Episode 40 : Date ប៉ះប៉ូវ...

4.3K 437 1
                                    

  " សឺតត៎...គេជក់ហើយឈប់ងរណា " ក្រោយពីថើបថ្ពាល់របស់ Billionaire រូបសង្ហាហើយ ថេយ៉ុង ក៏ស្រដីឡើងរបៀបចរចារគ្នាតែភ្លាមនោះ ជុងហ្គុក ក៏តវ៉ាដោយសុំថែមយ៉ាងកំហូច ។

  " ជក់មាត់តិចទៀតមកបារីបាត់ងរភ្លាមយាយមែន " លឺសម្តីច្រឡើមរបស់ Billionaire រូបសង្ហាហើយ ថេយ៉ុង ក៏សម្លក់មុខនាយភ្លែតយ៉ាងកាចឆ្នាស់ មុននឹងខាំមាត់ថាអោយនាយវិញញ៉ែតៗតាមរបៀបក្មេងខឹងមនុស្សធំដែលចង់កេងចំណេញហើយបង្ករការគ្រឺតក្នាញ់អោយ ជុងហ្គុក មិនតិចដូចគ្នា ។ ប៉ុន្តែយ៉ាងណាក៏ ជុងហ្គុក គេអាចសប្បាយចិត្តជាងមិនបានឆ្ងាយព្រោះ ថេយ៉ុង ហាក់សូវលែងមានភាពក្រៀមក្រំដូចកាលពីនៅវិមានទៀតឡើយ បានគេបែបនេះនាយក៏សប្បាយចិត្តតាម ។

តាំងពីដំបូង ថេយ៉ុង គេនៅចរិតក្មេងជូនកាលគ្មានដឹងខ្យល់ល្ហើយអីទេ ប៉ុន្តែនាយក៏ស្រឡាញ់គេស្រឡាញ់ពេលគេសើច ពេលដែលគេមកញិកញ៉ក់ដាក់ ពេលគេងរអោយនាយតាមលួងតាមទ្ររករឿងនឹកទំនុកនិយាយនិងពាក្យប្លែកៗអោយនាយបានសើចសឹងតែគ្រប់ពេល មានគេនៅក្បែរនាយមានតែស្នាមញញឹមមានក្តីសុខពិតប្រាកដហើយក៏ចង់អោយគេបែបនេះរហូតទៅគឺនៅជាមួយនាយបង្កើតក្តីសុខអោយគ្នាទៅវិញទៅមក ។

ស្រ្តបឺរីជារបស់ជូរអែមគួរអោយចង់ញ៊ាំហើយបើប្រៀបធៀបគឺដូចជា ថេយ៉ុង អ៊ីចឹងគឺគួរអោយចង់ញិចសឹងគ្រប់ពេល មានគេជីវិតរបស់ Billionaire ដូចជា ជុងហ្គុក គឺមានភាពរីករាយមានសំឡេងសើចក្អាកក្អាចនិងក្តីសុខ ។ ចំណែកឯបារីគឺជារបស់ជក់ដែលជួយបំបាត់ភាពស្ត្រេសតានតឹងព្រោះពេលដែលផ្លុំផ្សែងវាចេញម្តងហាក់ដូចជាបានដកដង្ហើមធំមួយហឿកភាពតានតឹងក៏អាចធូរចេញពីទ្រូងខ្លះប៉ុន្តែវាមិនបានជារបស់គួរអោយចង់ញ៊ាំដូចជាស្រ្តបឺរីនោះទេ ។ បារីបើគ្មានផ្សែងគេម៉េចនឹងជក់ទៅហើយពេលខ្លះដូចជា ជុងហ្គុក បើនាយមិនមែនជា Billionaire រូបសង្ហាតើមានមនុស្សស្រីណាត្រូវការនាយទៅ ? ប៉ុន្តែពេលដែល ស្រ្តបឺរីនិងបារី នៅជាមួយគ្នាវាពិតជា...ល្អខ្លាំងណាស់ ។

បានមួយស្រឡែតក្រោយបន្ទាប់ពីបើកឡានទាំងល្អូកល្អើននោះ ជុងហ្គុក ក៏បានបើកឡានមកដល់ភោជនីយដ្ឋានមួយកន្លែងទើបនាយបត់ឡានចូលទៅចតមុននឹងនាំ ថេយ៉ុង ចូលទៅខាងក្នុងក្រោមក្រសែរភ្នែកមនុស្សជាច្រើនដែលសម្លឹងមើល ។ ប៉ុន្តែក៏សោកស្តាយផងដែរព្រោះ ជុងហ្គុក គេបានកក់បន្ទប់វីអាយភីមួយសម្រាប់គេជាមួយនិង ថេយ៉ុង តែប៉ុណ្ណោះដូច្នេះទោះអ្នកណាខំប្រឹងតាមមើលដល់បាក់.កទៀតក៏មិនអាចឃើញដែរ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ