Episode 47 : អូនស្រឡាញ់បង

2.9K 353 5
                                    

បន្ទាប់ពីធ្វើការដាក់ទោសរាងតូចដោយការចាប់បឺតមាត់រហូតទាល់តែពេញចិត្តហើយ ជុងហ្គុក ក៏ដកបបូរមាត់ចេញមកវិញមុននឹងឈ្ងោកសម្លឹងមើលមាឌតូចដែលគិតតែឈ្ងោកមុខចុះដោយការអឹមអៀននោះទាំងលួចក្នាញ់ ។

" មិនចេះខ្មាសគេទេហ្ហេស៎ ? " ថេយ៉ុង លើកដៃមួលក្តិចដើមទ្រូងដោយការកាចឆ្នាស់ព្រោះខឹង Billionaire រូបសង្ហាដែលមកបឺតមាត់គេស្រស់ៗកណ្តាលហ្វូងអ្នកបម្រើនាំអោយរាងក្រាស់ថ្ងូររំអួយឡើងមកភ្លាមៗ បើវៃវាបែបមិនសូវជាឈឺអោយរំអួយដូចមួលក្តិចអ៊ីចឹងទេ ។

" អួយ៎ ឈឺៗចោរតូច " ជុងហ្គុក ថ្ងួចថ្ងូរត្អូញត្អែរទាំងហៅរហ័សនាមមុនដំបូងដែលនាយដាក់អោយ ថេយ៉ុង នោះរាងតូចក៏ចាប់នឹកគិតពីរឿងមុនៗរវាងគេនិង ជុងហ្គុក ហើយទើបពន្លិចស្នាមញញឹមយ៉ាងស្រស់ចេញមកតាមជាក្រោយ ទឹកមុខញញឹមញញែមមានក្តីសុខរបស់គេក៏ធ្វើអោយអ្នកមើលដូចជា Billionaire រូបសង្ហាអត់ញញឹមតាមមិនបាន ។

" នៅហៅចោរតូចទៀតហ្ហេស៎លោក Billionaire Jeon ??? " ហើយកាលនោះរហ័សនាមរបស់ ជុងហ្គុក គឺ Billionaire Jeon នេះឯងទើប ថេយ៉ុង ក៏លើកមកនិយាយនៅពេលងើបចោទសួរទៅកាន់នាយដែលនៅតែហៅគេចោរតូច ។ មិនចង់និយាយទេតែអោយតែនឹកឃើញកាលនោះម្តងៗខឹងនិង ជុងហ្គុក សឹងតែចាប់ច្របាច់.កអោយស្លាប់នោះទេនៅសុខៗក៏មកចោទថាគេជាចោរលួចកាបូបហើយបើចោទរួចចាប់ទៅអោយប៉ូលិសមិនថាទេបែរជាអូសគេឡើងគ្រែអូស Rank ទៅវិញ ។ រឹតតែក្នាញ់បំផុតនោះពេលគេសុំអង្វរសុំកុំអោយរំលោភនាយក៏ថា ( បានស្រាប់ទៅហើយ ) តែចុងក្រោយគេក៏នៅតែឈឺគូទដដែល ។ ប៉ុណ្ណឹងនៅមិនទាន់អស់នៅឡើយទេណាបើថារំលោភគេហើយក៏បណ្តោយតាមដំណើរទៅចុះតែនាយនេះគឺសាំស៊នមែនទែនអាគេថាមិនចង់ជួបមុខម្តងទៀតហើយនិងនៅយកខោក្នុងគេទៅធ្វើជារបស់បញ្ចាំចិត្តអីណាទេ គួរអោយចង់ទះអោយបែកមុខសង្ហានិងណាស់ ។ ប៉ុន្តែយ៉ាងណាក៏ដោយចុងក្រោយទៅគេក៏លង់ស្រឡាញ់បុរសម្នាក់នេះទៅវិញថែមទាំងស្រឡាញ់ខ្លាំងទៀតផង ខ្លាំងរហូតនិយាយមិនបានទេពីទំហំរបស់វា ។

" រឿងអីដែលឈប់ហៅទៅ ព្រោះស្រ្តបឺរីនេះហើយជាចោរតូចរបស់បារី ចោរតូចដែលលួចយកបេះដូងទាំងមូលរបស់ Billionaire ម្នាក់នេះទៅបានដោយងាយ ថែមទាំងក្នុងរយៈពេលខ្លីទៀតផង " លឺដូច្នេះ ថេយ៉ុង ក៏លេចស្នាមញញឹមគួរអោយស្រឡាញ់ចេញមកព្រោះតែរំភើបចិត្តនូវពាក្យដែល ជុងហ្គុក បាននិយាយ ។ សារភាពត្រង់ចុះគេមិនដែលបានទាំងលួចគិតសោះឡើយថាអាចស្រឡាញ់គ្នាជាមួយនិង ជុងហ្គុក បានបែបនេះ ។

" មិនថាជាចោរតូចឬជាស្រ្តបឺរីទេ តែអូនសុំធ្វើជាមនុស្សដែលបងស្រឡាញ់រហូតទៅណា " បបូរមាត់មានមន្តស្នេហ៍ហើបស្រដីនូវពាក្យផ្អែមល្ហែមព្រមទាំងសុំចិត្តរបស់ Billionaire រូបសង្ហាដោយការងើយមុខស្រស់ស្អាតសម្លឹងចំមុខសង្ហារបស់នាយហាក់ដូចជាមានគេតែពីរអ្នកយ៉ាងអ៊ីចឹង ។ ( ឌីជេសុំបទផែនដីធំមួននេះមានតែមនុស្សពីរអ្នកគឺបងបារីជាមួយអូនស្រ្តបឺរី -.- ) រីឯអ្នកបម្រើឯណោះវិញក៏នាំគ្នាខ្សឹបខ្សៀវផ្តល់យោបល់ហើយទើបអោនគំនាបលបៗដើរចេញទៅអស់ទុកអោយចៅហ្វាយធំនៅជាមួយចៅហ្វាយតូចនៅសាសងស្នេហាតែពីរអ្នកប៉ុណ្ណោះណាមួយបើហ៊ានតែទ្រាំនៅឈរមើលឈរស្តាប់បន្តទៀតច្បាស់ណាស់ថាអាចនឹងកកខ្លួនស្លាប់ឬមួយឡើងជាតិស្ករអីបែបនិង ។

" វាគឺបានស្រាប់ទៅហើយសម្រាប់អូន " ប្រយោគដដែលៗដែល ជុងហ្គុក តែងតែយកមកឆ្លើយតបជាមួយសំណើររបស់ ថេយ៉ុង តាំងពីដំបូងរហូតមកទល់ពេលនេះក៏នាយនៅតែយកវាមកប្រើ ។ សម្រាប់ ថេយ៉ុង គេជាមនុស្សពិសេស ជាអ្វីៗទាំងអស់របស់នាយ បើទោះបីជាគេសុំអោយនាយទៅស្លាប់ក៏នាយព្រម ។

" អូនស្រឡាញ់បង " ថេយ៉ុង និយាយរួចក៏ជ្រុបមុខនិងដើមទ្រូងហាប់ណែនរបស់ ជុងហ្គុក ដោយឬកពារខ្មាសអៀននាំអោយរាងក្រាស់ក្នក់ក្នាញ់ចង់តែចាប់ក្រញិកអោយណាណីទេ ចូលចិត្តតែធ្វើចរិតខ្ជូតៗអោយគេក្នាញ់រហូត ។

" ម៉េចចូលចិត្តធ្វើចរិតបែបនេះម្ល៉េះ ? " រាងក្រាស់សួររួច ថេយ៉ុង ក៏ងើបមុខឡើងបើកភ្នែកសម្លឹងមុខនាយធ្វើម៉ក់ៗ ហើយពេលឃើញរាងតូចដូចជាចង់យំបន្តិចអីបន្តិចបែបនេះ ជុងហ្គុក ក៏រហ័សបកស្រាយភ្លាម :

" ដឹងទេថាគួរអោយស្រឡាញ់ខ្លាំងណាស់ " ជុងហ្គុក លើកដៃទាញថ្ពាល់ក្រពុំរបស់ ថេយ៉ុង លេងទាំងគ្រឺតខណៈដែល ថេយ៉ុង ក៏ធូរចិត្តខ្សាកមុននេះគេខំតែស្រងាកចិត្តហើយតើ ។

" ស្អប់ណាស់ " ថេយ៉ុង ក៏ក្តាប់មាត់ជ្រុបមុខដែលឡើងក្រហមព្រឿងៗនិងដើមទ្រូងហាប់ណែនដោយសាច់ដុំរបស់ ជុងហ្គុក ម្តងទៀតទើបលើកបាតដៃមកវាយដើមទ្រូងនាយថ្នមៗ ។

" ស្អប់ៗទៅតែបងស្រឡាញ់អូន " រាងក្រាស់ក៏រហ័សក្រសោបដៃរបស់រាងតូចយកមកកាន់រួចទើបលើកយកទៅថើបខ្សឺតៗ ថើបៗមិនជិនណាយនោះឡើយ ។

" មានក្តីសុខណាស់ហ្ហេស៎ ហឹស៎ គីមថេយ៉ុង ឯងសប្បាយអោយហើយទៅណាបន្តិចទៀតឯងអាចនឹងលែងស្គាល់ស្នាមញញឹមក៏ថាបានដែរ " អុីលីហ្សា ក្តាប់ដៃណែនសម្លឹងមើសសកម្មភាពគូស្នេហ៍ដែលកំពុងផ្អែមល្ហែមទាំងឈឺចិត្តស្អិតទ្រូង ខឹងក៏ខឹង គុំក៏គុំប៉ុន្តែពេលនេះនាងធ្វើអីមិនបានទេអ៊ីចឹងមានតែខាំមាត់ទ្រាំចាំរងចាំពេលរបស់នាងមកដល់ប៉ុណ្ណោះ ។

To be Continued ❤️🍓🚬

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now