Episode 20 : ថង់តូចហ្នឹង ???

7.2K 563 7
                                    

  #ព្រឹកថ្ងៃថ្មី
  គ្រាន់តែបើកភ្នែកឡើងភ្លាម ថេយ៉ុង ក៏ត្អូញត្អែរប្រាប់ Billionaire Jeon ថាឃ្លានចង់ញ៊ាំស្រ្តបឺរីហើយក៏រំអុករហូតទាល់តែនាយជូនគេទៅទិញនៅឯផ្សារទំនើបតែម្តងព្រោះមិនបានទិញវាទុកក្នុងទូរទឹកកក ។ ហើយនៅពេលដែលបានរបស់ដែលខ្លួនចង់បានហើយ ថេយ៉ុង ក៏សុំទៅលេងអាផាតមិនដែល ជុងហ្គុក បានជូនជាអំណោចអោយគេកាលពីលើកមុននោះ Billionaire រូបសង្ហាក៏យកអាសារដោយព្រមបើកឡានជូនគេទៅដូចគ្នា ។

@អាផាតមិន
  ថេយ៉ុង ដែលជាក្មេងតូចរូបស្អាតវ័យ១៨ឆ្នាំហើយក៏ជាចោរតូចសំណព្វចិត្តរបស់ Billionaire Jeon អង្គុយញ៊ាំស្រ្តបឺរីយ៉ាងសប្បាយចិត្តនៅលើសាឡុងខាណៈដែលខ្លួនតូចស្តើងរបស់គេក៏ស្ថិតនៅលើភ្លៅរបស់ ជុងហ្គុក ដែលជា Billionaire រូបសង្ហាឬអាចហៅបានថាជាកំណប់របស់គេ ។

  " ឆ្ងាញ់ណាស់មែនទេ ??? " រាងសង្ហាសួរហើយកូនក្មេងក៏ងក់ក្បាលផ្ងក់ៗទាំងមានស្រ្តបឺរីនៅពេញមាត់រហូតថ្ពាល់ទាំងសងខាងប៉ោងៗរបស់គេឡើងប៉ោងជាងមុនធ្វើអោយ ជុងហ្គុក នាយអត់ក្នាញ់ចង់ថើបមិនបាន ។

  " អ៊ឹមម៎.... "

  " អ៊ីចឹងយើងញ៊ាំដែរមក " ជុងហ្គុក និយាយហើយ ថេយ៉ុង ក៏លើកស្រ្តបឺរីបញ្ចុកតែនាយក៏ខ្ជឹបមាត់មិនព្រមញ៊ាំទើបធ្វើអោយកូនក្មេងងឿងឆ្ងល់ជាខ្លាំង ក្រែងមុននេះថាចង់ញ៊ាំមិនចឹងឬហេតុអ្វីពេលបញ្ចុកបែរជាមិនញ៊ាំទៅវិញ ។

  " ឃ្លានណាស់ចង់ញ៊ាំស្រ្តបឺរី " ជុងហ្គុក និយាយដោយឬកពារញិកញ៉ក់ ថេយ៉ុង ក៏សម្លឹខមុខសង្ហារបស់នាយម៉ក់ៗ ។ ពេលនេះគេកំពុងតែភ្លេចហើយថាសម្តីរបស់ Billionaire Jeon មួយៗវាសុតតែលាក់បង្កប់ន័យពិបាកនឹងស្មានជានិច្ច ។ មែនហើយព្រោះស្រ្តបឺរីដែលនាយត្អូញថាចង់ញ៊ាំវាមិនមែនផ្លែស្រ្តបឺរីដែល ថេយ៉ុង គេញ៊ាំនោះទេតែជា ថេយ៉ុង ផ្ទាល់ហ្នឹងឯង ។

  " ខ្ញុំកំពុងបញ្ចុកហើយតែលោកមិនញ៊ាំ "

  " ស្ត្របឺរីណាមិនមែនផ្លែស្រ្តបឺរីទេ " ជុងហ្គុក យកស្ត្របឺរីពីក្នុងដៃរបស់ចោរតូចហើយក៏លើកមកខាំបន្តិចទើបយកចំណែកសេសសល់បញ្ចុក ថេយ៉ុង ។ រាងតូចក៏ចេះតែញ៊ាំទាំងសម្លឹងមុខនាយព្រមទាំងគិត គិតអស់ពេលជាច្រើននាទីទើបគេយល់ហើយក៏សម្លក់មុខសង្ហារបស់ Billionaire Jeon ភ្លាម ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now