🍓 Strawberries and Cigarettes 🚬

8.4K 601 3
                                    

Episode 05 : មិនចង់នៅជាមួយយើងទេហ្ហ៎ចោរតូច ???

  រត់ ? មួយម៉ាត់នេះនិយាយគឺពិតជាស្រួលខ្លាំងណាស់ព្រោះ ជុងហ្គុក គឺមិនបណ្តោយអោយគេរត់ចេញទៅដោយងាយៗដូចនិយាយឡើយ ។ ចូលមកហើយកុំសង្ឃឹមចេញទៅវិញទាំងបែបនេះអីហាក់ដូចជាអត់សប្បាយទាល់តែសោះ ។

  " ចង់ទៅណាហ្នឹងចោរតូច យើងប្រាប់អោយដោះខោអាវឡើងគ្រែមិនបាននិយាយអោយចេញទៅវិញឯណានេះត្រចៀកមានបញ្ហាមែនទេហ្ហឹម៎ ??? " ដឹងស្រាប់ទៅហើយពីមូលហេតុដែល ថេយ៉ុង គេចង់រត់ចេញប៉ុន្តែនាយសម្តែងធ្វើជាមិនដឹងអីទៀតគឺកាន់តែសម សមណាស់ សមមែនទែន សមក្បាលមួយដំបងតើ !

  " អួយយ៎លែងខ្ញុំមើស៎ " រាងតូចវិញក៏ប្រឹងរើចេញពី ជុងហ្គុក អស់ពីសម្ថភាព រើបម្រាស់រហូតហត់ឡើងដកដង្ហើមដង្ហក់លែងមានកម្លាំងរើ ជុងហ្គុក ក៏បានដៃបីគេយកទៅដាក់លើគ្រែយ៉ាងផុយ ។ គិតទៅនាយនេះឆ្លាតហើយល្បិចខ្ពស់ទៀត ឈរអោបគេស្ងៀមៗមួយកន្លែងទុកអោយគេប្រឹងរើរហូតអស់កម្លាំងក៏បានដៃនាយតែម្តង ខួរក្បាល Best ម៉ងហា៎ប្រូ>< ។  

  " ហ្ហឺ .... " ថេយ៉ុង ដកដង្ហើមញាប់ៗព្រោះហត់ មុខក៏ឡើងក្រហមរងៀលតែម្តង ។

  " ឃើញអត់យើងប្រាប់ហើយអត់ស្តាប់ចុងក្រោយឃើញអស់កម្លាំងអត់ចោរតូច ? " ជុងហ្គុក សួរទាំងញញឹមរាយមន្តស្នេហ៍ហើយក៏លើកដៃទៅវាសសក់រាងតូចយកទៅសៀតត្រចៀកទើបនាយអោនមុខសង្ហាទៅជិតមុននឹងលានអណ្តាតមកលិតថ្ពាល់របស់ ថេយ៉ុង ថ្នមៗដូចឆ្មាលិតអ៊ីចឹង ។

  " ហួយយ៎ សុតតែទឹកមាត់កខ្វក់ណាស់លោកឯងហ្នឹង " ថេយ៉ុង រុញមុខ ជុងហ្គុក ចេញមុននឹងថាអោយនាយទាំងលើកដៃជូតទឹកមាត់របស់រាងក្រាស់លើថ្ពាល់របស់គេចេញ ។

  " កខ្វក់ហ្ហ៎ ស្មានតែរោលរាលតើអ៊ីចឹងយើងប្រើ Style ខុសហ្ហេស៎ ? "

  " រោលរាលក្បាលលោកឯង "

  " នេះក្បាលរបស់យើង..... " ជុងហ្គុក ក៏ប្រាប់នាយតូចបន្ទាប់ពីនាយបានលើកដៃចង្អូរក្បាលរបស់ខ្លួនបញ្ជាក់ប្រាប់គេ ។ មិនមែននាយមិនដឹងខ្យល់ល្ហើយអីនោះទេ គ្រាន់តែសម្រាប់ចោរតូចម្នាក់នេះគឺមានអ្វីពិសេសខ្លាំងទើបានជានាយធ្វើពុតជាមិនដឹងអីនិងបានញ៉ោះគេ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now