Episode 14 : នៅលើឡានក៏អង្រួនចិត្ត...

7.1K 579 1
                                    

  បញ្ចប់ការញ៊ាំអាហារពេលព្រឹកយ៉ាងល្អូកល្អើនហើយ ជុងហ្គុក ក៏នាំចោរតូចទៅអង្គុយលើទោងនៅក្នុងឧស្យានដែលនៅខាងក្រោយវិមាន ។ នាយមិនសូវជាបានមកទីនេះទេប៉ុន្តែក៏ស្រាប់តែមកលេងនៅទីនេះពេលដែលមានវត្តមានរបស់ចោរតូច ។

  ថេយ៉ុង អង្គុយប៉ាក់ឈៀងសម្តូកជើងចុះក្រោមនៅលើភ្លៅរបស់ ជុងហ្គុក ចង្កេះតូចមួយក្តាប់របស់គេត្រូវបានដៃមាំទាំរបស់ Billionaire រូបសង្ហាអោបជាប់ហើយក៏ទុកពេលអោយគេបានញ៊ាំស្រ្តបឺរីយ៉ាងសប្បាយចិត្ត ។

  " ញ៊ាំទេ ??? " ចោរតូចក្រឡេករង្វង់មុខស្រស់ស្អាតទៅសួរ Billionaire រូបសង្ហានាយក៏ញញឹមហាមាត់អោយគេបញ្ចុក ។

  " មិនផ្អែមដូចមាត់ចោរតូចរបស់យើងសោះ " លេបស្រ្តបឺរីចូលក្នុងពោះអស់ហើយ ជុងហ្គុក ក៏និយាយរិះគន់វាភ្លាមៗ រាងតូចលឺដូច្នេះក៏សើចទើបងើយថើបមាត់របស់នាយបន្តិចធ្វើអោយ ជុងហ្គុក ញញឹមសមចិត្តមិនស្ទើរឡើយ ។

ជុប៎៚
  " ហ្ហីយ៉ា....ផ្អែមដ៏ហើយ ហេតុអ្វីផ្អែមជាប់ចិត្តយ៉ាងនេះអ៊ីចឹងនៀក ??? "

  " Billionaire...... "

  " បាទចោរតូច " ជុងហ្គុក តបយ៉ាងពិរោះហើយក៏ថែមទាំងស្រទន់នាំអោយទឹកមុខរបស់រាងតូចបង្ហាញបានយ៉ាងច្បាស់ថាអៀន ។

  " ព្រានណាស់ " នាយតូចថាអោយនាយទាំងគេចមុខចេញបែរមកញ៊ាំស្រ្តបឺរីវិញ ។ ជុងហ្គុក ក៏សើចទើបទម្លាក់មុខលើស្មារបស់គេហើយក៏ឆ្លៀតលួចស្រង់ក្លិនក្រអូបដែលភាយចេញពីសាច់របស់រាងតូចផងដែរ ។

  " សម្រាប់ចោរតូចតែម្នាក់ទេ " ទៀតហើយនាយនិយាយអោយអៀននិងរំភើបចិត្តបេះដូងលោតឌុកឌាក់ៗម្តងទៀតហើយ ។ ថេយ៉ុង លួចសើចពេលនេះមានអារម្មណ៍ថាស្រ្តបឺរីវាគឺផ្អែមមែនទែនផ្អែមឡើងគេចង់ខៈបំពង់.កទៅហើយ វាអាចមកពីពាក្យសម្តីផ្អែមល្ហែមរបស់ Billionaire Jeon ឬអត់ ???

  " មែនហើយ ចាំថ្ងៃបន្តិចទៅមើលអាផាតមិនជាមួយយើង " នាយនិយាយហើយ ថេយ៉ុង ក៏បែរមុខមករកនាយវិញ ។

  " មិនបាច់ក៏បានណា "

  " វាជាអំណោយ " Billionaire រូបសង្ហាប្រាប់ដោយស្នាមញញឹមព្រោះនាយតាំងចិត្តអោយជាអំណោយមួយដោយស្មោះ មិនមែនជារង្វាន់ដែល ថេយ៉ុង ឡើងគ្រែជាមួយនាយឡើយ ។ សម្រាប់មនុស្សស្រីដទៃនាយមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែសម្រាប់ចោរតូចនៅលើភ្លៅម្នាក់នេះនាយគឺអោយតម្លៃគេណាស់ ។ ហើយកាលបើលឺបែបនេះហើយរាងតូចក៏ស្ងាត់ព្រោះមិនដឹងថាប្រកែកបែបណាទៀតមុននឹងងើយទៅថើបថ្ពាល់របស់រាងក្រាស់ឆ្វេងស្តាំព្រមទាំងថ្ងាសរបស់នាយហួសមកដល់បបូរមាត់របុិលរប៉ូចទៀតផង ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now