក្រោយពីបញ្ចប់ការញ៊ាំអាហារពេលល្ងាចក៏មានក្តីសុខនិងផ្អែមល្ហែមរួចហើយ ជុងហ្គុក ក៏នាំ ថេយ៉ុង ឡើងទៅបន្ទប់គេងវិញទាំងក្រៀកចង្កេះតូចជាប់មិនអោយរបេះទៅណាឆ្ងាយពីដៃឡើយ ។ ឆ្ងល់ដល់ហើយថាហេតុអ្វីក្មេងម្នាក់នេះមានឥទ្ធិពលមកលើមនុស្សដូចជានាយខ្លាំងដល់ថ្នាក់នេះទាំងដែលកន្លងមកនាយក៏មិនដែលឃើញអ្នកណាក្នុងភ្នែកមនុស្សស្រីគ្រាន់តែជាអ្វីមួយដែលជួយអោយនាយសប្បាយមួយពេលដូចជាភ្លើងឆេះចំបើងមួយវឹបហើយក៏រលត់បាត់ទៅតែចំពោះ ថេយ៉ុង គឺខុសពីមនុស្សស្រីផ្សេងទៀតដែលបានដើរចូលមកក្នុងជីវិតជា Billionaire របស់នាយ គេជាក្មេងពូកែងរងក់ រករឿង ហើយក៏ងាយលួង ចូលចិត្តញញឹម ស្រស់ស្អាត ទន់ភ្លន់ហើយក៏គួរអោយស្រឡាញ់បំផុត ពិសេសបំផុតនោះគឺកាន់តែបាននៅជិតក៏កាន់តែគួរអោយចង់បីបមថ្នាក់ថ្នមមិនចង់អោយឃ្លាតឆ្ងាយមួយចង្អាមនោះឡើយហើយគ្រប់ពេលដែលនាយបាននិយាយជាមួយឬបាននៅជិតគេនាយក៏មានក្តីសុខបំផុតផងដែរ ។

  " ហឹមម៎ " រាងតូចលើកដៃខ្ទប់មាត់ខណៈដែលស្ងាបតិចៗនៅលើភ្លៅមាំរបស់រាងក្រាស់ដែលកំពុងអង្គុយធ្វើការ ។

  " ងងុយគេងហើយមែនទេ ? " ជុងហ្គុក ផ្អាកសម្លឹងមើលកញ្ចក់កុំព្យូទ័រហើយក៏អោនឈ្ងោកមុខសង្ហាសួរតិចៗទាំងសម្លឹងមើល ថេយ៉ុង ដែលផ្អែកក្បាលគេងលើដើមទ្រូងរបស់នាយព្រមទាំងលួចក្នាញ់ក្មេងដែលគេងលក់ទៅហើយនោះ ។ រីឯ ថេយ៉ុង ឯណេះវិញកាលដែលបិទត្របកភ្នែកធ្ងន់ហើយក៏បានទម្រេតខ្លួននគេងលើដើមទ្រូងណែនដោយសាច់ដុំរបស់ ជុងហ្គុក បែបនេះគេហាក់ដូចជាបានគេងនៅលើខ្នើយវេទមន្តយ៉ាងអ៊ីចឹង ពិតជាស្រួលខ្លាំងណាស់ថែមទាំងកក់ក្តៅទៀតផងទើបសូម្បីតែគេងលក់ទៅហើយគេក៏លេចនូវស្នាមញញឹមស្រទន់ស្រស់ចេញមក ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now