🍓 Strawberries and Cigarettes 🚬

7.4K 541 0
                                    

Episode 11 : ស្រឡាញ់ Billionaire Jeon ធំៗ...

  [ skip៚ ]
  ត្រឡប់មកដល់វិមានវិញ គ្រាន់តែឡានសេរីទំនើបម៉ាករ៉ូរ៉យចាប់ហ្វ្រាំងឈប់ភ្លាមកូនចៅទាំងពីរក៏រហ័សចុះទៅបើកទ្វារអោយចៅហ្វាយភ្លែត ។ ជុងហ្គុក ដែលជាម្ចាស់នៃវិមានដ៏ធំស្គឹមស្គៃចុះពីលើឡានហើយក៏ដឹកដៃក្មេងតូចមុខមាត់ស្រស់ស្អាតរូបរាងតូចច្រឡឹងចូលទៅក្នុងវិមានតែម្តង ។ ប៉ុន្តែចោរតូចរបស់នាយដែលនាយកំពុងដឹកដៃដើរនាំចូលទៅក្នុងវិមាននោះក្នុងដៃក៏កាន់ប្រអប់ផ្លែស្រ្តបឺរីញ៊ាំមិនឈប់សោះ ។

  " ទៅហៅគ្រប់គ្នាអោយមកជុំគ្នាឥឡូវនេះមក " មកដល់បន្ទប់ទទួលភ្ញៀវដែលមានទំហំធំស្មើផ្ទះរបស់មនុស្សធម្មតារាងខ្ពស់សង្ហាក៏ងាកទៅបង្គាប់បញ្ជាកូនចៅមុននឹងទម្លាក់ខ្លួនអង្គុយលើសាឡុងដោយទាញចោរតូចរបស់នាយអោយអង្គុុយនៅលើភ្លៅរងចាំបន្តិចទៀតអ្នកបម្រើមគ្រប់គ្នាអស់នាយគឺមានរឿងចង់ប្រកាស ។

  មិនយូរប៉ុន្មានអ្នកបម្រើដែលនៅក្នុងវិមានប្រមាណជាងសាមសិបអ្នកក៏បានមកឈរតម្រៀបជួរគ្នានៅមុខនាយយ៉ាងរហ័ស ក៏ចាប់អារម្មណ៍លើក្មេងមុខស្អាតនៅលើភ្លៅរបស់ចៅហ្វាយនាយដែរ ប៉ុន្តែគ្មានសមត្ថភាពសួរទេក៏គ្មានភាពក្លាហានដែរបានតែឈ្ងោកមុខចុះចាំស្តាប់ ជុងហ្គុក និយាយតែប៉ុណ្ណោះ ។

  " នេះគឺចោរតូចរបស់យើងក៏ដូចជាអ្នកប្រុសតូចក្នុងវិមាននេះដែរដូច្នេះហើយគ្រប់គ្នាត្រូវមើលថែនឹងបម្រើគេអោយបានល្អលឺទេ ??? "

  " បាទ/ចាស៎លោកប្រុស " គ្រប់គ្នាក៏នឹកឆ្ងល់ដែរ ប៉ុន្តែដឹងស្រាប់ហើយពីតួនាទីក្រៅពីស្តាប់តាមចៅហ្វាយនាយពួកគេគ្មានសិទ្ធិចេះដឹងរឿងចៅហ្វាយនាយនោះទេ ។ ណាមួយ ជុងហ្គុក ត្បិតថាជាអ្នកជំនួញឬជា Billionaire ក៏ពិតមែនប៉ុន្តែក៏ដូចជាម៉ាហ្វៀដ៏គួរអោយខ្លាចម្នាក់ដែរ ព្រោះសម្រាប់នាយបើត្រូវសម្លាប់គឺសម្លាប់ របស់អ្វីក៏ដោយបើសិនទុកមិនចំណេញហើយនាយគឺដកចេញគ្មានគិតយូរទេ ។ និយាយអោយចំទៅនាយគឺ សង្ហា ឆ្លាត ពូកែ មុឺងមាត់ នឹងធឹង ម៉ត់ចត់ ល្អិតល្អន់ កាច ហើយនិងឃោរឃៅ គ្រប់ចរិតលក្ខណៈទាំងអស់គឺ ចនជុងហ្គុក មានទាំងអស់គ្រាន់តែមិនមែនបង្ហាញសម្រាប់មនុស្សគ្នាឡើយវាគឺអាស្រ័យលើមនុស្សដែរ ។ ព្រោះតាំងពីដើមមកនាយបានតាំងខ្លួនដូចជាកញ្ចក់យ៉ាងចឹងអ្នកណាធ្វើអីដាក់នាយ នាយក៏ធ្វើបែបនោះតបទៅវិញទាំងអស់ ប៉ុន្តែគ្រប់សំណងដែលនាយបានតបទៅមិនថាទាំងល្អឬអាក្រក់នោះទេវាគឺសុតតែគុណនឹងពីឬក៏បីជានិច្ច...។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now