🍓 Strawberries and Cigarettes 🚬 [ Ep 07 ]

9.5K 594 2
                                    

Episode 07 : Billionaire Jeon ?

បន្ទាប់ពីត្រូវមនុស្សធំធ្វើបាបហើយ ថេយ៉ុង ក៏ខឹងនិងនាយចង់ចេញផ្សែងតាមស្លឹកត្រចៀកទៅហើយដោយមិនចង់ចាញ់ចិត្តមនុស្សធំកូនក្មេងទើបពេញកំលោះក៏សុខចិត្តក្តោបភួយរត់មកគេងនៅក្នុងបន្ទប់ទឹកមួយយប់ចង់ ជុងហ្គុក គោះទ្វារហៅយ៉ាងណាក៏គេមិនខ្ចីចេញទៅដែរ ។

ដើមឡើយទ្វារកាកៗប៉ុណ្ណឹងមិនបានអស្ចារ្យអីក្នុងភ្នែករបស់ ជុងហ្គុក នោះទេនាយធាក់តែប៉ុន្មានជើងឬក៏ទាញកាំភ្លើងមកបាញ់តែមួយគ្រាប់ក៏អាចចូលបានបាត់ទៅហើយប៉ុន្តែខ្ជិលព្រោះដឹងក្មេងកំពុងខឹង នាយមិនចេះលួងផងអ៊ីចឹងមានតែបណ្តោយតាមតែក្មេងប៉ុណ្ណឹង ហើយនាយក៏បានចេញពីបន្ទប់ទៅខាងក្រៅដូចគ្នា ( ទៅរកអោយអ្នកអានបង្រៀនហូវប្រុសហ្គុក -.- ) ។

ក្រឡេកមកមើល ជីមីន ឯណេះវិញដែលជាតួឯកក្នុងការថតកុនលើកនេះ បន្ទាប់ពីថតចប់ហើយគេក៏ទៅសម្រាកដូចគ្នា គ្រាន់តែនៅបន្ទប់ឆ្ងាយពីគេឯងបន្តិច ។ នាយតូចស្តើងដើរទៅបន្ទប់សម្រាកដោយក្នុងដៃក៏កាន់ទូរស័ព្ទម៉ាកទំនើបទើបដូរថ្មីៗអូសចុះឡើងមើលនេះនោះនៅក្នុងបណ្តាញសង្គមហើយក៏ឆ្លៀតចូលទៅមើលអាខោនអាយជីរបស់គេផងដែរ ឃើញថាមានអ្នកតាមហ្វូឡូច្រើនឡើងថែមទៀត នៅលើរូបនីមួយៗដែលគេអាប់ក៏មានអ្នកស្រឡាញ់ចូលចិត្តច្រើន ឃើញដូច្នេះគេអត់សប្បាយចិត្តមិនបានឡើយ ។ រវល់តែដើរញញឹមញញែមក៏ប៊ិះតែហួសបន្ទប់ទៅហើយ សំណាងហើយចេះងើបមុខទាន់ ។ ពេលមកដល់បន្ទប់សម្រាកហើយ ជីមីន ក៏ទាញអាវក្រៅយកទៅព្យួរទុកយ៉ាងត្រឹមមុននឹងញញឹមយ៉ាងស្រស់ហើយក៏ដើរឡើងទៅលើគ្រែទើបលូកដៃស្រឡូនខ្លីទៅអោបរាងក្រាស់ដែលកំពុងអង្គុយជក់បារីរងចាំគេនោះ ។ ( តើជាអ្នកណា ចូលចិត្តជក់បារីដូចប្រុសហ្គុល ??? )

[ skip ]
#ព្រឹកថ្ងៃថ្មី

ថេយ៉ុង ងើបឡើងទាំងឈឺចុកចង្កេះថែមទាំងរោយ.កទៀតផង ។ ក្មេងតូចពេបមាត់ហើយទើបលើកភួយដើរទៅបើកទ្វារចេញមកខាងក្រៅវិញ ពេលមកដល់ខាងក្រៅហើយក៏ដើរទៅគេងនៅលើពូកបន្តអោយរំភើយថែមទាំងទាញភួុយយកទៅឃ្លុំយ៉ាងជិតទៀតផង ។
ក្រាកក៎
ជុងហ្គុក បើកទ្វារចូលមកក្នុងបន្ទប់ចោរតូចរបស់នាយទាំងក្នុងដៃមានរបស់ញ៊ាំខ្លះហើយក៏មានរបស់ផ្អែមៗសម្រាប់លាងមាត់ផងដែរនោះគឺផ្លែស្រ្តបឺរី នាយមិនទាន់បានដឹងនៅឡើយទេថាចោរតូចចូលចិត្តញ៊ាំអ្វីឬមួយក៏ផឹកអ្វីនៅពេលព្រឹក របស់ដែលទិញមកនេះគឺស្មានតាមឃើញក្មេងៗផ្សេងៗគេទិញយកញ៊ាំនោះទេ ។ នៅពេលដែលបិទទ្វារចាក់គន្លឹះវិញអស់ហើយ ជុងហ្គុក ក៏អត់សើចចេញមកមិនបាននៅពេលដែលបានឃើញចោរតូចចេញមកគេងនៅលើពូក ស្មានតែខ្លាំងតើ ប៉ុន្តែមានអីចេះទ្រាំគេងក្នុងបន្ទប់ទឹកមួយយប់ដែរមិនដឹងថាខ្លួនយ៉ាងណាទេ ក្មេងរំអួយផងនេះ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Wo Geschichten leben. Entdecke jetzt