Episode 49 : អូនសេដ្ឋីនី

3.7K 437 6
                                    

" ត្រូវតែសុំបើមិនសុំគឺចាត់ទុកថាលួចហើយ " ជុងហ្គុក ប្រាប់យ៉ាងកំហូច នាយគឺមានបាននិងបានខណៈដែល ថេយ៉ុង វិញត្រូវខាតនិងខាតសឹងតែរាល់លើកទៅហើយ ។

" អ៊ីចឹងលើកក្រោយស្រ្តបឺរីនឹងមិនប៉ះពាល់បារីទៀតទេ បារីក៏មិនបាច់មកប៉ះពាល់ស្រ្តបឺរីដែរ " នាយតូចធ្វើមុខខឹងហើយលើកដៃអោបជាប់ទ្រូងមុននឹងងាកមុខខ្វាច់ចេញរាងក្រាស់ដោយឬកពារងរងក់ ។

" អួយយ៎...បែបនោះប្រាកដជាមិនបាននោះទេ " Billionaire រូបសង្ហាស្រដីឡើងទាំងញញឹមលែងសូវសមទើបចូលខ្លួនទៅលួងនាយតូចដោយការអោបយ៉ាងទន់ភ្លន់មុននឹងកើយមុខសង្ហាលើស្មារបស់ ថេយ៉ុង ពីខាងក្រោយ ។

" កុំមកប៉ះ " ថេយ៉ុង រើបម្រះព្រមខិតគេចចេញពីរាងក្រាស់តែរើមិនរួចចុងក្រោយក៏ព្រមអង្គុយទាំងធ្វើមុខក្រញ៉ូវក្នុងរង្វង់ដៃមាំនិងកក់ក្តៅរបស់ ជុងហ្គុក ។

" អូ៎...នេះអូនស្រ្តបឺរីកំពុងខឹងបារីហើយនិងហ៎ កុំខឹងអីណាចាំបារីនាំទៅ Shopping ល្អទេ ? "

" មិនទៅទេ គ្មានអារម្មណ៍ Shopping Shop អីទេស៎ " រាងតូចនៅតែរក្សាទឹកមុខម៉ូវដូចដើមព្រមទាំងនិយាយបដិសេធកំបុតៗគំរោះគំរើយដាក់តែការពិតក៏លួចរំភើបដែល ជុងហ្គុក លួងលោមគេដូចកាលពីមុនព្រោះដឹងថាគេចូលចិត្តអ្វីឬក៏ធ្វើបែបណាដើម្បីអោយគេឈប់ខឹងបាន ។

" អ៊ីចឹងអូនចង់ញ៊ាំផ្លាស្រ្តបឺរីដែរទេ បារីអោយអ្នកបម្រើលើកមកអោយ "

" គ្មានអារម្មណ៍ មិនឃ្លាន មិនចង់ញ៊ាំ " រាងតូចប្រកែកទាំងព្យាយាមមិនអោយរបេះរបូតស្នាមញញឹមចេញមកខណៈដែលលោកមហាសេដ្ឋីកំពុងតែទទ្រានតាមលន់តួនិងលួងលោមគេអោយបាត់ងរជាមួយនាយយ៉ាងគួរអោយស្រឡាញ់ ។ អត់រំភើបចិត្តម៉េចនឹងបានទៅព្រោះកន្លងមកតាមដែលដឹងគឺ ជុងហ្គុក មិនដែលចេះតាមទ្រឬលន់តួអ្នកណានោះឡើយ ចង់ម្នាក់នោះជាស្រីបង្ហាញម៉ូតស្អាតដាច់គេក៏នាងនៅតែជាអ្នកតាម ជុងហ្គុក ដដែលតែសម្រាប់គេវិញគឺខុសគ្នាព្រោះគេជាករណីពិសេស ឬថាជាមនុស្សដែលនាយស្រឡាញ់ស្មើនឹងកែវភ្នែកទាំងគូរ ។

" អូហូយយ៎...កុំខឹងបារីអីណា ចង់ថើបឬយ៉ាងម៉េចក៏បាន មិនបាច់សុំអីទៀតទេណា បារីព្រមអោយអូនស្រ្តបឺរីធ្វើតាមចិត្តណា ណាៗស្រ្តបឺរី ណាៗកុំខឹងបារីអី " ជុងហ្គុក ហាក់ដូចចង់ស្ទះស្លាប់អោយបាននូវពលដែលលួង ថេយ៉ុង មិនងាយបាត់ដូចរាល់មុនៗ ។ ស្តាយក្រោយដល់ហើយបើដឹងថាដូច្នេះច្បាស់ជាមិនហើបបបូរមាត់និយាយច្រើននោះទេ ឥឡូវនេះចោរតូចងរបាត់ទៅហើយ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now