🍓 Strawberries and Cigarettes 🚬

7.9K 587 2
                                    

Episode 08 : យើងស្រឡាញ់ឯង...

  ជុងហ្គុក សើចឡើងទាំងគ្រវីក្បាលហួសចិត្តជាមួយចោរតូចរបស់នាយយ៉ាងខ្លាំងព្រោះចិត្តគេប្រែប្រួលលឿនជាងមុីលសៀលទៅទៀត ។ ដំបូងអោយញ៉ែតៗទឹកភ្នែកទឹកសម្បោរដាក់នាយថាមិនចង់ជួបមុខនាយទៀតទេតែមើលពេលនេះចុះសុតតែថាគឺចង់ជួបនៅយកចិត្តយកថ្លើមនាយទៀត ។

[ skip ]

  ក្រឡេកមកសម្លឹងមើលនៅក្នុងបន្ទប់សម្រាករបស់តួឯកក្នុងកុនឯណេះវិញក៏ពោពេញទៅដោយភាពរ៉ូមែនទិចខ្លាំងណាស់ដែរ ។

  ជីមីន គេងកើយទ្រូងហាប់ណែនរបស់ យ៉ុនហ្គី ដែលជាម្ចាស់ឧបត្ថម្ភដ៏ធំក្នុងការថតកុនដ៏ធំជាមួយនិង ជុងហ្គុក ។ ដើមឡើយគេដូចជា ថេយ៉ុង យ៉ាងអ៊ីចឹងនៅសុខៗក៏ត្រូវមនុស្សមិនធ្លាប់ស្គាល់គ្នាអូសឡើងគ្រែថែមទាំងភ្ជាប់មកជាមួយនុងពាក្យថា ( ជាការដោះដូរ ) ទៀតផងទាំងដែលមិនបានដឹងខ្យល់អ្វីបន្តិចសោះ គ្រប់យ៉ាងគឺមិនបានទៅដឹងស្អីនិងគេបន្តិចឡើយ តែយូរៗទៅក៏ស៊ាំព្រោះនៅជាមួយ Billionaire Min ម្នាក់នេះក៏គ្មានអ្វីពិបាកទេ នាយថ្នាក់ថ្នមគេបានល្អណាស់ គេចង់បានអីនាយអោយហ្នឹង លើកលែងតែពេលឡើងគ្រែគេសុំអោយថ្នមបន្តិចនាយមិនស្តាប់ទេលើកមុនប្រឹងឡើងធ្លាយស្រោមអនាម័យ ។ យ៉ុនហ្គី គឺដូច ជុងហ្គុក យ៉ាងចឹងគឺចូលចិត្តជក់បារីខ្លាំងណាស់ ចំណែកឯ ជីមីន គឺដូចជា ថេយ៉ុង ដូចគ្នាគឺចូលចិត្តញ៊ាំស្រ្តបឺរី ។

  " ពេលថយកុនចប់លែងថតទៀតទៅ " រាងក្រាស់ទាញបារីចេញពីមាត់ហើយទើបនិយាយទាំងដៃក៏អង្អែលស្មារាងតូចដែលគេងលើដើមទ្រូងនាយស្រាលៗ ។ មែនហើយ ព្រោះនាយកំពុងហួងហែងក្មេងម្នាក់នេះ នាយមិនចង់អោយគេហត់ត្រូវថតកុនបែបនេះបែបនោះ រត់ចុះរត់ឡើងថែមទាំងត្រូវមានអ្នកប៉ះពាល់ខ្លួនទៀត ។

  " លោកមីន.... "

  " ឯងមួយយើងចិញ្ចឹមបាន ឈប់ថតទៀតទៅ "

  " ខ្ញុំមិនចង់នៅស្ងៀមៗពឹងលើតែលោកនោះទេណាលោកមីន " ជីមីន ងើយមុខឡើងតវ៉ាទាំងពេបមាត់ ។ មែនហើយគេមិនចង់ពឹងលើលុយរបស់នាយតែមួយមុខទេ គេចង់មានការងារចង់មានលុយចាយវាយដោយបានមកពីការប្រឹងប្រែងរបស់គេ ។ កាលបើលឺរាងតូចនិយាយបែបនេះហើយ យ៉ុនហ្គី ក៏យកដៃទៅចាប់ផ្ងើយចង្ការរបស់គេអោយងើយសម្លឹងចំមុខមាំស្មើរបស់ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now