🍓 Strawberries and Cigarettes 🚬

7.7K 557 3
                                    

Episode 10 : ផ្អែមណាស់...

  ជុងហ្គុក មិនមែនជាមនុស្សដែលចូលចិត្តដើរផ្សារ Shopping នោះទេកន្លងស្រីស្នេហ៍កំដរអារម្មណ៍របស់នាយគ្រាន់តែហុចលុយអោយគឺចប់ហើយ ប៉ុន្តែនាយបែរជាមកជាមួយក្មេងមុខស្អាតដែលនាយហៅចោរតូចពេញៗមាត់នេះទៅវិញ ។ នាយដើរក្រៀកចង្កេះរាងតូចជាប់រហូតហើយក៏មានកូនចៅតាមពីក្រោយពីរអ្នកមកជួយកាន់ឥវ៉ាន់ផងដែរ ប៉ុន្តែនៅពេលដែលនាំចោរតូចមកទិញការ៉េមក៏ស្រាប់តែលេចមុខតារាស្រីដែលធ្លាប់ឡើងគ្រែជាមួយនាយមកពីកន្លៀតណាក៏មិនដឹងថែមទាំងក្លាហានរុញចោរតូចនាយអោយដួលទៀតក្នុងចិត្តនាយពេលនេះគឺក្តៅដូចបាយពុះយ៉ាងអ៊ីចឹង ។

  " នាងជាស្អី ? អ្នកណាអោយនាងតម្លើងសម្លេងដាក់គេ ? " ជុងហ្គុក សួរនាយដោយទឹកមុខកាចហើយទើបចូលទៅលើករាងតូចឡើង ក៏ឃើញថាមានស្នាមក្រហមហើយថែមទាំងរលាត់ស្បែកថើរៗនៅកែងដៃទៀតផង ។

  " អឺ.... "

  " សម្បត្តិត្រឹមស្រីកម្ចាយអារម្មណ៍មួយពេលកុំមកបញ្ចេញសម្ញែងឬកធ្វើដូចប្រពន្ធខ្ញុំអោយសោះកុំថាខ្ញុំមិនបានប្រាប់ " មុននឹងពេលដែលនាំចោរតូចត្រឡប់ទៅវិញ ជុងហ្គុក ក៏មិនភ្លេចបោះពាក្យសម្តីប៉ុន្មានម៉ាត់អោយទៅនាងដូចគ្នាលើកនេះគេមិនដេញដោលយកទោសនាងទេតែកុំអោយមានលើកក្រោយ ព្រោះគេក៏មិនហ៊ានធានាថាអាចទប់ដៃមិនអោយទាញកាំភ្លើងបញ្ចេញគ្រាប់សំណទម្លាយខួរអន់ៗរបស់នាងចេញមកឬក៏អត់ឡើយ ។ ហើយពាក្យសម្ដីរបស់មនុស្សប្រុសវាគឺធ្ងន់ណាស់ទោះស្បែកមុខក្រាស់ក៏តារាស្រីម្នាក់នោះនៅតែចុកហើយក៏ស្ពឹកដដែល ។

  " អោយយើងមើលបន្តិចមក " មកដល់ក្នុងឡានហើយ ជុងហ្គុក ក៏ទាញដៃរបស់ ថេយ៉ុង យកទៅមើលទើបងាកទៅនិយាយជាមួយកូនចៅរបស់នាយអោយយកប្រអប់ថ្នាំពេទ្យសាគួរអោយនាយ ។ នៅពេលដែលបានរបស់ដែលត្រូវការហើយ ជុងហ្គុក ក៏ជួយលាងរបួសអោយរាងតូចដូចគ្នា ត្បិតថាមិនធ្លាប់ធ្វើមកពីមុនក៏ដោយប៉ុន្តែនាយគឺប្រឹងណាស់ថែមទាំងព្យាយាមថ្នមដៃទៀតផង ។ គ្រប់សកម្មភាពរបស់នាយក៏ធ្វើអោយ ថេយ៉ុង មានអារម្មណ៍កក់ក្តៅព្រមទាំងលួចញញឹមទៀតផង ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Donde viven las historias. Descúbrelo ahora